ម្ចាស់មកុដ Miss Universe Vietnam 2026 ត្រូវបានដកតំណែង ក្រោយគ្រងមកុដបាន ៦សប្តាហ៍ ដោយសាររំលោភកិច្ចព្រមព្រៀង
ចុះថ្ងៃទី: 19-11-2026, 11:27 AM, ចំនួនអ្នកអានៈ 34ដង
ហាណូយ / ភ្នំពេញ៖ សេចក្តីសម្រេចដកតំណែងនេះបានចូលជាធរមានកាលពីថ្ងៃពុធ តាមការបញ្ជាក់របស់លោក Pham Duy Khanh អគ្គនាយកក្រុមហ៊ុន Five6 Entertainment Jsc ដែលជាក្រុមហ៊ុនរៀបចំការប្រកួតមួយនេះ។ អ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញា Miss Universe Vietnam 2026 បានសម្រេចដកតំណែង និងមកុដរបស់កញ្ញា Nguyen Quynh Anh ប្រមាណជា ៦ សប្តាហ៍បន្ទាប់ពីនាងបានគ្រងមកុដ ដោយលើកហេតុផលថានាងបានរំលោភបំពានលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន។ តំណាងអ្នករៀបចំកម្មវិធីបានលើកឡើងថា កញ្ញា Quynh Anh បានរំលោភបំពានបទបញ្ជាក្រុមហ៊ុនជាបន្តបន្ទាប់ ដោយកាលពីពេលកន្លងមក ក្រុមហ៊ុនបានហាមឃាត់មិនឱ្យនាងឡើងសម្តែងលើឆាករយៈពេល ៦ ខែ បន្ទាប់ពីមានការចោទប្រកាន់ថានាងបាននិយាយពាក្យពេចន៍មិនគប្បី ឬវាយប្រហារអ្នករួមអាជីព។ បន្ទាប់មក នាងបានចូលរួមកម្មវិធីសហគមន៍មួយ ដោយមិនបានជូនដំណឹងដល់ក្រុមហ៊ុន Five6 Entertainment ឡើយ។ ប៉ុន្មានថ្ងៃមុនសេចក្តីសម្រេចនេះ Quynh Anh បានប្រាប់អ្នករៀបចំ និងក្រុមហ៊ុនថានាងត្រូវការពេលសម្រាក និងព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត ហើយមិនទាន់អាចចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងដូចការព្រមព្រៀងដើមបាននៅឡើយទេ។ លោក Khanh បានលើកឡើងថា៖ «ទោះបីជាយ៉ាងណា នាងនៅតែបន្តទទួលយកការអញ្ជើញឱ្យសម្តែង និងចូលរួមកម្មវិធីនានា ដោយមិនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជាមុនសោះ»។ រហូតមកដល់ពេលនេះ តំណាងរបស់កញ្ញា Quynh Anh មិនទាន់មានប្រតិកម្ម ឬផ្តល់ការអត្ថាធិប្បាយណាមួយជុំវិញការដកតំណែងនេះនៅឡើយទេ។ ដំណើររឿងចម្រូងចម្រាស ចាប់ពីថ្ងៃគ្រងមកុដដល់ការបាត់ឱកាសប្រកួតអន្តរជាតិ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Universe Vietnam 2026 បានប្រព្រឹត្តទៅនៅទីក្រុង Hai Phong។ ចំណែកតំណែងរងទី១ ដល់រងទី៤ បានទៅលើ My Anh, Emma Maria Fernandez Le, Hong Dang និង Dieu Huyen រៀងគ្នា ខណៈអ្នករៀបចំមិនទាន់ប្រកាសពីបេក្ខភាពជំនួស Quynh Anh នៅឡើយទេ។ ដប់ថ្ងៃបន្ទាប់ពីគ្រងមកុដ មានការបែកធ្លាយសារសន្ទនាដែលអះអាងថាចេញពីក្រុមជជែកផ្ទាល់ខ្លួន (Private Group Chat) ដែលមានវត្តមានរបស់ Quynh Anh នៅលើបណ្តាញសង្គម ដោយមានពាក្យពេចន៍និយាយដើម និងវាយតម្លៃអវិជ្ជមានលើអ្នកពាក់ព័ន្ធក្នុងកម្មវិធីប្រកួត។ នៅថ្ងៃទី១៣ ខែតុលា នាងបានទទួលស្គាល់កំហុស និងសុំទោសដល់អ្នកពាក់ព័ន្ធព្រមទាំងសាធារណជន ដោយចាត់ទុកថាជាមេរៀនសម្រាប់ភាពចាស់ទុំ។ Quynh Anh ដើមឡើយត្រូវបានជ្រើសរើសឱ្យតំណាងវៀតណាមចូលរួមប្រកួត Miss Universe លើកទី៧៥ នៅប្រទេស Puerto Rico ក្នុងខែវិច្ឆិកា។ ប៉ុន្តែនៅថ្ងៃទី២១ ខែតុលា អ្នករៀបចំបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថានាងនឹងមិនចូលរួមប្រកួតនោះទេ ដោយសារវិវាទរវាងអង្គភាពកាន់សិទ្ធិបញ្ជូនបេក្ខភាពវៀតណាម និងអង្គការ Miss Universe Organization។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យវៀតណាមអវត្តមានពីឆាក Miss Universe ជាលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៤ មក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-11-2026, 05:10 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ទិវាសហគ្រិនភាពកម្ពុជា គឺជាការប្រារព្ធ សប្តាហ៍សហគ្រិនភាពសកល (Global Entrespanreneurshispan Week) នៅកម្ពុជា ដែល YEAC និង GEN Cambodia ជាម្ចាស់ផ្ទះផ្លូវការ តាំងពីឆ្នាំ២០១៣មក។ ក្នុងរយៈពេល ១៤ឆ្នាំ ទិវានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបជាង ១២,៧៥០នាក់ មកពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ យុវជន និងសាកលវិទ្យាល័យ ហើយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:03 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖យោងតាមការរៀបរាប់របស់លោក ជា លីសែ បានឱ្យដឹងថា ជនសង្ស័យបានប្រើរូបភាពលួងលោមធ្វើជាកូនធម៌ និងបងធម៌ ជាមួយម្តាយ និងបងស្រីរបស់លោក រហូតធ្វើឱ្យមានការទុកចិត្ត រួចស្នើឱ្យជួយធានាខ្ចីបុលប្រាក់ពីគេយកមកឱ្យខ្លួន។ ទង្វើនេះបានបន្សល់ទុកនូវទម្ងន់បំណុលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យក្រុមគ្រួសារáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:09 PM, ចំនួនអ្នកអានៈ​ 27ដង
ក្រុមហ៊ុន Rockstar Games ដែលជាអ្នកអភិវឌ្ឍហ្គេមនេះ បានឱ្យដឹងថា GTA VI មានការកុម្ម៉ង់ទិញទុកមុន (Pre-Order) ចំនួន ៣២,៥ លានច្បាប់ មុនពេលចេញលក់ជាផ្លូវការ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការផលិតហ្គេមនេះបានចំណាយពេលជាង ៨ ឆ្នាំ ហើយបើរាប់ចាប់ពីដំណាក់កាលស្រាវជ្រាវ និងរៀបចំគម្រោងដំបូងក្នុងឆ្នាំ២០១៥ រហូតដល់ថ្ងៃចេញលក់ គឺមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:06 PM, ចំនួនអ្នកអានៈ​ 38ដង
ក្រុមបាតុករបានចេញធ្វើបាតុកម្មតាមដងផ្លូវក្នុងទីក្រុងនានា ចាប់ពីតាំងប្រទេសអ៉ីតាលី អាល្លឺម៉ង់ ស្វ៉ីស រហូតដល់ព្រីតថេន (ចក្រភពអង់គ្លេស)។ មនុស្សជាច្រើន បានកាន់បដាដែលមានសរសេរថា «តស៊ូដើម្បីអនាគតរបស់យើង» និងដុតរូបតំណាងរថក្រោះដែលធ្វើពីក្រដាសកាតុង។ ការប្រមូលផ្តុំតវ៉ាទាំងនេះ ត្រូវបានរៀបចំឡើងសហáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:03 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញបើកពិព័រណ៍ផលិត​ផល​ខ្មែរលើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិត​ផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 01:54 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតទទួលជួបជាមួយក្រុមហ៊ុន CANCAP Global Co., Ltd. និងគណៈប្រតិភូវិនិយោគកាណាដា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីតំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រិន កាណាដា និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:53 AM, ចំនួនអ្នកអានៈ​ 37ដង
ខេត្តកណ្ដាល៖ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង ប្រធានក្រុម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានទី១ព្រឹទ្ធសភា និងបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ ព្រមទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:45 AM, ចំនួនអ្នកអានៈ​ 33ដង
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារបានរកឃើញមានការរៀបចំហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមការតម្រូវនៃក្រមបរិស្ថាន និងធនធានធម្មជាតិ បញ្ហាក្លិនភាយពីរោងចក្រមានតិចតួច ប៉ុន្តែក្នុងកម្រិតស្តង់ដា។ ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន ឱ្យបានល្អនឹងស្របតាមសេចក្តីសម្រេចរបស់ក្រសួង ដែលធ្លាប់ចេញបញáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:24 AM, ចំនួនអ្នកអានៈ​ 22ដង
ការតវ៉ាខាងលើនេះ រៀបចំឡើងដោយក្រុមនិស្សិត និងយុវជន ក្នុងគោលបំណងទាមទារចង់ឱ្យមានកំណែទម្រង់វិស័យអប់រំ ការផ្តល់ឱកាសស្មើៗគ្នា និងការបង្កើនការចូលរួមរបស់យុវជននិងសិស្សនិស្សិត ក្នុងដំណើរការសម្រេចចិត្តនានា។ ពួកគេក៏បានលើកឡើងពីក្តីបារម្ភទូលំទូលាយផ្សេងទៀត ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច សិទ្ធិការងារ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:08 AM, ចំនួនអ្នកអានៈ​ 27ដង
យោងតាមទិន្នន័យទីផ្សារដែលត្រូវបានរាយការណ៍នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃមូលធនទីផ្សាររបស់ NVIDIA បានធ្លាក់ចុះពីប្រមាណ ៤.១៩ ទ្រីលានដុល្លារអាមេរិក នៅថ្ងៃទី១១ ខែវិច្ឆិកា មកនៅប្រមាណ ៣ .០៣ ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹងការថយចុះប្រមាណ ១.១៦ ទ្រីលានដុល្លារអាមេរិក ឬប្រមាណ ២៧.៧ភាគរយ។ ក្រុមហ៊ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:01 AM, ចំនួនអ្នកអានៈ​ 28ដង
ការវាយប្រហារចុងក្រោយរបស់ហ៊ូទីកើតឡើង បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃសុក្រ នៅពេលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា ខ្លួនបានវាយប្រហារកំពង់ផែ Hodeidah ជាប់សមុទ្រក្រហម និងបានធ្វើប្រតិបត្តិការកំណត់គោលដៅលើសមត្ថភាពមីស៊ីល និងដ្រូនរបស់ក្រុមហ៊ូទី នៅរដ្ឋធានីសាណាប្រទេសយេម៉ែនáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 10:59 AM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវបីតិសោមនស្សរីករាយក្នុងចិត្តឥតឧបមា ព្រមទាំងបានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 10:56 AM, ចំនួនអ្នកអានៈ​ 38ដង
លោក Araqchi បានប្រាប់សារព័ត៌មានរដ្ឋអ៉ីរ៉ង់ថា ការដោះដូរសារទៅវិញទៅមកនៅតែបន្តរធ្វើឡើងរវាងអ៉ីរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល ហើយទីក្រុងតេហេរ៉ង់ កំពុងស្វែងរកកិច្ចព្រមព្រៀងមួយដែលធានាថា នឹងមិនមានសង្គ្រាមកើតឡើងជាថ្មី។ លោកក៏បានបញ្ជាក់ថា អ៉ីរ៉ង់ចង់បានការធានាថា ទីក្រុងវ៉ាស៊ីនតោនមá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:26 AM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចូលរួមអបអរសាទរជាមួយលោក-លោកស្រី ទើបទទួលតំណែងថ្មី ដែលនេះជាការផ្តល់ជំនឿទុកចិត្តពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិពិនិត្យឃើញលោក-លោកស្រី មានស្នាដៃល្អក្នុងការបំពេញភារកិច្ចកន្លងមក និងក្រោយទទួលបានតំណែងត្រូវដឹកនាំគ្រប់គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:18 AM, ចំនួនអ្នកអានៈ​ 27ដង
ក្រោមច្បាប់ថ្មីនេះ ទោសប្រហារជីវិតអនុវត្តចំពោះតែបទល្មើសក្បត់ជាតិ អំពើឃាតកម្ម ភេរវកម្ម និងការផលិតគ្រឿងញៀនខុសច្បាប់ប៉ុណ្ណោះ ខណៈបទល្មើសដែលដកចេញពីបញ្ជីទោសប្រហារជីវិត រួមមាន ការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ការបះបោរ និងការរំលោភសេពសន្ថវៈលើអនីតិជន ហើយជំá
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1263 នាក់
ម្សិលមិញ : 1979 នាក់
សរុបទាំងអស់ : 11584669 នាក់