| ម៉ារ៉ាតុងចក្រភពអង្គរឆ្នាំនេះ មានកំណើនគួរឲ្យភ្ញាក់ផ្អើល ខណៈអត្ដពលិកខ្មែរចុះឈ្មោះរត់ ៤២គីឡូម៉ែត្រ កាន់តែច្រើន |
|
| ចុះថ្ងៃទី: 07-05-2026, 01:09 PM, ចំនួនអ្នកអានៈ 37ដង |
|
|
រាជធានីភ្នំពេញ៖ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៧ ខែឧសភានេះ លោកបានបញ្ជាក់ថា ម៉ារ៉ាតុងចក្រភពអង្គរ ដែលជាព្រឹត្តិការណ៍ម៉ារ៉ាតុង ឬរត់ចម្ងាយ ៤២.១៩៥គីឡូម៉ែត្រតែមួយគត់នៅកម្ពុជា នឹងប្រារព្ធរៀបចំខួបលើកទី១១ របស់ខ្លួន នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ខណៈគិតត្រឹមពេលនេះមានអត្តពលិកជាតិ-អន្ដរជាតិជិត ៥ពាន់នាក់មកពី ៤៨ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ។
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ កំពុងទាក់ទាញការចូលរួមគួរឲ្យភ្ញាក់ផ្អើល ពិសេសកីឡាករ-កីឡាការិនី ដែលបានចុះឈ្មោះចូលរួមរត់ចម្ងាយ ៤២គីឡូម៉ែត្រ ក៏មានកំណើនគួរឲ្យកត់សម្គាល់ផងដែរ។ នេះបើតាមការថ្លែងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
តួលេខនេះមានការកើនឡើងខ្ពស់ បើធៀបកាលពីឆ្នាំមុនដែលមានអ្នកចូលរួមត្រឹមជាង ៤ពាន់នាក់ ហើយលោកសង្ឃឹមថា នៅថ្ងៃប្រកួតជាក់ស្ដែង នឹងមានការចូលរួមលើសពី ៥ពាន់ ទៅ ៦ពាន់នាក់ ដោយសាររយៈពេលនៃការចុះឈ្មោះនៅយូរ ហើយក៏រំពឹងថា រយៈពេល ២ ទៅ ៣ឆ្នាំខាងមុខ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ នឹងអាចកើនអ្នកចូលរួមខ្ទង់ម៉ឺននាក់ផងដែរ។
ទន្ទឹមជាមួយសន្ទុះនៃការចូលរួមនេះ សម្រាប់វិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ ក៏ទាក់ទាញអ្នកចុះឈ្មោះរត់ច្រើនដែរ ក្នុងនោះមានអត្តពលិកខ្មែរប្រមាណ ៤០០នាក់ ក្នុងចំណោមជិត ១ពាន់នាក់ ដែលបានចុះឈ្មោះរត់វិញ្ញាសាឆ្ងាយជាងគេនេះ។ នេះគឺជាសញ្ញាណវិជ្ជមាន បង្ហាញឲ្យឃើញពីសុខភាពល្អរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការចូលរួមលេងកីឡា ពិសេសភាពអំណត់ ជាមួយការរត់ចម្ងាយឆ្ងាយនេះតែម្ដង។
លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុងកម្ពុជាបានឲ្យដឹងថា ផ្អែកលើតួលេខនៃការចុះឈ្មោះបច្ចុប្បន្ន គឺមានសន្ទុះប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ មុនវិបត្តិកូវីដ-១៩។ តាមរយៈនេះគណៈកម្មការរៀបចំ បានត្រៀមខ្លួនរួចរាល់ ក្នុងការតម្រាយផ្លូវសន្ដិសុខសណ្ដាប់ធ្នាប់ និងក្រុមគ្រូពេទ្យជាដើម ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនអ្នករត់ទាំងអស់។ បន្ថែមលើនេះលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងជាតិ និងអន្ដរជាតិ រួសរាន់ចុះឈ្មោះ ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំផងដែរ។
គួរដឹងថា គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ អំឡុងខែសីហារៀងរាល់ឆ្នាំ គឺដើម្បីចូលរួមផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរក្នុងរដូវភ្លៀង ឬរដូវបៃតង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរផង និងជួយដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបផង។ មួយវិញទៀត ក៏ជាវេទិការផ្សារភ្ជាប់សកម្មភាពសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារ និងអង្គការផ្សេងៗទៀត។
សម្រាប់វិញ្ញាសារត់មានចំនួន៤ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ។ លោក សែម ផល្លា បន្តថា នេះជាព្រឹត្តិការណ៍ដ៏ធំ និងអស្ចារ្យ ដែលអ្នកចូលរួមអាចរត់កាត់ប្រាសាទដ៏ស្រស់ស្អាតយ៉ាងច្រើន នៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកលើទឹកដីកម្ពុជានេះ៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:38 PM, ចំនួនអ្នកអានៈ 7ដង
ខេត្តក្រចេះ៖លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ទំនុកចិត្ត ហើយបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ដែលក្នុងនោះក៏មានអតីតពលករមកពីប្រទេសថៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈក្រុមហ៊ុនក៏កំពុងត្រូវការកម្លាំងពលកម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:31 PM, ចំនួនអ្នកអានៈ 38ដង
ខេត្តសៀមរាប៖ការដូរបស់សម្តេចទាំងទ្វេពិតជាបានជួយរុញកំណើនទេសចរណ៍យ៉ាងខ្លាំងនៅមូលដ្ឋានរបស់ពួកគេ ហើយក៏បានចូលរួមចំណែកសម្រាប់បង្កើនកម្រិតជីវភាពរបស់បងប្អូនផងដែរ។ ស្រ្តីបុគ្គលិកសហគមទេសចរណ៍កំពុងភ្លុក បានបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយឥតឧបមា ជំនួសឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅមូលដ្ឋានឃុំកំព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:26 PM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសនោះ លោក ហេង កំសាន្ត នាយកសាលាជាតិវិចិត្រសិល្បៈ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃការបណ្តុះបណ្តាលសិស្សានុសិស្សលើជំនាញសិល្បៈ និងវប្បធម៌ជាច្រើនវិស័យ ដែលមិនត្រឹមតែជាការផ្ទេរ ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការសាងគ្រឹះសម្រាប់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ និងការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:23 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកាហ្សាស្ថាន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការរវាងប្រទេសទាំងពីរ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតី លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:20 PM, ចំនួនអ្នកអានៈ 5ដង
រាជធានីភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ប្ដូរវេនគ្នារៀបចំការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:12 PM, ចំនួនអ្នកអានៈ 27ដង
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Astana សហភាពសេដ្ឋកិច្ចអឺរ៉ាស៉ី ហៅកាត់ EAEU នឹងពិចារណាលើការព្យួរប្រទេសអាមេនីនាចុងឆ្នាំនេះ ដោយសារតែក្តីបារម្ភថាការស្វែងរកសមាជិកភាពក្នុង EU បង្កគ្រោះថ្នាក់ដល់សន្តិសុខសេដ្ឋកិច្ចរបស់ EAEU។
សហភាពសេដ្ឋកិច្ចមួយដែលដឹកនាំដោយរុស្ស៉ីនៃអតីតសាធារណរដ្ឋសូវៀត បានឱ្យដឹងកាលពីថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:36 PM, ចំនួនអ្នកអានៈ 39ដង
ខេត្តព្រះវិហារ៖ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង-ស្រុក សាខា អ.ន.ក.ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួនប្រមាណ ៣០០នាក់។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:28 PM, ចំនួនអ្នកអានៈ 43ដង
ខេត្តបាត់ដំបង៖ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា, សម្តេចក្រឡាហោម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:15 PM, ចំនួនអ្នកអានៈ 28ដង
(ចិន)៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត គណៈប្រតិភូដឹកន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:04 PM, ចំនួនអ្នកអានៈ 39ដង
Bloomberg ដោយផ្អែកលើប្រភពដែលបានដឹងពីការវាយប្រហារខាងលើ បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់កូវ៉ែតបានស្ទាក់ចាប់មីស៊ីល Fateh-110 មួយគ្រាប់ ប៉ុន្តែបំណែកមីស៊ីលបានធ្លាក់ចំ មូលដ្ឋានទ័ពអាកាស Ali Al Salem។ ប្រភពនេះដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមទៀតថាមនុស្ស ៥នាក់ ក្នុងនោះរួមមានអ្នកម៉ៅការ និងទាហានអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:50 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖ ទិដ្ឋភាពដ៏រស់រវើកនេះ បង្ហាញអំពីប្រពៃណីនៃការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតរបស់រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះបិតាស្ថាបនិកសន្ដិភាព និងប្រតិបត្ដិករអនុវត្ដនយោបាយឈ្នះឈ្នះដ៏ឆ្នើមដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានតស៊ូបញ្ចប់សង្គ្រា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:39 PM, ចំនួនអ្នកអានៈ 35ដង
៣ថ្ងៃមុនក្រុមនាគខៀវសម្រេចចែកផ្លូវជាមួយគ្រូបង្គោលខាងលើ លោក បែ មករា អគ្គលេខាធិការបានបញ្ជាក់ហើយថា ក្លិបនឹងមានការផ្លាស់ប្ដូរថ្មីមួយ ទាំងក្រុមការងារគ្រូ និងកីឡាករ បន្ទាប់ពីបឹងកេតជួបលទ្ធផលដ៏ខកចិត្តរយៈពេល ២-៣រដូវកាលចុងក្រោយ។
ដូចការគ្រោងទុក បន្ទាប់ពីថ្នាក់ដឹកនាំក្លិបបឹងកេត ប្រកាសពីការត្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:05 PM, ចំនួនអ្នកអានៈ 27ដង
បន្ទាប់ពីការត្រួតពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ Walter Reed National Military Medical Center កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែលជាការត្រួតពិនិត្យសុខភាពរបស់លោក ជាលើកទី៣ ក្នុងរយៈពេល ១៣ខែមកនេះ លោក ត្រាំ បាននិយាយថាលទ្ធផលពិនិត្យសុខភាពចេញមកយ៉ាងល្អឥតខ្ចោះ។
សេតវិមានបានឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:02 PM, ចំនួនអ្នកអានៈ 26ដង
៤ប្រទេសដែលបានទិញសិទ្ធិផ្សាយបន្តផ្ទាល់ (Live) ដើម្បីនាំយកព្រឹត្តិការណ៍លំដាប់ពិភពលោកមកចែកជូនប្រជាជនទស្សនា ដោយលេងរៀងរាល់ ៤ឆ្នាំមានម្តងនោះ ត្រូវបានបញ្ជាក់ដោយសហព័ន្ធអន្តរជាតិ FIFA និងតាមរយៈផេកផ្លូវការ Asean Football រួមមានកម្ពុជា ទូរទស្សន៍ ហង្សមាស នៅសិង្ហបុរី ប៉ុស្តិ៍ទូរទស្សន៍ StarHub នៅឥណ្ឌូនេស៊ី មានទូរទស្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 01:55 PM, ចំនួនអ្នកអានៈ 2ដង
បច្ចេកវិទ្យា EMIB របស់ Intel កំពុងត្រូវបានគេពិចារណាប្រើប្រាស់សម្រាប់បន្ទះឈីប AI ពិសេសដែល MediaTek កំពុងរចនាឱ្យក្រុមហ៊ុន Google។ ទោះជាយ៉ាងណា ក្រុមហ៊ុន MediaTek មិនទាន់បានចេញមុខប្រកាសជាផ្លូវការថា Google ជាអតិថិជនរបស់ខ្លួន ឬបញ្ជាក់ជុំវិញរឿងរ៉ាវប្រើប្រាស់បច្ចេកវិទ្យារបស់ Intel នេះនៅឡើយទេ។
ក្រុមហ៊ុនរចនាបន្ទះឈីបយក្សរបស
 ព័ត៌មានលម្អិត
|
|
|