|
| ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការលើកកម្ពស់ប្រវត្តិសាស្រ្ត វប្បធម៌ និងអារ្យធម៌ខ្មែរ |
|
| ចុះថ្ងៃទី: 19-03-2026, 06:55 AM, ចំនួនអ្នកអានៈ 31ដង |
|
|
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍បើកកិច្ចប្រជុំពិគ្រោះយោបល់នេះថា ការរៀបចំកិច្ចប្រជុំនេះ គឺស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានគោលបំណងពិនិត្យទៅលើការរៀបចំយន្តការដោយផ្អែកលើសសរស្តម្ភសំខាន់ៗចំនួន ៤ រួមមាន៖ (១). ការពិនិត្យអត្ថបទ និងបោះពុម្ពឯកសារដែលរៀបចំដោយស្ថាប័នសាធារណៈក្នុងកម្រិតជាតិអំពីប្រវត្តិសាស្រ្ត, វប្បធម៌ និងអារ្យធម៌ខ្មែរ (២). ការស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្រ្ត ផ្អែកលើភស្តុតាងជាក់ស្តែង និងមានការទទួលស្គាល់ជាអន្តរជាតិ(៣).ការបណ្តុះបណ្តាលនិងការផ្សព្វផ្សាយ ដើម្បីកសាងនូវការយល់ដឹងរួម និងការចងចាំរួម(Collective Memory) សម្រាប់ប្រជាជនទូទៅ និង (៤).ការកសាងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងអ្នកជំនាញជាតិ និងអន្តរជាតិនានា ដើម្បីឱ្យក្លាយទៅជាកម្លាំងមួយ ក្នុងការលើកស្ទួយគុណតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងអារ្យធម៌ខ្មែរ។
នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការលើកកម្ពស់ប្រវត្តិសាស្រ្ត វប្បធម៌ និងអារ្យធម៌ខ្មែរ ដែលរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សំណាក់ប្រវត្តិវិទូ, អ្នកនរវិទ្យា, ពន្ធុវិទ្យា, វប្បធម៌ និងអ្នកជំនាញសិលាចារឹក។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏មានប្រសាសន៍ផងដែរថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ក៏ដើម្បីរួមគ្នាធ្វើការពិនិត្យឡើងវិញ ដោយម្ខាងលើការសរសេរ, ការបោះពុម្ព និងការអប់រំ អំពីទិដ្ឋភាពប្រវត្តិសាស្ត្រ, វប្បធម៌ និងអារ្យធម៌ខ្មែរ និងម្ខាងទៀតលើការស្រាវជ្រាវ ឱ្យបានត្រឹមត្រូវច្បាស់លាស់លើគ្រប់ទិដ្ឋភាព ដែលមានលក្ខណៈវិទ្យាសាស្រ្ត ក្នុងគោលដៅពង្រឹងអត្តសញ្ញាណជាតិ, ពង្រឹងនូវព្រលឹងជាតិ ឬជាកម្លាំងបង្រួបបង្រួមជាតិ ព្រមទាំងការផ្សព្វផ្សាយ ក្នុងគោលដៅកសាងនិងពង្រឹងភាពខ្លាំង និងភាពធន់ ដើម្បីធានាបាននូវអត្ថិភាពជាតិ ក៏ដូចជាវិបុលភាព និងវឌ្ឍនភាពជាតិយូរអង្វែង។
ឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា កិច្ចការ នេះ មានសារៈសំខាន់ណាស់ តែទាមទារឱ្យមានយន្តការច្បាស់លាស់ ទំាងបច្ចេកទេស ជំនាញ និងការទទួលខុសត្រូវ ដើម្បីធានាថា ការស្រាវជ្រាវ ការសរសេរ និងការបោះពុម្ព កាន់តែមានគុណតម្លៃ និងមានប្រយោជន៍ទៅដល់ការពង្រឹងគុណភាពការអប់រំផ្នែកប្រវត្តិសាស្ត្រ និងការផ្សព្វផ្សាយប្រវត្តិសាស្ត្រដើម្បីឱ្យប្រជាជនខ្មែរបានស្គាល់ប្រវត្តិសាស្រ្តខ្លួនឯងច្បាស់លាស់។ ក្នុងបរិការណ៍ដែលប្រទេសជាតិយើង កំពុង ទទួលរងការគំរាមកំហែង ទាម ទារ ឱ្យខ្មែរយើងត្រូវតែស្គាល់ខ្លួនឯងថា ជាអ្នកណា និងមកពីណា ហើយទៅណាព្រោះការពង្រឹងអត្តសញ្ញាណជាតិ និងការបណ្តុះស្មារតីស្រឡាញ់ប្រទេសជាតិឱ្យកាន់តែខ្លាំង គឺចាប់ផ្តើមចេញពីការស្គាល់ប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិនេះឯង។
បន្ទាប់ពីបានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុសរួចមក, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ដល់នូវអនុសាសន៍ និងការតម្រង់ទិសមួយចំនួន ដោយបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើស្ថាប័នីយកម្មនៃមុខងារទាំង៤ ឱ្យមានលក្ខណៈជាប្រព័ន្ធ ដោយមានយុទ្ធសាស្រ្ត និងផែនការសកម្មភាពច្បាស់លាស់ ដោយចាប់ផ្តើមពីតូចនិងស្រាលជាទំហំ និងរចនាសម្ព័ន្ធ តែធ្ងន់លើខ្លឹមសារ និងលទ្ធផល ដើម្បីម្ខាងធានាថា ឯកសារជាតិត្រូវបានរៀបចំឡើងបានត្រឹមត្រូវ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្រ្ត និងវិធីសាស្រ្ត (methodology) ច្បាស់លាស់និងម្ខាងទៀតធានាឱ្យបាននូវអត្ថប្រយោជន៍នៃឯកសារ ហើយមិនបោះបង់ចោលនូវនិទានកថាជាតិ (National narrative) ដើម្បីបណ្ដុះស្មារតី និងទស្សនៈស្នេហាជាតិ តែចៀសវាងនូវស្មារតីជាតិនិយមជ្រុល ឬលើកតម្កើងខ្លួនឯងហួស ពីការពិត ដែលនាំឱ្យគ្រោះថ្នាក់ ហើយងាកមកហ៊ានទទួលស្គាល់ការពិត ទាំងភាពខ្លាំង និងភាពទន់ខ្សោយ ទើបជាប្រការត្រឹមត្រូវ។ ទន្ទឹមនេះ រាល់ការបោះពុម្ពឯកសារដែលមានលក្ខណៈផ្លូវការ ឬដោយស្ថាប័នសាធារណៈ ត្រូវឆ្លងកាត់ការត្រួតពិនិត្យខ្លឹមសារ ដោយរួមទាំង Peer Review និងការអនុម័តមុនផ្សព្វផ្សាយនិងប្រើប្រាស់។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានជំរុញឱ្យមានការបណ្តុះបណ្តាល, ការសិក្សាស្រាវជ្រាវ និងការសរសេរឯកសារប្រវត្តិសាស្រ្តឱ្យបានកាន់តែច្រើន ដោយប្រវត្តិវិទូខ្មែរ ដោយរួមទាំងការបកប្រែឯកសារប្រវតិ្តសាស្រ្តសំខាន់ៗពីភាសាបរទេសមកភាសាខ្មែរផងដែរ ព្រមទាំងស្វែងរកយន្តការផ្តល់ការលើកទឹកចិត្ត (Incentive) ដល់អ្នកមានចំណេះដឹងជ្រៅជ្រះផ្នែកប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរ។
ទន្ទឹមនេះ គួរមានការរៀបចំឱ្យមានថ្នាលរួម ដើម្បីជាវេទិកាប្រមូលផ្ដុំអ្នកជំនាញប្រវត្តិសាស្រ្ត និងវប្បធម៌ ទាំងជាតិ និងអន្តរជាតិ មកជួបជុំពិភាក្សាគ្នា និងសហការគ្នា ដើម្បីជំរុញឱ្យទៅជាកម្លាំងរួមមួយ ក្នុងការលើកស្ទួយប្រវត្តិសាស្រ្ត វប្បធម៌ និងអារ្យធម៌ខ្មែរ។







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 19-03-2026, 12:31 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ ហេតុការណ៍នេះ បានកេីតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
កូនអភិបាលស្រុកម្នាក់នៅខេត្តកំពង់ចាម និងមានតួនាទីជាមន្ដ្រីរាជការដែរនោះ បានបើករថយន្ដក្នុងស្ថានភាពស្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 12:15 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោក អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 11:56 AM, ចំនួនអ្នកអានៈ 20ដង
លទ្ធផលនេះបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល ដោយសារវាបានដើរផ្ទុយពីស្ថានភាពទីផ្សារស្មាតហ្វូនរួមនៅក្នុងប្រទេសចិនដែលបានធ្លាក់ចុះ ៤%។ Aspanspanle បានសហការជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) ដើម្បីដាក់ចេញនូវកម្មវិធីបញ្ចុះតម្លៃពិសេស។ ម៉ូដែលមូលដ្ឋាននៃ iPhone 17 ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីផលិតផ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 11:53 AM, ចំនួនអ្នកអានៈ 41ដង
ការដាក់ពង្រាយកងទ័ពបន្ថែមអាចនឹងផ្ដល់ជម្រើសបន្ថែមឱ្យលោក ត្រាំ ខណៈរូបលោកកំពុងពិចារណាលើការពង្រីកប្រតិបត្តិការយោធាក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ដែលចូលដល់ សប្ដាហ៍ទី៣។ ដោយផ្អែកលើប្រភពចំនួន៤ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្នុងនោះរួមមានទាំងមន្ត្រីអាមេរិក២នាក់ Reuters បានឱ្យដឹងថាជម្រើស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 11:51 AM, ចំនួនអ្នកអានៈ 30ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមរដ្ឋមន្ត្រីការបរទេសអារ៉ាប់ និងមូស្លីមអំពីការវាយប្រហារលើអ៉ីរ៉ង់ក្នុងតំបន់ ព្រះអង្គម្ចាស់ Faisal ក៏បានលើកឡើងដែរថា អារ៉ាប៊ីសាអូឌីតរក្សាសិទ្ធិប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងករណីចាំបាច់។ «សាររបស់យើងនៅថ្ងៃនេះគឺច្បាស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 11:39 AM, ចំនួនអ្នកអានៈ 20ដង
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ ៣៨ឆ្នាំរូបនេះ រកបាន ១គ្រាប់ភ្លាមៗ និងជាគ្រាប់បាល់ទី៩០០ ទៀតផង ក្រោយចាប់ផ្តើមលេងបានតែ ៧នាទីប៉ុណ្ណោះក្នុងកីឡដ្ឋាន Geodis Park ដែលស្ថិតក្នុងទីក្រុង Tennessee នៃកម្មវិធីពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកខាងជើង Concacaf Chamspanions Cuspan សម្រាប់ជើងទី២ វគ្គ ១៦ក្រុមចុងក្រោយ។
Lionel Messi នៅតែជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 06:55 AM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍បើកកិច្ចប្រជុំពិគ្រោះយោបល់នេះថា ការរៀបចំកិច្ចប្រជុំនេះ គឺស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានគោលបំណងពិនិត្យទៅលើការរៀបចំយន្តការដោយផ្អែកលើសសរស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 06:50 AM, ចំនួនអ្នកអានៈ 45ដង
ថ្លែងទៅកាន់វិទ្យុ France Info លោក Le Drian បានរំលឹកពីប្រវត្តិសាស្ត្រថា «អ៉ីស្រាអែលធ្លាប់កាន់កាប់លីបង់អស់រយៈពេលជាយូរមកហើយ ប៉ុន្តែនៅតែបរាជ័យក្នុងការកម្ទេចសមត្ថភាពយោធារបស់ក្រុមហេសបូឡា។ ដូច្នេះ ពួកគេមិនអាចមកទាមទារឱ្យរដ្ឋាភិបាលលីបង់ធ្វើកិច្ចការនេះ ក្នុងរយៈពេលត្រឹម ៣ថ្ងៃ ក្រោមការទម្លាក់គ្រាប់បែកនោះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 06:46 AM, ចំនួនអ្នកអានៈ 21ដង
ការសាកសួរនេះ នឹងផ្តោតសំខាន់លើជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាជនរាប់លាននាក់ និងធ្វើឱ្យទីផ្សារថាមពល និងភាគហ៊ុនពិភពលោកមានការរង្គោះរង្គើ។ សមាជិកសភាទាំងពីរបក្ស (សាធារណរដ្ឋ និងប្រជាធិបតេយ្យ) បានសម្តែងការមិនពេញចិត្តយ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 06:43 AM, ចំនួនអ្នកអានៈ 28ដង
ខេត្តកណ្តាល៖បើតាមប្រភពព័ត៌មានឲ្យដឹងថា មានជនរងគ្រោះ ជាច្រើនបានចាញ់បោកស្រ្តីរូបនេះ ដោយស្រ្តីរូបនេះតែងតែដើរឆបោកគេ តាមរយៈការអួតខ្លួនថាជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង និងជាម្ចាស់មុខជំនួញច្រើនទៀត ។ល។ក្រោយទទួលបានពាក្យបណ្ដឹងពីពលរដ្ឋជាច្រើននាក់ ករណីចាញ់បោកស្ត្រីម្នាក់ ដែលដើរបោកគេព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 06:38 AM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសនោះលោកស្រីតំណាងក្រសួងសង្គមកិច្ច បានបញ្ជាក់ឲ្យដឹងថា៖ «គិតមកដល់ឆ្នាំ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥៨,៣២១នាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 06:33 AM, ចំនួនអ្នកអានៈ 45ដង
ការព្រមាននេះ បានកំណត់គោលដៅចំៗលើរោងចក្រចម្រាញ់ប្រេង Samref និងមជ្ឈមណ្ឌលគីមីឥន្ធនៈ Jubail ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត, វាលឧស្ម័ន Al Hosn ក្នុងប្រទេស UAE និងទីតាំងមួយចំនួនទៀតនៅក្នុងប្រទេសកាតា។ សេចក្តីព្រមានបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីតាំងទាំងនេះ បានក្លាយជាគោលដៅយោធាស្របច្បាប់រួចទៅហើយ។ ដូច្នេះ សូមឱ្យប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 06:28 AM, ចំនួនអ្នកអានៈ 37ដង
យោងតាមប្រភពការទូតតួកគី តំណាងមកពីប្រទេសចំនួន ១០ រួមមាន៖ អាស៊ែបៃហ្សង់, បារ៉ែន, អេហ្ស៊ីប, ហ្ស៊កដានី, កូវ៉ែត, ប៉ាគីស្ថាន, កាតា, ស៊ីរី, តួកគី និងអេមីរ៉ាតអារ៉ាប់រួម (UAE) នឹងចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺការស្វែងរកដំណោះស្រាយដោយសន្តិវិធី មុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2026, 10:07 PM, ចំនួនអ្នកអានៈ 59ដង
រាជធានីភ្នំពេញ៖ការអំពាវនាវនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ នៅក្នុងកិច្ចប្រជុំជាមួយអង្គការដៃគូ និងបណ្តាញការងាររបស់អង្គការនៅកម្ពុជា ដើម្បីឱ្យសហភាពអឺរុប (EU): បញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព ដែលកិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោកវេជ្ជ ចន ផាន់ណា ប្រធានគ្រប់គ្រងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2026, 09:57 PM, ចំនួនអ្នកអានៈ 5ដង
សេណេហ្គាល់ ដណ្តើមបានពាន ២ឆ្នាំម្តងប្រចាំតំបន់អាហ្រ្វិក Afcon 2025 ជាលើកទី២ របស់ពួកគេ គិតចាប់តាំងពីឆ្នាំ២០២១ ពីក្នុងវគ្គផ្តាច់ព្រ័ត្រប្រកបដោយភាពចម្រូងចម្រាស់កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ តាមរយៈយកឈ្នះម្ចាស់ផ្ទះម៉ារ៉ុក ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដង។
រដ្ឋាភិបាលនៃប្រទេសសេណេហ្គាល់ បានស្នើឱ្
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 648 នាក់ |
|
| ម្សិលមិញ |
: 657 នាក់ |
|
| សរុបទាំងអស់ |
: 11274124 នាក់ |
|
|