រដ្ឋមន្ត្រី កែវ រតនៈ បង្ហាញចក្ខុវិស័យអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ និងការកសាងសមត្ថភាពយុវជនជំនាន់ក្រោយ តាមរយៈវេទិកា «រួមគ្នាដើម្បីអនាគត»
ចុះថ្ងៃទី: 12-07-2026, 12:46 PM, ចំនួនអ្នកអានៈ 26ដង
ខេត្តពោធិ៍សាត់៖ ក្នុងពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោកបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា, លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារចុះជួយតាមបណ្តាស្រុក-ក្រុង-ឃុំ-សង្កាត់ យ៉ាងច្រើនកុះករ។ នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានសម្តេចតេជោក្រគរ, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញបើកវេទិកាសំណួរ-ចម្លើយ និងជួបសំណេះសំណាលយ៉ាងកក់ក្តៅ ជាមួយក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ ព្រមទាំងនិស្សិតមកពីសកលវិទ្យាល័យ និងវិទ្យាស្ថាននានា ក្នុងខេត្តពោធិ៍សាត់ សរុបប្រមាណជិត៤ពាន់នាក់ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត និងការកសាងអនាគតដ៏ភ្លឺស្វាង។ កម្មវិធីនេះដែរ ក៏មានការចូលរួមពីវាគ្មិនកិត្តិយស ចំនួន២រូប គឺលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកនិពន្ធសៀវភៅល្បីៗជាច្រើន និងលោកបណ្ឌិត ផាត កុសល សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យញូវយ៉ក សហរដ្ឋអាមេរិក។ លោក កែវ រតនៈ បានសម្តែងក្តីមោទនភាពយ៉ាងខ្លាំង ដោយបានគូសបញ្ជាក់ថា ការជ្រើសរើសយក «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» ជាកន្លែងជួបសំណេះសំណាល គឺដើម្បីឱ្យក្មួយៗសិស្សានុសិស្ស បានឃើញដោយផ្ទាល់នូវសមិទ្ធផលនៃការអភិវឌ្ឍ។ លោកបានរំលឹកពីប្រវត្តិទីតាំង «វាលយន្តហោះសម្តេចយស» ដែលពីអតីតកាលជាទីតាំងយោធា តែបច្ចុប្បន្នបានក្លាយជាតំបន់ទាក់ទាញវិនិយោគិនយ៉ាងខ្លាំង។ លោកបានបញ្ជាក់ថា ទីតាំងនេះនឹងក្លាយជាចំណុចកណ្តាលនៃភាពទំនើប ដោយមានទាំងស្ថានីយ៍សាករថយន្តអគ្គិសនីល្បឿនលឿន និងផ្សារទំនើប ដែលនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោករដ្ឋមន្ក្រី បានមានប្រសាសន៍ថា ក្មួយៗទាំងអស់គ្នា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការដឹកនាំអនាគតខេត្ត និងប្រទេសជាតិ។ រាល់សមិទ្ធផលដែលកើតឡើងនាពេលនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាផ្លែផ្កានៃសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ ពិសេសរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ ដូច្នេះការចូលរួមថែរក្សាសន្តិភាព និងការប្តេជ្ញាចិត្តគាំទ្រការអភិវឌ្ឍជាតិ គឺស្មើនឹងការកសាងអនាគតរបស់ក្មួយៗផ្ទាល់។ លោករដ្ឋមន្ត្រីបានលើកឡើងថា ចំណុចពិសេសនៃ «វេទិកាសំណួរ-ចម្លើយ» បានបើកឱកាសឱ្យសិស្សានុសិស្ស បានសាកសួរផ្ទាល់ទៅកាន់លោកផ្ទាល់ ព្រមទាំងវាគ្មិនកិត្តិយស អំពីទិសដៅការសិក្សា ការជ្រើសរើសជំនាញ និងចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត។ វេទិកានេះដែរ បានក្លាយជាមូលដ្ឋានគ្រឹះ និងជាត្រីវិស័យដ៏សំខាន់ ជួយឱ្យក្មួយៗមានភាពច្បាស់លាស់ក្នុងការកំណត់គោលដៅជីវិត និងយល់ដឹងកាន់តែស៊ីជម្រៅ អំពីសក្តានុពលការងារនៅក្នុងខេត្ត ក៏ដូចជាក្នុងប្រទេស និងក្រៅប្រទេស នាពេលអនាគត។ លោកបានបង្ហាញមោទនភាព ចំពោះសមិទ្ធផលថាមពល ខណៈដែរបច្ចុប្បន្ន ខេត្តពោធិ៍សាត់បានក្លាយជាតំបន់ផលិតថាមពលស្អាតធំបំផុតក្នុងតំបន់អាស៊ី, ហើយយើងនឹងសម្រេចបង្កើននូវសមត្ថភាពផលិតថាមពលស្អាត កើនដល់១,១០០មេហ្កាវ៉ាត់ នៅឆ្នាំ២០២៧ខាងមុខ ដែលនេះជាមោទនភាពដ៏ធំធេង របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។ លោក កែវ រតនៈ បានផ្តាំផ្ញើដល់ក្មួយៗ សូមខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងក្រេបយកចំណេះដឹង បច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ព្រមទាំងសូមជូនពរក្មួយៗសិស្សថ្នាក់ទី១២ទាំងអស់ ទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ លោកបានបញ្ជាក់បន្ថែមថា ការខិតខំរៀនសូត្រ គឺជាកាតព្វកិច្ចដ៏ថ្លៃថ្លាបំផុតក្នុងសម័យកាលសន្តិភាព ប្រសិនបើយើងជាយុវជនដែលមានចំណេះដឹងខ្ពស់ នោះយើងក៏ជាខែលការពារដ៏រឹងមាំ ក្នុងការថែរក្សាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឱ្យបានគង់វង្សជានិច្ចនិរន្តរ៍។ ជាមួយគ្នានោះ លោកស្នើឱ្យក្មួយៗជាសិស្សនិស្សិត សូមចូលរួមចលនាដាំដើមឈើឱ្យបានយ៉ាងតិចម្នាក់មួយដើមក្នុងមួយឆ្នាំ ដើម្បីឱ្យខេត្តពោធិ៍សាត់មានភាពបៃតងស្អាត។ លោកសង្ឃឹមជឿជាក់ថា យុវជនដែលជាទំពាំងស្នងឫស្សី នឹងចូលរួមធ្វើឱ្យខេត្តរបស់យើង មានការអភិវឌ្ឍន៍ទៅមុខឈានឡើង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-08-2026, 04:51 AM, ចំនួនអ្នកអានៈ​ 18ដង
ខេត្តកំពង់ចាម៖ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង, លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មន្ត្រីរាជការ និងមន្ត្រីកសិកម្មឃុំ-សង្កាត់ ដែលរៀបចំនៅសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។ ឆ្លៀតថ្ងៃអាទិត្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:38 AM, ចំនួនអ្នកអានៈ​ 24ដង
ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងយ៉ាងខ្លាំង ចាប់តាំងពីការតវ៉ាប្រឆាំងរដ្ឋាភិបាលបានផ្តួលរំលំរបបលោកស្រី ហាស៊ីណា និងបង្ខំឱ្យលោកស្រីរត់គេចខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីខែសីហា ឆ្នាំ២០២៤។ បច្ចុប្បន្ន លោកស្រីកំពុងប្រឈមមុខនឹងទោសប្រហារជីវិតនៅបង់ក្លាដែស ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:36 AM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីនេះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាលើកទី៤ ដែលក្រសួងទេសចរណ៍បានសហការរៀបចំ និងសម្របសម្រួល ក្នុងគោលបំណងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ជាពិសេស ប្រាសាទភ្នំដា ដែលជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខេត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:30 AM, ចំនួនអ្នកអានៈ​ 22ដង
ភ្លើងឆេះព្រៃដែលផ្ទុះឡើងកាលពីថ្ងៃសៅរ៍ បានបង្ខំឱ្យជម្លៀសពលរដ្ឋចេញពីសហគមន៍តូចៗចំនួនពីរ ប៉ុន្តែបច្ចុប្បន្នមិនមានការគំរាមកំហែងដល់លំនៅឋានទៀតទេ។ អាជ្ញាធរក៏បានបញ្ជូនកម្លាំងជំនួយពីតំបន់ជិតខាង មកកាន់កោះនេះផងដែរ។ក្រុមពន្លត់អគ្គិភ័យ នៅថ្ងៃអាទិត្យ បានបន្តប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅលើក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:27 AM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តតាកែវ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណីទី១ បានធ្វើឡើងនៅវេលាម៉ោង ៥៖១០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:22 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងឈ្មោះ តេង សារ៉ានី។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Sarany Teng បានផុសផ្សព្វផ្សាយពីរឿងក្តីក្នុងគ្រួសារខ្លួន និងសុំអន្តរាគមន៍ពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:14 PM, ចំនួនអ្នកអានៈ​ 12ដង
ខេត្តកំពង់ឆ្នាំង ៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្មីៗនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្តដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។រដ្ឋបាលខេត្តកំពង់ឆ្នាំងបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:07 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖ដើម្បីបន្តជម្រុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នឹងរៀបចំសិក្ខាសាលា ស្ដីពីកិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:04 PM, ចំនួនអ្នកអានៈ​ 35ដង
ក្នុងកិច្ចប្រជុំមួយចាក់ផ្សាយតាមទូរទស្សន៍ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Benjamin Paulus បានបញ្ជាក់ថាមនុស្ស ៣៦នាក់ក៏បានរងរបួសធ្ងន់ផងដែរនៅក្នុងគ្រោះរញ្ជួយដី កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅខេត្ត East Nusa Tenggara និង ៧៧នាក់រងរបួសស្រាល។ គ្រោះរញ្ជួយដីនេះដែរដែលបង្កឱ្យមានរំញ័រតូចៗ ៣៤១លើក គឺជាគ្រោះរញ្ជួយដីដ៏សាហាវម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:00 PM, ចំនួនអ្នកអានៈ​ 25ដង
កាតាបានបដិសេធថាមិនបានឃុំខ្លួនពីឡុតអ៉ីរ៉ង់ណាម្នាក់ឡើយ។ ទីក្រុងដូហា កាលពីថ្ងៃសៅរ៍ក៏បានអះដែរថាក្រុមអ្នកស្វែងរក និងជួយសង្រ្គោះរបស់ខ្លួនបានរកឃើញសាកសពពីឡុតម្នាក់ ក្នុងចំណោមពីឡុតអ៉ីរ៉ង់៣នាក់ បន្ទាប់ពីយន្ដហោះយោធាអ៉ីរ៉ង់បានបំពានចូលដែនអាកាសកាតាកាលពីខែមីនាកន្លងទៅ។ កាតាបានឱ្យដឹងថាខ្លួនបាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:40 PM, ចំនួនអ្នកអានៈ​ 12ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបន្តការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យមូលបត្រឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដល់សាស្រ្តាចារ្យសាកលវិទ្យាល័យនៅតាមបណ្ដាខេត្ត ដើម្បីអាច យកចំណេះដឹងទាំងនេះទៅប្រើប្រាស់ និងចែករំលែកបន្តដល់និស្សិតអំពីបច្ចុប្បន្នភាពនៃវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:29 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តតាកែវ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៤៖២០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ មានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង គឺម៉ាក Scoospa
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:21 PM, ចំនួនអ្នកអានៈ​ 36ដង
ខេត្តកណ្តាល៖ ជុំវិញករណីករណីលិចទូក- ង នេះ លោកវរសេនីយឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ឱ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី នៅចំណុច: ភូមិរកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ១០នាក់បាន នាំគ្នាលើកទូក-ង ខ្នាតអន្ដជាតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:18 PM, ចំនួនអ្នកអានៈ​ 42ដង
Yonhaspan ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីកូរ៉េខាងត្បូងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាទាហានកូរ៉េខាងជើងជាច្រើននាក់បានឆ្លងខែ្សបន្ទាត់ព្រំដែនយោធា MDL ស្ថិតនៅប៉ែកខាងកើតនៃតំបន់ព្រំដែនគ្មានយោធា ហើយនេះជាលើកដំបូងបំផុតក្នុងឆ្នាំនេះដែលដែលទាហានកូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានបំពានខ្សែបន្ទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:14 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ បានបញ្ជាក់លើ Channel CoolAspanspan ផ្លូវការរបស់សម្តេច នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ពោលមុនពេលលោក កឹម សុខាចុះ សួរសុខទុក្ខកងទ័ព និងជនភៀសសឹក លោក កឹម សុខា បានអញ្ជើញសម្តេច។ នៅថ្ងៃនេះ លោក កឹម សុខា និងភរិយា ព្រមទាំងកូនស្រី បានអញ្ជើញសួរសុខទុក្ខសម្តេច
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 239 នាក់
ម្សិលមិញ : 936 នាក់
សរុបទាំងអស់ : 11441906 នាក់