ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្ត អ.ន.ក. ក្នុងខេត្តព្រះវិហារ
ចុះថ្ងៃទី: 30-05-2026, 04:36 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តព្រះវិហារ៖ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង-ស្រុក សាខា អ.ន.ក.ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួនប្រមាណ ៣០០នាក់។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជា (អ.ន.ក.) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្តសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងខេត្តព្រះវិហារ ដែលពិធីនេះ ប្រព្រឹត្តទៅនៅសាលាខេត្តព្រះវិហារ។ លោក គន់ គីម បានថ្លែងថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែរម្លឹកជាប់ជាប្រចាំពីកិច្ចការ សកម្មភាពការងាររបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ចំពោះការអនុវត្ត និងការបម្រើសេវាជូនអតីតយុទ្ធជន និងនិវត្តជន ជាពិសេសសមាជិកដែលមានជីវភាពទីទ័ល និងខ្វះខាត ក្នុងការដោះស្រាយជូនពួកគាត់។ លោក គន់ គីម បានថ្លែងទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្តសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានគោលបំណងឲ្យមន្រ្តីនៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលតាមមូលដ្ឋាន ស្វែងយល់ពីការរៀបចំនីតិវិធី នៃសមាជិកភាពថ្មីដែលស្នើសុំចូលរួមក្នុងសមាគមទាំងអតីតយុទ្ធជន និងនិវត្តជន ក្រោយពីសមាគមបានអនុម័តឲ្យនិវត្តជនមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគម។ លោក គន់ គីម ថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ក៏ជាឱកាសចែករំលែក និងផ្តល់ការពន្យល់បន្ថែមទៀតពីការអនុវត្តលើនីតិវិធី និងលិខិតគតិយុត្តពីការស្នើសុំផ្ទះ និងដីសម្បទានសង្គមកិច្ចរបស់សមាជិកនីមួយៗ ព្រមទាំងការរៀបចំឯកសារស្នើផ្តល់ប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក និងគ្រួសារពលីជាដើម។ ឆ្លៀតក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល លោក គន់ គីម បានណែនាំដល់គណៈកម្មាធិការ អ.ន.ក.គ្រប់ជាន់ថ្នាក់នៃខេត្តព្រះវិហារ ត្រូវក្តាប់ឲ្យបាននូវនីតិវិធី និងលិខិតគតិយុត្តរបស់សមាគម ក្នុងការធានាលើការអនុវត្តការងាររបស់ខ្លួនឲ្យបានម៉ត់ចត់ មានប្រសិទ្ធភាព និងទាន់ពេលវេលាជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន។ ក្នុងនាមសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន, លោក គន់ គីម បានប្តេជ្ញានឹងពិនិត្យកិច្ចការអាទិភាពចំពោះសមាជិកមានជីវភាពទីទ័ល ដែលស្នើសុំដីសម្បទានសង្គមកិច្ច និងផ្ទះ ដើម្បីពិនិត្យ និងសម្រេចផ្តល់ឲ្យបានគ្រប់ៗគ្នាប្រកបដោយភាពម៉ត់ចតៀ និងតម្លាភាព។ ជាចុងបញ្ចប់ លោក គន់ គីម បានណែនាំដល់សាខា អ.ន.ក.ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ដែលនៅជិតសមាជិកតាមខ្នងផ្ទះ ត្រូវចុះពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីចុះសួរសុខទុក្ខ និងអាចក្តាប់បានពីតម្រូវការ ឬសំណូមពរ ក្នុងការដោះបញ្ហាប្រឈមណាមួយដែលសមាជិកជួបការលំបាកជូនពួកគាត់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-05-2026, 04:36 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តព្រះវិហារ៖ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង-ស្រុក សាខា អ.ន.ក.ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួនប្រមាណ ៣០០នាក់។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:28 PM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តបាត់ដំបង៖ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា, សម្តេចក្រឡាហោម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:15 PM, ចំនួនអ្នកអានៈ​ 27ដង
(ចិន)៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត គណៈប្រតិភូដឹកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:04 PM, ចំនួនអ្នកអានៈ​ 37ដង
Bloomberg ដោយផ្អែកលើប្រភពដែលបានដឹងពីការវាយប្រហារខាងលើ បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់កូវ៉ែតបានស្ទាក់ចាប់មីស៊ីល Fateh-110 មួយគ្រាប់ ប៉ុន្តែបំណែកមីស៊ីលបានធ្លាក់ចំ មូលដ្ឋានទ័ពអាកាស Ali Al Salem។ ប្រភពនេះដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមទៀតថាមនុស្ស ៥នាក់ ក្នុងនោះរួមមានអ្នកម៉ៅការ និងទាហានអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:50 PM, ចំនួនអ្នកអានៈ​ 5ដង
រាជធានីភ្នំពេញ៖ ទិដ្ឋភាពដ៏រស់រវើកនេះ បង្ហាញអំពីប្រពៃណីនៃការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតរបស់រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះបិតាស្ថាបនិកសន្ដិភាព និងប្រតិបត្ដិករអនុវត្ដនយោបាយឈ្នះឈ្នះដ៏ឆ្នើមដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានតស៊ូបញ្ចប់សង្គ្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:39 PM, ចំនួនអ្នកអានៈ​ 34ដង
៣ថ្ងៃមុនក្រុមនាគខៀវសម្រេចចែកផ្លូវជាមួយគ្រូបង្គោលខាងលើ លោក បែ មករា អគ្គលេខាធិការបានបញ្ជាក់ហើយថា ក្លិបនឹងមានការផ្លាស់ប្ដូរថ្មីមួយ ទាំងក្រុមការងារគ្រូ និងកីឡាករ បន្ទាប់ពីបឹងកេតជួបលទ្ធផលដ៏ខកចិត្តរយៈពេល ២-៣រដូវកាលចុងក្រោយ។ ដូចការគ្រោងទុក បន្ទាប់ពីថ្នាក់ដឹកនាំក្លិបបឹងកេត ប្រកាសពីការត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:05 PM, ចំនួនអ្នកអានៈ​ 26ដង
បន្ទាប់ពីការត្រួតពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ Walter Reed National Military ​Medical Center កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែលជាការត្រួតពិនិត្យសុខភាពរបស់លោក ជាលើកទី៣ ក្នុងរយៈពេល ១៣ខែមកនេះ លោក ត្រាំ បាននិយាយថាលទ្ធផលពិនិត្យសុខភាពចេញមកយ៉ាងល្អឥតខ្ចោះ។ សេតវិមានបានឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:02 PM, ចំនួនអ្នកអានៈ​ 25ដង
៤ប្រទេសដែលបានទិញសិទ្ធិផ្សាយបន្តផ្ទាល់ (Live) ដើម្បីនាំយកព្រឹត្តិការណ៍លំដាប់ពិភពលោកមកចែកជូនប្រជាជនទស្សនា ដោយលេងរៀងរាល់ ៤ឆ្នាំមានម្តងនោះ ត្រូវបានបញ្ជាក់ដោយសហព័ន្ធអន្តរជាតិ FIFA និងតាមរយៈផេកផ្លូវការ Asean Football រួមមានកម្ពុជា ទូរទស្សន៍ ហង្សមាស នៅសិង្ហបុរី ប៉ុស្តិ៍ទូរទស្សន៍ StarHub នៅឥណ្ឌូនេស៊ី មានទូរទស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 01:55 PM, ចំនួនអ្នកអានៈ​ 1ដង
បច្ចេកវិទ្យា EMIB របស់ Intel កំពុងត្រូវបានគេពិចារណាប្រើប្រាស់សម្រាប់បន្ទះឈីប AI ពិសេសដែល MediaTek កំពុងរចនាឱ្យក្រុមហ៊ុន Google។ ទោះជាយ៉ាងណា ក្រុមហ៊ុន MediaTek មិនទាន់បានចេញមុខប្រកាសជាផ្លូវការថា Google ជាអតិថិជនរបស់ខ្លួន ឬបញ្ជាក់ជុំវិញរឿងរ៉ាវប្រើប្រាស់បច្ចេកវិទ្យារបស់ Intel នេះនៅឡើយទេ។ ក្រុមហ៊ុនរចនាបន្ទះឈីបយក្សរបស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 01:48 PM, ចំនួនអ្នកអានៈ​ 8ដង
ខេត្តសៀមរាប៖ សម្រាប់អំណោយទាំងនេះ ត្រូវបានចែកជូនពលរដ្ឋក្នុង១គ្រួសារទទួលបានអំណោយអង្ករចំនួន ២៥គីឡូ ទឹកបរិសុទ្ធ១កេស មី១កេស ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រូ១យួរ ត្រីខ១យួរ មុង១ និងភួយ១ ព្រមទាំងប្រគល់ថវិកាចំនួន ៣,០០០,០០០រៀល ជូនក្រុមប្រឹក្សាឃុំ សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងយុវជនឃុំ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 12:18 PM, ចំនួនអ្នកអានៈ​ 7ដង
ខេត្តកោះកុង៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ការរៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវការការស្រាវជ្រាវបន្ថែមជាច្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 12:16 PM, ចំនួនអ្នកអានៈ​ 5ដង
រាជធានីភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀនបំប៉នដើម្បីប្រឡងយកពិន្ទុបន្ថែមសម្រាប់អ្នកបើកបរដែលបណ្ណបើកបរ ត្រូវបានដកពិន្ទុអស់មួយចំនួន និងការរៀនបំប៉នដើម្បីប្រឡងយកបណ្ណបើកបរជាថ្មីឡើងវិញសម្រាប់អ្នកបើកបរដែលបណ្ណបើកបរអស់ពិន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 12:13 PM, ចំនួនអ្នកអានៈ​ 29ដង
ជំនួបនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបឋម ដើម្បីពន្យារបទឈប់បាញ់ និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ប៉ុន្តែកិច្ចព្រមព្រៀងនេះកំពុងរង់ចាំការសម្រេចចុងក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅឡើយ។ ម្យ៉ាងទៀត ភាគីអ៊ីរ៉ង់ក៏បានបញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 12:10 PM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 11:59 AM, ចំនួនអ្នកអានៈ​ 5ដង
ការសម្រេចដ៏សំខាន់នេះ ត្រូវបានប្រកាសឡើងដោយលោកស្រី Satsuki Katayama រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ភ្លាមៗបន្ទាប់ពីជំនួបពិភាក្សាការងារក្នុងទីក្រុងតូក្យូ ជាមួយលោក Jason Kwon ប្រធានផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន OspanenAI។ ក្នុងឱកាសនោះ លោកស្រី Katayama បានសង្កត់ធ្ងន់ថា៖ «នេះគឺជាការវិវត្តន៍ដ៏គួរឱ្យរីករាយមួយ និងជា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 631 នាក់
ម្សិលមិញ : 1140 នាក់
សរុបទាំងអស់ : 11348367 នាក់