ថ្នាក់ដឹកនាំ រាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាព ជាសមាជិកសមាគម AIMF ធ្វើសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរ មូលដ្ឋាន ស្តីពី «ទំនាក់ទំនងការទូតរវាងទីក្រុងដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន»
ចុះថ្ងៃទី: 13-11-2026, 07:58 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖នេះជាលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងសន្និសិទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី «ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន» នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារហ្វែ័រហ្វៀល ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលមានការចូលរួមជាអធិបតីពីលោក ហ្វ្រេដេរិក វ៉ាលីយ៉េ (Frédéric Vallier) អគ្គប្រតិភូសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសា បារាំង (AIMF) និងលោក ប្រាយអិន ហ្វ័រណារី (Brian Fornari) ប្រធានសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុប្រចាំព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំ រាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាព ជាសមាជិកសមាគម AIMF តាមរយៈសន្និសិទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី «ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន» នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល-រដ្ឋាភិបាលរបស់យើងទាំងអស់គ្នា និងសកលលោកទាំងមូល ក្នុងបេសកកម្មលើកកម្ពស់នូវសុខសន្តិភាពសកល, លុបបំបាត់នូវសង្គ្រាមឈ្លានពាន និងប្រកាន់ខ្ជាប់នូវគោលជំហរដោះស្រាយបញ្ហាដោយ សន្តិវិធី សម្ដៅការពារឱ្យបាននូវអាយុជីវិតដ៏មានតម្លៃរបស់ប្រជាជន ស្លូតត្រង់, សម្បត្តិបេតិកភណ្ឌ, វប្បធម៌, ប្រពៃណី និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោក ឃួង ស្រេង បានលើកឡើងថា «សន្តិភាព និងស្ថិរភាពនយោបាយ» នៅកម្ពុជា បានមកពីការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន តាមរយៈការដាក់ចេញនូវនយោបាយ “ឈ្នះ-ឈ្នះ” ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង និងធានាបានយ៉ាងល្អប្រសើរនូវអធិបតេយ្យជាតិ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ព្រមទាំងរក្សាបានយ៉ាងគត់មត់នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើន សេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នមរតកដ៏វិសេសថ្លៃថ្លានេះ កំពុងតែត្រូវបានបន្ត ពូនជ្រុំថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោកអភិបាលបានបន្តទៀតថា ការរៀបចំនូវសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរ មូលដ្ឋាន ស្តីពី «ទំនាក់ទំនងការទូតរវាងទីក្រុងដើម្បីសន្តិភាព និងការ អភិវឌ្ឍមូលដ្ឋាន» នឹងបង្ហាញយ៉ាងច្បាស់ពី សុឆន្ទៈរួមគ្នារបស់ថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាព ជាសមាជិក នៃសមាគមអភិបាលក្រុងភាសាបារាំងទាំងអស់ ដែលមកពី បណ្តាប្រទេសផ្សេងៗគ្នាមានស្ថានភាពសង្គម, ជីវភាពរស់នៅ, ទំនៀម ទម្លាប់ និងប្រពៃណីផ្សេងៗគ្នា ប៉ុន្តែប្រើប្រាស់នូវភាសាបារាំងដូចគ្នា និងមានស្មារតីរួមគ្នា គឺការស្រឡាញ់ និងឱ្យតម្លៃដល់សន្តិភាព និងការអភិវឌ្ឍ។ គួរបញ្ជាក់ថា នៅសណ្ឋាគារហ្វែ័រហ្វៀល នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះដែរ ក៏មានកិច្ចប្រជុំបណ្តាញទីក្រុងអាស៊ីអាគ្នេយ៍ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) ផងដែរ ដែលកិច្ចប្រជុំនោះ ធ្វើឡើងក្រោមអធិបតីភាពលោក សេង វណ្ណៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ។កិច្ចប្រជុំនេះបានពិភាក្សាយ៉ាងក្តៅគគុក ពាក់ព័ន្ធនិងយ៉េនឌ័រ លើកកំពស់ស្ត្រី ក្នុងតំណែងការងារ ទាំងកាងារឯកជននិងការងាររដ្ឋ។ បន្ថែមពីនេះ ក្រោយកិច្ចប្រជុំ ក៏មានកម្មវិធីសម្ពោធពិព័រណ៌សមិទ្ធិផល «សកម្មភាពហ្រ្វង់កូហ្វូនីនៅថ្នាក់មូលដ្ឋាន» នៅមជ្ឈមណ្ឌលទីក្រុងឆ្លាតវៃរាជធានីភ្នំពេញខាងលើ រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-11-2026, 06:25 PM, ចំនួនអ្នកអានៈ​ 39ដង
​រាជធានីភ្នំពេញ៖ ជុំវិញការលើកឡើងនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងសាទរថា ការលើកឡើងអំពីឫសគល់ដើមកំណើតថៃរបស់លោក អានុទីន គឺជាការរកឃើញរបកគំហើញថ្មីនៃឫសគល់ប្រវត្តិសាស្ត្រពិតរបស់ថៃដ៏អស្ចារ្យ។ ក្នុងនាមជាអ្នកស្រាវជ្រាវអរិយធម៌ លោកយល់ថា ពុំមានអ្វីត្រូវជំទាស់ឡើយ ពីព្រោះការទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:22 PM, ចំនួនអ្នកអានៈ​ 29ដង
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស ១៥នាក់បានរស់រានមានជីវិត ក្នុងអគ្គិភ័យខាងលើដែលបានកើតឡើងនៅក្នុងខេត្ត Banten ហើយមាន ៤នាក់ក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯរោងចក្រផលិតស្ករគ្រាប់មួយកន្លែងស្ថិតក្នុងស្រុក Cikande តំបន់ Serang ខេត្ត Banten។ ក្រុá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:20 PM, ចំនួនអ្នកអានៈ​ 36ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់បានកំណត់គោលដៅលើយន្ដហោះចម្បាំងអាមេរិកខាងលើកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ដោយបានបំផ្លាញបេសកកម្មរបស់យន្ដហោះចម្បាំងនេះដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានមួយ។ ក៏ប៉ុន្តែ CENTCOM បានអះអាងថាមិនមានការវាយប្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:19 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តបន្ទាយមានជ័យ៖ ដំណើរចុះពិនិត្យជាក់ស្ដែងនេះ បានធ្វើឱ្យក្រុមអ្នកសារព័ត៌មានអន្តរជាតិបានឃើញនូវតថភាពពិត និងស្លាកស្នាមដ៏ឈឺចាប់ដែលបន្សល់ទុកពីសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥។ ក្រសួងព័ត៌មាន បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានអន្តរជាតិ មកពីប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:13 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី បានចែករំលែកតាមរយៈបណ្តាញសង្គមឱ្យដឹងថា កន្លងមកសម្តេចបានដឹងត្រឹម​តែ​កូនប្រុសចូលចិត្ត និងរៀនបំប៉នមុខវិជ្ជាគណិតវិទ្យាបន្ថែមប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងពីកម្រិតលំហាត់​ដែល​កូនកំពុងសិក្សានោះឡើយ។ ទើបតែពេលឃើញលំហាត់ដែលគ្រូបង្រៀនដាក់ឱ្យធ្វើ ទើបភ្ញាក់ផ្អើលថា​កá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 02:58 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងនីតិរដ្ឋរវាងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងទស្សនវិស័យគតិយុត្ត ព្រមទាំងការលើកកម្ពស់ការយោគយល់គ្នាទៅវិáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 02:35 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៤៥៣ ៨៩២នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។ គ.ជ.ប á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 02:33 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសមាគមសល្យសាស្ត្រកម្ពុជា សហការជាមួយក្រុមហ៊ុន Getz Pharma Cambodia ដោយមានការចូលរួមគាំទ្រពីមន្ទីរពេទ្យអន្តរជាតិខេមា, មន្ទីរពហុព្យាបាល អ៊ែរ ផ្លឹស, ក្រុមហ៊ុន Pizza Hut, ក្រុមហ៊ុន V-Active, Master Home Care, ក្រុមហ៊ុនធានារ៉ាប់រង Manulife និង Phnom Penh City Center រួមទាំងដៃគូឧបត្ថម្ភផ្សេងទៀត ក្នុងគោលបំណងរួá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 02:29 PM, ចំនួនអ្នកអានៈ​ 32ដង
ប្រតិកម្មរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ា ធ្វើឡើងបន្ទាប់ពីបណ្ដាមេដឹកនាំអាស៊ានបានលើកឡើងនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថាពួកគេនឹងអនុញ្ញាតបន្តិចម្ដងៗឱ្យអ្នកតំណាងមីយ៉ាន់ម៉ាចូលរួមប្រជុំឡើងវិញ ប្រសិនបើមានភាពរីកចម្រើនពាក់ព័ន្ធនឹងការអនុវត្តផែនការសន្តិáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 11:10 AM, ចំនួនអ្នកអានៈ​ 6ដង
ខេត្ដពោធិ៍សាត់៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហម​កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅក្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 10:56 AM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ទង្វើបែបនេះ មិនខុសអ្វីពី «ការស្រែកដូចសត្វ ទាំងបើកភ្នែកមើលឃើញការពិត ហើយ ធ្វើជាងងឹតមើលមិនឃើញ» ដើម្បីបដិសេធសមិទ្ធផលជាក់ស្តែង ដែលប្រជាជាតិខ្មែរទាំងមូលបាននិងកំពុងរួមសាមគ្គីគ្នាការពារបរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជាឡើយ។ ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 10:20 AM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តបន្ទាយមានជ័យ៖ លោកប្រធាន ហ៊ុន ម៉ានី ចាត់ទុកសកម្មភាពនេះ ជាភស្តុតាងច្បាស់ ថា យុវជនកម្ពុជា មិនមែនជាអ្នកឈរមើលទេ ប៉ុន្តែជាអ្នកចូលរួមផ្ទាល់ក្នុងបុព្វហេតុជាតិ។លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានកោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ នៃក្រុមការងារ ស.ស.យ.ក. á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 10:12 AM, ចំនួនអ្នកអានៈ​ 41ដង
ការកត់សម្គាល់បែបនេះរបស់លោក Mark Rutte ធ្វើឡើងនាឱកាសដែលរូបលោកស្ថិតនៅក្នុងទីក្រុងវ៉ាសូវី និងត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ ​PAP កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។ «ខ្ញុំអាចធានាបានថា NATO​ នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ»។ នេះជាការគូសបញ្ជាក់របស់លោក Mark RutteáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 10:11 AM, ចំនួនអ្នកអានៈ​ 32ដង
សេចក្ដីរាយការណ៍ពីការវាយប្រហាររបស់អ៉ីរ៉ង់ ជាការកើនឡើងជម្លោះចុងក្រោយបំផុតមួយនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលរួមដៃគ្នាដុតបញ្ឆេះសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈមក។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមកដែរ បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្សត្រូវបានអáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 08:14 AM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និង លោក William Cheaib អនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Concordia University ប្á
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1484 នាក់
ម្សិលមិញ : 1935 នាក់
សរុបទាំងអស់ : 11586781 នាក់