| មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាល ជាការងារអាទិភាពដើម្បីធានាបាននូវសេវាកម្មទេសចរណ៍មានគុណភាពខ្ពស់ |
|
| ចុះថ្ងៃទី: 20-11-2026, 12:22 PM, ចំនួនអ្នកអានៈ 32ដង |
|
|
រាជធានីភ្នំពេញ៖លោកស្រី វណ្ណ សេរីរ័ត្ន បានបញ្ជាក់ដូចនេះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសតំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពសម្រាប់ថ្នាក់ភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ចដល់គ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងនៅក្នុងឧស្សាហកម្មទេសចរណ៍ និងដោយមានការចូលរួមពីលោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ លោកបណ្ឌិត Mark Windale នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Edifyworld Co., Ltd និងលោកគ្រូ អ្នកគ្រូ សិក្ខាកាមជាច្រើនរូប។
លោកស្រី វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលថ្មីបន្ថែម (Reskillingand Upskilling) គឺជាការងារអាទិភាពដ៏សំខាន់ ដើម្បីធានាបាននូវសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ ភាពកក់ក្តៅ និងភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាកត្តាជួយស្តារទំនុកចិត្ត និងទាក់ទាញភ្ញៀវឱ្យ ត្រឡប់មកវិញ។
លោកស្រី វណ្ណ សេរីរ័ត្ន បានបន្ថែមទៀតថា ក្នុងបរិបទដែលកម្ពុជាកំពុងទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទី ភាសាអង់គ្លេស គឺជាស្ពានទំនាក់ទំនងដ៏សំខាន់ដែលជួយឱ្យអ្នកជំនាញទេសចរណ៍អាចបម្រើភ្ញៀវបានកាន់តែប្រសើរ កសាង ទំនុកចិត្ត និងបង្កើតភាពជឿជាក់ជាមួយភ្ញៀវអន្តរជាតិ។ សមត្ថភាពទំនាក់ទំនងជាភាសាអង់គ្លេសរបស់អ្នកជំនាញ គឺជាកត្តាគន្លឹះមួយក្នុងការសម្រេចបាននូវការធ្វើចល័តភាពការងារទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួល ស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ អាស៊ាន ដែលជួយបង្កើនភាពប្រកួតប្រជែងរបស់អ្នកជំនាញកម្ពុជាក្នុងទីផ្សារការងារ។
លោកស្រី វណ្ណ សេរីរ័ត្ន បានបន្ថែមថា សម្រាប់ថ្នាក់ភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ចនេះ មិនមែនគ្រាន់តែជាការរៀនភាសាអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការពង្រឹងជំនាញទំនាក់ទំនងកម្រិតថ្នាក់ដឹកនាំ ការបង្កើតបណ្តាញ ទំនាក់ទំនងអាជីព និងការគ្រប់គ្រងស្ថានភាពពិបាកៗ ក្នុងការងារជាក់ស្ដែង។
លោកស្រី វណ្ណ សេរីរ័ត្ន ក៏បានលើកទឹកចិត្តដល់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងក្រុមហ៊ុន Edifyworld បន្តពង្រឹងកិច្ចសហការ និងសិក្សាពិនិត្យលទ្ធភាពន កិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងគោលបំណងពង្រីកឱកាសបណ្តុះបណ្តាលភាសាអង់គ្លេសដល់អ្នកជំនាញទេសចរណ៍ និងយុវជនក្រីក្រងាយរងគ្រោះ ឱ្យកាន់តែទូលំទូលាយថែមទៀត។ ជាពិសេសនោះគឺអ្នកជំនាញទេសចរណ៍នៅតំបន់ទេសចរណ៍សំខាន់ៗ ឱ្យមានឱកាសចូលរួមទទួលយកការបណ្តុះបណ្តាលនេះដើម្បីបន្តអភិវឌ្ឍសមត្ថភាព និងជំនាញរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបណ្ឌិត ជួប រតនា បានឱ្យដឹងថា ខ្លឹមសារសំខាន់ៗរបស់សិក្ខាសាលានាឱកាសដ៏វិសេសវិសាលនេះផ្តោតលើការប្រើប្រាស់ ភាសាអង់គ្លេសទាំងជំនាញទន់ និងជំនាញរឹងរួមគ្នា លើប្រធានបទសំខាន់ៗចំនួន ៤ ដែល នឹងបណ្តុះបណ្តាលរយៈពេល១ថ្ងៃពេញក្នុងមួយប្រធានបទ រួមមាន៖ Teamwork & Collaborative Planning, Handling Problem & Complaints, Professional Networking & Executive Communication Leadership Communication & Documentation។ ក្នុងនោះការបណ្តុះបណ្តាលផ្តោតលើប្រធានបទ Professional Networking &Executive Communication ដោយមានខ្លឹមសារសំខាន់ៗ ដូចជា៖ ការបង្កើតចំណាប់អារម្មណ៍ដំបូងឱ្យមានប្រសិទ្ធភាព ការកសាងទំនាក់ទំនងល្អតាំងពីការសន្ទនាដំបូង និងការរៀបចំដំណើរអាជីពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:10 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ទិវាសហគ្រិនភាពកម្ពុជា គឺជាការប្រារព្ធ សប្តាហ៍សហគ្រិនភាពសកល (Global Entrespanreneurshispan Week) នៅកម្ពុជា ដែល YEAC និង GEN Cambodia ជាម្ចាស់ផ្ទះផ្លូវការ តាំងពីឆ្នាំ២០១៣មក។ ក្នុងរយៈពេល ១៤ឆ្នាំ ទិវានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបជាង ១២,៧៥០នាក់ មកពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ យុវជន និងសាកលវិទ្យាល័យ ហើយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:03 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖យោងតាមការរៀបរាប់របស់លោក ជា លីសែ បានឱ្យដឹងថា ជនសង្ស័យបានប្រើរូបភាពលួងលោមធ្វើជាកូនធម៌ និងបងធម៌ ជាមួយម្តាយ និងបងស្រីរបស់លោក រហូតធ្វើឱ្យមានការទុកចិត្ត រួចស្នើឱ្យជួយធានាខ្ចីបុលប្រាក់ពីគេយកមកឱ្យខ្លួន។ ទង្វើនេះបានបន្សល់ទុកនូវទម្ងន់បំណុលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យក្រុមគ្រួសារáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 02:09 PM, ចំនួនអ្នកអានៈ 27ដង
ក្រុមហ៊ុន Rockstar Games ដែលជាអ្នកអភិវឌ្ឍហ្គេមនេះ បានឱ្យដឹងថា GTA VI មានការកុម្ម៉ង់ទិញទុកមុន (Pre-Order) ចំនួន ៣២,៥ លានច្បាប់ មុនពេលចេញលក់ជាផ្លូវការ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការផលិតហ្គេមនេះបានចំណាយពេលជាង ៨ ឆ្នាំ ហើយបើរាប់ចាប់ពីដំណាក់កាលស្រាវជ្រាវ និងរៀបចំគម្រោងដំបូងក្នុងឆ្នាំ២០១៥ រហូតដល់ថ្ងៃចេញលក់ គឺមáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 02:06 PM, ចំនួនអ្នកអានៈ 38ដង
ក្រុមបាតុករបានចេញធ្វើបាតុកម្មតាមដងផ្លូវក្នុងទីក្រុងនានា ចាប់ពីតាំងប្រទេសអ៉ីតាលី អាល្លឺម៉ង់ ស្វ៉ីស រហូតដល់ព្រីតថេន (ចក្រភពអង់គ្លេស)។ មនុស្សជាច្រើន បានកាន់បដាដែលមានសរសេរថា «តស៊ូដើម្បីអនាគតរបស់យើង» និងដុតរូបតំណាងរថក្រោះដែលធ្វើពីក្រដាសកាតុង។ ការប្រមូលផ្តុំតវ៉ាទាំងនេះ ត្រូវបានរៀបចំឡើងសហáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 02:03 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 01:54 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតទទួលជួបជាមួយក្រុមហ៊ុន CANCAP Global Co., Ltd. និងគណៈប្រតិភូវិនិយោគកាណាដា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីតំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រិន កាណាដា និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:53 AM, ចំនួនអ្នកអានៈ 37ដង
ខេត្តកណ្ដាល៖ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង ប្រធានក្រុម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានទី១ព្រឹទ្ធសភា និងបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ ព្រមទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:45 AM, ចំនួនអ្នកអានៈ 33ដង
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារបានរកឃើញមានការរៀបចំហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមការតម្រូវនៃក្រមបរិស្ថាន និងធនធានធម្មជាតិ បញ្ហាក្លិនភាយពីរោងចក្រមានតិចតួច ប៉ុន្តែក្នុងកម្រិតស្តង់ដា។ ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន ឱ្យបានល្អនឹងស្របតាមសេចក្តីសម្រេចរបស់ក្រសួង ដែលធ្លាប់ចេញបញáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:24 AM, ចំនួនអ្នកអានៈ 22ដង
ការតវ៉ាខាងលើនេះ រៀបចំឡើងដោយក្រុមនិស្សិត និងយុវជន ក្នុងគោលបំណងទាមទារចង់ឱ្យមានកំណែទម្រង់វិស័យអប់រំ ការផ្តល់ឱកាសស្មើៗគ្នា និងការបង្កើនការចូលរួមរបស់យុវជននិងសិស្សនិស្សិត ក្នុងដំណើរការសម្រេចចិត្តនានា។ ពួកគេក៏បានលើកឡើងពីក្តីបារម្ភទូលំទូលាយផ្សេងទៀត ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច សិទ្ធិការងារ ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:08 AM, ចំនួនអ្នកអានៈ 27ដង
យោងតាមទិន្នន័យទីផ្សារដែលត្រូវបានរាយការណ៍នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃមូលធនទីផ្សាររបស់ NVIDIA បានធ្លាក់ចុះពីប្រមាណ ៤.១៩ ទ្រីលានដុល្លារអាមេរិក នៅថ្ងៃទី១១ ខែវិច្ឆិកា មកនៅប្រមាណ ៣
.០៣ ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹងការថយចុះប្រមាណ ១.១៦ ទ្រីលានដុល្លារអាមេរិក ឬប្រមាណ ២៧.៧ភាគរយ។
ក្រុមហ៊ុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:01 AM, ចំនួនអ្នកអានៈ 28ដង
ការវាយប្រហារចុងក្រោយរបស់ហ៊ូទីកើតឡើង បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃសុក្រ នៅពេលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា ខ្លួនបានវាយប្រហារកំពង់ផែ Hodeidah ជាប់សមុទ្រក្រហម និងបានធ្វើប្រតិបត្តិការកំណត់គោលដៅលើសមត្ថភាពមីស៊ីល និងដ្រូនរបស់ក្រុមហ៊ូទី នៅរដ្ឋធានីសាណាប្រទេសយេម៉ែនáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 10:59 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវបីតិសោមនស្សរីករាយក្នុងចិត្តឥតឧបមា ព្រមទាំងបានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 10:56 AM, ចំនួនអ្នកអានៈ 38ដង
លោក Araqchi បានប្រាប់សារព័ត៌មានរដ្ឋអ៉ីរ៉ង់ថា ការដោះដូរសារទៅវិញទៅមកនៅតែបន្តរធ្វើឡើងរវាងអ៉ីរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល ហើយទីក្រុងតេហេរ៉ង់ កំពុងស្វែងរកកិច្ចព្រមព្រៀងមួយដែលធានាថា នឹងមិនមានសង្គ្រាមកើតឡើងជាថ្មី។ លោកក៏បានបញ្ជាក់ថា អ៉ីរ៉ង់ចង់បានការធានាថា ទីក្រុងវ៉ាស៊ីនតោនមá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:26 AM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចូលរួមអបអរសាទរជាមួយលោក-លោកស្រី ទើបទទួលតំណែងថ្មី ដែលនេះជាការផ្តល់ជំនឿទុកចិត្តពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិពិនិត្យឃើញលោក-លោកស្រី មានស្នាដៃល្អក្នុងការបំពេញភារកិច្ចកន្លងមក និងក្រោយទទួលបានតំណែងត្រូវដឹកនាំគ្រប់គ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:18 AM, ចំនួនអ្នកអានៈ 27ដង
ក្រោមច្បាប់ថ្មីនេះ ទោសប្រហារជីវិតអនុវត្តចំពោះតែបទល្មើសក្បត់ជាតិ អំពើឃាតកម្ម ភេរវកម្ម និងការផលិតគ្រឿងញៀនខុសច្បាប់ប៉ុណ្ណោះ ខណៈបទល្មើសដែលដកចេញពីបញ្ជីទោសប្រហារជីវិត រួមមាន ការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ការបះបោរ និងការរំលោភសេពសន្ថវៈលើអនីតិជន ហើយជំá
 ព័ត៌មានលម្អិត
|
|
|