| កម្ពុជាគ្រោងរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២៦ នៅចុងឆ្នាំនេះ ជាមួយវេទិកាប្រចាំតំបន់នៅអាស៊ីអាគ្នេយ៍ |
|
| ចុះថ្ងៃទី: 13-03-2026, 11:14 AM, ចំនួនអ្នកអានៈ 60ដង |
|
|
រាជធានីភ្នំពេញ៖នេះជាឆ្នាំទី៦ហើយ ដែលក្រុមហ៊ុន Realestate.com.kh ប្រកាសរៀបចំកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជានេះឡើងរួមជាមួយកម្មវិធីពិសាភោជនាហារពេលល្ងាច។ កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាធ្វើឡើងក្នុងគោលបំណងទទួលស្គាល់នូវសមិទ្ធផលនៅទូទាំងវិស័យអចលនទ្រព្យក្នុងប្រទេស ដោយការបើកទទួលការចុះឈ្មោះចូលរួមពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ ស្ថាបត្យករ ភ្នាក់ងារអចលនទ្រព្យ និងអ្នកជំនាញក្នុងវិស័យនេះ ដែលបានផ្តល់ជូននូវសមិទ្ធផលជាច្រើនប្រកបដោយគុណភាពខ្ពស់ និងចូលរួមអភិវឌ្ឍទីផ្សារឱ្យកាន់តែប្រសើរឡើងផងដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កម្មវិធីពានរង្វាន់នេះបានសាទរទៅដល់ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ជាច្រើននៅក្នុងប្រទេស ដែលក្នុងនោះអតីតម្ចាស់ជ័យលាភីរួមមានអ្នកអភិវឌ្ឍន៍គម្រោងធំៗដូចជា៖ Time Square Cambodia, OCIC, និង Le Condé ជាដើម។
កម្ពុជា គ្រោងរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២៦ នៅខែតុលា ឆ្នាំ ២០២៦ ខាងមុខនេះ ដើម្បីផ្តល់នូវសក្ខីកម្មនៃការទទួលស្គាល់ចំពោះបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងអចលនទ្រព្យ និងអ្នកជំនាញឆ្នើម ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងអនាគតនៃវិស័យអចលនទ្រព្យនៅកម្ពុជា ស្របពេលដែលវិស័យនេះកំពុងមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស។
បើតាមការប្រកាសរបស់ Realestate.com.kh នៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ឆ្នាំនេះ គឺជាការឈានជើងចូលទៅក្នុងដំណាក់កាលថ្មីដ៏សំខាន់បំផុតមួយ ដោយកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា នឹងត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃ វេទិកាពានរង្វាន់អចលនទ្រព្យប្រចាំអាស៊ីអាគ្នេយ៍ (Southeast Asia Real Estate Awards platform) ដែលដឹកនាំដោយក្រុមហ៊ុនឈានមុខគេក្នុងតំបន់គឺ Dot Property និង Lamudi ដែលជាការរួមបញ្ចូលគ្នានូវកម្មវិធីពានរង្វាន់អចលនទ្រព្យលេចធ្លោបំផុតនៅក្នុងតំបន់។
តាមរយៈការចូលរួមជាមួយវេទិកាពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍នេះ កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាបានបោះជំហានយ៉ាងសំខាន់ទៅកាន់ឆាកក្នុងតំបន់។ ការផ្លាស់ប្តូរនេះតំណាងឱ្យសមិទ្ធផលដ៏អស្ចារ្យសម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ក្នុងការជួយពង្រីកសក្ដានុពល និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ព្រមទាំងគម្រោងក្នុងស្រុកឱ្យកាន់តែល្បីល្បាញ ព្រមទាំងផ្តល់ឱកាសឱ្យម្ចាស់ជ័យលាភីទទួលបានការផ្សព្វផ្សាយ និងការទទួលស្គាល់កាន់តែទូលំទូលាយនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ម្ចាស់ជ័យលាភីថ្នាក់ជាតិពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា នឹងបន្តទៅចូលរួមប្រកួតប្រជែងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ (Southeast Asia Real Estate Awards Grand Final) ដែលជាកម្មវិធីដែលក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងឆ្នើមៗមកពីទូទាំងតំបន់នឹងចូលរួម។ការរួមបញ្ចូលមួយនេះគឺជាផ្លូវដើរដ៏សំខាន់មួយសម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុន Megakim World Corp ដែលជាម្ចាស់អភិវឌ្ឍន៍គម្រោងខុនដូ Time Square បានឈ្នះពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូល្អបំផុតដែលមានតម្លៃសមរម្យប្រចាំឆ្នាំ ២០២៥» នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ ដោយបានយកឈ្នះលើក្រុមហ៊ុនអភិវឌ្ឍន៍មកពីទីផ្សារធំៗក្នុងតំបន់ រួមមានប្រទេសថៃ វៀតណាម និងហ្វីលីពីនផងដែរ។
សមិទ្ធផលនេះបានបង្ហាញថា កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា គឺជាចំណុចដ៏សំខាន់មួយក្នុងការជម្រុញអោយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក កាន់តែទទួលបានការទទួលស្គាល់នៅលើឆាកអាស៊ីអាគ្នេយ៍ឱ្យកាន់តែទូលំទូលាយ។
ក្រុមហ៊ុន Dot Property និង Lamudi ប្រតិបត្តិការរួមគ្នាក្រោមឈ្មោះ SEA Connect ដែលជាប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាអចលនទ្រព្យ (Proptech) ធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាវេទិកាអចលនទ្រព្យឌីជីថលដែលមានឥទ្ធិពលផងដែរ។
នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន Realestate.com.kh គឺជាតំណាងដ៏សំខាន់របស់សម័្ពន្ធក្រុមហ៊ុននេះ ក្នុងបេសកកម្មផ្សារភ្ជាប់ក្រុមហ៊ុនអភិវឌ្ឍន៍ ទៅកាន់ទាំងអតិថិជន និងអ្នកវិនិយោគនៅក្នុងស្រុក និងអន្តរជាតិ ដែលកំពុងស្វែងរកឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ។
នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ វេទិកានានារបស់សម័្ពន្ធ SEA Connect បានទាក់ទាញអ្នកស្វែងរកអចលនទ្រព្យជាង ១០០ លាននាក់ក្នុងមួយឆ្នាំៗ និងទទួលបានការសាកសួរព័ត៌មានពីសំណាក់អ្នកទិញ និងអ្នកវិនិយោគសកម្មជាង ២ លានដងជារៀងរាល់ឆ្នាំ។
សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍វិញ ការឈ្នះពានរង្វាន់នេះ គឺជាឱកាសដ៏ល្អមួយក្នុងការផ្សព្វផ្សាយគម្រោងរបស់ខ្លួន ឱ្យកាន់តែមានភាពល្បីល្បាញទៅកាន់អតិថិជន និងអ្នកវិនិយោគទាំងក្នុងប្រទេស និងក្នុងតំបន់។
លោក Tom O’Sullivan នាយកប្រតិបត្តិរនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា កម្មវិធីនេះផ្តល់នូវវេទិកាដ៏សំខាន់មួយក្នុងការទទួលស្គាល់នូវសមិទ្ធផលនានារបស់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា «វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានបន្តវិវត្តយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុមហ៊ុនអភិវឌ្ឍន៍បានដាក់ចេញនូវគម្រោងលំនៅឋាន និងពាណិជ្ជកម្មជាច្រើន ប្រកបដោយនវានុវត្តន៍ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសក្តានុពលនានា។ តាមរយៈកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា។ក្រុមហ៊ុនយើងមានមោទនភាពក្នុងការផ្តល់ការទទួលស្គាល់ទៅដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងជាច្រើនដែលកំពុងតែកំណត់ទិសដៅអនាគតនៃទីផ្សារអចលនទ្រព្យកម្ពុជា ព្រមទាំងផ្សារភ្ជាប់ពួកគេទៅកាន់វេទិកាពានរង្វាន់អចលនទ្រព្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ»។
កម្មវិធីឆ្នាំ២០២៦ នេះបានណែនាំនូវក្របខណ្ឌវាយតម្លៃដែលកាន់តែមានតម្លាភាពជាងមុនទៅទៀត ដើម្បីធានាថាការផ្តល់ការទទួលស្គាល់នេះ ពិតជាឆ្លុះបញ្ចាំងពីសមិទ្ធផលពិតប្រាកដនៅក្នុងវិស័យ។
រាល់បេក្ខភាពដែលដាក់ពាក្យ នឹងត្រូវវាយតម្លៃតាមរយៈដំណើរការកាត់សេចក្តីដែលមានរចនាសម្ព័ន្ធ ការរួមបញ្ចូលគ្នារវាងជំនាញបច្ចេកទេស និងលក្ខណៈវិនិច្ឆ័យវាយតម្លៃយ៉ាងច្បាស់លាស់ ព្រមទាំងមានការគាំទ្រពីទីប្រឹក្សាពានរង្វាន់ដែលមានបទពិសោធន៍ និងអ្នកជំនាញក្នុងវិស័យនេះច្បាស់លាស់ផងដែរ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:24 AM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តីស្ដីទី បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បាននិងកំពុងកែប្រែទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ របៀបនៃការធ្វើធុរកិច្ច និងការបំពេញការងារទាំងវិស័យសាធារណៈនិងឯកជន ព្រមទាំងបានផ្លាស់ប្តូរទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:20 AM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញផលិតផលគ្រឿងសម្អាងចំនួន ៥មុខ មានផ្ទុកសារធាតុគីមី បារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដា។
ផលិតផលគ្រឿងសម្អាង ចំនួន ៥មុខ មានដូចខាងក្រោម៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:16 AM, ចំនួនអ្នកអានៈ 30ដង
លោក អ៊ីវ៉ាណូវ គឺជាសមាជិកដ៏សំខាន់នៃក្រុម «បុរសខ្លាំង» (Siloviki) របស់រុស្ស៊ី ដែលលោកបានកសាងកេរ្តិ៍ឈ្មោះពីស្ថាប័នសន្តិសុខសូវៀត KGB ដូចលោក ពូទីន ដែរ ហើយលោកមានឥទ្ធិពលយ៉ាងខ្លាំងនៅពេលដែលលោក ពូទីន ឡើងកាន់អំណាច។ មរណភាពរបស់លោក ត្រូវបានប្រកាសដំបូងដោយលីគកីឡាបាល់បោះ VTB United League ដែលលោកជាប្រធានកិត្តិយស មុនពេលវិមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:14 AM, ចំនួនអ្នកអានៈ 35ដង
ក្រៅពីអ្នកស្លាប់ រដ្ឋាភិបាលក៏បានបញ្ជាក់ថាមានមនុស្ស ២,៩៨០នាក់បានរងរបួសផងដែរ។ គ្រោះរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ ដ៏កក្រើកនេះ បានវាយប្រហារនៅចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីការ៉ាកាស (Caracas) កាលពីថ្ងៃពុធ។ ក្រុមសង្គ្រោះ ទាហាន ភ្នាក់ងារពន្លត់អគ្គិភ័យ និងប្រជាពលរដ្ឋ បានធ្វើការទាំងយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:11 AM, ចំនួនអ្នកអានៈ 13ដង
ប៉ុន្មាននាទីក្រោយមក អាជ្ញាធរបានប្រកាសថាស្ថានភាពមានសុវត្ថិភាពជាធម្មតាវិញ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការប្រកាសអាសន្ននេះឡើយ។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា តើអ្វីដែលបណ្តាលឱ្យមានការប្រកាសអាសន្នដំបូងនៅវេលាម៉ោងប្រមាណ ៥:១៥នាទីល្ងាច (ម៉ោងក្នុងតំបន់) នោះទេ។
អាជ្ញាធរនៃប្រទេសអេមីរ៉ា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:10 AM, ចំនួនអ្នកអានៈ 0ដង
ភ្នាក់ងារនាវាចរណ៍របស់អង្គការសហប្រជាជាតិ បានសម្រេចផ្អាកគម្រោងជម្លៀសនាវា និងនាវិកដែលជាប់គាំងរាប់ពាន់នាក់ជាបណ្តោះអាសន្ន ក្រោយនាវារបស់ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine រងការខូចខាត។ សមាគមនាវាចរណ៍អន្តរជាតិ (BIMCO) បានលើកឡើងថា ការវាយប្រហារនេះគឺជាការរារាំងដល់ផែនការស្តារនាវាចរណ៍ឡើងវិញ និងបានសង្កត់ធ្ងន់ថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 07:14 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញ គេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 07:10 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 07:07 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលប្រទេសកម្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 06:33 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ (ទីតាំងទី៣-ទួលពង្រ កំពុងសាងសង់) បាននិងកំពុងបណ្តុះបណ្តាល លើកម្មវិធី សិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 06:21 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តព្រះវិហារ៖យុទ្ធនាការនេះបានរៀបចំធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលស្រុកជាំក្សាន្ដ និងអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ តាមរយៈគម្រោង «យើងរួមគ្នា» ដោយមានចូលរួមពីលោកស្រី វ៉ន រតនា អភិបាលរងស្រុកជាំក្សាន្ដ តំណាងលោក ចិន ខន្តី អភិបាលស្រុក និងលោក រ័ត្ន រម្យនា ប្រធានគម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 06:04 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តតាកែវថ្លែងនៅក្នុងពិធីបើកវគ្គបំប៉ន ជំនាញកុំព្យូទ័រដល់យោធិន នៃកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានបន្តថា បច្ចុប្បន្នការងារជាច្រើនត្រូវប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា ហេតុដូច្នោះ មន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ត្រូវប្រឹងប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 05:56 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ នៅក្រោមការព្យាករណ៍នេះ ប្រទេសហ្វីលីពីននឹងស្រូបយកប្រហែល ២០ភាគរយ នៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅឆ្នាំនេះ ដែលត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងលើសពី ១លានតោន។ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា កំណើននៃការដឹកជញ្ជូននេះ គឺដោយសារតែការកំណត់ទំហំកូតានាំចូលរបស់ហ្វីលីពីន ក៏
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 05:48 PM, ចំនួនអ្នកអានៈ 51ដង
(ប៉េកាំង៖ ជាសច្ចភាពប្រវត្តិសាស្រ្តរយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោកជាច្រើន ប៉ុន្តែចំណងមិត្តភាពរវាង ប្រទេសទាំងពីរនៅតែត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ ចិននៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 05:45 PM, ចំនួនអ្នកអានៈ 3ដង
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភ
 ព័ត៌មានលម្អិត
|
|
|