| ប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យស្ដុកសាច់បង្កកគ្រប់ប្រភេទនាំចូលពីថៃ ចំនួន៥១ទីតាំងនៅភ្នំពេញ ឃាត់ខ្លួនមនុស្ស៤នាក់ |
|
| ចុះថ្ងៃទី: 12-06-2026, 04:45 PM, ចំនួនអ្នកអានៈ 38ដង |
|
|
រាជធានីភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង, កម្លាំងគណៈបញ្ជាការរដ្ឋបាលខណ្ឌទាំងអស់ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីតំណាងអយ្យការ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងសង្ស័យនាំចូល ស្តុក និងបង្កកទំនិញ ត្រី សាច់ គ្រប់ប្រភេទ ពីប្រទេសថៃ សរុប៥១ទីតាំង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ចុះពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scam ដោយបានរកឃើញចំនួន៣ករណី និងការចុះត្រួតពិនិត្យទីតាំងឃ្លាំងសង្ស័យ ដែលបាននាំចូលស្តុក និងបង្កកទំនិញ ត្រី សាច់ គ្រប់ប្រភេទពីប្រទេសថៃ ចំនួន៥១ទីតាំង រកឃើញឃ្លាំង និងសិប្បកម្មចំនួន៤កន្លែង នាំចូលទំនិញទាំងនេះ ពីប្រទេសថៃ។
ក្នុងចំណោមទីតាំងទាំងអស់នេះ កម្លាំងចម្រុះបានរកឃើញទីតាំងឃ្លាំង និងសិប្បកម្ម ចំនួន៤កន្លែង នៅខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ មានស្តុកសាច់ និងប្រហិតចម្រុះគ្រប់ប្រភេទជាច្រើនមុខ ដែលបាននាំចូលពីប្រទេសថៃ។ ក្រុមការងារបានសម្រេចបិទទីតាំងទាំងនោះបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងទាំងនោះ មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
លោកស្រីអ្នកនាំពាក្យ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងអនុវត្តទៅតាមអនុសាសន៏ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ លោកស្រីថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តឃ្លាំមើល និងចុះពិនិត្យគ្រប់ឃ្លាំង និងទីតាំងស្តុកផលិតផលទាំងអស់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណារកឲ្យឃើញនូវការលួចនាំចូល ស្តុកទុក និងចែកចាយសាច់បង្កកពីប្រទេសថៃ។
ជាមួយគ្នានេះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង បានចុះត្រួតពិនិត្យតាមទីតាំងអគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានចំនួន៨៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន៥២០នាក់ (ស្រី១៧៨នាក់) ពុំមានលិខិតឆ្លងដែន៣នាក់។
ក្នុងនោះក្រុម ការងារបានរកឃើញពាក់ព័ន្ធប្រព្រឹត្ត បទល្មើស Online Scams ៣ករណី រួមមាន៖
*នៅផ្ទះលេខ១០៦ ផ្លូវលេខ៩ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ៣ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៥នាក់ ព្រមទាំងសម្ភារមួយចំនួនរួមមាន៖ ទូរស័ព្ទចំនួន ២១គ្រឿង កុំព្យូទ័រ (Laptop) ចំនួន ០១គ្រឿង លិខិតឆ្លងដែន ជនជាតិចិនចំនួន០២ក្បាល។
*នៅផ្ទះលេខ០៧ ផ្លូវលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ៣ ដោយបានឃាត់ខ្លួន ជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៩នាក់ (ពុំមានលិខិតឆ្លងដែន៣នាក់) ព្រមទាំងសម្ភារមួយចំនួន រួមមាន៖ ទូរស័ព្ទចំនួន ២៦គ្រឿង ក្ដាចុច (Keyboard) ចំនួន ០៣គ្រឿង ស៊ីមកាតបរទេសមិនទាន់ប្រើ (នៅថ្មី) ចំនួន៣៣ស៊ីម ស៊ីមកាត បរទេសប្រើប្រាស់រួចចំនួន១៩ស៊ីម កុំព្យូទ័រ (Laptop) ចំនួន០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
*អគារខុនដូ ដឺខាសហ្សលរ៉ូយ៉ាល់ (DE CASTLE ROYAL) ស្ថិតនៅអគារ៣៤ ផ្លូវ២៨៨ ភូមិ៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នៅជាន់ទី១៣ (បន្ទប់លេខ១៣០៩) ជាន់ទី១១ (បន្ទប់លេខ១១០៩) ជាន់ទី៦ (បន្ទប់លេខ៦០៥) ដោយបានឃាត់ខ្លួនជន ជាតិវៀតណាម១០នាក់ ព្រមទាំង សម្ភារមួយចំនួន រួមមាន៖ ទូរស័ព្ទ ២៨គ្រឿង កុំព្យូទ័រ AllIn one ២គ្រឿង Laptop ១៣គ្រឿង Tablet ១គ្រឿង និងស៊ីមកាតមួយចំនួន។
យោងតាមការធ្វើកោសល្យវិច័្ចយរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើសម្ភារជាកុំព្យូទ័រ និងទូរស័ព្ទ បានសន្និដ្ឋានបានថា ទីតាំងខាងលើ មានជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams។
ជនសង្ស័យ និងសម្ភារខាងលើត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ ចំពោះទីតាំងផ្ទះ និងបន្ទប់ខាងលើ ក្រុមការងារបានសម្រេចបិទជាបណ្ដោះអាសន្ន។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន៣ទីតាំង មនុស្សចំនួន៨នាក់ គិតជាថវិកាសរុបបានចំនួន៣២,០០០,០០០រៀល (សាមសិបពីរលានរៀល)៕














ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 12-06-2026, 08:15 PM, ចំនួនអ្នកអានៈ 27ដង
យោងសេចក្តីថ្លែងការណ៍ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរយៈពេល ៤ថ្ងៃថ្នាក់មន្ត្រីព្រំដែនកំពូលៗ នៅទីក្រុងញូវដែលី កងកម្លាំងការពារព្រំដែនបង់ក្លាដែស (BGB) និងកងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា (BSF) បានពិពណ៌នាកិច្ចប្រជុំនោះថាមានភាពស្និទ្ធស្នាល និង វិជ្ជមាន ប្រកបដោយក្តីរំពឹងទុក។
ឥណ្ឌា និងបង់ក្លាដែស បានឯកភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 08:12 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី ZHONG Jie អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាព និងសកម្ម ជំរុញកិច្ចសហប្រតិបត្តិការទេ្វភាគីកម្ពុជា-ចិន ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 08:06 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ យោងតាមលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថាន CamEd នៅលើបណ្ដាញសង្គមបានបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងលើប្រធានបទ «ភាពត្រឹមត្រូវផ្នែកនយោបាយ និងការសន្ទនាដោយស្មោះត្រង់» (Political Correctness and Honest Conversations) ដែលជាប្រធានបទសំខាន់ពាក់ព័ន្ធនឹងការប្រាស្រ័យទាក់ទង និងទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 08:04 PM, ចំនួនអ្នកអានៈ 28ដង
ក្រសួងការបរទេសចិន បាននិយាយថា លោក Min Aung Hlaing នឹងមកបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមិថុនា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងថា ចិនទន្ទឹងរង់ចាំធ្វើការជាមួយមីយ៉ាន់ម៉ា ហើយតាមរយៈទស្សនកិច្ចរបស់ប្រធានាធិបតី Min Aung Hlaing នឹងធ្វើឱ្យកាន់តែស៉ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការយុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 08:02 PM, ចំនួនអ្នកអានៈ 31ដង
ប្រេងឆៅប្រភេទ Brent មានតម្លៃ ៨៨,២៧ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ២.៣ភាគរយ ខណៈប្រេងឆៅអាមេរិក WTI មានតម្លៃ ៨៥,៨១ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះជាង ២.២ភាគរយ។
តម្លៃប្រេង នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ បានធ្លាក់ចុះជាង ២ភាគរយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 07:59 PM, ចំនួនអ្នកអានៈ 27ដង
យន្តហោះចំណូលថ្មីនេះ ព្រមជាមួយក្រុមការងារ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ។ ការមកដល់ នៃយន្តហោះនេះ បង្ហាញពីការបង្កើនសមត្ថភាពប្រតិបត្តិការ និងសក្តានុពលក្នុងការពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍។
ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 04:45 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង, កម្លាំងគណៈបញ្ជាការរដ្ឋបាលខណ្ឌទាំងអស់ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ក្រោមការសម្រប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 04:31 PM, ចំនួនអ្នកអានៈ 10ដង
លោក សេង តុលា បានអំពាវនាវដូចនេះ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះនាឱកាសតំណាងលោកបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សាភិបាលពហុកីឡដ្ឋានជាតិ អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយពីសក្ដានុពលនៃហេដ្ឋារចនាសម្ព័ន្ធពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 04:19 PM, ចំនួនអ្នកអានៈ 37ដង
ខេត្តកណ្តាល៖សំណង់អត់ច្បាប់មួយកន្លែងនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលម្ចាស់បានសង់សំណង់រឹងមាំលយចូលទន្លេមេគង្គ ត្រូវបានលោក យី យ៉េន អភិបាលស្រុក បញ្ជាឲ្យផ្អាកបន្ទាន់។ តែទោះមានការបញ្ជាបែបនេះ ក៏ម្ចាស់សំណង់នៅតែលួចលាក់សាងសង់ដដែល ដោយមិនទៅសុំច្បាប់នោះទេ។
លោក យី យ៉េ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 04:11 PM, ចំនួនអ្នកអានៈ 32ដង
ទីក្រុងហ្សឺណែវ៖លោករដ្ឋមន្រ្តីបានចាត់ទុក កាតាលីករសកលស្ដីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌នេះថា ជាកម្លាំងចលករដ៏ចាំបាច់ក្នុងការជំរុញទៅរកមហិច្ឆតាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងបរិបទវិបត្តិសកល ខណៈដែលបញ្ហាប្រឈមគឺត្រូវឆ្លើយតបដោយគោលនយោបាយសមាហរណកម្ម កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 04:06 PM, ចំនួនអ្នកអានៈ 40ដង
ក្រសួងសន្តិសុខសាធារណៈវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសខេត្ត Phu Tho បានរកឃើញក្រុមឆ្លងដែនមួយ និងទប់ស្កាត់ក្រុមនេះបាន ពីការបង្កើតមជ្ឈមណ្ឌលឆបោកអនឡាញ។ មនុស្សចំនួន ៤នាក់ ត្រូវបានចាប់ខ្លួន រួមមានជនជាតិចិនម្នាក់ និងជនជាតិវៀតណាម ៣នាក់។
អាជ្ញាធរវៀតណាម បានឱ្យដឹងនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 04:03 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តកំពង់ស្ពឺ៖ លោក ម៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 03:52 PM, ចំនួនអ្នកអានៈ 37ដង
ក្រោមកិច្ចព្រមព្រៀង AUKUS ក្រុមនាវាមុជទឹកខាងលើ ដែលមាន៤គ្រឿង និងស្ថិតក្រោមការបញ្ជាគ្រប់គ្រងរបស់អាមេរិកផ្ទាល់ នឹងធ្វើប្រតិបត្តិការចេញពីកំពង់ផែ នៅឆ្នេរភាគខាងលិចប្រទេសអូស្រ្តាលី ក្រោមក្របខណ្ឌឆ្លាស់វេនចាប់ពីឆ្នាំ២០២៧ទៅ។ លោក Marles បាននិយាយថា បុគ្គលិកក្រុមនាវាមុជទឹកអាមេរិក Squadron 3 នឹងមើលខុសត្រូវប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 12:52 PM, ចំនួនអ្នកអានៈ 4ដង
ខេត្តបាត់ដំបង៖ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តទាំងពីរ។
នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 12:42 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Eamonn Murspanhy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នៃអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមា
 ព័ត៌មានលម្អិត
|
|
|