| រដ្ឋមន្ត្រី ហួត ហាក់ វាយតម្លៃខ្ពស់ដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលបានរួមចំណែកការពារធនធានធម្មជាតិ និងជំរុញទេសចរណ៍មូលដ្ឋាន |
|
| ចុះថ្ងៃទី: 08-07-2026, 12:32 PM, ចំនួនអ្នកអានៈ 40ដង |
|
|
រាជធានីភ្នំពេញ៖ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីជួបជុំសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍មកពីទូទាំងប្រទេស ខណៈលោក ហួត ហាក់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាជួបជុំ និងចែករំលែកបទពិសោធរវាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស ដែលរៀបចំឡើងនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងតំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍សរុបប្រមាណ ៤០០នាក់ មកពីគ្រប់រាជធានី-ខេត្ត។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ដែលជានិច្ចជាកាលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា និងធនធានសព្វគ្រប់បែបយ៉ាង ព្រមទាំងបានដើរតួនាទីជាប្រតិបត្តិករជួរមុខ និងជារបាំង ដើម្បីការពារធនធានធម្មជាតិ សម្បត្តិបេតិកភណ្ឌវប្បធម៌ និងជួយជំរុញវិស័យទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.ជ.អ.អ. ជាពិសេសការចូលរួមយ៉ាងសកម្មពីសំណាក់អន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលជានិច្ចកាលតែងតែឈរនៅក្បែរ ផ្តល់ការគាំទ្រទាំងស្មារតី បច្ចេកទេស និងធនធាន ដើម្បីរួមចំណែកលើកស្ទួយជីវភាព និងជំរុញភាពអង់អាចដល់សហគមន៍ទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ និងមានភាពប្រកួតប្រជែងខ្ពស់។
ទន្ទឹមនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញអនុសាសន៍ ៧ចំណុច ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ផងដែរ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានគុណភាព ចីរភាព និងប្រកបដោយបរិយាបន្ន ដូចខាងក្រោម៖
*ទី១៖ សម្រាប់លេខាធិការដ្ឋាន គ.ជ.អ.អ. ត្រូវរៀបចំផែនការសកម្មភាពជាក់លាក់ ព្រមទាំងបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងសហគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។
*ទី២៖ សម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ត្រូវយកចំណេះដឹង និងបទពិសោធដែលទទួលបានពីអង្គសិក្ខាសាលាទៅអនុវត្តឱ្យស្របតាមបរិបទ និងសក្តានុពលរបស់មូលដ្ឋាននីមួយៗ។ ទន្ទឹមនឹងនេះ សហគមន៍ត្រូវរៀបចំផែនការអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ ពង្រឹងការអភិវឌ្ឍធនធានមនុស្ស បន្តបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញសហគមន៍នានា ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងផលិតផលទេសចរណ៍។
*ទី៣៖ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តគាំទ្រសហគមន៍ទេសចរណ៍ ដោយធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើសមាហរណកម្មគម្រោងអភិវឌ្ឍន៍សហគមន៍ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលមូលដ្ឋាន។
*ទី៤៖ ចំពោះវិស័យឯកជន ត្រូវបន្តចូលរួមជាដៃគូវិនិយោគយុទ្ធសាស្ត្រ ដោយភ្ជាប់ខ្សែចង្វាក់អាជីវកម្មជាមួយផលិតផលសហគមន៍ តាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចរួម ការផ្ទេរជំនាញ និងការរៀបចំវេទិកាផ្គូផ្គងធុរកិច្ច ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរទៅកាន់តំបន់សហគមន៍។
*ទី៥៖ សម្រាប់ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ សូមបន្តបង្វែរធនធានហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសឱ្យចំគោលដៅ ដើម្បីធ្វើជាកម្លាំងគាំទ្រ ជួយបំពាក់បំប៉នសហគមន៍ឱ្យមានសមត្ថភាពគ្រប់គ្រាន់ អាចរស់បានដោយខ្លួនឯង និងឈរជើងដោយឯករាជ្យបាន ក្រោយពេលគម្រោងនានាត្រូវបានបិទបញ្ចប់។
*ទី៦៖ សម្រាប់បណ្តាញសារព័ត៌មាន Influencers និង KOLs សូមចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយ និងកាន់តែផុសផុល។
*ទី៧៖ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរកម្សាន្តនៅតាមសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ឱ្យបានច្រើនកុះករ ជាពិសេសក្នុងអំឡុងរដូវកាលបៃតង ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនចំណូលជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ផ្ទាល់៕











ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-07-2026, 08:10 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖ក្រុមហ៊ុន KNN GROUP គឺជាក្រុមហ៊ុនដែលបង្កើតឡើង និងគ្រប់គ្រង ភាគហ៊ុន ១០០% ដោយ ជនជាតិខ្មែរ ហើយការវិនិយោគរោងចក្រដំឡើងរថយន្តនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រទេសយើង រួមមានជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល ព្រមទាំងផ្តល់នូវការផ្ទេរបច្ចេកវិទ្យាទំនើប និងជំនាញបច្ចេកទេស ដល់យុវជនខ្មែរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 08:02 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ គណៈអធិបតី និងក្រុមគ្រួសារសប្បុរសជន បានប្រគេនបច្ច័យកសាងវត្ត ចំនួនពីរ នៅខេត្តកំពង់ចាម ដោយក្នុងមួយវត្តទទួលបាន ២៨លានរៀល រួមមាន វត្តចន្ទមូលី (ហៅវត្តផ្អាវ) ស្ថិតក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ (ដែលមានព្រះគ្រូវណ្ណត្ថេរ ហ៊ុយហុង ជាព្រះចៅអធិការ) និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 07:54 PM, ចំនួនអ្នកអានៈ 29ដង
យោធាហ្វីលីពីនបានបញ្ជាក់ថា សមយុទ្ធរយៈពេល ៥ថ្ងៃនេះ មានការចូលរួមពីនាវាចម្បាំង នាវាឆ្មាំសមុទ្រ និងយន្តហោះចម្បាំងជាច្រើនគ្រឿង។ គោលបំណងចម្បង គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងសម្ព័ន្ធមិត្តទាំងបី ស្របពេលដែលហ្វីលីពីនកំពុងព្យាយាមទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងដែនទឹកមានជម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 06:08 PM, ចំនួនអ្នកអានៈ 17ដង
ខេត្តក្រចេះ៖កិច្ចប្រជុំដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នាសាលប្រជុំគណបក្សខេត្ត មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានជាច្រើនរូប។លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 06:00 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖សិស្សទាំង ៤ រូបដែលបានចូលរួមប្រកួតរួមមាន៖ កុមារី កេត មុន្នីនាថ, កុមារា កេត រិទ្ធិស័ក, កុមារា ស៊ូ ស៊ឺប៉ និង កុមារា វុទ្ធី សម្បត្តិវិទូ ដែលបានរៀបចំ និងដឹកនាំដោយ Uot AI & STEM Center ដែលជាមជ្ឈមណ្ឌលអប់រំរបស់កម្ពុជា មានបេសកកម្មក្នុងការបណ្តុះបណ្តាលកុមារ និងយុវជនឱ្យមានជំនាញផ្នែកបញ្ញាសិប្បនិម្មិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 05:56 PM, ចំនួនអ្នកអានៈ 32ដង
ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅទីផ្សារចិន បានហក់ឡើងដល់ ៥ ៧៣៨តោន (គិតត្រឹម ៧ខែដើមឆ្នាំ២០២៦) ដែលកើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 05:51 PM, ចំនួនអ្នកអានៈ 37ដង
ខេត្កកំពង់ស្ពឺ៖តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ ខេត្កកំពង់ស្ពឺមានឱកាសការងារចំនួន ១៩,២៨៥កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។
ខេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 11:15 AM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ៖លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ថា អង្គភាពបានសម្រេចការងារជាច្រើន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ អង្គភាពសកម្មភាពមីនកម្ពុជា (CMAC) បានបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការដោះស្រាយវិបត្តិសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន សម្រាប់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 11:05 AM, ចំនួនអ្នកអានៈ 21ដង
គួរជម្រាបជូនថា យោងតាមរបាយការណ៍ របស់អាជ្ញាធរមូលដ្ឋាន ស្ថានភាពគ្រោះរាំងស្ងួតនាពេលនេះ បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករ ក្នុងស្រុកបាកាន ជាង២ម៉ឺនហិកតា ពិសេសឃុំដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺនៅឃុំមេទឹក, ឃុំអូរតាប៉ោង, ឃុំស្វាយដូនកែវ និងឃុំបឹងខ្នារ។ ដោយឡែក នៅស្រុកកណ្តៀង លោកអភិបាលខេត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 10:47 AM, ចំនួនអ្នកអានៈ 45ដង
ក្រសួងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័រផ្លូវការរបស់ខ្លួនថា «ក្រសួងលក់ប្រេងបាន១១,៥ពាន់លានដុល្លារក្នុងអំឡុងសង្គ្រាម និងបាន៦,៥ពាន់លានដុល្លារក្នុងអំឡុងបទឈប់បាញ់» ដែលបានដួលរលំទៅវិញ កាលពេលថ្មីៗនេះ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «នេះគឺគ្របដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 10:43 AM, ចំនួនអ្នកអានៈ 46ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា Vozinha វ័យ ៤០ឆ្នាំពុំមានក្លិបលេងឡើយ បន្ទាប់ពីចប់កិច្ចសន្យាជាមួយ Chaves ដែលស្ថិតក្នុងលីគលំដាប់ទី២ របស់ប្រទេសព័រទុយហ្គាល់ ទាំងដែលខ្លួនកំពុង បំពេញកាតព្វកិច្ចនៅជម្រើសជាតិ។
Vozinha កីឡាករចាំទីដៃពីងពាងនៃប្រទេសដែនកោះកាប់វែរនៅតំបន់អាហ្រ្វិកនោះ នឹងចុះកិច្ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 10:40 AM, ចំនួនអ្នកអានៈ 43ដង
លោក Febrie Adriansyah ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ កាលពីអំឡុងពេលបម្រើការជារដ្ឋអាជ្ញាកំពូលផ្នែកប្រឆាំងអំពើពុករលួយរបស់ប្រទេស។ លោក Febrie បានលាលែងពីតំណែង កាលពីថ្ងៃទី១១ ខែកក្កដា បន្ទាប់ពីបម្រើការងារក្នុងតួនាទីនេះអស់រយៈពេលជាង៤ឆ្នាំ ក្រោយពីមានការបើកប្រតិបត្តិការឆ្មក់ឆែកឆេរនៅទីតាំងអចលនទ្រព្យជាច្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 08:26 PM, ចំនួនអ្នកអានៈ 32ដង
លោក Pradhan អាយុ ៥៧ឆ្នាំ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្ស Bharatiya Janata (BJP) របស់លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា។ លោកត្រូវបានគេចាត់ទុកថាជាបុគ្គលដែលកំពុងមានឥទ្ធិពល និងធ្លាប់ត្រូវបានគេលើកឡើងកាលពីពេលកន្លងទៅថា ជាបេក្ខភាពដែលអាចនឹងក្លាយជាមេដឹកនាំគណបក្ស BJP នាពេលអនាគត។
រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 07:11 PM, ចំនួនអ្នកអានៈ 33ដង
លោក Alexander Moor អភិបាលតំបន់ Tyumen និយាយថា ក្រុមសង្គ្រោះបន្ទាន់កំពុងបំពេញការងារនៅកន្លែងកើតហេតុ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ រោងចក្រចម្រាញ់ប្រេងនេះ មានសមត្ថភាពផលិតប្រហែល ៨លានតោនក្នុងមួយឆ្នាំ។ បេីយោងតាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំ រោងចក្រនេះអាចចម្រាញ់ប្រេងឆៅបានប្រហែល ៦លានតោន ដោយផលិតបានប្រេងស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 06:20 PM, ចំនួនអ្នកអានៈ 16ដង
ខេត្តមណ្ឌលគិរី៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចប្រគល់ភារកិច្ចជូនលោក ទឹម មុនីរតន៍ អត្តលេខ ១៦៧១២០០៤១៧ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ឱ្យបំពេញមុខងារជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌល
 ព័ត៌មានលម្អិត
|
|
|