| កម្ពុជា-អ៊ូសបេគីស្ថាន សហការរៀបចំកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រីអំពី កាតាលីករសកលស្ដីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ |
|
| ចុះថ្ងៃទី: 12-06-2026, 04:11 PM, ចំនួនអ្នកអានៈ 33ដង |
|
|
ទីក្រុងហ្សឺណែវ៖លោករដ្ឋមន្រ្តីបានចាត់ទុក កាតាលីករសកលស្ដីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌នេះថា ជាកម្លាំងចលករដ៏ចាំបាច់ក្នុងការជំរុញទៅរកមហិច្ឆតាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងបរិបទវិបត្តិសកល ខណៈដែលបញ្ហាប្រឈមគឺត្រូវឆ្លើយតបដោយគោលនយោបាយសមាហរណកម្ម ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងការបន្តពង្រឹងសាមគ្គីភាពសកលឡើងវិញ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រីអំពី កាតាលីករសកល (GA) ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលសហការរៀបចំដោយប្រទេសកម្ពុជា និងសាធារណរដ្ឋអ៊ូសបេគីស្ថាន នៅក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ ក្នុងប្រទេសស្វ៊ីស។ កិច្ចពិភាក្សាក្នុងជំនួបនេះឆ្លុះបញ្ចាំងពីការយល់ឃើញរួមថា អនាគតនៃការងារ កិច្ចគាំពារសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព មិនអាចដោះស្រាយបានទៀតទេតាមរយៈវិធីសាស្ត្រដាច់ដោយឡែកតាមវិស័យនីមួយៗ។
នាឱកាសនោះ លោកបានកត់សម្គាល់ថា សហគមន៍អន្តរជាតិកំពុងឆ្លងកាត់ដំណាក់កាលនៃការប្រែប្រួល និងភាពមិនប្រាកដប្រជា។ ផលប៉ះពាល់សេដ្ឋកិច្ច និងជំងឺរាតត្បាត ភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ការរំខានពីបច្ចេកវិទ្យា ការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាសាស្ត្រ ការកើនឡើងនៃវិសមភាព និងការបែកបាក់ផ្នែកភូមិសាស្ត្រនយោបាយ ក៏ដូចជាសេដ្ឋកិច្ច កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើទីផ្សារការងារ និងប្រព័ន្ធគាំពារសង្គម ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងបរិបទនេះ កាតាលីករសកល មិនត្រឹមតែជាគំនិតផ្តួចផ្តើមដែលកើតឡើងទាន់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិវត្តដ៏សំខាន់មួយនៃការគិតគូរផ្នែកអភិវឌ្ឍន៍ផងដែរ ដែលទទួលស្គាល់ថា ការវិនិយោគលើការងារសមរម្យ កិច្ចគាំពារសង្គម និងធនធានមនុស្ស គឺជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ភាពធន់ ផលិតភាព សាមគ្គីភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
សម្រាប់កម្ពុជា អាទិភាពទាំងនេះគឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជា ដែលនៅចំណុចកណ្តាលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិកម្ពុជាបានប្តេជ្ញាចិត្តដ៏រឹងមាំលើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ផលិតភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រីកកិច្ចគាំពារសង្គម និងកំណើនប្រកបដោយបរិយាបន្ន។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើជំនាញ សមត្ថភាពទទួលបានការងារ និងកិច្ចគាំពារសង្គម គឺជាកត្តាចាំបាច់សម្រាប់ការពង្រឹងសមត្ថភាពប្រកួតប្រជែងជាតិ និងភាពធន់សេដ្ឋកិច្ចសង្គមរយៈពេលវែង។
កម្ពុជាបានអនុម័តជាផ្លូវការនូវផែនទីបង្ហាញផ្លូវ(Roadmap)ក្រោមក្របខ័ណ្ឌ កាតាលីករសកល ឆ្នាំ២០២៥-២០២៨ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងកម្រិតខ្ពស់បំផុតនៃរាជរដ្ឋាភិបាលក្នុងការជំរុញការបង្កើតការងារសមរម្យ និងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន។ ផែនទីបង្ហាញផ្លូវនេះ ប្រកាន់យកវិធីសាស្ត្រចូលរួមទាំងរដ្ឋាភិបាល និងសង្គមទាំងមូល ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហជីព និយោជក ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការសង្គមស៊ីវិល និងទីភ្នាក់ងារអង្គការសហប្រជាជាតិ។ លើសពីនេះ ផែនទីបង្ហាញផ្លូវនេះ ក៏ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការរៀបចំគោលនយោបាយផ្អែកលើភស្តុតាង ការព្យាករទីផ្សារការងារ ភាពស៊ីចង្វាក់គ្នានៃគោលនយោបាយ និងយន្តការហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីត្រៀមខ្លួនឱ្យកាន់តែប្រសើរសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារនាពេលអនាគត។
លោក ហេង សួរ បានលើកទឹកចិត្តដល់ដៃគូទាំងអស់សូមឱ្យបន្តពង្រឹងការគាំទ្រដល់ប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើមនេះដើម្បីប្រមូលផ្តុំការវិនិយោគជំរុញការផ្លាស់ប្តូរ លើកកម្ពស់ការចែករំលែកចំណេះដឹង និងនវានុវត្តន៍ និងពង្រឹងស្មារតីសាមគ្គីភាពដែលជាមូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។ កម្ពុជានៅតែប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ ដើម្បីជំរុញអនាគតការងារប្រកបដោយបរិយាបន្ន ភាពធន់ ចីរភាព និងផ្តោតលើមូលធនមនុស្សជាស្នូលកាន់តែខ្លាំងឡើង។
ទន្ទឹមនឹងនេះ ភាគីអ៊ូសបេគីស្ថាន និង ILO បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ និងសហប្រធាននៃកិច្ចប្រជុំនេះ។ ភាគីទាំងពីរបានស្វាគមន៍ចំពោះការចូលរួមរបស់កម្ពុជា ក្នុងការប្រែក្លាយ កាតាលីករសកល ពីគំនិតផ្តួចផ្តើមសកល ទៅជាសកម្មភាពជាក់ស្តែងសម្រាប់ការងារសមរម្យ ការគាំពារសង្គម និងអន្តរកាលយុត្តិធម៌៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 12-06-2026, 08:15 PM, ចំនួនអ្នកអានៈ 27ដង
យោងសេចក្តីថ្លែងការណ៍ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរយៈពេល ៤ថ្ងៃថ្នាក់មន្ត្រីព្រំដែនកំពូលៗ នៅទីក្រុងញូវដែលី កងកម្លាំងការពារព្រំដែនបង់ក្លាដែស (BGB) និងកងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា (BSF) បានពិពណ៌នាកិច្ចប្រជុំនោះថាមានភាពស្និទ្ធស្នាល និង វិជ្ជមាន ប្រកបដោយក្តីរំពឹងទុក។
ឥណ្ឌា និងបង់ក្លាដែស បានឯកភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 08:12 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី ZHONG Jie អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាព និងសកម្ម ជំរុញកិច្ចសហប្រតិបត្តិការទេ្វភាគីកម្ពុជា-ចិន ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 08:06 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ យោងតាមលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថាន CamEd នៅលើបណ្ដាញសង្គមបានបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងលើប្រធានបទ «ភាពត្រឹមត្រូវផ្នែកនយោបាយ និងការសន្ទនាដោយស្មោះត្រង់» (Political Correctness and Honest Conversations) ដែលជាប្រធានបទសំខាន់ពាក់ព័ន្ធនឹងការប្រាស្រ័យទាក់ទង និងទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 08:04 PM, ចំនួនអ្នកអានៈ 28ដង
ក្រសួងការបរទេសចិន បាននិយាយថា លោក Min Aung Hlaing នឹងមកបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមិថុនា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងថា ចិនទន្ទឹងរង់ចាំធ្វើការជាមួយមីយ៉ាន់ម៉ា ហើយតាមរយៈទស្សនកិច្ចរបស់ប្រធានាធិបតី Min Aung Hlaing នឹងធ្វើឱ្យកាន់តែស៉ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការយុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 08:02 PM, ចំនួនអ្នកអានៈ 31ដង
ប្រេងឆៅប្រភេទ Brent មានតម្លៃ ៨៨,២៧ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ២.៣ភាគរយ ខណៈប្រេងឆៅអាមេរិក WTI មានតម្លៃ ៨៥,៨១ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះជាង ២.២ភាគរយ។
តម្លៃប្រេង នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ បានធ្លាក់ចុះជាង ២ភាគរយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 07:59 PM, ចំនួនអ្នកអានៈ 27ដង
យន្តហោះចំណូលថ្មីនេះ ព្រមជាមួយក្រុមការងារ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ។ ការមកដល់ នៃយន្តហោះនេះ បង្ហាញពីការបង្កើនសមត្ថភាពប្រតិបត្តិការ និងសក្តានុពលក្នុងការពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍។
ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 04:45 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង, កម្លាំងគណៈបញ្ជាការរដ្ឋបាលខណ្ឌទាំងអស់ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ក្រោមការសម្រប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 04:31 PM, ចំនួនអ្នកអានៈ 10ដង
លោក សេង តុលា បានអំពាវនាវដូចនេះ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះនាឱកាសតំណាងលោកបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សាភិបាលពហុកីឡដ្ឋានជាតិ អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយពីសក្ដានុពលនៃហេដ្ឋារចនាសម្ព័ន្ធពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 04:19 PM, ចំនួនអ្នកអានៈ 37ដង
ខេត្តកណ្តាល៖សំណង់អត់ច្បាប់មួយកន្លែងនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលម្ចាស់បានសង់សំណង់រឹងមាំលយចូលទន្លេមេគង្គ ត្រូវបានលោក យី យ៉េន អភិបាលស្រុក បញ្ជាឲ្យផ្អាកបន្ទាន់។ តែទោះមានការបញ្ជាបែបនេះ ក៏ម្ចាស់សំណង់នៅតែលួចលាក់សាងសង់ដដែល ដោយមិនទៅសុំច្បាប់នោះទេ។
លោក យី យ៉េ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 04:11 PM, ចំនួនអ្នកអានៈ 33ដង
ទីក្រុងហ្សឺណែវ៖លោករដ្ឋមន្រ្តីបានចាត់ទុក កាតាលីករសកលស្ដីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌នេះថា ជាកម្លាំងចលករដ៏ចាំបាច់ក្នុងការជំរុញទៅរកមហិច្ឆតាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងបរិបទវិបត្តិសកល ខណៈដែលបញ្ហាប្រឈមគឺត្រូវឆ្លើយតបដោយគោលនយោបាយសមាហរណកម្ម កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 04:06 PM, ចំនួនអ្នកអានៈ 40ដង
ក្រសួងសន្តិសុខសាធារណៈវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសខេត្ត Phu Tho បានរកឃើញក្រុមឆ្លងដែនមួយ និងទប់ស្កាត់ក្រុមនេះបាន ពីការបង្កើតមជ្ឈមណ្ឌលឆបោកអនឡាញ។ មនុស្សចំនួន ៤នាក់ ត្រូវបានចាប់ខ្លួន រួមមានជនជាតិចិនម្នាក់ និងជនជាតិវៀតណាម ៣នាក់។
អាជ្ញាធរវៀតណាម បានឱ្យដឹងនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 04:03 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តកំពង់ស្ពឺ៖ លោក ម៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 03:52 PM, ចំនួនអ្នកអានៈ 37ដង
ក្រោមកិច្ចព្រមព្រៀង AUKUS ក្រុមនាវាមុជទឹកខាងលើ ដែលមាន៤គ្រឿង និងស្ថិតក្រោមការបញ្ជាគ្រប់គ្រងរបស់អាមេរិកផ្ទាល់ នឹងធ្វើប្រតិបត្តិការចេញពីកំពង់ផែ នៅឆ្នេរភាគខាងលិចប្រទេសអូស្រ្តាលី ក្រោមក្របខណ្ឌឆ្លាស់វេនចាប់ពីឆ្នាំ២០២៧ទៅ។ លោក Marles បាននិយាយថា បុគ្គលិកក្រុមនាវាមុជទឹកអាមេរិក Squadron 3 នឹងមើលខុសត្រូវប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 12:52 PM, ចំនួនអ្នកអានៈ 4ដង
ខេត្តបាត់ដំបង៖ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តទាំងពីរ។
នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-06-2026, 12:42 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Eamonn Murspanhy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នៃអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមា
 ព័ត៌មានលម្អិត
|
|
|