សម្ដេចសង្ឃ ៤អង្គ និមន្តក្នុងពិធីចម្រើនព្រះបរិត្ត សូមពរជ័យ សិរីសួស្តី ក្នុងឆ្នាំថ្មី នៅទីស្នាក់ការកណ្តាល ពុទ្ធិកសមាគមកម្ពុជរដ្ឋ
ចុះថ្ងៃទី: 04-04-2026, 12:37 PM, ចំនួនអ្នកអានៈ 7ដង
រាជធានីភ្នំពេញ៖ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិកានាយក នាល្ងាច ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ (វគ្គទី២) បានរៀបចំពិធីចម្រើនព្រះបរិត្ត សូមពរជ័យ សិរីសួស្តី ក្នុងឆ្នាំថ្មី តាមប្រពៃណីជាតិ នៅទីស្នាក់ការកណ្តាល ពុទ្ធិកសមាគមកម្ពុជរដ្ឋ។ ពិធីនេះបានប្រព្រឹត្តទៅ ក្រោមព្រះអធិបតីភាព៖ *១៖ សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអធិបតីរង នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។ *២៖ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនា និងជាព្រះសមាជិកអធិបតីកិត្តិយស នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។ *៣៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះសមាជិកអធិបតីកិត្តិយស នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។ *៤៖ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះសមាជិកអធិបតីកិត្តិយស នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។ *៥៖ ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះសមាជិកថេរសភា និងជាព្រះសមាជិកអធិបតីកិត្តិយស នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។ *៦៖ ព្រះធម្មឃោសាចារ្យ ជួន សាវឿន ព្រះអនុគណខណ្ឌដូនពេញ និងជាព្រះសមាជិកអធិបតីកិត្តិយស នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។ បើតាមក្រសួងធម្មការនិងសាសនា ពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖ *ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មហាសង្ក្រាន្ត វេលាម៉ោង ១០៖៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក *ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាវារៈវ័នបត *ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាវារៈឡើងស័ក គម្រប់សង្ក្រាន្ត ៣ថ្ងៃ ចប់ដោយបរិបូណ៌ ចូលឆ្នាំមមី អដ្ឋស័ក។ សេចក្តីណែនាំរបស់ក្រសួងធម្មការ បានណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបរិស័ទទូទៅបានធ្វើបុណ្យសុន្ទរ៍ទាន និងរៀបចំល្បែងប្រជាប្រិយនានា ក្នុងវត្តអារាម ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ធានាឱ្យបាននូវភាពសប្បាយរីករាយ ភាតរភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងរក្សាឱ្យបាននូវអត្តសញ្ញាណ ប្រពៃណីជាតិខ្មែរ និងណែនាំកុំឱ្យលេងល្បែង ដូចជាបាញ់ទឹក គប់ស្បោងទឹកកក ប៉ាតម្សៅ។ល។ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 05-04-2026, 07:32 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖លោកបូជាចារ្យ គង់ វៀល បានលើកឡើងថា លោកកំពុងតែរៀនភាសាខ្មែរ និងព្យាយាមនិយាយឱ្យបានល្អប្រសើរ។ លោកស្រឡាញ់ភាសាខ្មែរ និងយល់ពីតម្លៃ និងសម្រស់របស់វា ទើបលោកនៅតែតស៊ូរៀនថែមទៀត។ លោកបូជាចារ្យ គង់ វៀល ជនបរទេសម្នាក់ ដែលបាននិងកំពុងរៀនភាសាខ្មែរ បានលើកឡើងថា ការព្យាយាមនិយាយខ្មែរ «ជាមួយខ្មែរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 07:27 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត, ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥, ឧកញ៉ា, លោក លោកស្រី មកពី ផ្នែកឯកជនពាក់ព័ន្ធទាំងអស់ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធបញ្ជូនរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 07:22 PM, ចំនួនអ្នកអានៈ​ 24ដង
ខេត្តត្បូងឃ្មុំ៖ តាមរបាយការណ៍របស់នាយករដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅវេលាម៉ោង៣៖៣៧នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើការចុះស្រាវជ្រាវបន្ទាន់ និងបានឃាត់ខ្លួនឈ្មោះ សំ សុភាង រស់នៅឃុំចក ស្រុកអូររាំងឪ ដែលគាត់បានជេរប្រមាថយ៉ាងធ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 05:09 PM, ចំនួនអ្នកអានៈ​ 46ដង
សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលមកទល់ពេលនេះ គឺវាបានអូសបន្លាយជិ៥សប្តាហ៍ហើយ និងបានរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ទៅក្នុងភ្លើងជម្លោះ ព្រមទាំងជះផលប៉ះពាល់​អវិជ្ជមានជាសកល ជាពិសេសគឺវិបត្តិប្រេង។ ក្រៅពីភាគីជម្លោះទាំង៣ សង្រ្គា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 03:30 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តកំពង់ធំ៖ លោក អេង ទូច មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងនីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ តែងបានផ្តល់ការយកចិត្តទុកដាក់ជាពិសេសជាងគេដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ដូចមានក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 03:22 PM, ចំនួនអ្នកអានៈ​ 34ដង
ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហេសបូឡា (Hezbollah) បានផ្ទុះឡើងពេញទំហឹងសាជាថ្មី កាលពីថ្ងៃទី២ ខែមីនា បេសកកម្មរក្សាសន្តិភាព UN នៅភាគខាងត្បូងលីបង់ ហៅកាត់ថា UNIFIL បានស្ថិតនៅចំណុចកណ្តាលរវាងភាគីទាំងពីរ ដោយ Hezbollah បានបាញ់ផ្លោងរ៉ុក្កែតទៅលើអ៉ីស្រាអែល ហើយកងទ័ពអ៉ីស្រាអែល ធ្វើការទម្លាក់គ្រាប់បែក រួមជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 03:19 PM, ចំនួនអ្នកអានៈ​ 48ដង
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «នៅចាំទេ នៅពេលខ្ញុំបានទុកពេល១០ថ្ងៃឱ្យអ៉ីរ៉ង់សម្រេច​ឱ្យបានកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ពេលវេលាជិតអស់ហើយ ៤៨ម៉ោងទៀត មុនពេលពួកគេត្រូវប្រឈមមុខជាមួយឋាននរក»។ លោកប្រធានាធិបតីអាមេរិក ចង់សំដៅលើឱសានវាទ ដែលដាក់ចេញកាលពីថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 02:55 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុត ពីសុខុមាលភាព ជីវភាពរស់នៅ និងលក្ខខណ្ឌការងារ របស់បងប្អូនកម្មករ នៅទូទាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:55 PM, ចំនួនអ្នកអានៈ​ 35ដង
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា អ៉ីរ៉ង់នៅសល់ពេល៤៨ម៉ោង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ មុនត្រូវប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរបំផុត។ សារនោះគឺជាការរំលឹកឡើងវិញ នៃឱសានវាទ​រយៈពេល ១០ថ្ងៃដែលលោកបានដាក់ចេញចំពោះអ៉ីរ៉ង់កាលពីខែមុន។ យ៉ាងណាមិញ អ្នកនាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:54 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌកំបូល និងដោយមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:45 PM, ចំនួនអ្នកអានៈ​ 44ដង
កាលពីថ្ងៃសុក្រសប្តាហ៍នេះ យន្តហោះចម្បាំងអាមេរិក F-15E ១គ្រឿង ដែលជាទូទៅមានពីឡុតចំនួន២នាក់ ត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងអ៉ីរ៉ង់។ ក្រោយការបាញ់ទម្លាក់ ពីឡុតម្នាក់ត្រូវបានជួយសង្រ្គោះភ្លាមៗដោយយោធាអាមេរិក ប៉ុន្តែម្នាក់ទៀត នៅបន្តបាត់ខ្លួនមកទល់នឹងពេលនេះ។ ប្រតិបត្តិការជួយសង្រ្គោះនោះ មានការចូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:40 PM, ចំនួនអ្នកអានៈ​ 49ដង
ខេត្ដកំពង់ស្ពឺ​៖​ចោរលួចរថយន្តនៅស្រុកពាមរក៏ ត្រូវនគរបាលខេត្តព្រៃវែង ដឹកមកចង្អុលបង្ហាញកន្លែងទទួលផលចោរកម្ម និងមុខសញ្ញានៅឃុំមហាឬស្សី ស្រុកគងពិសី។ ដោយទទួលបានបញ្ជាដឹ​ក​នាំពី​លោ​កឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺ​ កំលាំងនគរបា​ល​ ដឹកនាំដោយលោកវរសេនី​យ៍​ឯ​ក​ យ៉ាង​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:33 PM, ចំនួនអ្នកអានៈ​ 47ដង
ពីឡុតខាងលើ គឺជាពីឡុតម្នាក់ចុងក្រោយ ក្នុងចំណោមពីឡុតអាមេរិកសរុប២នាក់។ ពីឡុតម្នាក់ដំបូង ត្រូវបានកងកម្លាំងយោធាអាមេរិក ជួយសង្រ្គោះបានភ្លាមៗ ក្រោយការបាញ់ទម្លាក់យន្តហោះ កាលពីសុក្រសប្តាហ៍នេះ នៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់។ បើតាមមន្រ្តីអាមេរិក ការជួយសង្រ្គោះពីឡុតចុងក្រោយប្រព្រឹត្តទៅដោយជោគជ័យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:30 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖កម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នាយប់អធ្រាត្រឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បានប្រទះឃើញក្មេងទំនេីងមួយក្រុម ប្រដេញកាប់គ្នា ចំនួន៥ម៉ូតូ ប្រសាចពេញដងផ្លូវ។ ភ្លាមៗនោះ កងកម្លាំងក៏បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងម៉ូតូចំនួន ១គ្រឿង។ កងកម្លាំងក៏បន្តប្រដេញតាម ទៅដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-04-2026, 05:54 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសិក្ខាកាមទាំង ៤២២ នាក់ មកពី ២៤៩ សហគ្រាស ដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យ។ លោករដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលកំពុងអភិវឌ្ឍខ្លួនយ៉ាងស្វាហាប់ ក្ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1327 នាក់
ម្សិលមិញ : 1172 នាក់
សរុបទាំងអស់ : 11293447 នាក់