អង្គការសង្គមស៊ីវិល និងបណ្តាញការងារជាច្រើនស្ថាប័ននៅកម្ពុជា រួមគ្នាអំពាវនាវឱ្យសហភាពអឺរុប (EU ) បញ្ឈប់ការរារាំងការទទួលបានសមធម៌សេវាសុខភាព
ចុះថ្ងៃទី: 18-03-2026, 10:07 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖ការអំពាវនាវនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ នៅក្នុងកិច្ចប្រជុំជាមួយអង្គការដៃគូ និងបណ្តាញការងាររបស់អង្គការនៅកម្ពុជា ដើម្បីឱ្យសហភាពអឺរុប (EU): បញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព ដែលកិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោកវេជ្ជ ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា។ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) រួមជាមួយអង្គការដៃគូ និងបណ្តាញការងារជាច្រើនស្ថាប័ននៅកម្ពុជា បានរួមគ្នាស្នើទៅកាន់សហភាពអឺរុប (EU) បញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព ដោយជម្រុញឱ្យការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប (EC) គាំទ្រឧបសម្ព័ន្ធនៃការទទួលបាន និងចែករំលែកអត្ថប្រយោជន៍ (PABS) ដែលមានកាតព្វកិច្ចស្របច្បាប់ចំពោះកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក WHO។ នាឱកាសនោះលោកវេជ្ជ ចន ផាន់ណា បានបញ្ជាក់ថា កិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់ WHO ដែលត្រូវបានអនុម័តនៅក្នុងខែឧសភា ឆ្នាំ២០២៥ មិនអាចបន្តទៅមុខបានទេ រហូតដល់ការចចារសម្រាប់ឧបសម្ព័ន្ធ PABS ត្រូវបានបញ្ចប់។ ឧបសម្ព័ន្ធនេះគ្រប់គ្រងពីរបៀបដែលគំរូភ្នាក់ងារបង្កររោគ និងទិន្នន័យហ្សែនត្រូវបានចែករំលែក ដើម្បីអភិវឌ្ឍវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល និងរបៀបដែលអត្ថប្រយោជន៍ត្រូវបានប្រគល់មកវិញប្រកបដោយសមធម៌។ ការចរចានៅតែពិបាកដោយ គណៈកម្មការអឺរ៉ុប និងប្រទេសអ្នកមានដូចជាអាល្លឺម៉ង់ និងស្វីស នៅបន្តប្រឆាំងនឹងបទប្បញ្ញត្តិសមធម៌សំខាន់ៗទាំងនេះ។ លោកវេជ្ជ ចន ផាន់ណា បានបន្ថែមថា ថ្ងៃឱសានវាទកិច្ចព្រមព្រៀង ខិតជិតមកដល់យ៉ាងឆាប់រហ័សនាខែឧសភា ឆ្នាំ២០២៦ ការបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងមួយដែលអាចទទួលស្គាល់ និងអាចអនុវត្តបាននោះ វាអាចធ្វើឱ្យយឺតយ៉ាវក្នុងការផ្តល់សច្ចាប័ន និងបង្ករកើតមានសារជាថ្មី ម្តងទៀតនូវកង្វះសមធម៌ និងភាពមិនស្មើគ្នាដែលយើងឃើញកើតមានឡើងក្នុងអំឡុងពេលរីករាតត្បាតកូវីដ១៩ ខណៈពេលដែលក៏ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាពផលិតកម្មសម្រាប់ក្នុងតំបន់ និងអធិបតេយ្យភាពសុខភាពពិតប្រាកដនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) រួមជាមួយអង្គការដៃគូ និងបណ្តាញការងារជាច្រើនស្ថាប័ននៅកម្ពុជា បានដាក់សំណើរសំខាន់ៗទៅកាន់អ្នកធ្វើការសម្រេចចិត្តរបស់សហភាពអឺរ៉ុបមានដូចជា៖ * ទី១៖ គ្មានសមធម៌ គ្មានកិច្ចព្រមព្រៀង៖ កិច្ចព្រមព្រៀងជំងឺរាតត្បាតមិនអាចត្រូវបានផ្តល់សច្ចាប័នដោយគ្មានឧបសម្ព័ន្ធ PABS ទេ ហើយឧបសម្ព័ន្ធនេះមិនគួរត្រូវបានអនុម័តដោយគ្មានបទប្បញ្ញត្តិសមធម៌ដែលមានកាតព្វកិច្ចនោះទេ។ * ទី២៖ កិច្ចសហប្រតិបត្តិការ មិនមែនការទាញយកចំណេញទេ៖ អ្នកដែលទទួលបានប្រាក់ចំណេញពីប្រព័ន្ធត្រូវតែចូលរួមចំណែកដល់ប្រព័ន្ធ។ ក្រុមហ៊ុនផលិតដែលចូលរួម និងអ្នកប្រើប្រាស់ពាណិជ្ជកម្មទាំងអស់ត្រូវតែទទួលរងនូវការចែករំលែកអត្ថប្រយោជន៍ជាកាតព្វកិច្ចជាមួយនឹងការទទួលខុសត្រូវពិតប្រាកដ និងភាពច្បាស់ប្រាកដផ្នែកច្បាប់តាមរយៈកាតព្វកិច្ចក្នុងកិច្ចសន្យា។ អត្ថប្រយោជន៍ត្រូវតែរួមបញ្ចូលការទទួលបានវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយសមធម៌ អាជ្ញាប័ណ្ណមិនផ្តាច់មុខសម្រាប់ក្រុមហ៊ុនផលិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអំឡុងពេលមានអាសន្នដល់សុខភាពសំខាន់ៗ និងការចូលរួមវិភាគទានហិរញ្ញវត្ថុប្រចាំឆ្នាំ។ * ទី៣៖ គ្មានការចុះបញ្ជី គ្មានការទទួលបាន៖ ប្រសិនបើយើងមិនដឹងថាអ្នកណាកំពុងចូលប្រើប្រព័ន្ធទេ យើងមិនអាចធ្វើឱ្យពួកគេទទួលខុសត្រូវបានទេ។ សហភាពអឺរ៉ុប ត្រូវតែគាំទ្រការចុះបញ្ជីអ្នកប្រើប្រាស់ និងការតាមដាន ដើម្បីការពារភាពសុចរិតនៃប្រព័ន្ធ និងធានាថាវាមិនអាចកេងប្រវ័ញ្ចបានទេ។ * ទី៤៖ ធានាការរាប់បញ្ចូលពោពេញដោយតម្លៃសម្រាប់សង្គមស៊ីវិល ៖ តម្លាភាព ការទទួលខុសត្រូវ និងសំឡេងសហគមន៍គឺចាំបាច់ដើម្បីការពារសមធម៌។ * ទី៥៖ បញ្ឈប់ការរារាំងសមធម៌ ទទួលកិច្ចព្រមព្រៀងមួយរួចរាល់៖ ឧបសម្ព័ន្ធខ្សោយមួយប្រឈមនឹងការកើតម្តងទៀតនូវភាពមិនស្មើគ្នា និងកង្វះសមធម៌ ដូចកាលជំងឺរាតត្បាតកូវីដ-១៩ ខណៈពេលនោះដែលក៏ធ្វើឱ្យប្រទេសទាំងអស់ប្រឈមនឹងហានិភ័យ។ ប្រទេសកំពុងអភិវឌ្ឍន៍កំពុងអំពាវនាវឱ្យមានការចែករំលែកអត្ថប្រយោជន៍ដែលមានកាតព្វកិច្ច និងអាចអនុវត្តបាន ហើយសហភាពអឺរ៉ុបត្រូវតែឈប់ពន្យារពេល និងអនុវត្ត។ * ទី៦៖ ការពារផលិតកម្មដោយប្រទេសក្នុងតំបន់៖ បើគ្មានការចែករំលែកអត្ថប្រយោជន៍ដែលមានលក្ខណៈសមធម៌នោះទេ គំនិតផ្តួចផ្តើមប្រកបដោយអធិបតេយ្យភាពសម្រាប់ផលិតកម្មដោយប្រទេសក្នុងតំបន់ ហើយធិបតេយ្យភាពសុខភាពប្រឈមនឹងការក្លាយជាការសន្យាដែលអត់ប្រយោជន៍។ បទប្បញ្ញត្តិ PABS ដែលមានកាតព្វកិច្ចគឺមានសារៈសំខាន់ដើម្បីធ្វើឱ្យវាក្លាយជាការពិត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-03-2026, 12:31 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ ហេតុការណ៍​នេះ​ បាន​កេីត​ឡើង​នៅយប់ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ១៧១១​ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។ កូនអភិបាលស្រុកម្នាក់នៅខេត្តកំពង់ចាម និងមានតួនាទីជាមន្ដ្រីរាជការដែរនោះ បានបើករថយន្ដក្នុងស្ថានភាពស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 12:15 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោក អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 11:56 AM, ចំនួនអ្នកអានៈ​ 21ដង
លទ្ធផលនេះបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល ដោយសារវាបានដើរផ្ទុយពីស្ថានភាពទីផ្សារស្មាតហ្វូនរួមនៅក្នុងប្រទេសចិនដែលបានធ្លាក់ចុះ ៤%។​ Aspanspanle បានសហការជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) ដើម្បីដាក់ចេញនូវកម្មវិធីបញ្ចុះតម្លៃពិសេស។​ ម៉ូដែលមូលដ្ឋាននៃ iPhone 17 ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីផលិតផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 11:53 AM, ចំនួនអ្នកអានៈ​ 42ដង
ការដាក់ពង្រាយកងទ័ពបន្ថែមអាចនឹងផ្ដល់ជម្រើសបន្ថែមឱ្យលោក ត្រាំ ខណៈរូបលោកកំពុងពិចារណាលើការពង្រីកប្រតិបត្តិការយោធាក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ដែលចូលដល់ សប្ដាហ៍ទី៣។ ដោយផ្អែកលើប្រភពចំនួន៤ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្នុងនោះរួមមានទាំងមន្ត្រីអាមេរិក២នាក់ Reuters បានឱ្យដឹងថាជម្រើស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 11:51 AM, ចំនួនអ្នកអានៈ​ 31ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមរដ្ឋមន្ត្រីការបរទេសអារ៉ាប់ និងមូស្លីមអំពីការវាយប្រហារលើអ៉ីរ៉ង់ក្នុងតំបន់ ព្រះអង្គម្ចាស់ Faisal ក៏បានលើកឡើងដែរថា អារ៉ាប៊ីសាអូឌីតរក្សាសិទ្ធិប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងករណីចាំបាច់។ «សាររបស់យើងនៅថ្ងៃនេះគឺច្បាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 11:39 AM, ចំនួនអ្នកអានៈ​ 21ដង
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ ៣៨ឆ្នាំរូបនេះ រកបាន ១គ្រាប់ភ្លាមៗ និងជាគ្រាប់បាល់ទី៩០០ ទៀតផង ក្រោយចាប់ផ្តើមលេងបានតែ ៧នាទីប៉ុណ្ណោះក្នុងកីឡដ្ឋាន Geodis Park ដែលស្ថិតក្នុងទីក្រុង Tennessee នៃកម្មវិធីពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកខាងជើង Concacaf Chamspanions Cuspan សម្រាប់ជើងទី២ វគ្គ ១៦ក្រុមចុងក្រោយ។ Lionel Messi នៅតែជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 06:55 AM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍បើកកិច្ចប្រជុំពិគ្រោះយោបល់នេះថា ការរៀបចំកិច្ចប្រជុំនេះ គឺស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានគោលបំណងពិនិត្យទៅលើការរៀបចំយន្តការដោយផ្អែកលើសសរស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 06:50 AM, ចំនួនអ្នកអានៈ​ 46ដង
ថ្លែងទៅកាន់វិទ្យុ France Info លោក Le Drian បានរំលឹកពីប្រវត្តិសាស្ត្រថា «អ៉ីស្រាអែលធ្លាប់កាន់កាប់លីបង់អស់រយៈពេលជាយូរមកហើយ ប៉ុន្តែនៅតែបរាជ័យក្នុងការកម្ទេចសមត្ថភាពយោធារបស់ក្រុមហេសបូឡា។ ដូច្នេះ ពួកគេមិនអាចមកទាមទារឱ្យរដ្ឋាភិបាលលីបង់ធ្វើកិច្ចការនេះ ក្នុងរយៈពេលត្រឹម ៣ថ្ងៃ ក្រោមការទម្លាក់គ្រាប់បែកនោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 06:46 AM, ចំនួនអ្នកអានៈ​ 22ដង
ការសាកសួរនេះ នឹងផ្តោតសំខាន់លើជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាជនរាប់លាននាក់ និងធ្វើឱ្យទីផ្សារថាមពល និងភាគហ៊ុនពិភពលោកមានការរង្គោះរង្គើ។ សមាជិកសភាទាំងពីរបក្ស (សាធារណរដ្ឋ និងប្រជាធិបតេយ្យ) បានសម្តែងការមិនពេញចិត្តយ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 06:43 AM, ចំនួនអ្នកអានៈ​ 29ដង
ខេត្តកណ្តាល៖បើតាមប្រភពព័ត៌មានឲ្យដឹងថា មានជនរងគ្រោះ ជាច្រើនបានចាញ់បោកស្រ្តីរូបនេះ ដោយស្រ្តីរូបនេះតែងតែដើរឆបោកគេ តាមរយៈការអួតខ្លួនថាជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង និងជាម្ចាស់មុខជំនួញច្រើនទៀត ។ល។ក្រោយទទួលបានពាក្យបណ្ដឹងពីពលរដ្ឋជាច្រើននាក់ ករណីចាញ់បោកស្ត្រីម្នាក់ ដែលដើរបោកគេព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 06:38 AM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសនោះលោកស្រីតំណាងក្រសួងសង្គមកិច្ច បានបញ្ជាក់ឲ្យដឹងថា៖ «គិតមកដល់ឆ្នាំ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥៨,៣២១នាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 06:33 AM, ចំនួនអ្នកអានៈ​ 46ដង
ការព្រមាននេះ បានកំណត់គោលដៅចំៗលើរោងចក្រចម្រាញ់ប្រេង Samref និងមជ្ឈមណ្ឌលគីមីឥន្ធនៈ Jubail ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត, វាលឧស្ម័ន Al Hosn ក្នុងប្រទេស UAE និងទីតាំងមួយចំនួនទៀតនៅក្នុងប្រទេសកាតា។ សេចក្តីព្រមានបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីតាំងទាំងនេះ បានក្លាយជាគោលដៅយោធាស្របច្បាប់រួចទៅហើយ។ ដូច្នេះ សូមឱ្យប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 06:28 AM, ចំនួនអ្នកអានៈ​ 38ដង
យោងតាមប្រភពការទូតតួកគី តំណាងមកពីប្រទេសចំនួន ១០ រួមមាន៖ អាស៊ែបៃហ្សង់, បារ៉ែន, អេហ្ស៊ីប, ហ្ស៊កដានី, កូវ៉ែត, ប៉ាគីស្ថាន, កាតា, ស៊ីរី, តួកគី និងអេមីរ៉ាតអារ៉ាប់រួម (UAE) នឹងចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺការស្វែងរកដំណោះស្រាយដោយសន្តិវិធី មុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2026, 10:07 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ការអំពាវនាវនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ នៅក្នុងកិច្ចប្រជុំជាមួយអង្គការដៃគូ និងបណ្តាញការងាររបស់អង្គការនៅកម្ពុជា ដើម្បីឱ្យសហភាពអឺរុប (EU): បញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព ដែលកិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោកវេជ្ជ ចន ផាន់ណា ប្រធានគ្រប់គ្រងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2026, 09:57 PM, ចំនួនអ្នកអានៈ​ 6ដង
សេណេហ្គាល់ ដណ្តើមបានពាន ២ឆ្នាំម្តងប្រចាំតំបន់អាហ្រ្វិក Afcon 2025 ជាលើកទី២ របស់ពួកគេ គិតចាប់តាំងពីឆ្នាំ២០២១ ពីក្នុងវគ្គផ្តាច់ព្រ័ត្រប្រកបដោយភាពចម្រូងចម្រាស់កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ តាមរយៈយកឈ្នះម្ចាស់ផ្ទះម៉ារ៉ុក ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដង។ រដ្ឋាភិបាលនៃប្រទេសសេណេហ្គាល់ បានស្នើឱ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 655 នាក់
ម្សិលមិញ : 657 នាក់
សរុបទាំងអស់ : 11274131 នាក់