| រដ្ឋមន្ត្រី ភឿង សកុណា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បើកមហោស្រពភាពយន្តឥណ្ឌា ឆ្នាំ២០២៦ នៅរោងភាពយន្ត លេជេន អូឡាំព្យ៉ា |
|
| ចុះថ្ងៃទី: 17-01-2026, 03:36 PM, ចំនួនអ្នកអានៈ 209ដង |
|
|
រាជធានីភ្នំពេញ៖ថ្លែងនាឱកាសនោះលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងទសវត្សទី៩០ ភាពយន្តឥណ្ឌា មានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា រួមទាំងរូបលោកស្រីផងដែរ។ ការរៀបចំឱ្យមានមហោស្រពភាពយន្តឥណ្ឌានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ផលិតករភាពយន្តឥណ្ឌាក្នុងការចែករំលែក នូវបទពិសោធន៍ដល់ផលិតករកម្ពុជា ទាំងផលិតករអាជីព និងផលិតករឯករាជ្យ ដើម្បីជាចំណេះដឹងបន្ថែមក្នុងការពង្រឹងសមត្ថភាពផលិត។ មួយវិញទៀតក៏ជាការបើកឱកាសសម្រាប់ផលិតករ នៃប្រទេសទាំងពីរសហការដើម្បីផលិតភាពយន្តរួមគ្នា។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Vanlavawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកការចាក់បញ្ចាំងមហោស្រពភាពយន្តឥណ្ឌា ឆ្នាំ២០២៦ នៅរោងភាពយន្ត លេជេន អូឡាំព្យ៉ា។
នាឱកាសនោះដែរលោក Vanlavawna Bawitlung បានថ្លែងគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ព្រោះវាផ្នែកមួយជាការតភ្ជាប់ទំនាក់ទំនងប្រជាជន និងវប្បធម៌នៃប្រទេសទាំងពីរ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា មហោស្រពនេះ នឹងរួមចំណែកក្នុងការបង្កើនចំណាប់អារម្មណ៍ឡើងវិញលើភាពយន្តឥណ្ឌាពីសំណាក់សាធារណជនកម្ពុជា, ភាពយន្តឥណ្ឌានឹងត្រូវបានចាក់បញ្ចាំងម្តងទៀត នៅក្នុងរោងភាពយន្តសំខាន់ៗទូទាំងប្រទេសកម្ពុជា ដូចដែលបានធ្វើកាលពីអតីតកាល។
វិស័យភាពយន្តឥណ្ឌា គឺជាវិស័យសំខាន់មួយដែលផ្តល់ទេសភាពវប្បធម៌ដ៏សម្បូរបែបរបស់ឥណ្ឌាទៅកាន់ពិភពលោក ខណៈពេលដែលខ្សែភាពយន្តបូលីវូដ ជាភាសាហិណ្ឌីត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយបំផុតនៅទូទាំងពិភពលោក ឧស្សាហកម្មនេះក៏បន្តផ្តោតលើឧស្សាហកម្មភាពយន្តក្នុងតំបន់ជាច្រើនភាសាផងដែរ (ដូចជាភាសាតាមីល តេលូហ្គូ ម៉ាឡាយ៉ាឡាម បេងហ្គាលី និងផ្សេងៗទៀត) ដែលរួមចំណែកដល់សិល្បះរស់រវើក។
ជាមួយនឹងប្រពៃណីដ៏យូរឡុង និងភាពសម្បូរបែបនៃតន្ត្រី របាំ រឿងភាគ និងមនោសញ្ចេតនា, រឿងកុនឥណ្ឌាមានការគាំទ្រពីទស្សនិកជនទូទាំងពិភពលោក។ ប្រទេសឥណ្ឌាផលិតខ្សែភាពយន្តច្រើនជាងប្រទេសដទៃទៀតជារៀងរាល់ឆ្នាំ ហើយវាមានសក្តានុពលដ៏ធំធេងក្នុងការក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ការផលិតខ្សែភាពយន្ត។ វាមានធនធានដ៏សម្បូរបែប រួមទាំងទីតាំងថតជាច្រើនប្រភេទ (ចាប់ពីភ្នំ និងវាលខ្សាច់ រហូតដល់ឆ្នេរ និងទីក្រុង) ស្ទូឌីយោដែលបំពាក់ឧបករណ៍ទំនើបៗ និងកន្លែងផលិតក្រោយផលិតកម្មទំនើបៗដែលបំពេញតាមស្តង់ដារលំដាប់ពិភពលោក។
ព្រឹត្តិការណ៍នេះនឹងបន្តរហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមានខ្សែភាពយន្តបូលីវូដ សរុបចំនួនប្រាំដើម្បីបង្ហាញពីភាពរស់រវើកនៃរោងកុនឥណ្ឌាដល់ទស្សនិកជនកម្ពុជា។ កាលវិភាគចាក់បញ្ចាំងសម្រាប់ថ្ងៃដែលនៅសល់គឺ៖ ថ្ងៃទី១៧ ខែមករា - Khaali Peeli វេលាម៉ោង ៥:០០ ល្ងាច និង Gadar 2 វេលាម៉ោង ៧:៣០ ល្ងាច ។ ថ្ងៃទី១៨ ខែមករា - Suraj Pe Mangal Bhari វេលាម៉ោង ៥:០០ ល្ងាច និង Rakshabandhan វេលាម៉ោង ៧:៣០ ល្ងាច។
វាគឺជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ ដើម្បីលើកកម្ពស់ការទូតវប្បធម៌ ជាពិសេសក្រោមគោលនយោបាយទិសបូព៌ (Act East) របស់ឥណ្ឌា ដែលសង្កត់ធ្ងន់លើការចូលរួមកាន់តែជិតស្និតជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ លើវិស័យ ភាពយន្ត ការអប់រំ និងបេតិកភណ្ឌ៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 13-11-2026, 08:53 PM, ចំនួនអ្នកអានៈ 36ដង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបសវនាការជាមួយលោក PAUL KAGAME ប្រធានាធិបតីសាធារណរដ្ឋរវ៉ាន់ដា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ក្នុងឱកាសដែលលោកប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 08:48 PM, ចំនួនអ្នកអានៈ 21ដង
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និង ICT កូរ៉េខាងត្បូង លោក Bae Kyung-hoon បានឱ្យដឹងនៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្រុមហ៊ុន Nvidia បានបញ្ជាក់ថា នឹងបន្តអនុវត្តការសន្យាផ្គត់ផ្គង់ GPU ចំនួន២៦០,០០០គ្រឿងដល់កូរ៉េខាងត្បូង ទោះបីនាយកប្រតិបត្តិ លោក Jensen Huang បានលាលែងពីតំណែងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 08:47 PM, ចំនួនអ្នកអានៈ 24ដង
នៅក្នុងរបាយការណ៍សម្ងាត់ផ្ញើជូនរដ្ឋសមាជិកនៅថ្ងៃសុក្រនេះ IAEA បានបញ្ជាក់ថា ខ្លួនមិនទាន់ដឹងពីទីតាំងជាក់លាក់ ស្ថានភាពសុវត្ថិភាព ឬថាតើរោងចក្រចម្រាញ់ឥន្ធនៈ Isfahan (IFEP) មានផ្ទុកសារធាតុនុយក្លេអ៊ែរឬយ៉ាងណានោះទេ ដោយសារអ៊ីរ៉ង់មិនព្រមអនុញ្ញាតឱ្យក្រុមអធិការកិច្ចចូលពិនិត្យមើលទីតាំង ឬប្លង់រចនាឡើយ (Times of Israel)។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 07:58 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖នេះជាលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងសន្និសិទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី «ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន» នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារហ្វែ័រហ្វៀល ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលមានការចូលá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 07:47 PM, ចំនួនអ្នកអានៈ 28ដង
ខេត្តតាកែវ៖សមត្ថកិច្ចខេត្តតាកែវ បានប្រាប់ថា មនុស្សចំនួន៥នាក់ ដែលត្រូវកម្លាំងព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនរួមមាន៖ នាយនគរបាលមេប៉ុស្តិ៍រដ្ឋបាលឃុំសោម មេភូមិ (អតីតមេឃុំ) ឃុំសោម និងស្មៀនឃុំសោម ព្រមទាំងអ្នកពាក់ព័ន្ធ២នាក់ទៀត។
មន្ត្រីមូលដ្ឋាន៣នាក់ និងអ្នកពាក់ព័ន្ធ២នាក់ផ្សេងទៀត នៅក្នុងស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 07:43 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីប្រទេសរវ៉ាន់ដា បានជួបប្រជុំទ្វេភាគី ដោយបានជជែកលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងឱ្យកាន់តែល្អប្រសើរ។
បន្ទáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 07:35 PM, ចំនួនអ្នកអានៈ 39ដង
លោក Muzani បានឱ្យដឹងថា សភាជាន់ខ្ពស់ ដែលមានតួនាទីតាមច្បាប់ក្នុងការតែងតាំងអនុប្រធានាធិបតី នឹងផ្ញើលិខិតទៅប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ដើម្បីស្នើសុំឈ្មោះបេក្ខជនពីរនាក់ ហើយក៏បានបង្កើតក្រុមសមាជិកសភា៣៦នាក់ ដើម្បីពិនិត្យលក្ខណសម្បត្តិរបស់បេក្ខជនផងដែរ។ រហូតមកដល់ពេលនេះ មិនទាន់ដឹងថា លោáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 07:33 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖សម្រាប់ថ្ងៃទី១ នៃការបើកដំណើរការជាផ្លូវការ ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុវត្ថិភាព ដែលបង្កលក្ខណៈឲ្យភ្ញៀវជាតិ និងអន្ដរជាតិយ៉ាងច្រើនកុះករបានចូលទស្សនាដោយភាពកក់ក្ដៅជាទីបំផុត។
លោកសន្á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 05:39 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ ប្រទេសថៃ ដែលជាសមាជិកសង្កេតការណ៍ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ចាប់តាំងពីឆ្នាំ២០០៨ មក បានប្រកាសអំពីការបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ទោះបីជាប្រទេសទាំងពីរមានជម្លោះព្រំដែនជាមួយគ្នាយ៉ាងណាក្តី។
ក្នុងនាមប្រទេសសង្កេតការ គណៈប្រតិភូថៃ ដឹក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 05:36 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តកណ្ដាល៖ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពី តំណាងអយ្យការ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់តែម្តង។
គួរឲ្យអាណិតអាសូរណាស់! កុមារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 05:31 PM, ចំនួនអ្នកអានៈ 32ដង
ក្រសួងមហាផ្ទៃ បានចាត់ទុកថា ការទទួលមរណភាពនាយឧត្តមសេនីយ៍ គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារទាំងមូល និងប្រទេសជាតិ ដែលបានបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត បម្រើជាតិមាតុភូមិ។ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ត្រូវជាស្វាមី ឪពុក និងជីតា ដែលតែងតែបំពេញតួនាទី និងភារកិá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 05:23 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ជំនួបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះដែរ នៅទីស្តីការក្រសួងការពារជាតិ។នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយលោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស (Ozgur Bulent Us) នាយការិយាល័យអនុព័ន្ធយោធាតួកគីយ៉េ ប្រចាំព្រះរាជាណាចកá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 05:12 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីកាណាដា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីមធ្យោបាយពង្រឹងចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 05:01 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះចៅស្រី «ល្អហួស» ដែលបានខិតខំប្រឹងប្រែងរហូតសម្រេច បាននូវការគាំទ្រយ៉ាងលើសលប់ ពីសំណាក់អ្នកបោះឆ្នោតជាង ៤៥លាននាក់។ ការគាំទ្រដ៏ច្រើនលើសលប់នេះ បានធ្វើឱ្យចៅស្រី «ល្អហួស» ឈរនៅលំដាប់លេខ១ ក្នុងចំណោមបេáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 04:58 PM, ចំនួនអ្នកអានៈ 27ដង
ការស៊ើបអង្កេតនេះកើតឡើងចំពេលក្រុមហ៊ុន Megasspaneed និងក្រុមហ៊ុនបុត្រសម្ព័ន្ធកំពុងស្ថិតក្រោមការត្រួតពិនិត្យ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang មានទំនាក់ទំនងស្នេហាជាមួយអតីតនាយកប្រតិបត្តិក្រុមហ៊ុន Megasspaneed លោកស្រី Alice Huang ដែលអាជ្ញាធរអាមេរិកសង្ស័យថា មានជាប់ពាក់ព័ន្ធនá
 ព័ត៌មានលម្អិត
|
|
|