គ្រូបង្រៀន និងមន្ត្រីរាជការនៅស្រុកកណ្តាលស្ទឹង ១៤០នាក់ ទទួលបានមេដាយការងារជាលើកដំបូងពីរាជរដ្ឋាភិបាល
ចុះថ្ងៃទី: 04-04-2026, 05:49 PM, ចំនួនអ្នកអានៈ 26ដង
ខេត្តកណ្តាល៖ ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់គ្រូបង្រៀន និងមន្ត្រីរាជការនៅក្នុងស្រុក​កណ្តាល​​​ស្ទឹង ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦នេះ ក្រោម​អធិ​ប​​តី​​ភាព​​លោកអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កណ្ដាលស្ទឹង តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។ គ្រូបង្រៀន និងមន្ត្រីរាជការនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ១៤០​នាក់ បានទទួលមេដាយការងារជាលើកដំបូងពីរាជរដ្ឋាភិបាលកម្ពុជា ជាការលើក​ទឹក​ចិត្ត និងដឹងគុណ​ចំពោះកិច្ចប្រឹងប្រែងរបស់ពួកគាត់ក្នុងការបង្រៀន និងបំពេញការងារ​បម្រើ​​ជាតិ​មាតុភូមិ។ ថ្លែងទៅកាន់គ្រូបង្រៀន មន្ត្រីរាជការ ក៏ដូចជាអ្នកចូលរួមក្នុងពិធីនោះ លោកអ្នក​ឧក​ញ៉ា ទ្រី ភាព បានគូសរំលេចថា គ្រូបង្រៀន និងមន្ត្រីរាជការនៅតាមមូលដ្ឋាន ជាប្រតិ​បត្តិករ​ដ៏សកម្ម ដែលបានចូលរួមចំណែកកសាងធនធានមនុស្ស និងកសាងប្រទេស​ជាតិ តាងពីប្រទេសជាតិរំដោះចេញពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ​១៩៧៩។ លោកអ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេច​តេ​ជោ ហ៊ុន សែន ហើយបន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនដែល​មើល​រំលងនូវគុណបំណាច់របស់គ្រូបង្រៀន និងមន្ត្រីរាជការនៅតាមមូលដ្ឋាននោះឡើយ។ ទាំងសម្តេចតេជោ និងសម្តេចមហាបវរធិបតី ចាត់ទុកគ្រូបង្រៀន និងមន្ត្រីរាជការនៅ​មូល​ដ្ឋាន បានរួមចំណែកធំធេងណាស់ក្នុងកិច្ចកសាងធនធានមនុស្ស និងអភិវឌ្ឍន៍​ប្រទេសជាតិពីដំណាក់កាលសូន្យ រហូតមានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។ «ការផ្តល់មេដាយការងារជូនលោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការក្នុងស្រុកកណ្តាលស្ទឹង​យើង​​នា​ពេលនេះ គឺជាការទទួលស្គាល់ស្នាដៃ និងគុណបំណាច់របស់លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការរបស់យើង ដែលបានប្រឹងប្រែងជួយកសាងធនធានមនុស្ស និងកសាង​សង្គម​ជាតិយើង។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត សម្តេចបានប្រឹងប្រែងកសាងជាតិ តែបើលោកគ្រូ អ្នកគ្រូ និងមន្ត្រី​រាជ​​ការរបស់យើងមិនប្រឹងប្រែង មិនយកចិត្តទុកដាក់បំពេញការងារដោយមិនខ្លាច​នឿយ​ហត់ទេ យើងមិនអាចសម្រេចផែនការអភិវឌ្ឍន៍ជាតិយើងបាននោះឡើយ»។ នេះ​ជាការគូសរំលេចរបស់លោកអ្នកឧកញ៉ា ទ្រី ភាព។ លោកគ្រូ ម៉ៃ សារ៉េត គ្រូបង្រៀននៅសាលាបឋមសិក្សាព្រះពុទ្ធ ក្នុងឃុំព្រះពុទ្ធ ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាលស្ទឹង បានបម្រើការងារជាគ្រូបង្រៀនរយៈពេល​ជាង​៤០ឆ្នាំ​មកហើយ។ កូនអ្នកស្រុកកណ្តាលស្ទឹងរាប់ពាន់នាក់ហើយ ដែលលោកគ្រូបានបង្រៀន​ឱ្យ​​ទទួល​បានចំណេះ។ ក្នុងអាជីពជាគ្រូបង្រៀនរយៈពេលជាង៤០ឆ្នាំមកនេះ លោកគ្រូ ម៉ៃ សារ៉េត ធ្លាប់តែ​ទទួលបានបណ្ណសរសើរ តែមិនធ្លាប់ទទួលបានមេដាយការងារជាគ្រឿងឥស្សរិយយស​នោះ​ឡើយ។ គ្រឿងឥស្សរិយយសនាពេលនេះ គឺជាគ្រឿងឥស្សរិយយសលើកដំបូង​សម្រាប់​​​លោកគ្រូ។ លោកគ្រូ ម៉ៃ សារ៉េត បានបង្ហាញក្តីរំភើប និងរីករាយ ហើយចាត់ទុកមេដាយជាគ្រឿង​ឥស្ស​រិយយសនេះជាកិត្តិយសមួយក្នុងអាជីពជាគ្រូបង្រៀន។ អ្នកគ្រូ ឡុង សំអាត នាយិការរងសាលាបឋមសិក្សាដើមឫស ក៏ជាអ្នកស្រុកកណ្តាល​ស្ទឹង​​មួយរូបទៀត ដែលបានប្រឡូកក្នុងការងារជាគ្រូបង្រៀនរយៈពេលប្រមាណជា​៤០​ឆ្នាំ​ដែរហើយ។ អ្នកគ្រូក៏មិនធ្លាប់ទទួលបានមេដាយជាគ្រឿងឥស្សរិយយសពីរាជរដ្ឋា​​ភិ​បាល​​​នោះដែរ។ មេដាយជាគ្រឿងឥស្សរិយយសជាលើកដំបូងនេះ បានធ្វើឱ្យអ្នកគ្រូមាន​ក្តីរំភើបផងដែរ។ ទាំងលោកគ្រូ ម៉ៃ សារ៉េត និងអ្នកគ្រូ ឡុង សំអាត បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រីកម្ពុជា ដែលបានយកចិត្តទុកដាក់ និងគិតគូរ ទូលថ្វាយព្រះមហាក្សត្រ​ប្រោស​ព្រះរាជទានគ្រឿងឥស្សរិយយសជូនដល់ពួកគាត់។ សូមបញ្ជាក់ថា នៅក្នុងពិធីនាព្រឹកមិញនេះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បាននាំយកអំណោយជាថវិកាមួយចំនួនជូនដល់គណបក្សស្រុក គណបក្សឃុំទាំង១៨ កងកម្លាំងទាំង ៣អង្គភាព ប្រជាការពារ និងអ្នកអញ្ជើញចូលលរួមទាំងអស់ផងដែរ។ ក្នុងកម្មវិធីនេះ បានចំណាយថវិកាសរុបប្រមាណ ១៥០លានរៀល៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 05-04-2026, 07:32 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖លោកបូជាចារ្យ គង់ វៀល បានលើកឡើងថា លោកកំពុងតែរៀនភាសាខ្មែរ និងព្យាយាមនិយាយឱ្យបានល្អប្រសើរ។ លោកស្រឡាញ់ភាសាខ្មែរ និងយល់ពីតម្លៃ និងសម្រស់របស់វា ទើបលោកនៅតែតស៊ូរៀនថែមទៀត។ លោកបូជាចារ្យ គង់ វៀល ជនបរទេសម្នាក់ ដែលបាននិងកំពុងរៀនភាសាខ្មែរ បានលើកឡើងថា ការព្យាយាមនិយាយខ្មែរ «ជាមួយខ្មែរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 07:27 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត, ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥, ឧកញ៉ា, លោក លោកស្រី មកពី ផ្នែកឯកជនពាក់ព័ន្ធទាំងអស់ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធបញ្ជូនរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 07:22 PM, ចំនួនអ្នកអានៈ​ 24ដង
ខេត្តត្បូងឃ្មុំ៖ តាមរបាយការណ៍របស់នាយករដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅវេលាម៉ោង៣៖៣៧នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើការចុះស្រាវជ្រាវបន្ទាន់ និងបានឃាត់ខ្លួនឈ្មោះ សំ សុភាង រស់នៅឃុំចក ស្រុកអូររាំងឪ ដែលគាត់បានជេរប្រមាថយ៉ាងធ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 05:09 PM, ចំនួនអ្នកអានៈ​ 46ដង
សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលមកទល់ពេលនេះ គឺវាបានអូសបន្លាយជិ៥សប្តាហ៍ហើយ និងបានរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ទៅក្នុងភ្លើងជម្លោះ ព្រមទាំងជះផលប៉ះពាល់​អវិជ្ជមានជាសកល ជាពិសេសគឺវិបត្តិប្រេង។ ក្រៅពីភាគីជម្លោះទាំង៣ សង្រ្គា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 03:30 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តកំពង់ធំ៖ លោក អេង ទូច មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងនីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ តែងបានផ្តល់ការយកចិត្តទុកដាក់ជាពិសេសជាងគេដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ដូចមានក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 03:22 PM, ចំនួនអ្នកអានៈ​ 34ដង
ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហេសបូឡា (Hezbollah) បានផ្ទុះឡើងពេញទំហឹងសាជាថ្មី កាលពីថ្ងៃទី២ ខែមីនា បេសកកម្មរក្សាសន្តិភាព UN នៅភាគខាងត្បូងលីបង់ ហៅកាត់ថា UNIFIL បានស្ថិតនៅចំណុចកណ្តាលរវាងភាគីទាំងពីរ ដោយ Hezbollah បានបាញ់ផ្លោងរ៉ុក្កែតទៅលើអ៉ីស្រាអែល ហើយកងទ័ពអ៉ីស្រាអែល ធ្វើការទម្លាក់គ្រាប់បែក រួមជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 03:19 PM, ចំនួនអ្នកអានៈ​ 48ដង
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «នៅចាំទេ នៅពេលខ្ញុំបានទុកពេល១០ថ្ងៃឱ្យអ៉ីរ៉ង់សម្រេច​ឱ្យបានកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ពេលវេលាជិតអស់ហើយ ៤៨ម៉ោងទៀត មុនពេលពួកគេត្រូវប្រឈមមុខជាមួយឋាននរក»។ លោកប្រធានាធិបតីអាមេរិក ចង់សំដៅលើឱសានវាទ ដែលដាក់ចេញកាលពីថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 02:55 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុត ពីសុខុមាលភាព ជីវភាពរស់នៅ និងលក្ខខណ្ឌការងារ របស់បងប្អូនកម្មករ នៅទូទាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:55 PM, ចំនួនអ្នកអានៈ​ 35ដង
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា អ៉ីរ៉ង់នៅសល់ពេល៤៨ម៉ោង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ មុនត្រូវប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរបំផុត។ សារនោះគឺជាការរំលឹកឡើងវិញ នៃឱសានវាទ​រយៈពេល ១០ថ្ងៃដែលលោកបានដាក់ចេញចំពោះអ៉ីរ៉ង់កាលពីខែមុន។ យ៉ាងណាមិញ អ្នកនាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:54 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌកំបូល និងដោយមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:45 PM, ចំនួនអ្នកអានៈ​ 44ដង
កាលពីថ្ងៃសុក្រសប្តាហ៍នេះ យន្តហោះចម្បាំងអាមេរិក F-15E ១គ្រឿង ដែលជាទូទៅមានពីឡុតចំនួន២នាក់ ត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងអ៉ីរ៉ង់។ ក្រោយការបាញ់ទម្លាក់ ពីឡុតម្នាក់ត្រូវបានជួយសង្រ្គោះភ្លាមៗដោយយោធាអាមេរិក ប៉ុន្តែម្នាក់ទៀត នៅបន្តបាត់ខ្លួនមកទល់នឹងពេលនេះ។ ប្រតិបត្តិការជួយសង្រ្គោះនោះ មានការចូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:40 PM, ចំនួនអ្នកអានៈ​ 49ដង
ខេត្ដកំពង់ស្ពឺ​៖​ចោរលួចរថយន្តនៅស្រុកពាមរក៏ ត្រូវនគរបាលខេត្តព្រៃវែង ដឹកមកចង្អុលបង្ហាញកន្លែងទទួលផលចោរកម្ម និងមុខសញ្ញានៅឃុំមហាឬស្សី ស្រុកគងពិសី។ ដោយទទួលបានបញ្ជាដឹ​ក​នាំពី​លោ​កឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺ​ កំលាំងនគរបា​ល​ ដឹកនាំដោយលោកវរសេនី​យ៍​ឯ​ក​ យ៉ាង​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:33 PM, ចំនួនអ្នកអានៈ​ 47ដង
ពីឡុតខាងលើ គឺជាពីឡុតម្នាក់ចុងក្រោយ ក្នុងចំណោមពីឡុតអាមេរិកសរុប២នាក់។ ពីឡុតម្នាក់ដំបូង ត្រូវបានកងកម្លាំងយោធាអាមេរិក ជួយសង្រ្គោះបានភ្លាមៗ ក្រោយការបាញ់ទម្លាក់យន្តហោះ កាលពីសុក្រសប្តាហ៍នេះ នៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់។ បើតាមមន្រ្តីអាមេរិក ការជួយសង្រ្គោះពីឡុតចុងក្រោយប្រព្រឹត្តទៅដោយជោគជ័យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:30 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖កម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នាយប់អធ្រាត្រឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បានប្រទះឃើញក្មេងទំនេីងមួយក្រុម ប្រដេញកាប់គ្នា ចំនួន៥ម៉ូតូ ប្រសាចពេញដងផ្លូវ។ ភ្លាមៗនោះ កងកម្លាំងក៏បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងម៉ូតូចំនួន ១គ្រឿង។ កងកម្លាំងក៏បន្តប្រដេញតាម ទៅដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-04-2026, 05:54 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសិក្ខាកាមទាំង ៤២២ នាក់ មកពី ២៤៩ សហគ្រាស ដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យ។ លោករដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលកំពុងអភិវឌ្ឍខ្លួនយ៉ាងស្វាហាប់ ក្ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1324 នាក់
ម្សិលមិញ : 1172 នាក់
សរុបទាំងអស់ : 11293444 នាក់