មន្ទីរបញ្ចកោណឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AI កំពូលៗ ប៉ុន្តែមិនរាប់បញ្ចូលក្រុមហ៊ុន Anthropic ឡើយ
ចុះថ្ងៃទី: 02-05-2026, 11:26 AM, ចំនួនអ្នកអានៈ 22ដង
តាមសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនទាំង ៧ រួមមាន៖ OpenAI, Google, NVIDIA, Microsoft, Amazon Web Services, SpaceX និងក្រុមហ៊ុនថ្មីថ្មោង Reflection AI។ ក្រុមហ៊ុនទាំងនេះនឹងត្រូវធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធបណ្តាញ «សម្ងាត់ ឬ Secret» និង «សម្ងាត់បំផុត ឬ Top-Secret» ដើម្បីផ្តល់លទ្ធភាពឱ្យយោធាប្រើប្រាស់ផលិតផល AI លើកិច្ចការងារដែលងាយរងគ្រោះ និងសំខាន់ៗ។ ក្រសួងការពារជាតិអាមេរិក បានប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ចំនួន ៧ ដើម្បីដាក់ពង្រាយបច្ចេកវិទ្យាកម្រិតខ្ពស់របស់ពួកគេទៅក្នុងបណ្តាញសម្ងាត់របស់យោធា។ ជំហាននេះធ្វើឡើងក្នុងគោលបំណងពង្រីកវិសាលភាពនៃអ្នកផ្តល់សេវា AI ឱ្យកាន់តែសម្បូរបែបនៅក្នុងវិស័យយោធា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមហ៊ុន Anthropic ដែលធ្លាប់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងក្រសួងការពារជាតិ ត្រូវបានដកចេញពីបញ្ជីនេះ។ កាលពីដើមឆ្នាំនេះ មន្ទីរបញ្ចកោណបានចាត់ទុក Anthropic ថាជា «ហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់» និងបានហាមឃាត់ការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុននេះ រួមទាំងសម្រាប់ក្រុមហ៊ុនម៉ៅការបន្តផងដែរ។ ជម្លោះរវាងភាគីទាំងពីរបានឈានដល់ការប្តឹងផ្តល់គ្នា បន្ទាប់ពីមានការខ្វែងគំនិតលើ «របាំងការពារ» ក្នុងការប្រើប្រាស់ឧបករណ៍ AI របស់យោធា។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលិកយោធា និងអ្នកជំនាញ IT មួយចំនួនបានបង្ហើបប្រាប់ថា ពួកគេនៅតែចង់ប្រើប្រាស់ឧបករណ៍របស់ Anthropic ដោយសារពួកគេយល់ថាវាមានសមត្ថភាពខ្ពស់ជាងជម្រើសផ្សេងទៀត បើទោះបីជាមានបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់ក្នុងរយៈពេល ៦ ខែខាងមុខក៏ដោយ។ ក្រោយពេលមានបញ្ហាជាមួយ Anthropic មន្ទីរបញ្ចកោណបានបង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំងលើក្រុមហ៊ុន AI បង្កើតថ្មី (Startups)។ ក្នុងនោះ ក្រុមហ៊ុន Reflection AI ដែលទទួលបានការគាំទ្រពីមូលនិធិ 1789 Capital (មានលោក Donald Trump Jr. ជាដៃគូវិនិយោគ) ក៏ត្រូវបានជ្រើសរើសផងដែរ។ បច្ចុប្បន្ន ដំណើរការនៃការបញ្ចូលបច្ចេកវិទ្យាថ្មីៗទៅក្នុងប្រព័ន្ធទិន្នន័យសម្ងាត់ត្រូវបានពន្លឿន ដោយចំណាយពេលតិចជាង ៣ ខែ ខណៈដែលកាលពីមុនត្រូវចំណាយពេលរហូតដល់ ១៨ ខែ ឬយូរជាងនេះ។ ការធ្វើបែបនេះគឺដើម្បីជៀសវាង «ការពឹងផ្អែកខ្លាំងលើអ្នកផ្តល់សេវាតែមួយ» ។ បច្ចេកវិទ្យា AI បានក្លាយជាផ្នែកមិនអាចខ្វះបានសម្រាប់យោធាអាមេរិក ក្នុងការរៀបចំផែនការ ភស្តុភារ និងការកំណត់គោលដៅវាយប្រហារ។ ប្រព័ន្ធ AI ចម្បងរបស់មន្ទីរបញ្ចកោណដែលមានឈ្មោះថា GenAI.mil ត្រូវបានប្រើប្រាស់ដោយបុគ្គលិកជាង ១,៣ លាននាក់ ក្នុងរយៈពេលត្រឹមតែ ៥ ខែនៃការដាក់ឱ្យដំណើរការ។ លោក Emil Michael ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រសួងការពារជាតិ បានបញ្ជាក់ថា Anthropic នៅតែស្ថិតក្នុងបញ្ជីហានិភ័យនៅឡើយ ជាពិសេសពាក់ព័ន្ធនឹងម៉ូឌែល AI ថ្មីឈ្មោះ «Mythos» ដែលមានសមត្ថភាពខ្ពស់ផ្នែកសន្តិសុខសាយប័រ។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បានលើកឡើងថា Anthropic កំពុង «កែលម្អខ្លួន» ដែលនេះអាចជាសញ្ញាវិជ្ជមានក្នុងការដកក្រុមហ៊ុននេះចេញពីបញ្ជីខ្មៅនាពេលអនាគត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 02-05-2026, 03:59 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ការប៉ះផ្ទាល់នាំឱ្យរលាកធ្ងន់ធ្ងរ ខូចភ្នែក និងខូចស្បែក។ លើសពិនេះវាបង្កការប៉ះពាល់បរិស្ថាន ដូចជា ការបញ្ចេញផ្សែងអាស៊ីត រួមចំណែកដល់ភ្លៀងអាស៊ីត ដែលបំផ្លាញដល់រុក្ខជាតិ ក្នុងស្រុក ធ្វើឱ្យដីមានជាតិអាស៊ីត និងបំពុលប្រភពទឹក។ការដុត ឬកំដៅអាស៊ីត ក្នុងដំណើរការចាប់យកមាស បង្កឱ្យមានការស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 03:57 PM, ចំនួនអ្នកអានៈ​ 0ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីតុលាការ បានឱ្យដឹងថាជនសង្ស័យឈ្មោះ Yaghoub Karimspanour និង Nasser Bakarzadeh ត្រូវបានប្រហារជីវិតដោយការព្យួរក បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់ជាមួយអ៉ីស្រាអែល និងចារកម្មរបស់អ៉ីស្រាអែល Mossad។ អ៉ីរ៉ង់នៅថ្ងៃសៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 03:34 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖នៅរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺន ប្រចាំឆមាសទី១ និង លើកទិសដៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 03:20 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖លោក ស៊ុន មេសា បានថ្លែងថា៖ «រោងចក្រ សហគ្រាសនៅកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែមីនានេះ រោងចក្រ សហគ្រាសបានកើនឡើងពីចំនួន ៤៦ ៦៤៩ ដល់ចំនួន ៤៧ ០២៩ ក្នុងចុងឆ្នាំ ២០២៦ រោងចក្រ សហគ្រាស មានន័យថា រោងចក្រសហគ្រាសយើងមានការកើនឡើងចំនួន ៣៨០ សហគ្រាស បើធៀបនឹងឆ្នាំមុន»។ គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦នេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 03:12 PM, ចំនួនអ្នកអានៈ​ 6ដង
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅឯព្រឹត្តិការណ៍មួយក្នុងរដ្ឋ Florida។ តាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងដោះស្រាយជាមួយគុយបា បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ ហើយថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln អាចត្រូវបានដាក់ពង្រាយទៅក្បែរដែនទឹក គុយបា។ លោក ត្រាំ ថែមទាំងបានអះអាងទៀតផងថាគ្រាន់តែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 02:10 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការគិតគូរយកក្មេងទំនើង​ទៅ​ជួយ​ការងារនៅជួរមុខ ដូចជាការជីកលេណដ្ឋានជាដើម តែមិនមែនទៅប្រយុទ្ធនោះទេ។សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញ​ការគាំទ្រវិធានការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 12:00 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖លោក គី សុខគីម នាយកប្រតិបត្ដិ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានឱ្យដឹងថា ​ កម្ពុជាគឺជាប្រទេសទី៣ ក្នុងអាស៊ានដែលបានបង្កើតមូលនិធិគាំទ្រដល់ការអភិវឌ្ឍន៍ជំនាញ ​បន្ទាប់ពីសិង្ហបុរី និងម៉ាឡេស៊ី ដែលមកទល់ពេលនេះ មានរយៈពេល៨ឆ្នាំហើយ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបំពេញតម្រូវការកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:57 AM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖នាឱកាសនោះ លោក ចេង មុនីរ៉ា បានដាក់ចេញនូវិធានការដែលត្រូវអនុវត្តបន្ត ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឺងម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:50 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖នេះបើតាមការថ្លែងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការសម្ពោធជាផ្លូវការការប្រកួតបាល់ទាត់កុមារខាងលើ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:38 AM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។ ខាងក្រោមនេះជាសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:35 AM, ចំនួនអ្នកអានៈ​ 17ដង
ឆ្លងតាមជ័យជម្នះ ៣ពិន្ទុក្នុងកីឡដ្ឋាន Elland Road របស់ខ្លួន បានធ្វើឱ្យ Leeds រំកិលទៅកាន់លេខរៀងទី១៤ ក្នុងតារាងពិន្ទុវិញដោយមាន ៤៣ពិន្ទុដែលជាតំបន់ក្បែរសុវត្ថិភាពបំផុត ដ្បិតនៅសល់ ៣ប្រកួតទៀតបិទរដូវកាលដ៏ពេញលេញ។ ក្រុមបាល់ទាត់ Leeds United កាន់តែខិតជិតពីតំបន់គេចចេញពីតំបន់កាត់ចេញពីលីគអង់គ្លេស Premier League 2025-26 បន្ទាប់ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:34 AM, ចំនួនអ្នកអានៈ​ 22ដង
ការប្រកាសពីការដកកងទ័ពខាងលើ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីដើមសប្ដាហ៍កន្លងទៅនេះថានឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់ ក្រោយទាស់សម្ដីគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:32 AM, ចំនួនអ្នកអានៈ​ 21ដង
មន្ត្រីម្នាក់មកពីក្រសួងការបរទេសជប៉ុ បានឱ្យដឹងថាមេដឹកនាំនៃប្រទេសទាំង២ ត្រូវបានរំពឹងថានឹងពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែល ត្រូវបានឯកភាពគ្នាកាលពីឆ្នាំ២០២៣ ជាមួយការផ្ដោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល បច្ចេកវិទ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 12:01 PM, ចំនួនអ្នកអានៈ​ 27ដង
ការអត្ថាធិប្បាយរបស់លោក ត្រាំ បានគូសបញ្ជាក់ពីភាពជាប់គាំងក្នុងកិច្ចចរចាបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់នៅតែមាននៅឡើយ បើទោះជាលោកកំពុងស្វែងរកផ្លូវ បិទបញ្ចប់សង្រ្គាមមួយដែលកំពុងធ្វើឱ្យប្រជាប្រិយភាពនៅក្នុងស្រុករបស់លោកធ្លាក់ចុះក៏ដោយ។ ព្រមពេលជាមួយគ្នា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយសម្ព័ន្ធមិត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:26 AM, ចំនួនអ្នកអានៈ​ 22ដង
តាមសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនទាំង ៧ រួមមាន៖ OspanenAI, Google, NVIDIA, Microsoft, Amazon Web Services, SspanaceX និងក្រុមហ៊ុនថ្មីថ្មោង Reflection AI។ ក្រុមហ៊ុនទាំងនេះនឹងត្រូវធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធបណ្តាញ «សម្ងាត់ ឬ Secret» និង «សម្ងាត់បំផុត ឬ Tospan-Secret» ដើម្បីផ្តល់លទ្ធភាពឱ្យយោធាប្រើប្រាស់ផលិតផល AI លើកិច្ចការងារដែលងាយរងគ្រោះ និងសំខាន់ៗ។ ក្រសួ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 528 នាក់
ម្សិលមិញ : 1031 នាក់
សរុបទាំងអស់ : 11326534 នាក់