| ក្រុមហ៊ុន Tencent កំពុងចរចាក្លាយជាភាគហ៊ុនិកធំជាងគេរបស់ក្រុមហ៊ុន AI ដំបូង Manus ក្រោយចិនបង្ខំឱ្យ Meta ដកខ្លួន |
|
| ចុះថ្ងៃទី: 10-07-2026, 12:22 PM, ចំនួនអ្នកអានៈ 15ដង |
|
|
ប្រភពពីផ្ទៃក្នុងបានទម្លាយថា ក្រុមអ្នកវិនិយោគដំបូងៗរបស់ចិន រួមមានក្រុមហ៊ុន Tencent, Sequoia China (បច្ចុប្បន្ន HSG) និង ZhenFund កំពុងរៀបចំផែនការរួមគ្នាក្នុងទំហំទឹកប្រាក់ដ៏ច្រើនដើម្បីទិញក្រុមហ៊ុន Manus ត្រឡប់មកវិញពីក្រុមហ៊ុន Meta។ នៅក្នុងដំណើរការទិញត្រឡប់នេះ ក្រុមហ៊ុន Tencent ត្រូវបានគេរាយការណ៍ថា មានបំណងបង្កើនចំណែកភាគហ៊ុនរបស់ខ្លួន ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេបង្អស់។ ក្រុមហ៊ុន Manus ដែលជាអ្នកអភិវឌ្ឍន៍ភ្នាក់ងារ AI (AI Agents) មានសមត្ថភាពបំពេញការងារស្វ័យប្រវត្តតាមបញ្ជាមនុស្ស បានប្តូរទីស្នាក់ការកណ្តាលទៅកាន់ប្រទេសសិង្ហបុរី និងត្រូវបានទិញយកដោយ Meta កាលពីចុងឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកែទម្រង់របស់ចិន (NDRC) បានសម្រេចហាមឃាត់ការវិនិយោគពីបរទេសលើក្រុមហ៊ុន Manus នេះ ដោយសារការរឹតបន្តឹងលើការផ្ទេរបច្ចេកវិទ្យា AI កម្រិតខ្ពស់ទៅឱ្យក្រុមហ៊ុនអាមេរិក ដែលបង្ខំឱ្យ Meta ត្រូវលុបចោលកិច្ចព្រមព្រៀងនេះវិញ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដោយផ្អែកលើរបាយការណ៍ពី Financial Times បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings កំពុងស្ថិតក្នុងកិច្ចចរចាដើម្បីក្លាយជាភាគហ៊ុនិកធំជាងគេនៅក្នុងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ដំបូង (Start-up) ឈ្មោះ Manus។ ការចរចានេះបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញបញ្ជាឱ្យក្រុមហ៊ុនអាមេរិក Meta Platforms បោះបង់ និងលុបចោលកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Manus ក្នុងតម្លៃ ២ពាន់លានដុល្លារកាលពីពេលថ្មីៗនេះ។
ទោះបីជា ជួបប្រទះនឹងឧបសគ្គផ្នែកបទប្បញ្ញត្តិក៏ដោយ ក្រុមហ៊ុន Manus បានបង្ហាញពីកំណើនចំណូលគួរឱ្យកត់សម្គាល់។ តាមរបាយការណ៍ ចំណូលប្រចាំឆ្នាំ (Annualized Revenue Run Rate) របស់ក្រុមហ៊ុននេះបានហក់ឡើងដល់ចន្លោះពី ៤០០ លាន ទៅ ៥០០ លានដុល្លារអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលកើនឡើងយ៉ាងខ្លាំងធៀបនឹងទំហំ ១០០ លានដុល្លារ កាលពីពេលដែល Meta ប្រកាសទិញដំបូង៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-07-2026, 08:10 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖ក្រុមហ៊ុន KNN GROUP គឺជាក្រុមហ៊ុនដែលបង្កើតឡើង និងគ្រប់គ្រង ភាគហ៊ុន ១០០% ដោយ ជនជាតិខ្មែរ ហើយការវិនិយោគរោងចក្រដំឡើងរថយន្តនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រទេសយើង រួមមានជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល ព្រមទាំងផ្តល់នូវការផ្ទេរបច្ចេកវិទ្យាទំនើប និងជំនាញបច្ចេកទេស ដល់យុវជនខ្មែរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 08:02 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ គណៈអធិបតី និងក្រុមគ្រួសារសប្បុរសជន បានប្រគេនបច្ច័យកសាងវត្ត ចំនួនពីរ នៅខេត្តកំពង់ចាម ដោយក្នុងមួយវត្តទទួលបាន ២៨លានរៀល រួមមាន វត្តចន្ទមូលី (ហៅវត្តផ្អាវ) ស្ថិតក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ (ដែលមានព្រះគ្រូវណ្ណត្ថេរ ហ៊ុយហុង ជាព្រះចៅអធិការ) និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 07:54 PM, ចំនួនអ្នកអានៈ 29ដង
យោធាហ្វីលីពីនបានបញ្ជាក់ថា សមយុទ្ធរយៈពេល ៥ថ្ងៃនេះ មានការចូលរួមពីនាវាចម្បាំង នាវាឆ្មាំសមុទ្រ និងយន្តហោះចម្បាំងជាច្រើនគ្រឿង។ គោលបំណងចម្បង គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងសម្ព័ន្ធមិត្តទាំងបី ស្របពេលដែលហ្វីលីពីនកំពុងព្យាយាមទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងដែនទឹកមានជម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 06:08 PM, ចំនួនអ្នកអានៈ 17ដង
ខេត្តក្រចេះ៖កិច្ចប្រជុំដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នាសាលប្រជុំគណបក្សខេត្ត មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានជាច្រើនរូប។លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 06:00 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖សិស្សទាំង ៤ រូបដែលបានចូលរួមប្រកួតរួមមាន៖ កុមារី កេត មុន្នីនាថ, កុមារា កេត រិទ្ធិស័ក, កុមារា ស៊ូ ស៊ឺប៉ និង កុមារា វុទ្ធី សម្បត្តិវិទូ ដែលបានរៀបចំ និងដឹកនាំដោយ Uot AI & STEM Center ដែលជាមជ្ឈមណ្ឌលអប់រំរបស់កម្ពុជា មានបេសកកម្មក្នុងការបណ្តុះបណ្តាលកុមារ និងយុវជនឱ្យមានជំនាញផ្នែកបញ្ញាសិប្បនិម្មិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 05:56 PM, ចំនួនអ្នកអានៈ 32ដង
ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅទីផ្សារចិន បានហក់ឡើងដល់ ៥ ៧៣៨តោន (គិតត្រឹម ៧ខែដើមឆ្នាំ២០២៦) ដែលកើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 05:51 PM, ចំនួនអ្នកអានៈ 37ដង
ខេត្កកំពង់ស្ពឺ៖តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ ខេត្កកំពង់ស្ពឺមានឱកាសការងារចំនួន ១៩,២៨៥កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។
ខេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 11:15 AM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ៖លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ថា អង្គភាពបានសម្រេចការងារជាច្រើន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ អង្គភាពសកម្មភាពមីនកម្ពុជា (CMAC) បានបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការដោះស្រាយវិបត្តិសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន សម្រាប់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 11:05 AM, ចំនួនអ្នកអានៈ 21ដង
គួរជម្រាបជូនថា យោងតាមរបាយការណ៍ របស់អាជ្ញាធរមូលដ្ឋាន ស្ថានភាពគ្រោះរាំងស្ងួតនាពេលនេះ បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករ ក្នុងស្រុកបាកាន ជាង២ម៉ឺនហិកតា ពិសេសឃុំដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺនៅឃុំមេទឹក, ឃុំអូរតាប៉ោង, ឃុំស្វាយដូនកែវ និងឃុំបឹងខ្នារ។ ដោយឡែក នៅស្រុកកណ្តៀង លោកអភិបាលខេត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 10:47 AM, ចំនួនអ្នកអានៈ 45ដង
ក្រសួងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័រផ្លូវការរបស់ខ្លួនថា «ក្រសួងលក់ប្រេងបាន១១,៥ពាន់លានដុល្លារក្នុងអំឡុងសង្គ្រាម និងបាន៦,៥ពាន់លានដុល្លារក្នុងអំឡុងបទឈប់បាញ់» ដែលបានដួលរលំទៅវិញ កាលពេលថ្មីៗនេះ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «នេះគឺគ្របដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 10:43 AM, ចំនួនអ្នកអានៈ 46ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា Vozinha វ័យ ៤០ឆ្នាំពុំមានក្លិបលេងឡើយ បន្ទាប់ពីចប់កិច្ចសន្យាជាមួយ Chaves ដែលស្ថិតក្នុងលីគលំដាប់ទី២ របស់ប្រទេសព័រទុយហ្គាល់ ទាំងដែលខ្លួនកំពុង បំពេញកាតព្វកិច្ចនៅជម្រើសជាតិ។
Vozinha កីឡាករចាំទីដៃពីងពាងនៃប្រទេសដែនកោះកាប់វែរនៅតំបន់អាហ្រ្វិកនោះ នឹងចុះកិច្ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 10:40 AM, ចំនួនអ្នកអានៈ 43ដង
លោក Febrie Adriansyah ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ កាលពីអំឡុងពេលបម្រើការជារដ្ឋអាជ្ញាកំពូលផ្នែកប្រឆាំងអំពើពុករលួយរបស់ប្រទេស។ លោក Febrie បានលាលែងពីតំណែង កាលពីថ្ងៃទី១១ ខែកក្កដា បន្ទាប់ពីបម្រើការងារក្នុងតួនាទីនេះអស់រយៈពេលជាង៤ឆ្នាំ ក្រោយពីមានការបើកប្រតិបត្តិការឆ្មក់ឆែកឆេរនៅទីតាំងអចលនទ្រព្យជាច្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 08:26 PM, ចំនួនអ្នកអានៈ 32ដង
លោក Pradhan អាយុ ៥៧ឆ្នាំ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្ស Bharatiya Janata (BJP) របស់លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា។ លោកត្រូវបានគេចាត់ទុកថាជាបុគ្គលដែលកំពុងមានឥទ្ធិពល និងធ្លាប់ត្រូវបានគេលើកឡើងកាលពីពេលកន្លងទៅថា ជាបេក្ខភាពដែលអាចនឹងក្លាយជាមេដឹកនាំគណបក្ស BJP នាពេលអនាគត។
រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 07:11 PM, ចំនួនអ្នកអានៈ 33ដង
លោក Alexander Moor អភិបាលតំបន់ Tyumen និយាយថា ក្រុមសង្គ្រោះបន្ទាន់កំពុងបំពេញការងារនៅកន្លែងកើតហេតុ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ រោងចក្រចម្រាញ់ប្រេងនេះ មានសមត្ថភាពផលិតប្រហែល ៨លានតោនក្នុងមួយឆ្នាំ។ បេីយោងតាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំ រោងចក្រនេះអាចចម្រាញ់ប្រេងឆៅបានប្រហែល ៦លានតោន ដោយផលិតបានប្រេងស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 06:20 PM, ចំនួនអ្នកអានៈ 16ដង
ខេត្តមណ្ឌលគិរី៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចប្រគល់ភារកិច្ចជូនលោក ទឹម មុនីរតន៍ អត្តលេខ ១៦៧១២០០៤១៧ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ឱ្យបំពេញមុខងារជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌល
 ព័ត៌មានលម្អិត
|
|
|