| ប្រជាជនរុស្ស៉ីត្រូវបានណែនាំឱ្យធ្វើការពីផ្ទះ និងកាត់បន្ថយការប្រើប្រាស់រថយន្ត ចំពោះមុខបញ្ហាខ្វះប្រេង |
|
| ចុះថ្ងៃទី: 12-07-2026, 05:18 PM, ចំនួនអ្នកអានៈ 15ដង |
|
|
តំបន់ខាងលើដែលមានប្រជាជនសរុប៣លាននាក់ គឺជាតំបន់មានមនុស្សរស់នៅច្រើនបំផុតមួយប្រចាំតំបន់ Siberia ហើយក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងផលិតកម្មធំមួយផងដែរ។ សេចក្តីប្រកាសខាងលើនេះធ្វើឡើង បន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារចំ រោងចក្រចម្រាញ់ប្រេងនៅតំបន់ក្បែរខាងគឺ Omsk ក្នុងសប្តាហ៍នេះ ខណៈវាជារោងចក្រចម្រាញ់ប្រេងធំបំផុតមួយរបស់របស់រុស្ស៉ី។
អាជ្ញាធរនៅតំបន់ Novosibirsk នៃប្រទេសរុស្ស៉ី បានទទូចឱ្យប្រជាជននៅទីនោះបំពេញការងារពីចម្ងាយ ហើយកាត់បន្ថយការធ្វើដំណើរដោយរថយន្ត ចំពោះមុខវិបត្តិខ្វះខាតប្រេងឥន្ធនៈ ដែលកាន់តែកើនឡើង ដោយសារការវាយប្រហាររបស់អ៊ុយក្រែន លើទីតាំងចម្រាញ់និងស្តុកប្រេងរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនិងមន្រ្តីក្នុងស្រុក ប្រហែល៩០ភាគរយនៃតំបន់នានារបស់រុស្ស៉ី បានជួបបញ្ហាខ្វះប្រេងឥន្ធនៈ ចាប់តាំងពីខែមិថុនា ហើយខ្លះបាននាំគ្នាដាក់ចេញចំណាត់ការផ្សេងៗ ដើម្បីដោះស្រាយ ដូចជាកំណត់បរិមាណសាំង ដែលអាចចាក់បានមួយលើកៗ និងហាមបម្រាមការទិញយកទៅស្តុកទុក។ នៅក្នុងក្រឹត្យមួយចុះកាលបរិច្ឆេទក្នុងសប្តាហ៍នេះ រដ្ឋបាលតំបន់ Novosibirsk បានណែនាំឱ្យនិយោជកដាក់ចេញគោលការណ៍ឱ្យបុគ្គលិកអាចបំពេញការងារពីចម្ងាយ និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ។ ទន្ទឹមគ្នា ប្រជាជនទូទៅត្រូវបានណែនាំឱ្យបន្ថយការប្រើយានយន្តផ្ទាល់ខ្លួន នៅក្នុងតំបន់ Novosibirsk ក៏ដូចជាចេញទៅតំបន់ខាងក្រៅ រហូតទាល់តែស្ថានការណ៍ប្រសើរឡើងវិញ។
ចំណែកនៅតំបន់ Tomsk ក្បែរខាងគ្នា អាជ្ញាធរនៅទីនោះ ក៏បានលើកទឹកចិត្តផងដែរចំពោះគោលការណ៍ធ្វើការងារពីចម្ងាយ ហើយណែនាំឱ្យមន្រ្តីពិចារណាឡើងវិញ ចំពោះគម្រោងធ្វើដំណើរធុរកិច្ច និងបើកកិច្ចប្រជុំតាមអនឡាញ ខណៈទីក្រុង Irkutsk ក៏បានណែនាំឱ្យនិយោជិត ធ្វើការពីផ្ទះដូចគ្នា។
គួរបញ្ជាក់ថា អ៊ុយក្រែនបានបង្កើនកិច្ចប្រឹងប្រែងកំណត់គោលដៅវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធប្រេងនិងឧស្ម័ន នៅក្នុងប្រទេសរុស្ស៉ី ដោយប្រកាន់ជំហរថា វាជាការសងសឹកដែលស្មើភាពគ្នា សម្រាប់ការដែលរុស្ស៉ីបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិលរបស់ខ្លួន អំឡុងសង្រ្គាមប្រមាណ៤ឆ្នាំកន្លះមកហើយនេះ។ កាលពីខែមិថុនា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានទទួលស្គាល់បញ្ហាខ្វះខាតប្រេងឥន្ធនៈ ប៉ុន្តែអះអាងថា វាមិនធ្ងន់ធ្ងរខ្លាំងទេ ហើយបានចោទទីក្រុងកៀវថា កំពុងព្យាយាមបង្កភាពបែកបាក់ក្នុងសង្គមរុស្ស៉ី៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-07-2026, 08:26 PM, ចំនួនអ្នកអានៈ 30ដង
លោក Pradhan អាយុ ៥៧ឆ្នាំ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្ស Bharatiya Janata (BJP) របស់លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា។ លោកត្រូវបានគេចាត់ទុកថាជាបុគ្គលដែលកំពុងមានឥទ្ធិពល និងធ្លាប់ត្រូវបានគេលើកឡើងកាលពីពេលកន្លងទៅថា ជាបេក្ខភាពដែលអាចនឹងក្លាយជាមេដឹកនាំគណបក្ស BJP នាពេលអនាគត។
រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 07:11 PM, ចំនួនអ្នកអានៈ 15ដង
លោក Alexander Moor អភិបាលតំបន់ Tyumen និយាយថា ក្រុមសង្គ្រោះបន្ទាន់កំពុងបំពេញការងារនៅកន្លែងកើតហេតុ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ រោងចក្រចម្រាញ់ប្រេងនេះ មានសមត្ថភាពផលិតប្រហែល ៨លានតោនក្នុងមួយឆ្នាំ។ បេីយោងតាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំ រោងចក្រនេះអាចចម្រាញ់ប្រេងឆៅបានប្រហែល ៦លានតោន ដោយផលិតបានប្រេងស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 06:20 PM, ចំនួនអ្នកអានៈ 15ដង
ខេត្តមណ្ឌលគិរី៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចប្រគល់ភារកិច្ចជូនលោក ទឹម មុនីរតន៍ អត្តលេខ ១៦៧១២០០៤១៧ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ឱ្យបំពេញមុខងារជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 06:14 PM, ចំនួនអ្នកអានៈ 27ដង
ខេត្តបាត់ដំបង៖យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពគ្រោះរាំងស្ងួតនេះ អាចនឹងបន្តអូសបន្លាយពេលរហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដែលកំពុងបង្កើតជាផលលំបាកយ៉ាងខ្លាំងដល់ប្រជាកសិករ ដែលបានព្រោះស្រូវរួចរាល់ និងមានទីតាំងនៅឆ្ងាយពីប្រភពទឹក។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 06:10 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តរតនគិរី៖ លោក ឈៀង តុងហាន ត្រូវបានចោទប្រកាន់ពីបទកំហែងយក ដែលប្រព្រឹត្តនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីអំឡុងខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ បទល្មើសនេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រមសាលាដំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 06:06 PM, ចំនួនអ្នកអានៈ 28ដង
ខេត្តព្រៃវែង៖លោកបណ្ឌិត ឃួន សុវណ្ណ បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងពិធីបុណ្យនាថ្ងៃនេះផងដែរ។
លោកបណ្ឌិត ឃួន សុវណ្ណ ទីប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 06:00 PM, ចំនួនអ្នកអានៈ 29ដង
ខេត្តពោធិ៍សាត់៖ ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណជំរំជនភៀសសឹក វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់, លោក ទៀង វឌ្ឍនៈ អភិបាលរងស្រុកវាលវែង និងលោកស្រីវេជ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 04:46 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ក្នុងបេសកកម្មចុះផ្ទាល់ដល់មូលដ្ឋានកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកបានសាកសួរសុខទុក្ខ និងជជែកពិភាក្សាយ៉ាងស្និតស្នាលជាមួយប្រជាកសិករ និងអាជីវករ។ ការចុះសិក្សានេះមានគោលបំណងសំខាន់ៗដូចជា៖ ស្វែងយល់ពីស្ថានភាពជាក់ស្តែង ប្រមូលព័ត៌មានជុំវិញការប្រកបមុខរបរប្រចាំថ្ងៃ បច្ចេកទេស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 04:38 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖លោកបានឲ្យដឹងបែបនេះ ក្នុងឱកាសធុរជនចិនជាច្រើនរូប បានទស្សនកិច្ចសិក្សា នៅកសិដ្ឋាន DP នៅខេត្តកំពង់ឆ្នាំង (DP Machas Chamka) ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគ ដឹកនាំដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 04:33 PM, ចំនួនអ្នកអានៈ 41ដង
ខេត្តស្វាយរៀង៖ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុករមាសហែក ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធ ប្រជាពលរដ្ឋសរុបប្រមាណ ១ ៣០០នាក់។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 04:19 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖អ្នកឧកញ៉ា បានឲ្យដឹងបែបនេះ ក្នុងឱកាសអ្នកឧកញ៉ា និងលោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគចិន ដឹកនាំធុរជនចិនជាច្រើនរូប ទស្សនកិច្ចសិក្សា នៅកសិដ្ឋាន DP នៅខេត្តកំពង់ឆ្នាំង (DP Machas Chamka) ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគ នៅថ្ងៃទី២៤
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 04:10 PM, ចំនួនអ្នកអានៈ 41ដង
ចំហាយក្លិននៃអណ្តាតភ្លើងឆេះព្រៃបានភាយទៅដល់កណ្ដាលទីក្រុង Madrid នៅថ្ងៃសៅរ៍នេះ ចំពេលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់តំបន់រងគ្រោះដោយសារភ្លើងឆេះព្រៃ។ ភ្លើងឆេះព្រៃធំៗបានឆាបឆេះអស់រយៈពេល ២ ទៅ៣ថ្ងៃ មកហើយ។ ក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើនរយនាក់វិញនៅតែបន្តតស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 03:26 PM, ចំនួនអ្នកអានៈ 26ដង
ខេត្តប៉ៃលិន៖ លោកស្រីបណ្ឌិត បាន ស្រីមុំ បានជំរុញមន្ត្រី ជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ឱ្យ ដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 03:20 PM, ចំនួនអ្នកអានៈ 24ដង
ខេត្តឧត្តរមានជ័យ៖ គ្រាប់បែកដ៏ធំនេះ បានកាត់ផ្តាច់ទាំងស្រុងកំណាត់ផ្លូវជាតិលេខ៥៨ ត្រង់គីឡូម៉ែត្រលេខ១៣៥ ស្ថិតនៅភូមិមនោរម្យទី១ ឃុំគោលមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់ចរាចរណ៍របស់ប្រជាពលរដ្ឋស្លូតត្រង់។
រណ្តៅគ្រាប់បែកប្រភេទ MK84 ដែលយោធាថៃបានទម្លាក់ពីយន្តហោះចម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 03:18 PM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមបំពេញបេសកកម្មតំណាងជាតិខាងលើ នៅថ្ងៃសៅរ៍នេះ កីឡាករ ឈឹម ពិសិដ្ឋ បានឲ្យដឹងថា ការប្រកួតលើកនេះ ខុសពីសព្វដងដែលខ្លួនធ្លាប់ចូលរួម គឺជាការប្រណាំងកម្រិតខ្ពស់លើម៉ូតូកម្រិត 1000cc បន្ទាប់ពីគណៈកម្មការរៀបចំបានវាយតម្លៃគុណផល ដែលកីឡាករកម្ពុជារូបនេះ ធ
 ព័ត៌មានលម្អិត
|
|
|