រដ្ឋមន្ត្រី កែវ រតនៈ អំពាវនាវឱ្យរួមគ្នាពង្រឹងសន្តិភាព បង្កើនការអភិវឌ្ឍ និងជួយគ្នាក្នុងពេលលំបាក ដើម្បីកសាងអនាគតកម្ពុជាមួយឱ្យកាន់តែរុងរឿង
ចុះថ្ងៃទី: 05-04-2026, 02:55 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុត ពីសុខុមាលភាព ជីវភាពរស់នៅ និងលក្ខខណ្ឌការងារ របស់បងប្អូនកម្មករ នៅទូទាំងប្រទេសជានិច្ច។ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បានអំពាវនាវដល់កម្មករ កម្មការិនី និងនិយោជិត ត្រូវរួមគ្នាពង្រឹងសន្តិភាព បង្កើនការអភិវឌ្ឍ និងជួយគ្នាក្នុងពេលលំបាក ដើម្បីកសាងអនាគតកម្ពុជាមួយឱ្យកាន់តែរុងរឿង។ លោកបានបញ្ជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗគ្រប់យ៉ាង ហើយការដែលបងប្អូនមានការងារធ្វើ និងមានចំណូលសមរម្យដូចសព្វថ្ងៃ គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍។ លោករដ្ឋមន្ត្រីបានអំពាវនាវបែបនេះ នៅបរិវេណតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនកម្មករ កម្មការិនី និងនិយោជិត មកពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងស្រុកក្រគរ សរុបប្រមាណជាង ៦ពាន់នាក់ ដោយបានការចូលរួមពីសំណាក់ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ព្រមទាំងប្រតិភូអមដំណើរ អាជ្ញាធរស្រុក-ឃុំ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។ លោករដ្ឋមន្ត្រីបានលើកឡើងថា ទោះបីសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យតម្លៃប្រេង និងឧស្ម័នសកលហក់ឡើងខ្ពស់ ប៉ុន្តែរាជរដ្ឋាភិបាល បានសុខចិត្តខាតបង់ថវិកាពី ៦០ ទៅ ៧០លានដុល្លារក្នុងមួយខែ ដើម្បីធានាឱ្យបាននូវស្ថិរភាពតម្លៃប្រេង និងឧស្ម័នមិនឱ្យឡើងថ្លៃខ្ពស់ និងការពារកុំឱ្យដាច់ស្តុកប្រេង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ បច្ចុប្បន្នកម្ពុជាមានមោទនភាព ដែលប្រើប្រាស់ថាមពលស្អាតរហូតដល់ ៨៦% ដែលនេះជាខែលការពារយ៉ាងរឹងមាំ សម្រាប់សន្តិសុខថាមពលក្នុងស្រុក។ លោកបានបន្ថែមថា រដ្ឋាភិបាលក៏បានសម្រេចទម្លាក់ពន្ធលើរថយន្តអគ្គិសនី (EV) និងគ្រឿងបរិក្ខាពាក់ព័ន្ធមកនៅ ០% ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាតជំនួស និងកាត់បន្ថយចំណាយរបស់បងប្អូន។ ជាមួយគ្នានោះ ក្រសួងការងារ ដោយបានគាំពារពីរាជរដ្ឋាភិបាល ក៏បានជួយសម្រាលបន្ទុកថ្លៃដឹកជញ្ជូន ជូនកម្មករ-កម្មការិនី។ ដោយឡែក សម្រាប់បងប្អូនអ្នករត់កង់៣ កញ្ចប់វិធានការអន្តរាគមន៍ ក៏ត្រូវបានត្រៀមរួចជាស្រេច ដើម្បីជួយសម្រួលក្នុងដំណាក់កាលអន្តរកាលនេះផងដែរ។ ជុំវិញករណីជម្លោះព្រំដែន កម្ពុជា-ថៃ លោក កែវ រតនៈ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ព្រោះថាខ្មែរយើង គឺជាជាតិសាសន៍ដែលឆ្អែតឆ្អន់នឹងសង្គ្រាម ស្រឡាញ់សន្តិភាព និងមានសេចក្តីថ្លៃថ្នូរបំផុត។ លោកបានបង្ហើបពីគម្រោងសិក្សាបង្កើត តំបន់សេដ្ឋកិច្ចពិសេសទី២ ក្នុងខេត្តពោធិ៍សាត់ ដើម្បីបង្កើនទីការងារជូនពលរដ្ឋ ក្នុងមូលដ្ឋាន និងក្នុងតំបន់។ ទន្ទឹមនឹងនេះ កីឡដ្ឋានសម្តេចតេជោក្រគរ ដែលមានតម្លៃជិត៦លានដុល្លារ គ្រោងនឹងសម្ពោធនាពេលខាងមុខ រួមទាំងផ្សារទំនើប ស្ថានីយសាក រថយន្តEV និងអាហារដ្ឋាន ដែលមានទំហំធំជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ ក៏នឹងលេចចេញរូបរាងព្រមគ្នាផងដែរ។ លោករដ្ឋមន្ត្រី បានពន្យល់បន្ថែមថា តំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រសហគ្រាសទាំងឡាយដែលកំពុងដំណើរការនាពេលនេះ គឺជាផ្លែផ្កាដែលកើតចេញពីសន្តិភាព។ បើគ្មានសន្តិភាព ក៏គ្មានការវិនិយោគ ហើយក៏គ្មានការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋនោះដែរ។ ដូច្នេះការចូលរួមថែរក្សាសុខសន្តិភាព គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ដើម្បីបន្តជំរុញសន្ទុះការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានអំពាវនាវដល់គ្រប់គ្រួសារ ចូលរួមដាំដើមឈើយ៉ាងតិចឱ្យបានម្នាក់ ១ដើម ដើម្បីប្រែក្លាយខេត្តពោធិ៍សាត់ឱ្យទៅជាខេត្តបៃតង និងត្រជាក់ត្រជុំ សម្រាប់ការទាក់ទាញទេសចរ និងវិនិយោគិនផងដែរ។ បើតាមលោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៦នេះ ស្រុកក្រគរ មានរោងចក្រ សហគ្រាស ចំនួន១៥ទីតាំង ក្នុងនោះរោងចក្រ សហគ្រាស ចំនួន០៨ទីតាំង មានវិនិយោគិនខ្មែរ និងបរទេស និង០៧ទីតាំងទៀត មានវិនិយោគិនជាខ្មែរ។ រោងចក្រ សហគ្រាសទាំងនេះ មួយចំនួនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងមួយចំនួនទៀតស្ថិតនៅ ក្នុងបណ្តាឃុំ ក្នុងស្រុកក្រគរ។ ចំពោះកម្មករ កម្មការិនី និងនិយោជិត ដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីសំណេះសំណាលនាឱកាសនេះ មានចំនួន៦,៣០៥នាក់ ស្រី៤,៦១៥នាក់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 05-04-2026, 09:46 PM, ចំនួនអ្នកអានៈ​ 28ដង
នាថ្ងៃអាទិត្យ មន្ត្រីយោធាអ៉ីរ៉ង់បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានកម្ទេចយន្តហោះជាច្រើនគ្រឿង នៅក្នុងខេត្ត Isfahan ភាគខាងត្បូងប្រទេសអ៉ីរ៉ង់ ក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកកំពុងអនុវត្តប្រតិបត្តិការរុករក និងជួយសង្គ្រោះអាកាសយានិកដែលបានលោតឆ័ត្រយោងចុះក្នុងទឹកដីអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 09:45 PM, ចំនួនអ្នកអានៈ​ 49ដង
ខេត្តកោះកុង៖យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៥៖២៥នាទី ដោយអនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋាបាលខេត្តកោះកុង, កម្លាំងស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកម្លាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 09:36 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖បើតាមលោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានការយកចិត្តទុកដាក់ និងគិតគូរបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦នេះ យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 09:32 PM, ចំនួនអ្នកអានៈ​ 21ដង
មន្ត្រីសន្តិសុខអ៉ីស្រាអែលម្នាក់ បានឱ្យដឹងថា អ៉ីស្រាអែលបានផ្តល់ជំនួយផ្នែកចារកម្មយ៉ាងសំខាន់ដល់សហរដ្ឋអាមេរិក ក្នុងអំឡុងប្រតិបត្តិការជួយសង្គ្រោះអាកាសយានិកអាមេរិកម្នាក់ ដែលបានលោតឆ័ត្រយោងចុះក្នុងទឹកដីអ៉ីរ៉ង់ បន្ទាប់ពីយន្តហោះរបស់គេត្រូវបានបាញ់ទម្លាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 07:32 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖លោកបូជាចារ្យ គង់ វៀល បានលើកឡើងថា លោកកំពុងតែរៀនភាសាខ្មែរ និងព្យាយាមនិយាយឱ្យបានល្អប្រសើរ។ លោកស្រឡាញ់ភាសាខ្មែរ និងយល់ពីតម្លៃ និងសម្រស់របស់វា ទើបលោកនៅតែតស៊ូរៀនថែមទៀត។ លោកបូជាចារ្យ គង់ វៀល ជនបរទេសម្នាក់ ដែលបាននិងកំពុងរៀនភាសាខ្មែរ បានលើកឡើងថា ការព្យាយាមនិយាយខ្មែរ «ជាមួយខ្មែរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 07:27 PM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត, ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥, ឧកញ៉ា, លោក លោកស្រី មកពី ផ្នែកឯកជនពាក់ព័ន្ធទាំងអស់ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធបញ្ជូនរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 07:22 PM, ចំនួនអ្នកអានៈ​ 27ដង
ខេត្តត្បូងឃ្មុំ៖ តាមរបាយការណ៍របស់នាយករដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅវេលាម៉ោង៣៖៣៧នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើការចុះស្រាវជ្រាវបន្ទាន់ និងបានឃាត់ខ្លួនឈ្មោះ សំ សុភាង រស់នៅឃុំចក ស្រុកអូររាំងឪ ដែលគាត់បានជេរប្រមាថយ៉ាងធ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 05:09 PM, ចំនួនអ្នកអានៈ​ 47ដង
សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលមកទល់ពេលនេះ គឺវាបានអូសបន្លាយជិ៥សប្តាហ៍ហើយ និងបានរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ទៅក្នុងភ្លើងជម្លោះ ព្រមទាំងជះផលប៉ះពាល់​អវិជ្ជមានជាសកល ជាពិសេសគឺវិបត្តិប្រេង។ ក្រៅពីភាគីជម្លោះទាំង៣ សង្រ្គា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 03:30 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តកំពង់ធំ៖ លោក អេង ទូច មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងនីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ តែងបានផ្តល់ការយកចិត្តទុកដាក់ជាពិសេសជាងគេដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ដូចមានក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 03:22 PM, ចំនួនអ្នកអានៈ​ 34ដង
ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហេសបូឡា (Hezbollah) បានផ្ទុះឡើងពេញទំហឹងសាជាថ្មី កាលពីថ្ងៃទី២ ខែមីនា បេសកកម្មរក្សាសន្តិភាព UN នៅភាគខាងត្បូងលីបង់ ហៅកាត់ថា UNIFIL បានស្ថិតនៅចំណុចកណ្តាលរវាងភាគីទាំងពីរ ដោយ Hezbollah បានបាញ់ផ្លោងរ៉ុក្កែតទៅលើអ៉ីស្រាអែល ហើយកងទ័ពអ៉ីស្រាអែល ធ្វើការទម្លាក់គ្រាប់បែក រួមជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 03:19 PM, ចំនួនអ្នកអានៈ​ 48ដង
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «នៅចាំទេ នៅពេលខ្ញុំបានទុកពេល១០ថ្ងៃឱ្យអ៉ីរ៉ង់សម្រេច​ឱ្យបានកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ពេលវេលាជិតអស់ហើយ ៤៨ម៉ោងទៀត មុនពេលពួកគេត្រូវប្រឈមមុខជាមួយឋាននរក»។ លោកប្រធានាធិបតីអាមេរិក ចង់សំដៅលើឱសានវាទ ដែលដាក់ចេញកាលពីថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 02:55 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុត ពីសុខុមាលភាព ជីវភាពរស់នៅ និងលក្ខខណ្ឌការងារ របស់បងប្អូនកម្មករ នៅទូទាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:55 PM, ចំនួនអ្នកអានៈ​ 36ដង
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា អ៉ីរ៉ង់នៅសល់ពេល៤៨ម៉ោង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ មុនត្រូវប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរបំផុត។ សារនោះគឺជាការរំលឹកឡើងវិញ នៃឱសានវាទ​រយៈពេល ១០ថ្ងៃដែលលោកបានដាក់ចេញចំពោះអ៉ីរ៉ង់កាលពីខែមុន។ យ៉ាងណាមិញ អ្នកនាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:54 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌកំបូល និងដោយមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:45 PM, ចំនួនអ្នកអានៈ​ 46ដង
កាលពីថ្ងៃសុក្រសប្តាហ៍នេះ យន្តហោះចម្បាំងអាមេរិក F-15E ១គ្រឿង ដែលជាទូទៅមានពីឡុតចំនួន២នាក់ ត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងអ៉ីរ៉ង់។ ក្រោយការបាញ់ទម្លាក់ ពីឡុតម្នាក់ត្រូវបានជួយសង្រ្គោះភ្លាមៗដោយយោធាអាមេរិក ប៉ុន្តែម្នាក់ទៀត នៅបន្តបាត់ខ្លួនមកទល់នឹងពេលនេះ។ ប្រតិបត្តិការជួយសង្រ្គោះនោះ មានការចូ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1588 នាក់
ម្សិលមិញ : 1172 នាក់
សរុបទាំងអស់ : 11293708 នាក់