|
| តំណាងរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ ១ខ្សែ ប្រវែងជិត ៨០០ម៉ែត្រ, ស្ថាបនាលូប្រអប់ ២កន្លែង និងសំណង់ដោះទឹករាងអក្សរអ៊ុយ ប្រវែង ៣០០ម៉ែត្រ នៅឃុំកណ្តោក ស្រុកកណ្តាលស្ទឹង |
|
| ចុះថ្ងៃទី: 10-02-2026, 08:18 PM, ចំនួនអ្នកអានៈ 30ដង |
|
|
ខេត្តកណ្តាល៖ពិធីបើកការដ្ឋាននេះមានការអញ្ជើញចូលរួមផងដែរពីតំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ព្រមទាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវនេះ។
លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ៧៥០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយថ្មសងខាង ម្ខាងៗ១ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថាបនាលូប្រអប់ ចំនួន២កន្លែង និងសំណង់ដោះទឹករាងអក្សរអ៊ុយ (U) ប្រវែង៣០០ម៉ែត្រ ស្ថិតនៅភូមិជ្រៃយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នាឱកាសនោះដែរ លោក ឈឹម សៅគី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោក ឆាយ ឫទ្ធិសែន។
លោក ឈឹម សៅគី បានឱ្យដឹងថា ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៧៥០ម៉ែត្រ ស្ថិតនៅភូមិជ្រៃយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានបើកការដ្ឋានលើកកម្រិតគុណភាពជាផ្លូវក្រាលកៅស៊ូពីរជាន់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងសេវាសាធារណៈនានា បង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដោយចំណេញបានទាំងពេលវេលា និងថវិកា ជាពិសេសដើម្បីជួយលើកម្ពស់ការផ្ដល់សេវាទេសចរណ៍ក្នុងតំបន់។
លោក ឈឹម សៅគី បានបន្ថែមថា ពិធីបើកការដ្ឋាននាពេលនេះអាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះ លោក ឈឹម សៅគី ក៏បានជម្រាបជូនប្រជាពលរដ្ឋជ្រាបថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលការណ៍ «ពង្រឹង ៧០% និងពង្រីក ៣០%» ក្នុងគោលដៅពិនិត្យឡើងវិញ និងកែលម្អនូវសមត្ថភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការអភិវឌ្ឍប្រទេសជាតិស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដែលមានគោលដៅចម្បងចំនួន៥គឺ (១) ប្រជាជនមានជីវភាពរស់នៅសមរម្យ (២) ប្រជាជនមានសុខភាពមាំមួន (៣) ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ (៤) គ្រប់ភូមិឋានទាំងអស់នៅតំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និង(៥) គ្រប់ភូមិឋានទាំងអស់នៅជនបទមានអភិបាលកិច្ចល្អ ព្រមទាំងបានកំណត់យុទ្ធសាស្រ្តគន្លឺះចំនួន ៥គឺ (១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ (២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ (៣) ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ (៤) ពិពិធកម្មសេដ្ឋកិច្ចជនបទនិងនវានុវត្តន៍ការងារ និង (៥) ការពង្រឹងស្ថាប័ន។
ទន្ទឹមនេះ លោក ឈឹម សៅគី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈលោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងថវិកាមួយចំនួន និងបានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដោយប្រការណាមួយក្នុងអំឡុងពេលសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់មួយខ្សែនេះផងដែរ៕











ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 19-03-2026, 12:15 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោក អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 11:56 AM, ចំនួនអ្នកអានៈ 1ដង
លទ្ធផលនេះបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល ដោយសារវាបានដើរផ្ទុយពីស្ថានភាពទីផ្សារស្មាតហ្វូនរួមនៅក្នុងប្រទេសចិនដែលបានធ្លាក់ចុះ ៤%។ Aspanspanle បានសហការជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) ដើម្បីដាក់ចេញនូវកម្មវិធីបញ្ចុះតម្លៃពិសេស។ ម៉ូដែលមូលដ្ឋាននៃ iPhone 17 ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីផលិតផ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 11:53 AM, ចំនួនអ្នកអានៈ 0ដង
ការដាក់ពង្រាយកងទ័ពបន្ថែមអាចនឹងផ្ដល់ជម្រើសបន្ថែមឱ្យលោក ត្រាំ ខណៈរូបលោកកំពុងពិចារណាលើការពង្រីកប្រតិបត្តិការយោធាក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ដែលចូលដល់ សប្ដាហ៍ទី៣។ ដោយផ្អែកលើប្រភពចំនួន៤ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្នុងនោះរួមមានទាំងមន្ត្រីអាមេរិក២នាក់ Reuters បានឱ្យដឹងថាជម្រើស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 11:51 AM, ចំនួនអ្នកអានៈ 0ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមរដ្ឋមន្ត្រីការបរទេសអារ៉ាប់ និងមូស្លីមអំពីការវាយប្រហារលើអ៉ីរ៉ង់ក្នុងតំបន់ ព្រះអង្គម្ចាស់ Faisal ក៏បានលើកឡើងដែរថា អារ៉ាប៊ីសាអូឌីតរក្សាសិទ្ធិប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងករណីចាំបាច់។ «សាររបស់យើងនៅថ្ងៃនេះគឺច្បាស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 11:39 AM, ចំនួនអ្នកអានៈ 1ដង
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ ៣៨ឆ្នាំរូបនេះ រកបាន ១គ្រាប់ភ្លាមៗ និងជាគ្រាប់បាល់ទី៩០០ ទៀតផង ក្រោយចាប់ផ្តើមលេងបានតែ ៧នាទីប៉ុណ្ណោះក្នុងកីឡដ្ឋាន Geodis Park ដែលស្ថិតក្នុងទីក្រុង Tennessee នៃកម្មវិធីពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកខាងជើង Concacaf Chamspanions Cuspan សម្រាប់ជើងទី២ វគ្គ ១៦ក្រុមចុងក្រោយ។
Lionel Messi នៅតែជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 06:55 AM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍បើកកិច្ចប្រជុំពិគ្រោះយោបល់នេះថា ការរៀបចំកិច្ចប្រជុំនេះ គឺស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានគោលបំណងពិនិត្យទៅលើការរៀបចំយន្តការដោយផ្អែកលើសសរស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 06:50 AM, ចំនួនអ្នកអានៈ 41ដង
ថ្លែងទៅកាន់វិទ្យុ France Info លោក Le Drian បានរំលឹកពីប្រវត្តិសាស្ត្រថា «អ៉ីស្រាអែលធ្លាប់កាន់កាប់លីបង់អស់រយៈពេលជាយូរមកហើយ ប៉ុន្តែនៅតែបរាជ័យក្នុងការកម្ទេចសមត្ថភាពយោធារបស់ក្រុមហេសបូឡា។ ដូច្នេះ ពួកគេមិនអាចមកទាមទារឱ្យរដ្ឋាភិបាលលីបង់ធ្វើកិច្ចការនេះ ក្នុងរយៈពេលត្រឹម ៣ថ្ងៃ ក្រោមការទម្លាក់គ្រាប់បែកនោះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 06:46 AM, ចំនួនអ្នកអានៈ 20ដង
ការសាកសួរនេះ នឹងផ្តោតសំខាន់លើជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាជនរាប់លាននាក់ និងធ្វើឱ្យទីផ្សារថាមពល និងភាគហ៊ុនពិភពលោកមានការរង្គោះរង្គើ។ សមាជិកសភាទាំងពីរបក្ស (សាធារណរដ្ឋ និងប្រជាធិបតេយ្យ) បានសម្តែងការមិនពេញចិត្តយ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 06:43 AM, ចំនួនអ្នកអានៈ 28ដង
ខេត្តកណ្តាល៖បើតាមប្រភពព័ត៌មានឲ្យដឹងថា មានជនរងគ្រោះ ជាច្រើនបានចាញ់បោកស្រ្តីរូបនេះ ដោយស្រ្តីរូបនេះតែងតែដើរឆបោកគេ តាមរយៈការអួតខ្លួនថាជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង និងជាម្ចាស់មុខជំនួញច្រើនទៀត ។ល។ក្រោយទទួលបានពាក្យបណ្ដឹងពីពលរដ្ឋជាច្រើននាក់ ករណីចាញ់បោកស្ត្រីម្នាក់ ដែលដើរបោកគេព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 06:38 AM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសនោះលោកស្រីតំណាងក្រសួងសង្គមកិច្ច បានបញ្ជាក់ឲ្យដឹងថា៖ «គិតមកដល់ឆ្នាំ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥៨,៣២១នាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 06:33 AM, ចំនួនអ្នកអានៈ 45ដង
ការព្រមាននេះ បានកំណត់គោលដៅចំៗលើរោងចក្រចម្រាញ់ប្រេង Samref និងមជ្ឈមណ្ឌលគីមីឥន្ធនៈ Jubail ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត, វាលឧស្ម័ន Al Hosn ក្នុងប្រទេស UAE និងទីតាំងមួយចំនួនទៀតនៅក្នុងប្រទេសកាតា។ សេចក្តីព្រមានបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីតាំងទាំងនេះ បានក្លាយជាគោលដៅយោធាស្របច្បាប់រួចទៅហើយ។ ដូច្នេះ សូមឱ្យប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-03-2026, 06:28 AM, ចំនួនអ្នកអានៈ 37ដង
យោងតាមប្រភពការទូតតួកគី តំណាងមកពីប្រទេសចំនួន ១០ រួមមាន៖ អាស៊ែបៃហ្សង់, បារ៉ែន, អេហ្ស៊ីប, ហ្ស៊កដានី, កូវ៉ែត, ប៉ាគីស្ថាន, កាតា, ស៊ីរី, តួកគី និងអេមីរ៉ាតអារ៉ាប់រួម (UAE) នឹងចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺការស្វែងរកដំណោះស្រាយដោយសន្តិវិធី មុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2026, 10:07 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖ការអំពាវនាវនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ នៅក្នុងកិច្ចប្រជុំជាមួយអង្គការដៃគូ និងបណ្តាញការងាររបស់អង្គការនៅកម្ពុជា ដើម្បីឱ្យសហភាពអឺរុប (EU): បញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព ដែលកិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោកវេជ្ជ ចន ផាន់ណា ប្រធានគ្រប់គ្រងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2026, 09:57 PM, ចំនួនអ្នកអានៈ 5ដង
សេណេហ្គាល់ ដណ្តើមបានពាន ២ឆ្នាំម្តងប្រចាំតំបន់អាហ្រ្វិក Afcon 2025 ជាលើកទី២ របស់ពួកគេ គិតចាប់តាំងពីឆ្នាំ២០២១ ពីក្នុងវគ្គផ្តាច់ព្រ័ត្រប្រកបដោយភាពចម្រូងចម្រាស់កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ តាមរយៈយកឈ្នះម្ចាស់ផ្ទះម៉ារ៉ុក ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដង។
រដ្ឋាភិបាលនៃប្រទេសសេណេហ្គាល់ បានស្នើឱ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2026, 03:05 PM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ជឹម សុខ ជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ។
យោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា «ត្រូវបានតែ
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 443 នាក់ |
|
| ម្សិលមិញ |
: 657 នាក់ |
|
| សរុបទាំងអស់ |
: 11273919 នាក់ |
|
|