| មន្រ្តី UN ថាយោធាអ៉ីស្រាអែល កម្ទេចប្រព័ន្ធកាមេរ៉ាឃ្លាំមើលរបស់កងកម្លាំងរក្សាសន្តិភាព នៅភាគខាងត្បូងលីបង់ |
|
| ចុះថ្ងៃទី: 05-04-2026, 03:22 PM, ចំនួនអ្នកអានៈ 35ដង |
|
|
ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហេសបូឡា (Hezbollah) បានផ្ទុះឡើងពេញទំហឹងសាជាថ្មី កាលពីថ្ងៃទី២ ខែមីនា បេសកកម្មរក្សាសន្តិភាព UN នៅភាគខាងត្បូងលីបង់ ហៅកាត់ថា UNIFIL បានស្ថិតនៅចំណុចកណ្តាលរវាងភាគីទាំងពីរ ដោយ Hezbollah បានបាញ់ផ្លោងរ៉ុក្កែតទៅលើអ៉ីស្រាអែល ហើយកងទ័ពអ៉ីស្រាអែល ធ្វើការទម្លាក់គ្រាប់បែក រួមជាមួយប្រតិបត្តិការវាយលុកតាមផ្លូវគោក ចូលទៅកាន់ទីក្រុងនៅជាប់ព្រំប្រទល់។
កាលពីថ្ងៃសៅរ៍ ទី៤ ខែមេសា មន្រ្តី UN មួយរូប បានឱ្យដឹងថា កងទ័ពអ៉ីស្រាអែលបានកម្ទេចកាមេរ៉ា១៧គ្រឿង ដែលភ្ជាប់ទៅកាន់ទីស្នាក់កណ្តាលរបស់កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ (UN) នៅភាគខាងត្បូងប្រទេសលីបង់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
មន្រ្តីសន្តិសុខរបស់ UN បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា កាមេរ៉ា១៧គ្រឿងរបស់ទីស្នាក់ការកណ្តាល UNIFIL ត្រូវបានយោធាអ៉ីស្រាអែល បំផ្លាញចោលនៅក្រុង Naqura ជាទីដែលកងទ័ពអ៉ីស្រាអែល បាននិងកំពុងវាយកម្ទេចអគារផ្សេងៗក្នុងទ្រង់ទ្រាយធំ នាសប្តាហ៍នេះ។ ប្រភពដដែល បានបន្តថា ការវាយកម្ទេចនោះ មិនត្រឹមបំផ្លាញផ្ទះសម្បែងនិងអាជីវកម្មរបស់ជនស៉ីវិលប៉ុណ្ណោះទេ ប៉ុន្តែកម្លាំងនៃការបំផ្ទុះ ក៏បានបង្កការខូចខាតដល់ទីស្នាក់ការ UNIFIL ផងដែរ។
អំឡុងពេលប្រមាណជា១សប្តាហ៍ចុងក្រោយនេះ កងកម្លាំងរក្សាសន្តិភាព UNIFIL ៣នាក់មកពីឥណ្ឌូណេស៉ី បានបាត់បង់ជីវិត ក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា អំឡុងសង្រ្គាមរបស់អ៉ីស្រាអែល នៅភាគខាងត្បូងលីបង់។ កាលពីថ្ងៃសុក្រ UNIFIL ក៏បានរាយការណ៍ពីការផ្ទុះនៅមូលដ្ឋានរបស់ខ្លួន ក្បែរតំបន់ Odaisseh ផងដែរ ដែលបណ្តាលឱ្យសមាជិកកងកម្លាំង៣នាក់រងរបួស ខណៈឥណ្ឌូណេស៉ី បានបញ្ជាក់ថា អ្នករងរបួសទាំងនោះ គឺជាទាហានរបស់ខ្លួន។ ទីក្រុងហ្សាការតា បានថ្កោលទោសឧប្បត្តិហេតុទាំងអស់នេះ ជារឿងមិនអាចទទួលយកបាន និងទទូចឱ្យបង្កើនការការពារសុវត្ថិភាពកងកម្លាំងរក្សាសន្តិភាព ចំពោះការកើនឡើងខ្លាំងនៃស្ថានការណ៍ជម្លោះដ៏គ្រោះថ្នាក់។
គួរបញ្ជាក់ថា បើតាម UN សមាជិកកងកម្លាំងរក្សាសន្តិភាពសរុប៩៧នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សា គិតចាប់តាំងពីបេសកកម្ម UNIFIL ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៧៨ ដើម្បីឃ្លាំមើលដំណើរការដកកងទ័ពអ៉ីស្រាអែល ក្រោយពួកគេបានឈ្លានពានលើប្រទេសលីបង់៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 05-04-2026, 09:46 PM, ចំនួនអ្នកអានៈ 28ដង
នាថ្ងៃអាទិត្យ មន្ត្រីយោធាអ៉ីរ៉ង់បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានកម្ទេចយន្តហោះជាច្រើនគ្រឿង នៅក្នុងខេត្ត Isfahan ភាគខាងត្បូងប្រទេសអ៉ីរ៉ង់ ក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកកំពុងអនុវត្តប្រតិបត្តិការរុករក និងជួយសង្គ្រោះអាកាសយានិកដែលបានលោតឆ័ត្រយោងចុះក្នុងទឹកដីអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-04-2026, 09:45 PM, ចំនួនអ្នកអានៈ 49ដង
ខេត្តកោះកុង៖យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៥៖២៥នាទី ដោយអនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋាបាលខេត្តកោះកុង, កម្លាំងស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកម្លាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-04-2026, 09:36 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖បើតាមលោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានការយកចិត្តទុកដាក់ និងគិតគូរបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦នេះ យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-04-2026, 09:32 PM, ចំនួនអ្នកអានៈ 21ដង
មន្ត្រីសន្តិសុខអ៉ីស្រាអែលម្នាក់ បានឱ្យដឹងថា អ៉ីស្រាអែលបានផ្តល់ជំនួយផ្នែកចារកម្មយ៉ាងសំខាន់ដល់សហរដ្ឋអាមេរិក ក្នុងអំឡុងប្រតិបត្តិការជួយសង្គ្រោះអាកាសយានិកអាមេរិកម្នាក់ ដែលបានលោតឆ័ត្រយោងចុះក្នុងទឹកដីអ៉ីរ៉ង់ បន្ទាប់ពីយន្តហោះរបស់គេត្រូវបានបាញ់ទម្លាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-04-2026, 07:32 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖លោកបូជាចារ្យ គង់ វៀល បានលើកឡើងថា លោកកំពុងតែរៀនភាសាខ្មែរ និងព្យាយាមនិយាយឱ្យបានល្អប្រសើរ។ លោកស្រឡាញ់ភាសាខ្មែរ និងយល់ពីតម្លៃ និងសម្រស់របស់វា ទើបលោកនៅតែតស៊ូរៀនថែមទៀត។
លោកបូជាចារ្យ គង់ វៀល ជនបរទេសម្នាក់ ដែលបាននិងកំពុងរៀនភាសាខ្មែរ បានលើកឡើងថា ការព្យាយាមនិយាយខ្មែរ «ជាមួយខ្មែរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-04-2026, 07:27 PM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត, ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥, ឧកញ៉ា, លោក លោកស្រី មកពី ផ្នែកឯកជនពាក់ព័ន្ធទាំងអស់ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធបញ្ជូនរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-04-2026, 07:22 PM, ចំនួនអ្នកអានៈ 27ដង
ខេត្តត្បូងឃ្មុំ៖ តាមរបាយការណ៍របស់នាយករដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅវេលាម៉ោង៣៖៣៧នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើការចុះស្រាវជ្រាវបន្ទាន់ និងបានឃាត់ខ្លួនឈ្មោះ សំ សុភាង រស់នៅឃុំចក ស្រុកអូររាំងឪ ដែលគាត់បានជេរប្រមាថយ៉ាងធ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-04-2026, 05:09 PM, ចំនួនអ្នកអានៈ 47ដង
សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលមកទល់ពេលនេះ គឺវាបានអូសបន្លាយជិ៥សប្តាហ៍ហើយ និងបានរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ទៅក្នុងភ្លើងជម្លោះ ព្រមទាំងជះផលប៉ះពាល់អវិជ្ជមានជាសកល ជាពិសេសគឺវិបត្តិប្រេង។ ក្រៅពីភាគីជម្លោះទាំង៣ សង្រ្គា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-04-2026, 03:30 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តកំពង់ធំ៖ លោក អេង ទូច មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងនីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ តែងបានផ្តល់ការយកចិត្តទុកដាក់ជាពិសេសជាងគេដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ដូចមានក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-04-2026, 03:22 PM, ចំនួនអ្នកអានៈ 35ដង
ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហេសបូឡា (Hezbollah) បានផ្ទុះឡើងពេញទំហឹងសាជាថ្មី កាលពីថ្ងៃទី២ ខែមីនា បេសកកម្មរក្សាសន្តិភាព UN នៅភាគខាងត្បូងលីបង់ ហៅកាត់ថា UNIFIL បានស្ថិតនៅចំណុចកណ្តាលរវាងភាគីទាំងពីរ ដោយ Hezbollah បានបាញ់ផ្លោងរ៉ុក្កែតទៅលើអ៉ីស្រាអែល ហើយកងទ័ពអ៉ីស្រាអែល ធ្វើការទម្លាក់គ្រាប់បែក រួមជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-04-2026, 03:19 PM, ចំនួនអ្នកអានៈ 48ដង
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «នៅចាំទេ នៅពេលខ្ញុំបានទុកពេល១០ថ្ងៃឱ្យអ៉ីរ៉ង់សម្រេចឱ្យបានកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ពេលវេលាជិតអស់ហើយ ៤៨ម៉ោងទៀត មុនពេលពួកគេត្រូវប្រឈមមុខជាមួយឋាននរក»។ លោកប្រធានាធិបតីអាមេរិក ចង់សំដៅលើឱសានវាទ ដែលដាក់ចេញកាលពីថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-04-2026, 02:55 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុត ពីសុខុមាលភាព ជីវភាពរស់នៅ និងលក្ខខណ្ឌការងារ របស់បងប្អូនកម្មករ នៅទូទាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-04-2026, 12:55 PM, ចំនួនអ្នកអានៈ 36ដង
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា អ៉ីរ៉ង់នៅសល់ពេល៤៨ម៉ោង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ មុនត្រូវប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរបំផុត។ សារនោះគឺជាការរំលឹកឡើងវិញ នៃឱសានវាទរយៈពេល ១០ថ្ងៃដែលលោកបានដាក់ចេញចំពោះអ៉ីរ៉ង់កាលពីខែមុន។ យ៉ាងណាមិញ អ្នកនាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-04-2026, 12:54 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌកំបូល និងដោយមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-04-2026, 12:45 PM, ចំនួនអ្នកអានៈ 46ដង
កាលពីថ្ងៃសុក្រសប្តាហ៍នេះ យន្តហោះចម្បាំងអាមេរិក F-15E ១គ្រឿង ដែលជាទូទៅមានពីឡុតចំនួន២នាក់ ត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងអ៉ីរ៉ង់។ ក្រោយការបាញ់ទម្លាក់ ពីឡុតម្នាក់ត្រូវបានជួយសង្រ្គោះភ្លាមៗដោយយោធាអាមេរិក ប៉ុន្តែម្នាក់ទៀត នៅបន្តបាត់ខ្លួនមកទល់នឹងពេលនេះ។ ប្រតិបត្តិការជួយសង្រ្គោះនោះ មានការចូ
 ព័ត៌មានលម្អិត
|
|
|