លោក អ៊ុច បូររិទ្ធ៖ សន្តិភាពយូរអង្វែងអាចរីកចម្រើនទៅបាន លុះត្រាតែមានការប្តេជ្ញាចិត្តឥតងាករេចំពោះសច្ចធម៌ យុត្តិធម៌ និងនីតិរដ្ឋមិនលម្អៀង
ចុះថ្ងៃទី: 18-04-2026, 11:40 AM, ចំនួនអ្នកអានៈ 45ដង
ទីក្រុងអ៉ីស្តង់ប៊ុល៖អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានលើកឡើងបែបនេះ អំឡុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី១៥២ របស់សហភាពអន្តរសភា (IPU) ក្រោមមូលបទ៖ «ការពូនជ្រុំក្ដីសង្ឃឹម ការថែរក្សាសន្តិភាព និងធានាយុត្តិធម៌សម្រាប់អ្នកជំនាន់ក្រោយ» នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួគីយេ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សន្តិភាពយូរអង្វែងអាចរីកចម្រើនទៅបាន លុះត្រាតែមានការប្តេជ្ញាចិត្តឥតងាករេចំពោះសច្ចធម៌ យុត្តិធម៌ និងនីតិរដ្ឋមិនលម្អៀង។ ក្នុងបរិបទសកលលោកដែលពោរពេញទៅដោយការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រកបដោយសភាពខុសប្លែកៗគ្នា និងកាន់តែមានគ្រោះថ្នាក់ ប្រធានបទខាងលើ មិនត្រឹមតែមានភាពសមស្របតាមកាលៈទេសៈប៉ុណ្ណោះទេ តែជាការរំលឹកអំពីទំនួលខុសត្រូវក្នុងការលើកកម្ពស់សច្ចធម៌ ការពារសន្តិភាព និងការពារនីតិរដ្ឋ នៅពេលដែលគុណតម្លៃអស់ទាំងនេះកំពុងប្រឈមនឹងហានិភ័យបំផុត។ លោក អ៊ុច បូររិទ្ធ បានលើកឡើងថា សម្រាប់កម្ពុជា សេចក្តីប្រាថ្នាទាំងនេះមិនមែនត្រឹមតែជាទស្សនទានអរូបិយប៉ុណ្ណោះទេ ប៉ុន្តែគឺជាមេរៀនដែលទទួលបានដោយលំបាក និងត្រូវបានបណ្តុះចេញពីក្នុងភ្នក់ភ្លើងជម្លោះ សោកនាដកម្ម និងការរស់ឡើងវិញរបស់ប្រទេសជាតិ។ តាមរយៈបទពិសោធន៍ទាំងនេះ លោកមានជំនឿយ៉ាងមុតមាំថា «សន្តិភាពយូរអង្វែងអាចរីកចម្រើនទៅបាន លុះត្រាតែមានការប្តេជ្ញាចិត្តឥតងាករេចំពោះសច្ចធម៌ យុត្តិធម៌ និងនីតិរដ្ឋមិនលម្អៀង»។ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានរំលឹកអំពីមេរៀនប្រវត្តិសាស្ត្រ និងបទពិសោធន៍ដែលទទួលបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងក្រៅតំបន់ បានបញ្ជាក់យ៉ាងច្បាស់នូវសច្ចភាពដ៏សំខាន់គឺ៖ «សេចក្តីសង្ឃឹម» ដែលខ្វះការទទួលខុសត្រូវ គ្រាន់តែជាការបោកបន្លំ និងជាសុបិនដែលត្រូវរលាយសាបសូន្យ នៅពេលត្រូវប្រឈមនឹងការពិត។ លោកថា «សេចក្តីសង្ឃឹម» អាចស្ថិតស្ថេរទៅបាន លុះត្រាតែ «ការពិត» ត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន ហើយ «ការពិត» មិនអាចសម្រេចបាននោះទេ ប្រសិនបើប្រវត្តិសាស្ត្រត្រូវបានបំភ្លៃដោយចេតនា ទៅជាការភូតកុហក ដើម្បីបម្រើផលប្រយោជន៍នយោបាយចង្អៀតចង្អល់ ដែលបង្កជាការសាបព្រោះគ្រាប់ពូជកំហឹងនិងជម្លោះរវាងប្រជាជាតិ ដែលវាសនាតម្រូវឱ្យរស់នៅក្បែរគ្នា។ ដូចគ្នាដែរ មូលដ្ឋានគ្រឹះនៃ «យុត្តិធម៌» មិនអាចស្ថិតស្ថេរបានឡើយ នៅពេលដែលនីតិរដ្ឋត្រូវបានប្រើប្រាស់ដោយជ្រើសរើស ឬត្រូវបានបោះបង់ចោលដើម្បីផលប្រយោជន៍ផ្ទាល់ មិនថាក្នុងក្របខ័ណ្ឌជាតិ ឬក្នុងទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យ។ ការអនុវត្តបែបនេះនឹងធ្វើឱ្យបាត់បង់ទំនុកចិត្តចំពោះគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពយូរអង្វែង។ យើងត្រូវបេ្ដជ្ញាចិត្តដោយឥតងាករេក្នុងការអនុវត្តច្បាប់អន្តរជាតិប្រកបដោយសង្គតិភាព ដោយគ្មានការភ័យខ្លាច ឬការយោគយល់។ ច្បាប់អន្តរជាតិគឺជាអាជ្ញាកណ្តាលមិនលម្អៀងដែលការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់គ្រប់ប្រជាជាតិទាំងអស់ ដោយមិនប្រកាន់ប្រទេសធំឬតូច នោះឡើយ។ លោកបានបន្ថែមថា ការប្តេជ្ញាចិត្តចំពោះសង្គតិភាពនេះ ក៏ត្រូវតែគ្រប់គ្រងលើការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី និងអន្តរជាតិផងដែរ។ ជាការពិតណាស់ ស្ថិរភាពក្នុងតំបន់គឺអាស្រ័យទៅលើការគោរពឥតងាករេចំពោះសន្ធិសញ្ញា និងការរៀបចំព្រំដែននានា ដែលបានបង្កើតឡើងរួចហើយ។ សន្តិភាពមិនអាចរក្សាបានឡើយ នៅពេលដែលក្របខ័ណ្ឌទាំងនេះ ត្រូវបានបកស្រាយខុសៗគ្នា ឬអនុវត្តដោយគ្មានសង្គតិភាព។ ស្រដៀងគ្នានេះដែរ បទឈប់បាញ់ត្រូវតែបានគោរពឱ្យបានទាំងខ្លឹមសារ និងស្មារតី ដែលជាការសន្យាដ៏មានអត្ថន័យចំពោះសន្តិភាព ជាជាងគ្រាន់តែជាការផ្អាកប្រយុទ្ធមួយគ្រា ដើម្បីកែសម្រួលយុទ្ធសាស្ត្រ។ លោកបញ្ជាក់បន្ថែមថា កាលណាសកម្មភាពនៅលើទីលានជាក់ស្តែង មានភាពផ្ទុយគ្នាពីការយល់យោគគ្នាដែលសម្រេចបានតាមរយៈការសន្ទនា វានឹងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្ត ដោយជៀសមិនរួច។ នៅក្នុងបរិបទនេះ សកម្មភាពនៅក្នុងតំបន់ដែលងាយរងគ្រោះ ត្រូវតែអនុវត្តដោយការប្រុងប្រយ័ត្ន និងការអត់ធ្មត់ខ្ពស់បំផុត បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីកុំឱ្យប៉ះពាល់ដល់មាគ៌ាឆ្ពោះទៅរកការដោះស្រាយដែលភាគីទាំងសងខាងអាចទទួលយកបាន។ លើសពីបច្ចេកទេសច្បាប់ និងការទូត យើងត្រូវតែនឹកឃើញដល់ការលំបាកវេទនារបស់ប្រជាជន និងការបាត់បង់តម្លៃវប្បធម៌ ដែលបណ្តាលមកពីជម្លោះនោះផងដែរ។ ផលវិបាកទាំងនេះ ប៉ះពាល់ខ្លាំងបំផុតទៅលើប្រជាសហគមន៍ដែលយើងកំពុងបម្រើ។ សម្រាប់ប្រជាជនដែលផ្ទះសម្បែងរងការខូចខាត និងជីវិតត្រូវបានរងទុក្ខរង្គោះរង្គើដោយសារជម្លោះ បញ្ហាទាំងនេះមិនមែនជាក្តីបារម្ភបែបអរូបិយនោះទេ ប៉ុន្តែវាគឺជាការពិតដ៏ជូរចត់ ដែលកំពុងតែបំផ្លាញរាល់លទ្ធភាពនៃ «ការផ្សះផ្សារគ្នា»។ លើសពីនេះ ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការប្រមាថដល់ការទទួលខុសត្រូវរួមរបស់យើងក្នុងការថែរក្សាកេរដំណែលរបស់មនុស្សជាតិ ដែលជាទ្រព្យសម្បត្តិមានតម្លៃជាសកលមិនអាចកាត់ថ្លៃបាន និងហួសពីព្រំដែននៃប្រទេសនីមួយៗ។ លោកបានបន្តទៀតថា ផ្លូវខាងមុខពិតជាមានភាពលំបាកខ្លាំង ប៉ុន្តែបេសកកម្មរបស់យើងគឺច្បាស់លាស់ណាស់។ ប្រសិន បើយើងចង់បន្សល់ទុកនូវពិភពលោកមួយដែលពោរពេញដោយក្តីសង្ឃឹម និងយុត្តិធម៌សម្រាប់ជំនាន់ក្រោយ យើងត្រូវតែធ្វើសកម្មភាពដោយភាពម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។ យើងទាំងអស់គ្នាត្រូវរួបរួមកម្លាំងបញ្ញា និងភាពក្លាហាន ដើម្បីដោះស្រាយឫសគល់នៃជម្លោះ គោរពតាមការប្តេជ្ញាចិត្ត និងប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងឡាយ ដែលចងភ្ជាប់យើងក្នុងនាមជាសហគមន៍អន្តរជាតិ។ មានតែការធ្វើបែបនេះប៉ុណ្ណោះ ទើបយើងអាចបំពេញកាតព្វកិច្ចចំពោះអ្នកជំនាន់ក្រោយដើម្បីឱ្យពួកគេរស់នៅក្នុងពិភពលោកដែលយើងបន្សល់ទុកឱ្យ គឺពិភពលោកមួយដែលសន្តិភាព មិនមែនគ្រាន់តែជាការយល់សប្តិ ប៉ុន្តែជាសន្តិភាពពិតប្រាកដដែលយើងទាំងអស់គ្នាអាចរស់នៅបានយ៉ាងសុខសាន្ត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-04-2026, 04:00 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយ ពីព្រះរោគមហារីកក្រពេញប្រូស្តា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 03:56 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយ ពីព្រះរោគមហារីកក្រពេញប្រូស្តាត (spanrostate cancer) ដែលនឹងព្យាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 03:55 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 03:50 PM, ចំនួនអ្នកអានៈ​ 50ដង
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Telegram ជាការឆ្លើយតបទៅនឹងអ្វីដែលលោកបាននិយាយថាជាព័ត៌មានសម្ងាត់ បញ្ចេញដោយមេបញ្ជាការកំពូលអ៊ុយក្រែន លោក Oleksandr Syrskyi។ «ផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ ការសាងសង់ផ្លូវនៅក្នុងតំបន់ដែលតភ្ជាប់ទៅកាន់អ៊ុយក្រែន និងការសាងសង់ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 02:22 PM, ចំនួនអ្នកអានៈ​ 23ដង
នៅក្រោមកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសកាលពីឆ្នាំ២០២៥ និងជាកិច្ចព្រមព្រៀងលក់អាវុធធំជាងគេបំផុតមួយរបស់ជប៉ុនចាប់តាំងពីបានលុបចោលបម្រាមលក់អាវុធ ក្នុងឆ្នាំ២០១៤ និងសង្រ្គាមលោកលើកទី២មក អូស្ត្រាលីនឹងត្រូវចំណាយប្រាក់ ១០ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង ៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 02:19 PM, ចំនួនអ្នកអានៈ​ 50ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One លោក ត្រាំ ក៏បានបញ្ជាក់ដែរថាលោកប្រហែលជានឹងមិនបន្តបទឈប់បាញ់ជាមួយអ៉ីរ៉ង់នោះទេ នៅក្រោយពេលបទឈប់បាញ់នេះត្រូវអស់សុពលភាពនៅថ្ងៃពុធសប្ដាហ៍ក្រោយ។ «ខ្ញុំប្រហែលជានឹងមិនបន្តបទឈប់បាញ់នោះទេ ប៉ុន្តែការបិទខ្ទប់អាចនឹងត្រូវបន្តអនុវត្ត»។ នេះជាការគូសបញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 02:18 PM, ចំនួនអ្នកអានៈ​ 35ដង
ឆ្លើយតបនឹងជ័យជម្នះនេះ ក្រុមហ៊ុន Aspanspanle បានថ្លែងអំណរគុណដល់តុលាការ និងបានបញ្ជាក់ថា៖ «ការសម្រេចនេះធានាថា យើងអាចបន្តផ្តល់មុខងារសុខភាពដ៏សំខាន់នេះដល់អ្នកប្រើប្រាស់របស់យើង។ អស់រយៈពេលជាង ៦ ឆ្នាំមកហើយ ដែល Masimo បានធ្វើការវាយប្រហារតាមផ្លូវច្បាប់មកលើ Aspanspanle មិនឈប់ឈរ ហើយការចោទប្រកាន់ស្ទើរតែទាំងអស់របស់ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 12:34 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ជនត្រូវចោទជា ចំនួន៨នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង Online Scam ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន៨ផ្សេងគ្នា ចេញដោយលោកគុជ តារ៉ា ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 12:26 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋចំនួន ១១៩ ៤៩០នាក់ បានទទួលសេវាដឹកជញ្ជួន ដោយឥតគិតថ្លៃ របស់ រដ្ឋាករ ស្វយ័តដឹកជញ្ជួនសាធារណៈរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៥ មានចំនួន ៨៥ ៨៤៩នាក់ គឺមានការកើនឡើនចំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 12:05 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានទទួលស្គាល់តួនាទីដ៏សំខាន់នៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការសម្រួលដល់ការធ្វើពិពិធកម្មឧស្សាហកម្ម និងការបង្កើតការងារ។ នៅក្នុងបរិបទនេះ ភាគីទាំងពីរបានពិភាក្សាអំពី សក្តានុពលនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជប៉ុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 11:56 AM, ចំនួនអ្នកអានៈ​ 53ដង
សម្ភារៈថ្មីនេះ គឺជាបន្ទះអ៊ីសូឡង់ (insulation material) ដែលផលិតចេញពី (Silica Aerogel) ដែលត្រូវបានរចនាឡើងដើម្បីធ្វើការការឆ្លងកម្ដៅកាន់តែយឺតរវាងកោសិកាអាគុយ (Battery Cells) នៅពេលមានបាតុភូតចំហេះឡើងកម្ដៅ (Thermal Runaway)។ ដែលជាទូទៅ នៅពេលអាគុយមានបញ្ហា សីតុណ្ហភាពអាចហក់ឡើងកម្តោះខ្ពស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទី និងអាចរាលដាលទៅកាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 11:40 AM, ចំនួនអ្នកអានៈ​ 45ដង
ទីក្រុងអ៉ីស្តង់ប៊ុល៖អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានលើកឡើងបែបនេះ អំឡុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី១៥២ របស់សហភាពអន្តរសភា (IPU) ក្រោមមូលបទ៖ «ការពូនជ្រុំក្ដីសង្ឃឹម ការថែរក្សាសន្តិភាព និងធានាយុត្តិធម៌សម្រាប់អ្នកជំនាន់ក្រោយ» នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួគីយេ នាថ្ងៃទី១៧ ខែមេសា ឆ្នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 11:31 AM, ចំនួនអ្នកអានៈ​ 29ដង
បច្ចេកវិទ្យាវ៉ែនតាឆ្លាតវៃដែលលោក To Lam បានសាកល្បងនេះ គឺជាសមិទ្ធផលថ្មីចុងក្រោយបង្អស់ដែលអនុញ្ញាតឱ្យអ្នកពាក់អាចមើលឃើញអត្ថបទបកប្រែបង្ហាញនៅលើកញ្ចក់វ៉ែនតាភ្លាមៗ នៅពេលដែលភាគីម្ខាងទៀតកំពុងនិយាយ។ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន លោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 11:27 AM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងទេសចរបរទេស សរុបចំនួនជាង ២១លាននាក់ បានដើរលេងកម្សាន្តនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេស។ ក្រសួងទេសចរណ៍ឱ្យដឹងថា មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុបប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 11:24 AM, ចំនួនអ្នកអានៈ​ 49ដង
ក្នុងចំណោមគូប្រជែងទាំងអស់ មានតែ Aspanspanle និង Huawei ប៉ុណ្ណោះដែលនៅតែរក្សាកំណើនបាន។ លោក Ivan Lam អ្នកវិភាគជាន់ខ្ពស់នៅ Counterspanoint Research បានពន្យល់ថា៖ «ខណៈពេលដែលគូប្រជែងភាគច្រើនដំឡើងថ្លៃ Aspanspanle លេចធ្លោជាងគេផ្នែកតម្លៃ (Value) ដោយសារអ្នកប្រើប្រាស់ចិនដឹងថា ផលិតផលរបស់ខ្លួនអាចប្រើប្រាស់បានយ៉ាងហោចណាស់ ៣ ឆ្នាំ»។ ភាពជឿជាក់លើគុ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1200 នាក់
ម្សិលមិញ : 1834 នាក់
សរុបទាំងអស់ : 11310583 នាក់