លោក ហ៊ុន ម៉ានី ចាត់ទុកលទ្ធផល ស.ស.យ.ក. ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមអាហារូបករណ៍ ថាជាភស្តុតាងនៃការចូលរួមផ្ទាល់របស់យុវជនដើម្បីបុព្វហេតុជាតិ
ចុះថ្ងៃទី: 22-11-2026, 10:20 AM, ចំនួនអ្នកអានៈ 26ដង
ខេត្តបន្ទាយមានជ័យ៖ លោកប្រធាន ហ៊ុន ម៉ានី ចាត់ទុកសកម្មភាពនេះ ជាភស្តុតាងច្បាស់ ថា យុវជនកម្ពុជា មិនមែនជាអ្នកឈរមើលទេ ប៉ុន្តែជាអ្នកចូលរួមផ្ទាល់ក្នុងបុព្វហេតុជាតិ។លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានកោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ នៃក្រុមការងារ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ដែលមានភាពសកម្មខ្លាំង លើការចូលរួមចំណែកអភិវឌ្ឍន៍យុវជន ជួយកិច្ចការសង្គម វប្បធម៌ សាសនា និងអប់រំ ជាពិសេសនាមួយឆ្នាំចុងក្រោយនេះ បានចូលរួមចំណែកជួយពលរដ្ឋក្នុងពេលទឹកជំនន់ ជួយពលរដ្ឋភៀសសឹក និងចូលរួមគាំទ្រវីរកងទ័ពនៅជួរមុខ។ បើតាមលោក ហ៊ុន ម៉ានី សមិទ្ធផលក្រុមការងារទាំងបួន ក្រោមការទទួលដឹកនាំរបស់ឯកឧត្តម ស សុខា បានដើរស្របតាមផែនការយុទ្ធសាស្ត្រយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅឆ្នាំ២០២៨ ជាពិសេសឯកឧត្តមផ្ទាល់សូមវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ទាំងការងាររចនាសម្ព័ន្ធចាត់តាំងគ្របដណ្តប់ដល់មូលដ្ឋាន ការងារសង្គមនិងមនុស្សធម៌ ការងារវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ ការងារអប់រំ បណ្តុះបណ្តាលនិងកីឡា និងការផ្តល់ជូនអាហារូបករណ៍ក្នុងនិងក្រៅប្រទេស។ យោងតាមរបាយការណ៍ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រុមការងារសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ បើរៀបរាប់សង្ខេបមានជាអាទិ៍ ស.ស.យ.ក. ខេត្តព្រៃវែង បានដាំកូនឈើសម្រេចរហូតដល់ទៅ ១ម៉ឺនដើម បានបិទចំណាំងផ្លាតគោយន្ត ប្រជាកសិករចំនួន៣៥០គ្រឿង សម្អាតបរិស្ថានសាធារណៈ២២៩លើក ផ្ដល់ជំនួយឧបត្ថម្ភពលរដ្ឋជួបការលំបាកជាង២០០គ្រួសារ ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃចំនួន១២លើក។ ចំណែក ស.ស.យ.ក. ខេត្តបាត់ដំបង លោក ស សុខា បានរំលេច អំពីការអនុវត្តការងារអប់រំ បណ្តុះបណ្តាល និងកីឡា ដែលសម្រេចបានដល់ទៅ១៣៣លើក ការងារបរិស្ថាន និងអនាម័យសុខភាព៦២លើក និងការងារវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា សម្រេចបាន១០០លើក ខណៈ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ការងារសង្គម មនុស្សធម៌ បរិច្ចាគ និងបរិស្ថាន សម្រេចបាន៦៦៥លើក ការងារវប្បធម៌ សាសនា និងទិវាព្រឹត្តិការណ៍ផ្សេងៗ១៧៧លើក និងការងារអប់រំ និងកីឡា ១៨៨លើក។ ដោយឡែកក្នុងឆ្នាំ២០២៦នេះ ក្រុមការងារអាហារូបករណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់អាហារូបករណ៍ ថ្នាក់ជាតិ (ក្នុងប្រទេស) ដល់សិស្ស និស្សិត មកពីគ្រួសារជួបការលំបាក ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៨៧៥កន្លែង ដែលបើគិតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៦ នេះ ក្រុមការងារអាហារូបករណ៍ បានផ្តល់ជូនសិស្ស-និស្សិត សរុបចំនួន៥.៨៣៧កន្លែងហើយ។ ភ្ជាប់នឹងការអបអរសាទរចំពោះលទ្ធផលសម្រេចបាននេះ លោក ហ៊ុន ម៉ានី បានផ្ដល់អនុសាសន៍ដល់គណៈកម្មាធិការ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បន្តពង្រឹង និងពង្រីកសមាជិកភាពព្រមទាំងធ្វើឱ្យរចនាសម្ព័ន្ធអង្គការកាន់តែរឹងមាំ ពង្រឹងការគ្រប់គ្រងទិន្នន័យសមាជិកភាព និងការតាមដានវឌ្ឍនភាពការងារ ពង្រីកការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពយុវជនឱ្យឆ្លើយតបនឹងតម្រូវការសង្គម ពង្រឹងការចូលរួមរបស់យុវជនក្រៅប្រព័ន្ធ និងពង្រីកបណ្តាញសហការជាមួយវិស័យឯកជន។ លោកក៏បានណែនាំឱ្យយកចិត្តទុកដាក់ បង្កើនការយល់ដឹងអំពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងវប្បធម៌ការងារ ពង្រឹងការគ្រប់គ្រងធនធាន និងស្វែងរកប្រភពគាំទ្រ សម្រាប់សកម្មភាពការងារ ពោលគឺ ថវិកាតិច ប្រើប្រាស់ត្រូវកន្លែង និងមានតម្លាភាព នឹងនាំមកនូវជំនឿទុកចិត្ត និងការគាំទ្របន្ថែមទៀត ព្រមទាំងត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការរៀបចំបែងចែកភារកិច្ច និងប្រើប្រាស់សមត្ថភាពសមាជិក ឱ្យបានសមស្រប ជាពិសេសលើកទឹកចិត្តឱ្យមានការចូលរួមពីសមាជិកជំនាន់ថ្មី ប្រើប្រាស់សមត្ថភាព និងទេពកោសល្យរបស់យុវជនម្នាក់ៗឱ្យចំគោលដៅ ព្រមទាំងបណ្តុះបណ្តាលអ្នកបន្តវេន ដើម្បីធានានិរន្តរភាពការងាររបស់ស.ស.យ.ក.។ ជាមួយគ្នានេះ ក្នុងស្ថានភាពដែលពិភពលោក កំពុងផ្លាស់ប្តូរយ៉ាងលឿនដោយសារបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់, លោក ហ៊ុន ម៉ានីបានគូសបញ្ជាក់ថាកម្ពុជាត្រូវការយុវជនដែលមិនត្រឹមតែស្រឡាញ់ជាតិប៉ុណ្ណោះទេ ប៉ុន្តែមានសមត្ថភាព មានគុណធម៌និងអាចប្រកួតប្រជែងបាននៅក្នុងតំបន់ និងសកលលោក។ ក្នុងន័យនេះលោកបានដាក់ចេញគោលការណ៍តម្រង់ទិសចំនួន ៥ រួមមាន ទី១.យុវជន ត្រូវជាអ្នកការពារសន្តិភាពនិងអត្តសញ្ញាណជាតិ ទី២.យុវជនត្រូវជាកម្លាំងជំរុញការអភិវឌ្ឍមូលដ្ឋាន ទី៣.យុវជនត្រូវជាតួអង្គនៃបរិវត្តកម្មឌីជីថល ទី៤.យុវជន ត្រូវរៀនសូត្រជាប្រចាំ និងចេះស្វ័យអភិវឌ្ឍខ្លួន និងទី៥.យុវជន ត្រូវមានគុណធម៌ ស្ម័គ្រចិត្ត និងចេះបម្រើ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-11-2026, 06:25 PM, ចំនួនអ្នកអានៈ​ 40ដង
​រាជធានីភ្នំពេញ៖ ជុំវិញការលើកឡើងនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងសាទរថា ការលើកឡើងអំពីឫសគល់ដើមកំណើតថៃរបស់លោក អានុទីន គឺជាការរកឃើញរបកគំហើញថ្មីនៃឫសគល់ប្រវត្តិសាស្ត្រពិតរបស់ថៃដ៏អស្ចារ្យ។ ក្នុងនាមជាអ្នកស្រាវជ្រាវអរិយធម៌ លោកយល់ថា ពុំមានអ្វីត្រូវជំទាស់ឡើយ ពីព្រោះការទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:22 PM, ចំនួនអ្នកអានៈ​ 30ដង
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស ១៥នាក់បានរស់រានមានជីវិត ក្នុងអគ្គិភ័យខាងលើដែលបានកើតឡើងនៅក្នុងខេត្ត Banten ហើយមាន ៤នាក់ក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯរោងចក្រផលិតស្ករគ្រាប់មួយកន្លែងស្ថិតក្នុងស្រុក Cikande តំបន់ Serang ខេត្ត Banten។ ក្រុá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:20 PM, ចំនួនអ្នកអានៈ​ 37ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់បានកំណត់គោលដៅលើយន្ដហោះចម្បាំងអាមេរិកខាងលើកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ដោយបានបំផ្លាញបេសកកម្មរបស់យន្ដហោះចម្បាំងនេះដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានមួយ។ ក៏ប៉ុន្តែ CENTCOM បានអះអាងថាមិនមានការវាយប្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:19 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តបន្ទាយមានជ័យ៖ ដំណើរចុះពិនិត្យជាក់ស្ដែងនេះ បានធ្វើឱ្យក្រុមអ្នកសារព័ត៌មានអន្តរជាតិបានឃើញនូវតថភាពពិត និងស្លាកស្នាមដ៏ឈឺចាប់ដែលបន្សល់ទុកពីសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥។ ក្រសួងព័ត៌មាន បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានអន្តរជាតិ មកពីប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:13 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី បានចែករំលែកតាមរយៈបណ្តាញសង្គមឱ្យដឹងថា កន្លងមកសម្តេចបានដឹងត្រឹម​តែ​កូនប្រុសចូលចិត្ត និងរៀនបំប៉នមុខវិជ្ជាគណិតវិទ្យាបន្ថែមប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងពីកម្រិតលំហាត់​ដែល​កូនកំពុងសិក្សានោះឡើយ។ ទើបតែពេលឃើញលំហាត់ដែលគ្រូបង្រៀនដាក់ឱ្យធ្វើ ទើបភ្ញាក់ផ្អើលថា​កá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 02:58 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងនីតិរដ្ឋរវាងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងទស្សនវិស័យគតិយុត្ត ព្រមទាំងការលើកកម្ពស់ការយោគយល់គ្នាទៅវិáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 02:35 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៤៥៣ ៨៩២នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។ គ.ជ.ប á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 02:33 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសមាគមសល្យសាស្ត្រកម្ពុជា សហការជាមួយក្រុមហ៊ុន Getz Pharma Cambodia ដោយមានការចូលរួមគាំទ្រពីមន្ទីរពេទ្យអន្តរជាតិខេមា, មន្ទីរពហុព្យាបាល អ៊ែរ ផ្លឹស, ក្រុមហ៊ុន Pizza Hut, ក្រុមហ៊ុន V-Active, Master Home Care, ក្រុមហ៊ុនធានារ៉ាប់រង Manulife និង Phnom Penh City Center រួមទាំងដៃគូឧបត្ថម្ភផ្សេងទៀត ក្នុងគោលបំណងរួá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 02:29 PM, ចំនួនអ្នកអានៈ​ 33ដង
ប្រតិកម្មរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ា ធ្វើឡើងបន្ទាប់ពីបណ្ដាមេដឹកនាំអាស៊ានបានលើកឡើងនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថាពួកគេនឹងអនុញ្ញាតបន្តិចម្ដងៗឱ្យអ្នកតំណាងមីយ៉ាន់ម៉ាចូលរួមប្រជុំឡើងវិញ ប្រសិនបើមានភាពរីកចម្រើនពាក់ព័ន្ធនឹងការអនុវត្តផែនការសន្តិáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 11:10 AM, ចំនួនអ្នកអានៈ​ 7ដង
ខេត្ដពោធិ៍សាត់៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហម​កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅក្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 10:56 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ទង្វើបែបនេះ មិនខុសអ្វីពី «ការស្រែកដូចសត្វ ទាំងបើកភ្នែកមើលឃើញការពិត ហើយ ធ្វើជាងងឹតមើលមិនឃើញ» ដើម្បីបដិសេធសមិទ្ធផលជាក់ស្តែង ដែលប្រជាជាតិខ្មែរទាំងមូលបាននិងកំពុងរួមសាមគ្គីគ្នាការពារបរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជាឡើយ។ ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 10:20 AM, ចំនួនអ្នកអានៈ​ 26ដង
ខេត្តបន្ទាយមានជ័យ៖ លោកប្រធាន ហ៊ុន ម៉ានី ចាត់ទុកសកម្មភាពនេះ ជាភស្តុតាងច្បាស់ ថា យុវជនកម្ពុជា មិនមែនជាអ្នកឈរមើលទេ ប៉ុន្តែជាអ្នកចូលរួមផ្ទាល់ក្នុងបុព្វហេតុជាតិ។លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានកោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ នៃក្រុមការងារ ស.ស.យ.ក. á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 10:12 AM, ចំនួនអ្នកអានៈ​ 42ដង
ការកត់សម្គាល់បែបនេះរបស់លោក Mark Rutte ធ្វើឡើងនាឱកាសដែលរូបលោកស្ថិតនៅក្នុងទីក្រុងវ៉ាសូវី និងត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ ​PAP កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។ «ខ្ញុំអាចធានាបានថា NATO​ នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ»។ នេះជាការគូសបញ្ជាក់របស់លោក Mark RutteáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 10:11 AM, ចំនួនអ្នកអានៈ​ 33ដង
សេចក្ដីរាយការណ៍ពីការវាយប្រហាររបស់អ៉ីរ៉ង់ ជាការកើនឡើងជម្លោះចុងក្រោយបំផុតមួយនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលរួមដៃគ្នាដុតបញ្ឆេះសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈមក។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមកដែរ បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្សត្រូវបានអáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 08:14 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និង លោក William Cheaib អនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Concordia University ប្á
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1491 នាក់
ម្សិលមិញ : 1935 នាក់
សរុបទាំងអស់ : 11586788 នាក់