| អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ច្រានចោលព័ត៌មានប្រឌិតរឿងបិទច្រកជើងហោះហើរចូលកម្ពុជា និងរឹតត្បិតទិដ្ឋាការអាជីវកម្មសម្រាប់ជនបរទេស |
|
| ចុះថ្ងៃទី: 26-05-2026, 02:06 PM, ចំនួនអ្នកអានៈ 11ដង |
|
|
រាជធានីភ្នំពេញ៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតខាងលើមន្ត្រីនគរបាលអន្តោប្រវេសន៍ មិនដែលទទួលបានគោលការណ៍ណែនាំពីថ្នាក់ដឹកនាំណាមួយ ក្នុងការរឹតបន្តឹងហាមឃាត់ មនុស្សដែលមានអាយុក្រោម៤០ឆ្នាំ មិនឲ្យចូលមកប្រទេសកម្ពុជានោះទេ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មានការចុះផ្សាយព័ត៌មាន ជាភាសាចិន នៅលើបណ្តាញសង្គម WeChat បានធ្វើការផ្សព្វផ្សាយក្រោមចំណងជើងថា «អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញបានបិទការចូលប្រទេសទាំងស្រុងជាបណ្តោះអាសន្ន ហើយច្រកព្រំដែនគោកក៏នឹងត្រូវរឹតបន្តឹង ខ្លាំងដូចគ្នាចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងខ្លឹមសារនៃអត្ថបទក៏បានបន្ថែមទៀតថា៖ បុគ្គលអាយុក្រោម៤០ឆ្នាំទាំងអស់ នឹងត្រូវបដិសេធមិនឲ្យចូលប្រទេសមិនថាប្រុសឬស្រី ទោះមានទិដ្ឋិការ ឬឯកសារអាជីវកម្មក៏ដោយ»។
បច្ចុប្បន្នអនុវត្តតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ការរឹតបន្តឹងការចូលប្រទេសរបស់ជនបរទេសមកក្នុងកម្ពុជា ត្រូវបានអនុវត្តតាមវិធានការសុវត្ថិភាព និងការពង្រឹងការគ្រប់គ្រង ជនបរទេស ក្នុងគោលបំណងទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់របស់ជនបរទេសតែប៉ុណ្ណោះ ចំពោះភ្ញៀវទេសចរបរទេស សមាគមអ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេស នៅតែទទួលបានការ គាំពារ ការលើកទឹកចិត្តក្នុងការចូលមកព្រះរាជាណាចក្រកម្ពុជា គឺមិនមានការបិទការធ្វើដំណើរចេញ-ចូល ដូចការលើកឡើងខាងលើទេ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមបំភ្លឺជូនសារធារណជនមេត្តាជ្រាបថា តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិសំខាន់ៗ ទាំងផ្លូវអាកាស និងផ្លូវគោក គឺនៅបន្តបែបបទនៃការចូល-ចេញ ប្រទេសជាធម្មតា មិនមានការផ្លាស់ប្តូរណាមួយឡើយ ដែលធ្វើអោយមានការរាំងស្ទះដល់ការ ធ្វើដំណើរចូល-ចេញព្រះរាជាណាចក្រកម្ពុជានោះទេ។
ទន្ទឹមនេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចរចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងដល់ពលរដ្ឋចិន ដែលធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-05-2026, 02:06 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតខាងលើមន្ត្រីនគរបាលអន្តោប្រវេសន៍ មិនដែលទទួលបានគោលការណ៍ណែនាំពីថ្នាក់ដឹកនាំណាមួយ ក្នុងការរឹតបន្តឹងហាមឃាត់ មនុស្សដែលមានអាយុក្រោម៤០ឆ្នាំ មិនឲ្យចូលមកប្រទេសកម្ពុជានោះទេ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 02:04 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ «កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Comspanetition 2026)» ដែលនឹងបែកចែកចេញជា២វគ្គ គឺ «ការប្រកួតសាយប័រអារីណា ២០២៦ (Cyber Arena 2026)» និង «ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦»។
ការរៀបចំកម្មវិធីនេះឡើង ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 01:52 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះ លោក Park Joo Bong និងសហការី ដែលបានអញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថាការទស្សនកិច្ចរបស់ក្រុមអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជានៅពេលនេះ នឹងបានស្វែងរកឱកាសបន្ថែមទៀតនៅក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោក Park Joo Bong
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 01:47 PM, ចំនួនអ្នកអានៈ 23ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងទស្សនកិច្ចនៅប្រទេសឥណ្ឌា លោក Rubio បាននិយាយដូច្នេះថា «ថ្ងៃនេះមានកិច្ចពិភាក្សាប្រព្រឹត្តទៅនៅកាតា ដូច្នេះយើងនឹងរង់ចាំមើលថា តើយើងមានវឌ្ឍនភាពឬអត់។ ខ្ញុំយល់ថា មានការជជែកគ្នាទៅមកច្រើនជុំវិញភាសាជាក់លាក់ នៅក្នុងឯកសារដើម ហេតុនេះហើយ វានឹងត្រូវចំណាយពេលប៉ុន្មា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 11:43 AM, ចំនួនអ្នកអានៈ 5ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា ចូលជួបជម្រាបលាក្រោយបញ្ចប់បេសកកម្មការងារនៅកម្ពុជារយៈពេល៤ឆ្នាំ។
ជំនួបធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 11:38 AM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចទទួលស្គាល់ សមាសភាពគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា អាណត្តិទី៩។
សមាសភាពគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា បានលោក ថោង ខុន បន្តជាប្រធាន និងលោក សៅ សុខា ជាអនុប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 11:30 AM, ចំនួនអ្នកអានៈ 38ដង
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim និង Fars កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ បានរាយការណ៍ថា «លោកប្រធានាធិបតីអ៉ីរ៉ង់បានចេញបញ្ជាឱ្យក្រសួងទូរគមនាគមន៍បើកដំណើរការ ប្រព័ន្ធអ៉ីនធើណិតឡើងវិញ ដោយត្រឡប់ទៅស្ថានភាពមុនខែមករា»។
ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានចេញបញ្ជាឱ្យបើកប្រព័ន្ធអ៉ីនធើណិតសកលឡើងវិញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 11:23 AM, ចំនួនអ្នកអានៈ 4ដង
បើយោងតាមការចេញផ្សាយដោយ BBC បានឲ្យដឹងថា បច្ចុប្បន្នអ៉ីរ៉ង់ដែលត្រៀមលេង WC26 តំណាងទ្វីបអាស៊ីនោះ បានកំពុងបោះជំរំហ្វឹកហាត់នៅប្រទេសតួកគីយ៉េ។
ប្រធានាធិបតីមិចស៊ិក លោកស្រី Claudia Sheinbaum បានឯកភាពក្នុងការអនុញ្ញាតឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់លេង World Cuspan 2026 ក្នុងប្រទេសមិចស៊ិកជំនួសសហរដ្ឋអាមេរិក។
លោកស្រី Sheinb
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 11:20 AM, ចំនួនអ្នកអានៈ 35ដង
ការបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលធ្វើឡើង ចំពេលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងព្យាយាមបង្ហើយលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់ សង្រ្គាម ដែលក្នុងនោះអាចនឹងរួមបញ្ចូលទាំងសមរភូមិនៅលីបង់ជាទីដែលអ៉ីស្រាអែល និងក្រុមហេសបូឡាកំពុងវាយប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃទី២ ខែមីនាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 11:10 AM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន DAEJOO KC GROUP របស់កូរ៉េខាងត្បូង ដឹកនាំដោយ លោក Park Joo Bong ប្រធានក្រុមហ៊ុន និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ទីក្រុងអ៊ុនឆន់ ចូលជួបសម្តែងការគួរសម និងសូមអានុសាសន៍នានាពាក់ព័ន្ធការវិនិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 10:58 AM, ចំនួនអ្នកអានៈ 28ដង
ខេត្តបន្ទាយមានជ័យ៖ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធ សមាជិករដ្ឋសភា, ថ្នាក់ដឹកនាំក្រសួង, ក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ , ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 10:50 AM, ចំនួនអ្នកអានៈ 6ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Yamal បានក្លាយជាកីឡាករក្មេងជាងគេរបស់ក្រុមគោជល់អេស្ប៉ាញ ស្ថិតក្នុងវ័យ ១៦ឆ្នាំ និង ៥៧ថ្ងៃ ដែលត្រូវបានចុចឈ្មោះ និងស៊ុតបញ្ចូលទៀតផងដែរកាលឆ្នាំ២០២៣ និងរួចចំណែកឈ្នះ Euro 2024 នៅអាល្លឺម៉ង់។
ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal ត្រូវបានកោះហៅចូលជម្រើសជាតិអេស្ប៉ាញលេង World Cuspan 2026 នៅពេលក្លិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 10:48 AM, ចំនួនអ្នកអានៈ 28ដង
ក្នុងបរិយាកាសដ៏សោមនស្សរីករាយនេះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ ADB សម្រាប់ភាពជាដៃគូជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការគាំទ្រដល់អាទិភាពអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសក្នុងការលើកកម្ពស់កំណើនប្រកបដោយបរិយាបន្ន ការអភិវឌ្ឍជំនាញ ការអភិវឌ្ឍវិស័យឯកជន ការបំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 11:28 PM, ចំនួនអ្នកអានៈ 12ដង
ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់សហភាពអាហ្វ្រិក (African Union) លោក ថេដ្រូស (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ថា ភាពយឺតយ៉ាវក្នុងការរកឃើញករណីឆ្លងទាន់ពេលវេលា បានធ្វើឱ្យក្រុមអ្នកជួយសង្គ្រោះត្រូវធ្វើការងារ «ដេញតាមពីក្រោយ» ស្ថានការណ៍ ហើយជំងឺរាតត្បាតនេះអាចនឹងប្រែក្លាយទៅជាអាក្រក់ជាងនេះ មុនពេលអាចគ្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 11:27 PM, ចំនួនអ្នកអានៈ 2ដង
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅ លោកបានជួបសន្ទនាជាមួយមេដឹកនាំនៃប្រទេសទាំងនោះ ក៏ដូចជាប្រទេសអារ៉ាប៊ីសាអូឌីត និងបារ៉ែន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែលរួចរាល់ហើយ។ លោកបានសង្កត់ធ្ងន់ថា បន្
 ព័ត៌មានលម្អិត
|
|
|