| សមាជិកនៃសមាគមអតីតនិស្សិត SWUPL កម្ពុជា–ចិន ចូលរួមបើកវេទិកាកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ចិន–អាស៊ាន លើកទី៨ នៅទីក្រុងឆុងឈីង |
|
| ចុះថ្ងៃទី: 22-11-2026, 02:58 PM, ចំនួនអ្នកអានៈ 42ដង |
|
|
រាជធានីភ្នំពេញ៖វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងនីតិរដ្ឋរវាងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងទស្សនវិស័យគតិយុត្ត ព្រមទាំងការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមករវាងស្ថាប័នពាក់ព័ន្ធ។ វេទិកានេះក៏ជាយន្តការមួយដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិ ការអនុវត្តច្បាប់ និងយុត្តិធម៌ ការស្រាវជ្រាវច្បាប់ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ និងការអភិវឌ្ឍសេវាច្បាប់ ដើម្បីឆ្លើយតបទៅនឹងបរិបទនៃសមាហរណកម្មសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិដែលកាន់តែមានភាពស្មុគស្មាញ។
សមាជិក សមាជិកានៃសមាគមអតីតនិស្សិត SWUPL កម្ពុជា–ចិន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ចិន–អាស៊ាន លើកទី៨ (The 8th China–ASEAN Legal Cooperation Forum) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ «ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្នែកនីតិរដ្ឋ ដើម្បីរួមគ្នាលើកកម្ពស់វិបុលភាព និងស្ថិរភាពក្នុងតំបន់» (Deepening Legal Exchanges and Cooperation to Promote Regional Prosperity and Stability)។
ក្នុងក្របខណ្ឌនៃវេទិកាលើកទី៨នេះ ក្រៅពីកម្មវិធីបើកជាផ្លូវការ ក៏មានការរៀបចំវេទិការងចំនួន៦ ដែលផ្តោតលើប្រធានបទគតិយុត្តសំខាន់ៗ និងបញ្ហាប្រឈមថ្មីៗរបស់តំបន់ រួមមាន៖
១. វេទិកាព្រឹទ្ធបុរសមហាវិទ្យាល័យនីតិសាស្ត្រចិន–អាស៊ាន (China–ASEAN Law School Deans Forum) ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំច្បាប់ ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកនីតិរដ្ឋដែលមានសមត្ថភាពឆ្លើយតបទៅនឹងកិច្ចការអន្តរជាតិ។
២. វេទិកាមជ្ឈត្តការពាណិជ្ជកម្មអន្តរជាតិលើកទី៣ ស្តីពីរបៀងពាណិជ្ជកម្មគោក–សមុទ្រអន្តរជាតិថ្មីភាគខាងលិច (The 3rd International Commercial Arbitration Forum on the New International Land–Sea Trade Corridor) ដែលផ្តោតលើការពង្រឹងយន្តការដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិ និងការធានាផ្នែកគតិយុត្តសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន។
៣. វេទិកាកិច្ចសហប្រតិបត្តិការផ្នែកសេវាយុត្តិធម៌ចិន–អាស៊ាន ដើម្បីគាំទ្រដល់ការកសាងរបៀងពាណិជ្ជកម្មគោក–សមុទ្រអន្តរជាតិថ្មីភាគខាងលិច (China–ASEAN Judicial Services for the Construction of the New International Land–Sea Trade Corridor Cooperation Forum) ដែលផ្តោតលើតួនាទីរបស់ស្ថាប័នតុលាការក្នុងការធានាភាពប្រាកដប្រជានៃច្បាប់ ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគី និងការលើកកម្ពស់ទំនុកចិត្តក្នុងពាណិជ្ជកម្មអន្តរជាតិ។
៤. វេទិកាចិន–អាស៊ានស្តីពីអភិបាលកិច្ចបទល្មើសឆ្លងដែន និងការប្រឆាំងអំពើពុករលួយ (China–ASEAN Forum on Cross-border Crime Governance and Anti-corruption) ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ព្រមទាំងការលើកកម្ពស់សុចរិតភាពស្ថាប័ន និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌ។
៥. វេទិកាយុវជនចិន–អាស៊ានស្តីពីនីតិរដ្ឋ (China–ASEAN Rule of Law Youth Forum) ដែលផ្តោតលើការអភិវឌ្ឍសមត្ថភាពយុវជន ការផ្លាស់ប្តូរចំណេះដឹង និងការពង្រឹងតួនាទីរបស់អ្នកជំនាញច្បាប់ជំនាន់ថ្មីក្នុងការលើកកម្ពស់នីតិរដ្ឋនៅក្នុងតំបន់។
៦. វេទិកាស្តីពីហានិភ័យ និងការឆ្លើយតបផ្នែកច្បាប់ចំពោះការពង្រីកសកម្មភាពធុរកិច្ចរបស់សហគ្រាសទៅក្រៅប្រទេស (Forum on Legal Risks and Responses for Enterprises Going Global) ដែលផ្តោតលើការគ្រប់គ្រងហានិភ័យគតិយុត្ត ការការពារវិនិយោគ និងការបង្កើនភាពប្រាកដប្រជាផ្នែកច្បាប់ក្នុងប្រតិបត្តិការធុរកិច្ចអន្តរជាតិ។
ការរៀបចំវេទិកាទាំងនេះ បានផ្តល់នូវកាលានុវត្តភាពដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរទស្សនៈ និងបទពិសោធរវាងអ្នកជំនាញច្បាប់ អ្នកស្រាវជ្រាវ ស្ថាប័នអប់រំ និងស្ថាប័នអនុវត្តច្បាប់ និងយុត្តិធម៌ ក្នុងគោលដៅរួមចំណែកដល់ការកសាងបរិយាកាសគតិយុត្តមួយដែលមានភាពប្រាកដប្រជា ប្រសិទ្ធភាព និងអំណោយផលចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់។
សម្រាប់សមាគមអតីតនិស្សិត SWUPL កម្ពុជា–ចិន ការចូលរួមក្នុងវេទិកាអន្តរជាតិនេះ មានសារៈសំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអតីតនិស្សិតកម្ពុជា ដែលបានសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភាគនិរតី (Southwest University of Political Science and Law – SWUPL) ជាមួយស្ថាប័នអប់រំ ស្ថាប័នស្រាវជ្រាវ និងស្ថាប័នច្បាប់នានានៃប្រទេសចិន ព្រមទាំងបណ្តាប្រទេសសមាជិកអាស៊ាន។
ជាមួយគ្នានេះ ការចូលរួមក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សមាគមក្នុងការលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹងគតិយុត្ត ការសិក្សាស្រាវជ្រាវច្បាប់ប្រៀបធៀប និងការពង្រឹងបណ្តាញទំនាក់ទំនងវិជ្ជាជីវៈផ្នែកច្បាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងនីតិរដ្ឋនៅកម្ពុជា តាមរយៈការសិក្សា និងផ្លាស់ប្តូរបទពិសោធអន្តរជាតិដែលសមស្របនឹងបរិបទ និងលក្ខខណ្ឌជាក់ស្តែងរបស់ជាតិ។
គួរបញ្ជាក់ផងដែរថា វេទិកាកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ចិន–អាស៊ាន លើកទី៨នេះ ត្រូវបានរៀបចំដោយសមាគមនីតិសាស្ត្រចិន (China Law Society) ដោយមានការចូលរួមរៀបចំពីសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភាគនិរតី (SWUPL) មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន–អាស៊ាន (China–ASEAN Legal Research Center – CALRC) និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
វេទិកានេះបានប្រមូលផ្តុំតំណាងពីស្ថាប័នរដ្ឋ ស្ថាប័នតុលាការ ស្ថាប័នអនុវត្តច្បាប់ និងយុត្តិធម៌ គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ ស្ថាប័នវិជ្ជាជីវៈច្បាប់ និងអ្នកជំនាញមកពីប្រទេសចិន អាស៊ាន និងប្រទេសពាក់ព័ន្ធ ដើម្បីរួមគ្នាពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនីតិរដ្ឋ ក្នុងគោលដៅលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:25 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖ ជុំវិញការលើកឡើងនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងសាទរថា ការលើកឡើងអំពីឫសគល់ដើមកំណើតថៃរបស់លោក អានុទីន គឺជាការរកឃើញរបកគំហើញថ្មីនៃឫសគល់ប្រវត្តិសាស្ត្រពិតរបស់ថៃដ៏អស្ចារ្យ។ ក្នុងនាមជាអ្នកស្រាវជ្រាវអរិយធម៌ លោកយល់ថា ពុំមានអ្វីត្រូវជំទាស់ឡើយ ពីព្រោះការទទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:22 PM, ចំនួនអ្នកអានៈ 29ដង
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស ១៥នាក់បានរស់រានមានជីវិត ក្នុងអគ្គិភ័យខាងលើដែលបានកើតឡើងនៅក្នុងខេត្ត Banten ហើយមាន ៤នាក់ក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯរោងចក្រផលិតស្ករគ្រាប់មួយកន្លែងស្ថិតក្នុងស្រុក Cikande តំបន់ Serang ខេត្ត Banten។
ក្រុá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:20 PM, ចំនួនអ្នកអានៈ 36ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់បានកំណត់គោលដៅលើយន្ដហោះចម្បាំងអាមេរិកខាងលើកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ដោយបានបំផ្លាញបេសកកម្មរបស់យន្ដហោះចម្បាំងនេះដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានមួយ។ ក៏ប៉ុន្តែ CENTCOM បានអះអាងថាមិនមានការវាយប្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:19 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តបន្ទាយមានជ័យ៖ ដំណើរចុះពិនិត្យជាក់ស្ដែងនេះ បានធ្វើឱ្យក្រុមអ្នកសារព័ត៌មានអន្តរជាតិបានឃើញនូវតថភាពពិត និងស្លាកស្នាមដ៏ឈឺចាប់ដែលបន្សល់ទុកពីសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥។ ក្រសួងព័ត៌មាន បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានអន្តរជាតិ មកពីប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:13 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី បានចែករំលែកតាមរយៈបណ្តាញសង្គមឱ្យដឹងថា កន្លងមកសម្តេចបានដឹងត្រឹមតែកូនប្រុសចូលចិត្ត និងរៀនបំប៉នមុខវិជ្ជាគណិតវិទ្យាបន្ថែមប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងពីកម្រិតលំហាត់ដែលកូនកំពុងសិក្សានោះឡើយ។ ទើបតែពេលឃើញលំហាត់ដែលគ្រូបង្រៀនដាក់ឱ្យធ្វើ ទើបភ្ញាក់ផ្អើលថាកá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 02:58 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងនីតិរដ្ឋរវាងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងទស្សនវិស័យគតិយុត្ត ព្រមទាំងការលើកកម្ពស់ការយោគយល់គ្នាទៅវិáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 02:35 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៤៥៣ ៨៩២នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។
គ.ជ.ប á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 02:33 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសមាគមសល្យសាស្ត្រកម្ពុជា សហការជាមួយក្រុមហ៊ុន Getz Pharma Cambodia ដោយមានការចូលរួមគាំទ្រពីមន្ទីរពេទ្យអន្តរជាតិខេមា, មន្ទីរពហុព្យាបាល អ៊ែរ ផ្លឹស, ក្រុមហ៊ុន Pizza Hut, ក្រុមហ៊ុន V-Active, Master Home Care, ក្រុមហ៊ុនធានារ៉ាប់រង Manulife និង Phnom Penh City Center រួមទាំងដៃគូឧបត្ថម្ភផ្សេងទៀត ក្នុងគោលបំណងរួá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 02:29 PM, ចំនួនអ្នកអានៈ 33ដង
ប្រតិកម្មរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ា ធ្វើឡើងបន្ទាប់ពីបណ្ដាមេដឹកនាំអាស៊ានបានលើកឡើងនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថាពួកគេនឹងអនុញ្ញាតបន្តិចម្ដងៗឱ្យអ្នកតំណាងមីយ៉ាន់ម៉ាចូលរួមប្រជុំឡើងវិញ ប្រសិនបើមានភាពរីកចម្រើនពាក់ព័ន្ធនឹងការអនុវត្តផែនការសន្តិáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 11:10 AM, ចំនួនអ្នកអានៈ 6ដង
ខេត្ដពោធិ៍សាត់៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅក្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 10:56 AM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ទង្វើបែបនេះ មិនខុសអ្វីពី «ការស្រែកដូចសត្វ ទាំងបើកភ្នែកមើលឃើញការពិត ហើយ ធ្វើជាងងឹតមើលមិនឃើញ» ដើម្បីបដិសេធសមិទ្ធផលជាក់ស្តែង ដែលប្រជាជាតិខ្មែរទាំងមូលបាននិងកំពុងរួមសាមគ្គីគ្នាការពារបរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជាឡើយ។
ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 10:20 AM, ចំនួនអ្នកអានៈ 25ដង
ខេត្តបន្ទាយមានជ័យ៖ លោកប្រធាន ហ៊ុន ម៉ានី ចាត់ទុកសកម្មភាពនេះ ជាភស្តុតាងច្បាស់ ថា យុវជនកម្ពុជា មិនមែនជាអ្នកឈរមើលទេ ប៉ុន្តែជាអ្នកចូលរួមផ្ទាល់ក្នុងបុព្វហេតុជាតិ។លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានកោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ នៃក្រុមការងារ ស.ស.យ.ក. á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 10:12 AM, ចំនួនអ្នកអានៈ 42ដង
ការកត់សម្គាល់បែបនេះរបស់លោក Mark Rutte ធ្វើឡើងនាឱកាសដែលរូបលោកស្ថិតនៅក្នុងទីក្រុងវ៉ាសូវី និងត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ PAP កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។ «ខ្ញុំអាចធានាបានថា NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ»។ នេះជាការគូសបញ្ជាក់របស់លោក Mark RutteáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 10:11 AM, ចំនួនអ្នកអានៈ 32ដង
សេចក្ដីរាយការណ៍ពីការវាយប្រហាររបស់អ៉ីរ៉ង់ ជាការកើនឡើងជម្លោះចុងក្រោយបំផុតមួយនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលរួមដៃគ្នាដុតបញ្ឆេះសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈមក។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមកដែរ បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្សត្រូវបានអáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 08:14 AM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និង លោក William Cheaib អនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Concordia University ប្á
 ព័ត៌មានលម្អិត
|
|
|