|
| រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ដើម្បីជំរុញទេសចរណ៍កម្ពុជា |
|
| ចុះថ្ងៃទី: 04-05-2026, 12:51 PM, ចំនួនអ្នកអានៈ 12ដង |
|
|
រាជធានីភ្នំពេញ៖តាមរយៈការទស្សនាវីដេអូខ្លី និងរបាយការណ៍បូកសរុបលទ្ធផលការងារយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង, រដ្ឋមន្ត្រី ហួត ហាក់ បានយកឱកាសដ៏ថ្លៃថ្លានេះសម្តែងនូវការកោតសរសើរ និងវាយ តម្លៃខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងលោក មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន,ព្រមទាំងសហការី ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត, ប្រាជ្ញាស្មារតី, ពេលវេលា និងធនធានសម្ភារៈ ជំរុញឱ្យការអនុវត្តយុទ្ធនាការរដូវកាលបៃតងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីកត់សម្គាល់នៅឆ្នាំ២០២៥ និងឈានដល់ការបន្តអនុវត្តយុទ្ធនាការនេះកាន់តែសកម្មឡើងថែមទៀតក្នុងឆ្នាំ២០២៦នេះ។
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ក្រោមបរិយាកាសដ៏អធិកអធម ស្និទ្ធស្នាលនិងសប្បាយរីករាយ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទន្ទឹមរង់ចាំមកជាយូរ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតបរទេសប្រចាំនៅកម្ពុជា, តំណាងដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ, លោក ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអន្តរក្រសួង ស្ថាប័ន, តំណាងគណៈអភិបាលខេត្តទាំង ២៤, អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលអញ្ជើញមកពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
តាងនាមមហាគ្រួសារវិស័យទេសចរណ៍, លោករដ្ឋមន្ត្រី បានយកឱកាសដ៏ប្រពៃថ្លៃថ្លានេះ សូមគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត គោពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការដាក់ចេញនូវយុទ្ធនាការ «រដូវកាលបៃតង» (Green Season) ជំនួសឱ្យពាក្យ «រដូវកាលភ្ញៀវតិច»ឬ (Low Season) ចាប់ពីខែឧសភា ដល់ខែតុលា, និងបាន ឯកភាពផ្តល់សន្ទុះថ្មីដល់ការបន្តអនុវត្តយុទ្ធនាការរដូវកាលបៃតង សម្រាប់ឆ្នាំ២០២៦នេះ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់ថា ការបំប្លែងរដូវកាល«Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។ លោករដ្ឋមន្ត្រីបន្តថា រដូវកាលនេះ គឺជារដូវកាលដែលកម្ពុជាបញ្ចេញនូវសម្រស់ពិតប្រាកដរបស់ខ្លួន ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ អេកូទេសចរណ៍ និងការលំហែកាយដើម្បីសុខុមាលភាព។
រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់បន្ថែមថា យុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» មានចក្ខុវិស័យសំខាន់ៗ ចំនួន ៣៖ គឺទី១៖ ការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ទី២៖ ជំរុញចលនាទេសចរណ៍ក្នុងស្រុក និងទី៣៖ ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង ពីខែឧសភា ដល់ខែតុលា សំដៅជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination)។
លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋក្រោមម្លប់នៃសុខសន្តិភាពពេញលេញ និងការចង្អុលបង្ហាញផ្លូវប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី យើងពិតជានឹងរួមគ្នាប្រែក្លាយរដូវកាលនេះ ឱ្យទៅជា «រដូវកាលមាសពណ៌បៃតង» ដែលពោរពេញទៅដោយភាពរស់រវើក ស្នាមញញឹម ការបង្កើតការងារ និងការស្រូបយកកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-05-2026, 02:06 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតខាងលើមន្ត្រីនគរបាលអន្តោប្រវេសន៍ មិនដែលទទួលបានគោលការណ៍ណែនាំពីថ្នាក់ដឹកនាំណាមួយ ក្នុងការរឹតបន្តឹងហាមឃាត់ មនុស្សដែលមានអាយុក្រោម៤០ឆ្នាំ មិនឲ្យចូលមកប្រទេសកម្ពុជានោះទេ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 02:04 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ «កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Comspanetition 2026)» ដែលនឹងបែកចែកចេញជា២វគ្គ គឺ «ការប្រកួតសាយប័រអារីណា ២០២៦ (Cyber Arena 2026)» និង «ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦»។
ការរៀបចំកម្មវិធីនេះឡើង ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 01:52 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះ លោក Park Joo Bong និងសហការី ដែលបានអញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថាការទស្សនកិច្ចរបស់ក្រុមអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជានៅពេលនេះ នឹងបានស្វែងរកឱកាសបន្ថែមទៀតនៅក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោក Park Joo Bong
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 01:47 PM, ចំនួនអ្នកអានៈ 23ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងទស្សនកិច្ចនៅប្រទេសឥណ្ឌា លោក Rubio បាននិយាយដូច្នេះថា «ថ្ងៃនេះមានកិច្ចពិភាក្សាប្រព្រឹត្តទៅនៅកាតា ដូច្នេះយើងនឹងរង់ចាំមើលថា តើយើងមានវឌ្ឍនភាពឬអត់។ ខ្ញុំយល់ថា មានការជជែកគ្នាទៅមកច្រើនជុំវិញភាសាជាក់លាក់ នៅក្នុងឯកសារដើម ហេតុនេះហើយ វានឹងត្រូវចំណាយពេលប៉ុន្មា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 11:43 AM, ចំនួនអ្នកអានៈ 5ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា ចូលជួបជម្រាបលាក្រោយបញ្ចប់បេសកកម្មការងារនៅកម្ពុជារយៈពេល៤ឆ្នាំ។
ជំនួបធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 11:38 AM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចទទួលស្គាល់ សមាសភាពគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា អាណត្តិទី៩។
សមាសភាពគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា បានលោក ថោង ខុន បន្តជាប្រធាន និងលោក សៅ សុខា ជាអនុប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 11:30 AM, ចំនួនអ្នកអានៈ 38ដង
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim និង Fars កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ បានរាយការណ៍ថា «លោកប្រធានាធិបតីអ៉ីរ៉ង់បានចេញបញ្ជាឱ្យក្រសួងទូរគមនាគមន៍បើកដំណើរការ ប្រព័ន្ធអ៉ីនធើណិតឡើងវិញ ដោយត្រឡប់ទៅស្ថានភាពមុនខែមករា»។
ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានចេញបញ្ជាឱ្យបើកប្រព័ន្ធអ៉ីនធើណិតសកលឡើងវិញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 11:23 AM, ចំនួនអ្នកអានៈ 4ដង
បើយោងតាមការចេញផ្សាយដោយ BBC បានឲ្យដឹងថា បច្ចុប្បន្នអ៉ីរ៉ង់ដែលត្រៀមលេង WC26 តំណាងទ្វីបអាស៊ីនោះ បានកំពុងបោះជំរំហ្វឹកហាត់នៅប្រទេសតួកគីយ៉េ។
ប្រធានាធិបតីមិចស៊ិក លោកស្រី Claudia Sheinbaum បានឯកភាពក្នុងការអនុញ្ញាតឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់លេង World Cuspan 2026 ក្នុងប្រទេសមិចស៊ិកជំនួសសហរដ្ឋអាមេរិក។
លោកស្រី Sheinb
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 11:20 AM, ចំនួនអ្នកអានៈ 35ដង
ការបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលធ្វើឡើង ចំពេលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងព្យាយាមបង្ហើយលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់ សង្រ្គាម ដែលក្នុងនោះអាចនឹងរួមបញ្ចូលទាំងសមរភូមិនៅលីបង់ជាទីដែលអ៉ីស្រាអែល និងក្រុមហេសបូឡាកំពុងវាយប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃទី២ ខែមីនាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 11:10 AM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន DAEJOO KC GROUP របស់កូរ៉េខាងត្បូង ដឹកនាំដោយ លោក Park Joo Bong ប្រធានក្រុមហ៊ុន និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ទីក្រុងអ៊ុនឆន់ ចូលជួបសម្តែងការគួរសម និងសូមអានុសាសន៍នានាពាក់ព័ន្ធការវិនិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 10:58 AM, ចំនួនអ្នកអានៈ 28ដង
ខេត្តបន្ទាយមានជ័យ៖ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធ សមាជិករដ្ឋសភា, ថ្នាក់ដឹកនាំក្រសួង, ក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ , ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 10:50 AM, ចំនួនអ្នកអានៈ 6ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Yamal បានក្លាយជាកីឡាករក្មេងជាងគេរបស់ក្រុមគោជល់អេស្ប៉ាញ ស្ថិតក្នុងវ័យ ១៦ឆ្នាំ និង ៥៧ថ្ងៃ ដែលត្រូវបានចុចឈ្មោះ និងស៊ុតបញ្ចូលទៀតផងដែរកាលឆ្នាំ២០២៣ និងរួចចំណែកឈ្នះ Euro 2024 នៅអាល្លឺម៉ង់។
ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal ត្រូវបានកោះហៅចូលជម្រើសជាតិអេស្ប៉ាញលេង World Cuspan 2026 នៅពេលក្លិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2026, 10:48 AM, ចំនួនអ្នកអានៈ 28ដង
ក្នុងបរិយាកាសដ៏សោមនស្សរីករាយនេះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ ADB សម្រាប់ភាពជាដៃគូជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការគាំទ្រដល់អាទិភាពអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសក្នុងការលើកកម្ពស់កំណើនប្រកបដោយបរិយាបន្ន ការអភិវឌ្ឍជំនាញ ការអភិវឌ្ឍវិស័យឯកជន ការបំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 11:28 PM, ចំនួនអ្នកអានៈ 12ដង
ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់សហភាពអាហ្វ្រិក (African Union) លោក ថេដ្រូស (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ថា ភាពយឺតយ៉ាវក្នុងការរកឃើញករណីឆ្លងទាន់ពេលវេលា បានធ្វើឱ្យក្រុមអ្នកជួយសង្គ្រោះត្រូវធ្វើការងារ «ដេញតាមពីក្រោយ» ស្ថានការណ៍ ហើយជំងឺរាតត្បាតនេះអាចនឹងប្រែក្លាយទៅជាអាក្រក់ជាងនេះ មុនពេលអាចគ្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 11:27 PM, ចំនួនអ្នកអានៈ 2ដង
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅ លោកបានជួបសន្ទនាជាមួយមេដឹកនាំនៃប្រទេសទាំងនោះ ក៏ដូចជាប្រទេសអារ៉ាប៊ីសាអូឌីត និងបារ៉ែន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែលរួចរាល់ហើយ។ លោកបានសង្កត់ធ្ងន់ថា បន្
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 444 នាក់ |
|
| ម្សិលមិញ |
: 1027 នាក់ |
|
| សរុបទាំងអស់ |
: 11345569 នាក់ |
|
|