|
| ជំនួយមនុស្សធម៌ពីមូលនិធិ GX ចិនហុងកុង ជួយសម្រាលទុក្ខលំបាកជនភៀសសឹក៥០គ្រួសារ នៅស្រុកវាលវែង |
|
| ចុះថ្ងៃទី: 25-07-2026, 06:00 PM, ចំនួនអ្នកអានៈ 30ដង |
|
|
ខេត្តពោធិ៍សាត់៖ ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណជំរំជនភៀសសឹក វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់, លោក ទៀង វឌ្ឍនៈ អភិបាលរងស្រុកវាលវែង និងលោកស្រីវេជ្ជបណ្ឌិត Poon Grace Yen Yen នាយិកាគម្រោងមូលនិធិ GX ប្រទេសចិន រួមទាំងសិស្សនិស្សិតមកពីសកលវិទ្យាល័យហុងកុង និងសកលវិទ្យាល័យចិនហុងកុង។
ក្រោយពីបានទទួលការចុះវាយតម្លៃយ៉ាងយកចិត្តទុកដាក់ និងច្បាស់លាស់លើទិន្នន័យជាក់ស្តែងនៃជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងជំរំវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បងប្អូនប្រជាពលរដ្ឋចំនួន ៥០គ្រួសារ (ត្រូវបានជ្រើសរើសវាយតម្លៃចំនួន៣ដង ក្នុងចំណោម ៧៦គ្រួសារ) បានទទួលអំណោយមនុស្សធម៌ដ៏មានតម្លៃពី មូលនិធិ GX ទីក្រុងហុងកុង ប្រទេសចិន ក្នុងគោលបំណងកែលម្អស្ថានភាពរស់នៅ និងសុខភាពរបស់ពលរដ្ឋ ក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ។
បន្ទាប់ពីលោក ទៀង វឌ្ឍនៈ អភិបាលរងស្រុកវាលវែង បានឡើងជម្រាបជូនអំពីភូមិសាស្ត្ររដ្ឋបាល និងស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនជនភៀសសឹកក្នុងជំរំ នោះរួចមក, លោកស្រីវេជ្ជបណ្ឌិត Poon Grace Yen Yen នាយិកាគម្រោងមូលនិធិ GX ប្រទេសចិនហុងកុង បានបង្ហាញក្តីសោមនស្សរីករាយ និងជាកិត្តិយស ក្នុងការនាំយកជំនួយមកចែកជូនប្រជាពលរដ្ឋ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ។
លោកស្រីបានទទួលស្គាល់ថា ការរស់នៅបណ្តោះអាសន្នបង្កជាបញ្ហាប្រឈមខ្លាំងលើការរស់នៅប្រចាំថ្ងៃ ដូចជាការខ្វះខាតទឹកស្អាត ជម្រក និងការការពារសុខភាព។ មូលនិធិបានផ្ដល់អំណោយជួយសម្រាលបន្ទុក រួមមាន៖ សម្ភារៈអនាម័យ (មុង ធុងចម្រោះទឹក សាប៊ូ ក្រដាសស្អិតចាប់សត្វល្អិត) សម្ភារៈប្រើប្រាស់ (គ្រែបត់) និងស្បៀងអាហារ (អង្ករ និងទឹក)។
លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការផ្ដល់សម្ភារៈតែមួយមុខមិនគ្រប់គ្រាន់ឡើយ ដោយត្រូវភ្ជាប់មកជាមួយនូវការបង្រៀនពីរបៀបប្រើប្រាស់ត្រឹមត្រូវ និងវគ្គបណ្តុះបណ្តាលសុខភាព ស្ដីពី «ការការពារជំងឺគ្រុនឈាម» ដើម្បីធានាបាននូវភាពធន់ និងសុខុមាលភាពពិតប្រាកដក្នុងសហគមន៍។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មូលនិធិ GX ប្រទេសហុងកុង ដែលបានយកចិត្តទុកដាក់ និងផ្តល់ជំនួយមនុស្សធម៌ដ៏មានសារៈសំខាន់នេះ។ លោកវេជ្ជបណ្ឌិត ក៏បានផ្ដាំផ្ញើដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាអនាម័យខ្លួនប្រាណ និងបរិស្ថានរស់នៅជុំវិញខ្លួន ព្យាយាមសម្អាត និងថែទាំសុខភាពឱ្យបានល្អ ដើម្បីបង្ការការពារជំងឺគ្រុនឈាម ក៏ដូចជាជំងឺឆ្លង និងជំងឺមិនឆ្លងផ្សេងៗ។ លោកវេជ្ជបណ្ឌិត បានក្រើនរំលឹកដល់ ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានហ្មត់ចត់បំផុត។
ទន្ទឹមនឹងនោះ លោកក៏បានលើកទឹកចិត្ត និងសូមឱ្យពុកម៉ែបងប្អូនទាំងអស់ បន្តជឿទុកចិត្តលើការដឹកនាំដ៏ឈ្លាសវៃ និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដែលអាចបង្កឱ្យបាត់បងអាយុជីវិតកម្លាំងការពារព្រំដែន និងប្រជាពលរដ្ឋស្លូតត្រង់ទាំងសង្ខាង។
សំភារៈដែលបរិច្ចាគដល់ជនភៀសសឹក ចំនួន៥០គ្រួសារ នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ក្នុងមួយគ្រួសារៗត្រូវទទួលបាន៖ ធុងចម្លោះទឹកស្អាតចំណុះ២០លីត្រ, គ្រែគេងបត់បាន២, អង្ករ២៥គីឡូក្រាម, មី២កេស, ត្រីខ២យួរ, ត្រីងៀត២គីឡូក្រាម, ទឹកត្រី១យួរ, ទឹកសុទ្ធ១កេស, ទឹកដោះគោឃុន១កេស, សាច់ក្រក១គីឡូក្រាម, ទឹកដោះគោខាប់២កំប៉ុង, ផ្លែស្រកានាគ១គីឡូក្រាម, ថាសគ្របម្ហូបអាហារ១, មុងជ្រលក់ថ្នាំ១ និងឧបករណ៍ត្រៀមបង្ការគ្រោះមហន្តរាយ១ឈុត។ ព្រមទាំងប្រគល់ឧបករណ៍វេជ្ជសាស្ត្រ (ម៉ាស៊ីនវាស់សម្ពាធឈាម និងឧបករណ៍តាមដានជាតិស្ករក្នុងឈាម) ៤គ្រឿង និងអំពូលឆក់មូសខ្នាតមធ្យម ៣គ្រឿង ជូនគ្រូពេទ្យប្រចាំ ការនៅកន្លែង។
មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ជូនឧបករណ៍តេស្តរហ័សរកជំងឺគ្រុនឈាម ចំនួន៣០ប្រអប់ និងមណ្ឌលសុខភាពប្រម៉ោយ ក៏ប្រគល់ជូនឧបករណ៍តេស្តរហ័ស រកជំងឺគ្រុនឈាម ចំនួន៧០ប្រអប់ ព្រមទាំងជូនវិទ្យាល័យហ៊ុនសែនប្រម៉ោយ អំពូលឆក់មូសខ្នាតមធ្យម ចំនួន២០គ្រឿងផងដែរ៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-07-2026, 08:26 PM, ចំនួនអ្នកអានៈ 31ដង
លោក Pradhan អាយុ ៥៧ឆ្នាំ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្ស Bharatiya Janata (BJP) របស់លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា។ លោកត្រូវបានគេចាត់ទុកថាជាបុគ្គលដែលកំពុងមានឥទ្ធិពល និងធ្លាប់ត្រូវបានគេលើកឡើងកាលពីពេលកន្លងទៅថា ជាបេក្ខភាពដែលអាចនឹងក្លាយជាមេដឹកនាំគណបក្ស BJP នាពេលអនាគត។
រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 07:11 PM, ចំនួនអ្នកអានៈ 16ដង
លោក Alexander Moor អភិបាលតំបន់ Tyumen និយាយថា ក្រុមសង្គ្រោះបន្ទាន់កំពុងបំពេញការងារនៅកន្លែងកើតហេតុ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ រោងចក្រចម្រាញ់ប្រេងនេះ មានសមត្ថភាពផលិតប្រហែល ៨លានតោនក្នុងមួយឆ្នាំ។ បេីយោងតាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំ រោងចក្រនេះអាចចម្រាញ់ប្រេងឆៅបានប្រហែល ៦លានតោន ដោយផលិតបានប្រេងស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 06:20 PM, ចំនួនអ្នកអានៈ 16ដង
ខេត្តមណ្ឌលគិរី៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចប្រគល់ភារកិច្ចជូនលោក ទឹម មុនីរតន៍ អត្តលេខ ១៦៧១២០០៤១៧ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ឱ្យបំពេញមុខងារជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 06:14 PM, ចំនួនអ្នកអានៈ 28ដង
ខេត្តបាត់ដំបង៖យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពគ្រោះរាំងស្ងួតនេះ អាចនឹងបន្តអូសបន្លាយពេលរហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដែលកំពុងបង្កើតជាផលលំបាកយ៉ាងខ្លាំងដល់ប្រជាកសិករ ដែលបានព្រោះស្រូវរួចរាល់ និងមានទីតាំងនៅឆ្ងាយពីប្រភពទឹក។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 06:10 PM, ចំនួនអ្នកអានៈ 35ដង
ខេត្តរតនគិរី៖ លោក ឈៀង តុងហាន ត្រូវបានចោទប្រកាន់ពីបទកំហែងយក ដែលប្រព្រឹត្តនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីអំឡុងខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ បទល្មើសនេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រមសាលាដំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 06:06 PM, ចំនួនអ្នកអានៈ 28ដង
ខេត្តព្រៃវែង៖លោកបណ្ឌិត ឃួន សុវណ្ណ បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងពិធីបុណ្យនាថ្ងៃនេះផងដែរ។
លោកបណ្ឌិត ឃួន សុវណ្ណ ទីប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 06:00 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តពោធិ៍សាត់៖ ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណជំរំជនភៀសសឹក វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់, លោក ទៀង វឌ្ឍនៈ អភិបាលរងស្រុកវាលវែង និងលោកស្រីវេជ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 04:46 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ក្នុងបេសកកម្មចុះផ្ទាល់ដល់មូលដ្ឋានកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកបានសាកសួរសុខទុក្ខ និងជជែកពិភាក្សាយ៉ាងស្និតស្នាលជាមួយប្រជាកសិករ និងអាជីវករ។ ការចុះសិក្សានេះមានគោលបំណងសំខាន់ៗដូចជា៖ ស្វែងយល់ពីស្ថានភាពជាក់ស្តែង ប្រមូលព័ត៌មានជុំវិញការប្រកបមុខរបរប្រចាំថ្ងៃ បច្ចេកទេស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 04:38 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖លោកបានឲ្យដឹងបែបនេះ ក្នុងឱកាសធុរជនចិនជាច្រើនរូប បានទស្សនកិច្ចសិក្សា នៅកសិដ្ឋាន DP នៅខេត្តកំពង់ឆ្នាំង (DP Machas Chamka) ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគ ដឹកនាំដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 04:33 PM, ចំនួនអ្នកអានៈ 42ដង
ខេត្តស្វាយរៀង៖ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុករមាសហែក ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធ ប្រជាពលរដ្ឋសរុបប្រមាណ ១ ៣០០នាក់។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 04:19 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖អ្នកឧកញ៉ា បានឲ្យដឹងបែបនេះ ក្នុងឱកាសអ្នកឧកញ៉ា និងលោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគចិន ដឹកនាំធុរជនចិនជាច្រើនរូប ទស្សនកិច្ចសិក្សា នៅកសិដ្ឋាន DP នៅខេត្តកំពង់ឆ្នាំង (DP Machas Chamka) ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគ នៅថ្ងៃទី២៤
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 04:10 PM, ចំនួនអ្នកអានៈ 41ដង
ចំហាយក្លិននៃអណ្តាតភ្លើងឆេះព្រៃបានភាយទៅដល់កណ្ដាលទីក្រុង Madrid នៅថ្ងៃសៅរ៍នេះ ចំពេលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់តំបន់រងគ្រោះដោយសារភ្លើងឆេះព្រៃ។ ភ្លើងឆេះព្រៃធំៗបានឆាបឆេះអស់រយៈពេល ២ ទៅ៣ថ្ងៃ មកហើយ។ ក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើនរយនាក់វិញនៅតែបន្តតស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 03:26 PM, ចំនួនអ្នកអានៈ 27ដង
ខេត្តប៉ៃលិន៖ លោកស្រីបណ្ឌិត បាន ស្រីមុំ បានជំរុញមន្ត្រី ជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ឱ្យ ដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 03:20 PM, ចំនួនអ្នកអានៈ 24ដង
ខេត្តឧត្តរមានជ័យ៖ គ្រាប់បែកដ៏ធំនេះ បានកាត់ផ្តាច់ទាំងស្រុងកំណាត់ផ្លូវជាតិលេខ៥៨ ត្រង់គីឡូម៉ែត្រលេខ១៣៥ ស្ថិតនៅភូមិមនោរម្យទី១ ឃុំគោលមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់ចរាចរណ៍របស់ប្រជាពលរដ្ឋស្លូតត្រង់។
រណ្តៅគ្រាប់បែកប្រភេទ MK84 ដែលយោធាថៃបានទម្លាក់ពីយន្តហោះចម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 03:18 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមបំពេញបេសកកម្មតំណាងជាតិខាងលើ នៅថ្ងៃសៅរ៍នេះ កីឡាករ ឈឹម ពិសិដ្ឋ បានឲ្យដឹងថា ការប្រកួតលើកនេះ ខុសពីសព្វដងដែលខ្លួនធ្លាប់ចូលរួម គឺជាការប្រណាំងកម្រិតខ្ពស់លើម៉ូតូកម្រិត 1000cc បន្ទាប់ពីគណៈកម្មការរៀបចំបានវាយតម្លៃគុណផល ដែលកីឡាករកម្ពុជារូបនេះ ធ
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 185 នាក់ |
|
| ម្សិលមិញ |
: 1313 នាក់ |
|
| សរុបទាំងអស់ |
: 11418381 នាក់ |
|
|