ក្រសួងសង្គមកិច្ច បានផ្តល់ប័ណ្ណសំគាល់ជនមានពិការភាពចំនួន ៣០១,២៩៥ ប័ណ្ណនៅទូទំាងប្រទេស
ចុះថ្ងៃទី: 19-03-2026, 06:38 AM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសនោះលោកស្រីតំណាងក្រសួងសង្គមកិច្ច បានបញ្ជាក់ឲ្យដឹងថា៖ «គិតមកដល់ឆ្នាំ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥៨,៣២១នាក់ ក្នុងនោះស្ត្រីចំនួន ១៧៥,៤៧២នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្មតាមរយៈជនបង្គោល ឃុំ/សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់ប័ណ្ណសំគាល់ជនមានពិការភាពបានចំនួន ៣០១,២៩៥ ប័ណ្ណ ក្នុងនោះស្ត្រីចំនួន ១៤៦,៦៥៦នាក់ នៅទូទំាង២៥រាជធានីខេត្ត»។ គិតត្រឹមដើមឆ្នាំ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានលោក ជា សុមេធី ជារដ្ឋមន្រ្តីបានផ្តល់ប័ណ្ណសំគាល់ជនមានពិការភាពចំនួន ៣០១,២៩៥ ប័ណ្ណនៅទូទំាង២៥រាជធានី/ខេត្ត ក្នុងនោះស្ត្រីចំនួន ១៤៦,៦៥៦នាក់។ នេះបើតាមការបញ្ជាក់ពីលោកស្រី ស៊ាន ប៉ូលីន អគ្គនាយករងនៃអគ្គនាយកដ្ឋានស្តារសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងសិក្ខាសាលាស្តីពី «ការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន» ដែលបានធ្វើឡើងនៅខេត្តកំពត នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ លោកស្រីបានបន្តថា៖ «ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមការដឹកនាំប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងភាពឆ្លាតវៃរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អាទិភាពការងារពិការភាពក្នុងកម្មវិធីការងាររបស់ក្រសួង ដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ សំដៅពង្រឹងពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព ស្របតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា»។ ជុំវិញការផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព លោក ខាន់ សុខា អភិបាលរងខេត្តកំពត បានបញ្ជាក់ឲ្យដឹងដែរថា ការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគម្រូសង្គម និងសិទ្ធិជាមូលដ្ឋាន ដល់បច្ចុប្បន្នខេត្តកំពត សម្រេចបាននូវលទ្ធផលជនមានពិការភាពដែលទទួលបានការសម្ភាសន៍ក្នុងកម្មវិធី ដោយឃុំ/សង្កាត់ចំនួន២៤,២៤១នាក់ ក្នុងនោះមានពិការកាយសម្បទាចំនួន១៣,៧០៩នាក់, ពិការផ្នែកញាណចំនួន ៦,៩៤៦នាក់, ពិការផ្នែកសតិបញ្ញាចំនួន ១,៥៣៧នាក់, ពិការផ្នែកផ្លូវចិត្តចំនួន ៧០៥នាក់ និងពិការផ្សេងៗចំនួន១,៣៤៥នាក់។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុម័តរួចរាល់ទទួលស្គាល់ចំនួន ១៨,៧២០នាក់ ព្រមទាំងបានប្រគល់បណ្ណសម្គាល់ជនមានពិការភាព ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនពិការសរុបចំនួន ២១,០៨៦ប័ណ្ណ។ លោក ខាន់ សុខា អភិបាលរងខេត្តកំពត បានបន្ថែមថា៖ «បច្ចុប្បន្ននេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត បានកំពុងពិនិត្យ និងកែតម្រូវទៅលើបញ្ហាខុស ឬ ខ្វះទិន្នន័យ និងអត្តសញ្ញាណរបស់ជនពិការ ដែលឃុំ-សង្កាត់ បានបញ្ជូនមក ព្រមទាំងបានបញ្ជូនទិន្នន័យខុសមួយចំនួនទៅឃុំ-សង្កាត់វិញ ដើម្បីកែតម្រូវ រឺ សម្ភាសន៍ឡើងវិញម្តងទៀត មុននឹងបញ្ជូនបន្តទៅថ្នាក់ជាតិ។ លើសពីនេះទៀត មន្ទីរកំពុងបន្តជំរុញជាប្រចាំដល់រដ្ឋបាលឃុំ-សង្កាត់ ដែលជាអ្នកអនុវត្តកម្មវិធីផ្ទាល់ បន្តពិនិត្យអោយបានខ្ជាប់ខ្ជួនអំពីតម្រូវការចំបាច់នានារបស់ជនពិការ ជាពិសេសបន្តសម្ភាសន៍បន្ថែមទៀត ករណីរកឃើញថាមានជនពិការដែលមិនទាន់បានសម្ភាន៍ចូលក្នុងកម្មវិធី»។ សូមជម្រាបថា ការផ្តល់បណ្ណសម្គាល់ជនមានពិការភាព ធ្វើឡើងដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ជនមានពិការភាពក្នុងការចូលរួមសកម្មភាពសង្គម សេដ្ឋកិច្ច និងទទួលបានអត្ថប្រយោជន៍ ពីវិស័យសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល និងអ្នកផ្តល់សេវាផ្សេងៗ ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-03-2026, 12:31 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ ហេតុការណ៍​នេះ​ បាន​កេីត​ឡើង​នៅយប់ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ១៧១១​ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។ កូនអភិបាលស្រុកម្នាក់នៅខេត្តកំពង់ចាម និងមានតួនាទីជាមន្ដ្រីរាជការដែរនោះ បានបើករថយន្ដក្នុងស្ថានភាពស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 12:15 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោក អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 11:56 AM, ចំនួនអ្នកអានៈ​ 21ដង
លទ្ធផលនេះបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល ដោយសារវាបានដើរផ្ទុយពីស្ថានភាពទីផ្សារស្មាតហ្វូនរួមនៅក្នុងប្រទេសចិនដែលបានធ្លាក់ចុះ ៤%។​ Aspanspanle បានសហការជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) ដើម្បីដាក់ចេញនូវកម្មវិធីបញ្ចុះតម្លៃពិសេស។​ ម៉ូដែលមូលដ្ឋាននៃ iPhone 17 ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីផលិតផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 11:53 AM, ចំនួនអ្នកអានៈ​ 42ដង
ការដាក់ពង្រាយកងទ័ពបន្ថែមអាចនឹងផ្ដល់ជម្រើសបន្ថែមឱ្យលោក ត្រាំ ខណៈរូបលោកកំពុងពិចារណាលើការពង្រីកប្រតិបត្តិការយោធាក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ដែលចូលដល់ សប្ដាហ៍ទី៣។ ដោយផ្អែកលើប្រភពចំនួន៤ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្នុងនោះរួមមានទាំងមន្ត្រីអាមេរិក២នាក់ Reuters បានឱ្យដឹងថាជម្រើស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 11:51 AM, ចំនួនអ្នកអានៈ​ 31ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមរដ្ឋមន្ត្រីការបរទេសអារ៉ាប់ និងមូស្លីមអំពីការវាយប្រហារលើអ៉ីរ៉ង់ក្នុងតំបន់ ព្រះអង្គម្ចាស់ Faisal ក៏បានលើកឡើងដែរថា អារ៉ាប៊ីសាអូឌីតរក្សាសិទ្ធិប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងករណីចាំបាច់។ «សាររបស់យើងនៅថ្ងៃនេះគឺច្បាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 11:39 AM, ចំនួនអ្នកអានៈ​ 20ដង
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ ៣៨ឆ្នាំរូបនេះ រកបាន ១គ្រាប់ភ្លាមៗ និងជាគ្រាប់បាល់ទី៩០០ ទៀតផង ក្រោយចាប់ផ្តើមលេងបានតែ ៧នាទីប៉ុណ្ណោះក្នុងកីឡដ្ឋាន Geodis Park ដែលស្ថិតក្នុងទីក្រុង Tennessee នៃកម្មវិធីពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកខាងជើង Concacaf Chamspanions Cuspan សម្រាប់ជើងទី២ វគ្គ ១៦ក្រុមចុងក្រោយ។ Lionel Messi នៅតែជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 06:55 AM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍បើកកិច្ចប្រជុំពិគ្រោះយោបល់នេះថា ការរៀបចំកិច្ចប្រជុំនេះ គឺស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានគោលបំណងពិនិត្យទៅលើការរៀបចំយន្តការដោយផ្អែកលើសសរស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 06:50 AM, ចំនួនអ្នកអានៈ​ 46ដង
ថ្លែងទៅកាន់វិទ្យុ France Info លោក Le Drian បានរំលឹកពីប្រវត្តិសាស្ត្រថា «អ៉ីស្រាអែលធ្លាប់កាន់កាប់លីបង់អស់រយៈពេលជាយូរមកហើយ ប៉ុន្តែនៅតែបរាជ័យក្នុងការកម្ទេចសមត្ថភាពយោធារបស់ក្រុមហេសបូឡា។ ដូច្នេះ ពួកគេមិនអាចមកទាមទារឱ្យរដ្ឋាភិបាលលីបង់ធ្វើកិច្ចការនេះ ក្នុងរយៈពេលត្រឹម ៣ថ្ងៃ ក្រោមការទម្លាក់គ្រាប់បែកនោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 06:46 AM, ចំនួនអ្នកអានៈ​ 22ដង
ការសាកសួរនេះ នឹងផ្តោតសំខាន់លើជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាជនរាប់លាននាក់ និងធ្វើឱ្យទីផ្សារថាមពល និងភាគហ៊ុនពិភពលោកមានការរង្គោះរង្គើ។ សមាជិកសភាទាំងពីរបក្ស (សាធារណរដ្ឋ និងប្រជាធិបតេយ្យ) បានសម្តែងការមិនពេញចិត្តយ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 06:43 AM, ចំនួនអ្នកអានៈ​ 29ដង
ខេត្តកណ្តាល៖បើតាមប្រភពព័ត៌មានឲ្យដឹងថា មានជនរងគ្រោះ ជាច្រើនបានចាញ់បោកស្រ្តីរូបនេះ ដោយស្រ្តីរូបនេះតែងតែដើរឆបោកគេ តាមរយៈការអួតខ្លួនថាជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង និងជាម្ចាស់មុខជំនួញច្រើនទៀត ។ល។ក្រោយទទួលបានពាក្យបណ្ដឹងពីពលរដ្ឋជាច្រើននាក់ ករណីចាញ់បោកស្ត្រីម្នាក់ ដែលដើរបោកគេព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 06:38 AM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសនោះលោកស្រីតំណាងក្រសួងសង្គមកិច្ច បានបញ្ជាក់ឲ្យដឹងថា៖ «គិតមកដល់ឆ្នាំ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥៨,៣២១នាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 06:33 AM, ចំនួនអ្នកអានៈ​ 46ដង
ការព្រមាននេះ បានកំណត់គោលដៅចំៗលើរោងចក្រចម្រាញ់ប្រេង Samref និងមជ្ឈមណ្ឌលគីមីឥន្ធនៈ Jubail ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត, វាលឧស្ម័ន Al Hosn ក្នុងប្រទេស UAE និងទីតាំងមួយចំនួនទៀតនៅក្នុងប្រទេសកាតា។ សេចក្តីព្រមានបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីតាំងទាំងនេះ បានក្លាយជាគោលដៅយោធាស្របច្បាប់រួចទៅហើយ។ ដូច្នេះ សូមឱ្យប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-03-2026, 06:28 AM, ចំនួនអ្នកអានៈ​ 38ដង
យោងតាមប្រភពការទូតតួកគី តំណាងមកពីប្រទេសចំនួន ១០ រួមមាន៖ អាស៊ែបៃហ្សង់, បារ៉ែន, អេហ្ស៊ីប, ហ្ស៊កដានី, កូវ៉ែត, ប៉ាគីស្ថាន, កាតា, ស៊ីរី, តួកគី និងអេមីរ៉ាតអារ៉ាប់រួម (UAE) នឹងចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺការស្វែងរកដំណោះស្រាយដោយសន្តិវិធី មុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2026, 10:07 PM, ចំនួនអ្នកអានៈ​ 59ដង
រាជធានីភ្នំពេញ៖ការអំពាវនាវនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ នៅក្នុងកិច្ចប្រជុំជាមួយអង្គការដៃគូ និងបណ្តាញការងាររបស់អង្គការនៅកម្ពុជា ដើម្បីឱ្យសហភាពអឺរុប (EU): បញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព ដែលកិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោកវេជ្ជ ចន ផាន់ណា ប្រធានគ្រប់គ្រងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2026, 09:57 PM, ចំនួនអ្នកអានៈ​ 6ដង
សេណេហ្គាល់ ដណ្តើមបានពាន ២ឆ្នាំម្តងប្រចាំតំបន់អាហ្រ្វិក Afcon 2025 ជាលើកទី២ របស់ពួកគេ គិតចាប់តាំងពីឆ្នាំ២០២១ ពីក្នុងវគ្គផ្តាច់ព្រ័ត្រប្រកបដោយភាពចម្រូងចម្រាស់កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ តាមរយៈយកឈ្នះម្ចាស់ផ្ទះម៉ារ៉ុក ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដង។ រដ្ឋាភិបាលនៃប្រទេសសេណេហ្គាល់ បានស្នើឱ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 655 នាក់
ម្សិលមិញ : 657 នាក់
សរុបទាំងអស់ : 11274131 នាក់