រដ្ឋមន្រ្តីក្រសួងអប់រំឥណ្ឌា លាលែងពីតំណែង ក្រោយផ្ទុះការតវ៉ាពាក់ព័ន្ធការបែកធ្លាយវិញ្ញាសាប្រឡង
ចុះថ្ងៃទី: 25-07-2026, 08:26 PM, ចំនួនអ្នកអានៈ 31ដង
លោក Pradhan អាយុ ៥៧ឆ្នាំ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្ស Bharatiya Janata (BJP) របស់លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា។ លោកត្រូវបានគេចាត់ទុកថាជាបុគ្គលដែលកំពុងមានឥទ្ធិពល និងធ្លាប់ត្រូវបានគេលើកឡើងកាលពីពេលកន្លងទៅថា ជាបេក្ខភាពដែលអាចនឹងក្លាយជាមេដឹកនាំគណបក្ស BJP នាពេលអនាគត។ រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសឥណ្ឌាបានលាលែងពីតំណែង នាថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដែលនេះគឺជាជ័យជម្នះដ៏ធំមួយសម្រាប់ក្រុមយុវជន ដែលបានធ្វើបាតុកម្មទាមទារឱ្យលោកចុះចេញពីតំណែង ដើម្បីទទួលខុសត្រូវចំពោះករណីបែកធ្លាយវិញ្ញាសាប្រឡង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ «ដោយពិចារណាលើស្ថានភាពដែលបានកើតឡើងនៅតំបន់ Jantar Mantar និងនៅទូទាំងប្រទេស ដើម្បីកុំឱ្យកម្លាំងប្រឆាំងនឹងជាតិឆ្លៀតឱកាសពីស្ថានភាពនេះ។ ខ្ញុំបានផ្ញើលិខិតលាលែងពីតំណែងទៅកាន់នាយករដ្ឋមន្ត្រី»។ នេះបើតាមការសរសេររបស់រដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌា លោក Dharmendra Pradhan តាមសារបង្ហោះលេីបណ្តាញសង្គម X។ ក្នុងនាមជាសមាជិកគណៈរដ្ឋមន្ត្រីចាប់តាំងពីលោក Modi បានឡើងកាន់តំណែងជាលើកដំបូងក្នុងឆ្នាំ ២០១៤ លោក Pradhan ធ្លាប់កាន់តួនាទីទទួលបន្ទុកផ្នែកប្រេង និងឧស្ម័នធម្មជាតិ ដែកថែប ការអភិវឌ្ឍជំនាញ និងវិស័យអប់រំ ដោយបានក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំនៅឆ្នាំ ២០២១។ ឪពុករបស់លោកគឺជាមេដឹកនាំជើងចាស់របស់គណបក្ស BJP និងធ្លាប់បម្រើការជាអនុរដ្ឋមន្ត្រីសហព័ន្ធនៅចន្លោះឆ្នាំ ១៩៩៨ និង២០០៤។ ការប្រកាសលាលែងពីតំណែងរបស់លោក Pradhan កេីតមានឡេីងចំពេលដែលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកតវ៉ាជាយុវជននៅក្នុងទីក្រុងញូវដេលី ពោលគឺប៉ុន្មានម៉ោងមុនពេលដែលមេដឹកនាំរបស់ពួកគេគ្រោងនឹងជួបចរចាជុំថ្មីមួយទៀតជាមួយរដ្ឋមន្ត្រីនានា។ ការតវ៉ាតាមដងផ្លូវដ៏ធំបំផុតរបស់ឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានក្លាយជាចំណុចក្តៅផ្នែកនយោបាយសម្រាប់លោក Modi៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-07-2026, 08:26 PM, ចំនួនអ្នកអានៈ​ 31ដង
លោក Pradhan អាយុ ៥៧ឆ្នាំ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្ស Bharatiya Janata (BJP) របស់លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា។ លោកត្រូវបានគេចាត់ទុកថាជាបុគ្គលដែលកំពុងមានឥទ្ធិពល និងធ្លាប់ត្រូវបានគេលើកឡើងកាលពីពេលកន្លងទៅថា ជាបេក្ខភាពដែលអាចនឹងក្លាយជាមេដឹកនាំគណបក្ស BJP នាពេលអនាគត។ រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2026, 07:11 PM, ចំនួនអ្នកអានៈ​ 15ដង
លោក Alexander Moor អភិបាលតំបន់ Tyumen និយាយថា ក្រុមសង្គ្រោះបន្ទាន់កំពុងបំពេញការងារនៅកន្លែងកើតហេតុ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ រោងចក្រចម្រាញ់ប្រេងនេះ មានសមត្ថភាពផលិតប្រហែល ៨លានតោនក្នុងមួយឆ្នាំ។ បេីយោងតាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំ រោងចក្រនេះអាចចម្រាញ់ប្រេងឆៅបានប្រហែល ៦លានតោន ដោយផលិតបានប្រេងស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2026, 06:20 PM, ចំនួនអ្នកអានៈ​ 15ដង
ខេត្តមណ្ឌលគិរី៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចប្រគល់ភារកិច្ចជូនលោក ទឹម មុនីរតន៍ អត្តលេខ ១៦៧១២០០៤១៧ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ឱ្យបំពេញមុខងារជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2026, 06:14 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តបាត់ដំបង៖យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពគ្រោះរាំងស្ងួតនេះ អាចនឹងបន្តអូសបន្លាយពេលរហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដែលកំពុងបង្កើតជាផលលំបាកយ៉ាងខ្លាំងដល់ប្រជាកសិករ ដែលបានព្រោះស្រូវរួចរាល់ និងមានទីតាំងនៅឆ្ងាយពីប្រភពទឹក។ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2026, 06:10 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តរតនគិរី៖ លោក ឈៀង តុងហាន ត្រូវបានចោទប្រកាន់ពីបទកំហែងយក ដែលប្រព្រឹត្តនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីអំឡុងខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ បទល្មើសនេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។ ចៅក្រមសាលាដំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2026, 06:06 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តព្រៃវែង៖លោកបណ្ឌិត ឃួន សុវណ្ណ បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងពិធីបុណ្យនាថ្ងៃនេះផងដែរ។ លោកបណ្ឌិត ឃួន សុវណ្ណ ទីប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2026, 06:00 PM, ចំនួនអ្នកអានៈ​ 29ដង
ខេត្តពោធិ៍សាត់៖ ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណជំរំជនភៀសសឹក វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់, លោក ទៀង វឌ្ឍនៈ អភិបាលរងស្រុកវាលវែង និងលោកស្រីវេជ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2026, 04:46 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ក្នុងបេសកកម្មចុះផ្ទាល់ដល់មូលដ្ឋានកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកបានសាកសួរសុខទុក្ខ និងជជែកពិភាក្សាយ៉ាងស្និតស្នាលជាមួយប្រជាកសិករ និងអាជីវករ។ ការចុះសិក្សានេះមានគោលបំណងសំខាន់ៗដូចជា៖ ស្វែងយល់ពីស្ថានភាពជាក់ស្តែង ប្រមូលព័ត៌មានជុំវិញការប្រកបមុខរបរប្រចាំថ្ងៃ បច្ចេកទេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2026, 04:38 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖​លោកបានឲ្យដឹងបែបនេះ ក្នុងឱកាសធុរជនចិនជាច្រើនរូប បានទស្សនកិច្ចសិក្សា នៅកសិដ្ឋាន DP នៅខេត្តកំពង់ឆ្នាំង (DP Machas Chamka) ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគ ដឹកនាំដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2026, 04:33 PM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តស្វាយរៀង៖ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុករមាសហែក​ ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ និងលោក រស់​ ឆាយ​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងលោក ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធ ប្រជាពលរដ្ឋសរុបប្រមាណ ១ ៣០០នាក់។ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2026, 04:19 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖​អ្នកឧកញ៉ា បានឲ្យដឹងបែបនេះ ក្នុងឱកាសអ្នកឧកញ៉ា និងលោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគចិន ដឹកនាំធុរជនចិនជាច្រើនរូប ទស្សនកិច្ចសិក្សា នៅកសិដ្ឋាន DP នៅខេត្តកំពង់ឆ្នាំង (DP Machas Chamka) ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគ នៅថ្ងៃទី២៤
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2026, 04:10 PM, ចំនួនអ្នកអានៈ​ 41ដង
ចំហាយក្លិននៃអណ្តាតភ្លើងឆេះព្រៃបានភាយទៅដល់កណ្ដាលទីក្រុង Madrid នៅថ្ងៃសៅរ៍នេះ ចំពេលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់តំបន់រងគ្រោះដោយសារភ្លើងឆេះព្រៃ។ ភ្លើងឆេះព្រៃធំៗបានឆាបឆេះអស់រយៈពេល ២ ទៅ៣ថ្ងៃ មកហើយ។ ក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើនរយនាក់វិញនៅតែបន្តតស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2026, 03:26 PM, ចំនួនអ្នកអានៈ​ 26ដង
ខេត្តប៉ៃលិន៖ លោកស្រីបណ្ឌិត បាន ស្រីមុំ បានជំរុញមន្ត្រី ជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ឱ្យ ដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2026, 03:20 PM, ចំនួនអ្នកអានៈ​ 24ដង
ខេត្តឧត្តរមានជ័យ៖ គ្រាប់បែកដ៏ធំនេះ បានកាត់ផ្តាច់ទាំងស្រុងកំណាត់ផ្លូវជាតិលេខ៥៨ ត្រង់គីឡូម៉ែត្រលេខ១៣៥ ស្ថិតនៅភូមិមនោរម្យទី១ ឃុំគោលមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់ចរាចរណ៍របស់ប្រជាពលរដ្ឋស្លូតត្រង់។ រណ្តៅគ្រាប់បែកប្រភេទ MK84 ដែលយោធាថៃបានទម្លាក់ពីយន្តហោះចម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2026, 03:18 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖​ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមបំពេញបេសកកម្មតំណាងជាតិខាងលើ នៅថ្ងៃសៅរ៍នេះ កីឡាករ ឈឹម ពិសិដ្ឋ បានឲ្យដឹងថា ការប្រកួតលើកនេះ ខុសពីសព្វដងដែលខ្លួនធ្លាប់ចូលរួម គឺជាការប្រណាំងកម្រិតខ្ពស់លើម៉ូតូកម្រិត 1000cc បន្ទាប់ពីគណៈកម្មការរៀបចំបានវាយតម្លៃគុណផល ដែលកីឡាករកម្ពុជារូបនេះ ធ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 182 នាក់
ម្សិលមិញ : 1313 នាក់
សរុបទាំងអស់ : 11418378 នាក់