| ឥណទានចំនួន ៤២៣លានដុល្លារ ត្រូវបានធនាគាររបស់រដ្ឋ SME Bank បញ្ចេញឱ្យសហគ្រាសធុនតូច និងមធ្យម ជាង ៣០០០សហគ្រាស |
|
| ចុះថ្ងៃទី: 05-12-2022, 10:03 PM, ចំនួនអ្នកអានៈ 5658ដង |
|
|
រាជធានីភ្នំពេញ:បណ្ឌិត លឹម អូន ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី«ផ្សព្វផ្សាយ ជាសាធារណៈអំពីសមិទ្ធផលនៃការអនុវត្តគម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម និងពិធីប្រគល់លិខិតថ្លែងអំណរគុណជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានថ្លែងថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២នេះ ធនាគារ SME ដែលជាធនាគារបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ១៦៥ តាមរយៈគម្រោងចំនួនបីរបស់ធនាគារ SME ដើម្បីជួយស្តារអាជីវកម្ម រក្សាលំនឹង និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាសមួយចំនួនរងផលប៉ះពីជំងឺកូវីដ១៩ ។
លោកមានប្រសាសន៍ថា គម្រោងទាំង៣នេះ រួមមាន គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី១ និងដំណាក់កាលទី២ និងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានបញ្ចេញឥណទានជូនដល់ SME ក្នុងទំហំទឹកប្រាក់ប្រមាណ៣៦៩លានដុល្លារអាមេរិក ដែលផ្តល់តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរូមចំនួន៤៣គ្រឹះស្ថាន ខណៈធនាគារ SME ផ្ទាល់បានបញ្ចេញឥណទានដោយផ្ទាល់ទៅ សហគ្រាស ក្នុងទំហំទឹកប្រាក់ ៤៤លានដុល្លារអាមេរិក ។ចំណែក១០លានដុល្លារទៀត ត្រូវបានបញ្ចេញឥណទានទៅដល់ SME តាមរយៈ MDIs ជាដៃគូចំនួន៤គ្រឹះស្ថាន។
លោកបន្ត ថា«លទ្ធផលខាងលើ ពិតជាមិនអាចសម្រេចបានឡើយ បើសិនជាមិនមានការចូលរួមគាំទ្រពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងដៃគូសហការទាំងអស់។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ នឹងនៅតែចូលរួមគាំទ្រនូវគំនិតផ្តួចផ្តើមផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបន្តទៀត»។
លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ SME បានថ្លែងថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ទាំងពីរដំណាក់កាលបានចូលរួមជួយដល់ការបន្ធូរបន្ថយផលប៉ះពាល់របស់សហគ្រាសធនតូច និងមធ្យមបានយ៉ាងច្រើន ពោលគឺជួយគាំទ្រឱ្យសហគ្រាសអាចនៅបន្តលំនឹងអាជីវកម្មរបស់ខ្លួន ក្នុងពេលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ជាពិសេសហិរញ្ញប្បទាន ដែលសហគ្រាសទទួលបានក្នុងដំណាក់កាលពីទី២ មិនត្រឹមតែបានជួយកែលម្អ និងរក្សាលំនឹងអាជីវកម្មឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកជួយដល់សហគ្រាសដែលមានសក្តានុពលរក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនចំណូលពីការលក់ និងការបង្កើតការងារថ្មីជាច្រើនកន្លែងផងដែរ។
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា «ក្នុងនាមជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាសមាជិក ខ្ញុំមានមោទនភាព និងកិត្តិយសក្រៃលែងដែលអាចបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា សម្រាប់គំនិតផ្តួចផ្តើមដ៏សំខាន់នេះ ក្នុងគោលបំណងផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដើម្បីស្តារ ចាប់ផ្តើម និងពង្រីកអាជីវកម្មររបស់ខ្លួន»។
គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី១ ត្រូវបានដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្នុងទំហំហិរញ្ញប្បទានសរុបចំនួន ១០០លានដុល្លារ ក្នុងនោះមូលនិធិរបស់រដ្ឋមានចំនូន៥០លានដុល្លារ និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៥០លានដុល្លារ។ វិស័យអទិភាពដែលទទួលបានឥណទាននេះ រួមមាន វិស័យផលិតកម្ម និងការកែច្នៃម្ហូបអាហារ វិស័យកម្មសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក និងការកែច្នៃផ្សេងៗ និងវិស័យព័ត៌មានវិទ្តា និងទូរគមនាគមន៍ជាដើម។ គម្រោងដំណាក់កាលទី១ បានផ្តល់ឥណទានដល់សហគ្រាសរុបចំនួន ៧៥៣។
គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី២ បានដាក់ដំណើរការកាលពីខែសីហា ឆ្នាំ២០២១ ក្នុងទំហំហិរញ្ញប្បទានចំនួន ២៤០លានដុល្លារ ក្នុងនោះមូលនិធិរបស់រដ្ឋមានចំនួន១២០ លានដុល្លារ និងថវិកាបដិភាគរបស់របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមានចំនួន១២០លានដុល្លារ។ គម្រោងនេះបានបញ្ចប់ហើយកាលពីខែកញ្ញា ឆ្នាំ២០២៣ ដោយសហគ្រាសចំនួន១៩៩២ ទទួលបានឥណទានពីគម្រោងនេះ។
រីឯគម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍ ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្នុងទំហំថវិកាសរុបចំនួន ១៥០ លានដុល្លារអាមេរិក ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ៧៥ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារអាមេរិក៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 12-07-2026, 05:29 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់របស់ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2026, 05:18 PM, ចំនួនអ្នកអានៈ 0ដង
តំបន់ខាងលើដែលមានប្រជាជនសរុប៣លាននាក់ គឺជាតំបន់មានមនុស្សរស់នៅច្រើនបំផុតមួយប្រចាំតំបន់ Siberia ហើយក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងផលិតកម្មធំមួយផងដែរ។ សេចក្តីប្រកាសខាងលើនេះធ្វើឡើង បន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារចំ រោងចក្រចម្រាញ់ប្រេងនៅតំបន់ក្បែរខាងគឺ Omsk ក្នុងសប្តាហ៍នេះ ខណៈវាជារោងចក្រចម្រាញ់ប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2026, 03:01 PM, ចំនួនអ្នកអានៈ 37ដង
ខេត្តស្វាយរៀង៖ប្រតិបត្តិការដ៏សំខាន់នេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ព្រមទាំងក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2026, 02:56 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) នៃកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី នៅវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2026, 02:51 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង និងសមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក៏មានការចូលរួមយ៉ាងច្រើនពីដៃគូពាណិជ្ជកម្មទូទាំងប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2026, 02:45 PM, ចំនួនអ្នកអានៈ 14ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីស្តីពីបូរណភាពទឹកដីនៃកម្ពុជា ដែលបានធ្វើឡើងបន្ទាប់ពីប្រជុំពេញអង្គនៅរដ្ឋធានីឃុនដេ (កាមេរូន) នៅថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦ តាមសំណើរបស់គណៈកម្មការនយោបាយ សភាប្រើភាសាបារាំងបានអំពាវនាវឱ្យភាគីទាំងពីរ គោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ក៏ដូចជាការគោរព តាមការប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2026, 02:32 PM, ចំនួនអ្នកអានៈ 36ដង
កាលពីថ្ងៃសៅរ៍ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់បង់ក្លាដែស បានប្រកាសថា គ្រោះទឹកជំនន់នៅក្រុងសរុបចំនួន៧ រួមមាន Chattogram, Cox’s Bazar, Bandarban, Rangamati, Khagrachhari, Moulvibazar និង Habiganj បានបង្កការរំខានចំពោះជីវភាពរស់នៅប្រចាំថ្ងៃ កាត់ផ្តាច់ប្រជាជនរាប់ពាន់គ្រួសារ និងធ្វើឱ្យជាប់គាំងអ្នកដែលស្នាក់នៅក្នុងផ្ទះសម្បែងប្រហែល២៦៨០០០ខ្នង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2026, 02:30 PM, ចំនួនអ្នកអានៈ 30ដង
ប្រធានប្រតិភូដឹកនាំខាងលើបន្ដថា កីឡាករម្នាក់ៗ សុទ្ធតែមានអ្នកគាំទ្រស្រលាញ់រៀងៗខ្លួន ហើយថ្នាក់ដឹកនាំសហព័ន្ធ ចាត់ទុកកីឡាករទាំងអស់ សុទ្ធតែជាកូន ដែលទទួលបានការស្រលាញ់ស្មើៗគ្នា។ ពាក់ព័ន្ធនឹងការជ្រើសរើសកីឡាករជម្រើសជាតិ មានអ្នកជាប់ មានអ្នកមិនជាប់ គឺអាស្រ័យលើគណៈគ្រូ ជាអ្នកសម្រេច ដ្បិតគ្រូដឹង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2026, 02:26 PM, ចំនួនអ្នកអានៈ 39ដង
វាគឺជាព្យុះដ៏មានឥទ្ធិពលមួយ ដែលបានវាយប្រហារប្រទេសចិន ក្នុងឆ្នាំនេះ។ ព្យុះទីហ្វុង Bavi នៅព្រឹកថ្ងៃអាទិត្យនេះ បានថយចុះថាមពលនៅត្រឹមជាព្យុះត្រូពិក ស្របពេលដែលវាបោកបក់មកដល់លើដីគោក ប៉ុន្តែការព្យាករបានព្រមានថា ប្រព័ន្ធព្យុះដែលមានទំហំដ៏ធំមួយនេះ អាចបង្កភ្លៀងធ្លាក់ខ្លាំងទូលំទូលាយ និងអូសបន្លាយយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2026, 12:46 PM, ចំនួនអ្នកអានៈ 19ដង
ខេត្តពោធិ៍សាត់៖ ក្នុងពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោកបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា, លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារចុះជួយតាមបណ្តាស្រុក-ក្រុង-ឃុំ-សង្កាត់ យ៉ាងច្រើនកុះករ។
នាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2026, 12:31 PM, ចំនួនអ្នកអានៈ 54ដង
កងកម្លាំងឆ្មាំជាតិអាមេរិក បាននិយាយថា ខ្លួនបានប្រេីឧទ្ធម្ភាគចក្រ Black Hawk ដឹកមនុស្សប្រហែល ២០០នាក់ដែលជាប់គាំងទៅកាន់ទីទួលខ្ពស់ ចេញពីជំរំ Taum Sauk ក្នុងទីក្រុង Lesterville រដ្ឋ Missouri ចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង St. Louis។ ប្រហែលពាក់កណ្តាលនៃអ្នកជម្លៀសចេញពីជំរំនេះ គឺជាកុមារ ហើយអ្នកផ្សេងទៀតជាអ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2026, 12:30 PM, ចំនួនអ្នកអានៈ 35ដង
ទូកនោះធ្វើដំណើរពីកោះ Hon May Rut ទៅកាន់កំពង់ផែ An Thoi មុនពេលក្រឡាប់ក្នុងចម្ងាយប្រហែល ៤០០ម៉ែត្រពីច្រាំងចូលក្នុងសមុទ្រ។ មានមនុស្ស ៣៦ នាក់នៅលេីទូក ក្នុងនោះអ្នកទេសចរណ៍ឥណ្ឌា ៣២នាក់ នាវិក ៣នាក់ និងសមាជិកបម្រើការម្នាក់។ មនុស្សចំនួន ២១នាក់បានរួចជីវិតពីគ្រោះថ្នាក់នេះ។ តាម VnExspanress ស្ថានភាពទឹកសមុទ្រ មានរលកធំៗ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2026, 12:28 PM, ចំនួនអ្នកអានៈ 28ដង
ប្រទេសបារាំង៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅធ្វើទស្សនកិច្ចការងារនៅសាកលវិទ្យាល័យ Grenoble Alspanes (UGA) នៅក្រុងហ្ក្រឺណូប ប្រទេសបារាំង។ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីបានអញ្ជេីញជាអធិបតីក្នុងការចុះហត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2026, 12:25 PM, ចំនួនអ្នកអានៈ 27ដង
សេចក្តីថ្លែងការណ៍មួយដែលត្រូវបានអាននៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បញ្ជាក់ថា ការសងសឹកគឺជា «ការទាមទាររបស់ប្រជាជាតិ» ហើយនឹងត្រូវតែធ្វើឡើងជាដាច់ខាត។ សេចក្តីថ្លែងការណ៍ដដែល គូសបញ្ជាក់ថា យើងប្តេជ្ញាសងសឹកចំពោះឈាមរបស់មេដឹកនាំដែលបានពលីជីវិត និងវីរជនពលីទាំងអស់នៃសង្គ្រាមពីរលេីកនេះ។
សេចក្តីថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2026, 12:09 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើមកម្មវិធី លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាដ៏
 ព័ត៌មានលម្អិត
|
|
|