| លោក ចៅ តុល ជួបសំណេះសំណាលជាមួយសមាជិកសមាជិកាសាខាបក្សឃុំព្រែកថ្មីស្រុកកោះធំ ខេត្តកណ្ដាល |
|
| ចុះថ្ងៃទី: 20-04-2026, 02:04 PM, ចំនួនអ្នកអានៈ 35ដង |
|
|
ខេត្តកណ្ដាល៖ នាឱកាសនេះលោក ចៅ តុល បានជំរុញឲ្យសមាជិកសមាជិកាទាំងអស់ ត្រូវចេះមើលពីការលំបាករបស់ពលរដ្ឋ ហើយរាយការណ៍ និងជួយពួកគាត់ឲ្យបានទាន់ពេលវេលា ហើយសមាជិកម្នាក់ ត្រូវកសាងសមាជិកម្នាក់ ឬពីរនាក់បន្ថែមទៀត ដើម្បីពង្រឹងបក្សឲ្យកាន់តែរឹងមាំឡើង។ «ពេលណាបក្សកាន់តែរឹងមាំ នោះប្រទេសជាតិយើង ក៏កាន់តែរឹងមាំតាមនោះដែរ»។ នេះជាប្រសាសន៍បន្ថែមរបស់លោក ចៅ តុល។
លោក ចៅ តុល អនុប្រធានទី២ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះជួយស្រុកកោះធំ និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត បានចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកា គណៈកម្មាធិកាគណបក្សឃុំ សាខាអង្គភាពចំណុះគណៈកម្មាធិកាគណបក្សឃុំព្រែកថ្មីចំនួនជាង ៦០នាក់ កាលពីចុងសប្ដាហ៍ទៅនេះ ។
លោក ចៅ តុល បានលើកឡើងពីគុណបំណាច់ដ៍ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេ រហូតដល់មានការរីកចម្រើន អភិវឌ្ឍន៍ស្ទើរគ្រប់វិស័យមិនថា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ រោងចក្រ សិប្បកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ពលរដ្ឋកាន់តែធូរធារឡើងៗ និងផ្សេងៗទៀតជាច្រើន។
លោកថា «ប្រទេសជាតិមានមុខមានមាត់លើឆាកអន្តរជាតិ ជាប្រទេសកំពុងរីកចម្រើនទៅមុខ ហើយក្លាយជាប្រទេសអ្នកមានកម្រិតមធ្យមនៅឆ្នាំ ២០២៥០ខាងមុខនេះ ដែលទាំងនេះកើតឡើងមកពីការខិតខំយ៉ាងពិតប្រាកដរបស់ សម្ដេចតេជោ ហើយបច្ចុប្បន្នកំពុងដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត»។
លោក ចៅ តុល ផ្ដាំផ្ញើឲ្យសមាជិកសមាជិកាទាំងអស់ ត្រូវឆ្លើយតបបន្ទាន់ទៅកាន់ការមួលបង្កាច់ណាមួយរបស់ក្រុមបក្សប្រឆាំង ដែលនិយាយលាបពណ៍មកលើថ្នាក់ដឹកនាំគណបក្ស និងគណបក្សប្រជាជនយើង ដោយលើកយក ពីការពិតមកបញ្ជាក់ ហើយឆ្លើយតបឲ្យបានម៉ឺងម៉ាត់បកទៅវិញ ពោលគឺបើក្រុមបក្សប្រឆាំងមួយបង្កាច់ បង្ខូចកន្លែងណាមួយ យើងដែលជាសមាជិកបក្សប្រជាជនត្រូវឆ្លើតបវិញភ្លាម កុំទុកយូរ គឺឆ្លើយបកស្រាយឲ្យល្អ ដើម្បីឲ្យប្រជាជនបានយល់ការពិតឡើងវិញ។
ជាមួយគ្នានេះលោក ចៅ តុល បានផ្ដាំផ្ញើឲ្យជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំដែលមានឥរយាបថល្អ មានសមត្ថភាព សិលធម៌ល្អចេះគិតគូរយកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ ពោលគឺរើសមនុស្សឲ្យត្រូវ រើសឲ្យចំ រើសឲ្យល្អ ដើម្បីជួយដឹកនាំឃុំយើងឲ្យកាន់តែល្អ រីកចម្រើនទៅមុខជាលំដាប់៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-04-2026, 03:21 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លី កុសល បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងកោតសរសើរ ពីសំណាក់នាយឧត្តមសេនីយ៍ ទៀ សីហា ជូនចំពោះវីរយុទ្ធជន ទាំងអស់ ដែលលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការជាតិនិងការពារបូរណភាពទឹកដី ហើយកំពុងសំរាកព្យាបាលជំងី របួស នាពេលនេះ។
លោកឧត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 03:14 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖ សូមបញ្ជាក់ថាកិច្ចប្រជុំ RES 2026 នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Kassym-Jomart Tokayev ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថាន និងមានការចូលរួមពីមេដឹកនាំប្រទេស តំណាងអង្គការសហប្រជាជាតិ (United Nations) អង្គការអន្តរជាតិ និងភាគីពាក់ព័ន្ធសំខាន់ៗជាច្រើន ក្នុងគោលបំណងជំរុញនិរន្តរភាពបរិស្ថានពិភពលោក និងពង្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 03:09 PM, ចំនួនអ្នកអានៈ 1ដង
ព័ត៌មានបឋមពីប៉ូលិសប្រចាំទីក្រុង Shrevespanort គឺជនសង្ស័យដំបូងឡើយ បានបាញ់ស្រ្តីម្នាក់ ហើយបន្ទាប់មកបានចូលទៅក្នុងផ្ទះ ជាទីដែលក្មេងៗទាំងនោះ ត្រូវបានសម្លាប់។ ក្មេងៗជាជនរងគ្រោះ មានអាយុចន្លោះចាប់ពីខ្ទង់១ឆ្នាំ ដល់១៤ឆ្នាំ។ ស្រ្តីសរុបចំនួន២នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្រោយរងរបួសធ្ងន់។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 03:07 PM, ចំនួនអ្នកអានៈ 2ដង
ដោយដកស្រង់របាយការណ៍មួយពីក្រសួងហិរញ្ញវត្ថុ ការិយាល័យរដ្ឋសភាវៀតណាម បានឱ្យដឹងថា រដ្ឋាភិបាលនឹងដាក់សំណើពន្យារពេលមកកាន់សភា ដើម្បីសុំការអនុម័ត។ វៀតណាម បានកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើរថយន្តអគ្គិសនី ក្នុងខែមីនា ឆ្នាំ២០២២ មកនៅត្រឹមចន្លោះពី ១ភាគរយ ទៅ ៣ភាគរយ ដែលពីមុនយកពី ៤ភាគរយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 02:05 PM, ចំនួនអ្នកអានៈ 33ដង
លោក ហ្សេលេនស្គី ប្រាប់ទូរទស្សន៍ជាតិរបស់អ៊ុយក្រែន យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ ហើយគំនិតរបស់ខ្ញុំ គឺយើងគួរមានប្រព័ន្ធការពារ ប្រឆាំងនឹងមីស៉ីលបាលីស្ទិក ដែលជារបស់អឺរ៉ុប។ យើងកំពុងស្ថិតក្នុងពិភាក្សាជាមួយប្រទេសនានា ហើយកំពុងធ្វើការលើទិសដៅនេះ»។ លោកបន្ថែមថា «យើងត្រូវសង់ប្រព័ន្ធប្រឆាំងមីស៉ីលបាលី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 02:04 PM, ចំនួនអ្នកអានៈ 35ដង
ខេត្តកណ្ដាល៖ នាឱកាសនេះលោក ចៅ តុល បានជំរុញឲ្យសមាជិកសមាជិកាទាំងអស់ ត្រូវចេះមើលពីការលំបាករបស់ពលរដ្ឋ ហើយរាយការណ៍ និងជួយពួកគាត់ឲ្យបានទាន់ពេលវេលា ហើយសមាជិកម្នាក់ ត្រូវកសាងសមាជិកម្នាក់ ឬពីរនាក់បន្ថែមទៀត ដើម្បីពង្រឹងបក្សឲ្យកាន់តែរឹងមាំឡើង។ «ពេលណាបក្សកាន់តែរឹងមាំ នោះប្រទេសជាតិយើង ក៏កាន់តែរឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 01:58 PM, ចំនួនអ្នកអានៈ 33ដង
គ្រោះអគ្គីភ័យខាងលើបានកើតឡើង នាវេលាយប់រំលងអធ្រាត្រនៅភូមិអណ្តែតទឹកមួយនៃរដ្ឋ Sabah។ ភូមិប្រភេទនោះ គឺសម្បូរទៅដោយផ្ទះសាងសង់ពីឈើ និងជាទីជម្រករបស់សហគមន៍ក្រីក្រ។ អាជ្ញាធរពន្លត់អគ្គិភ័យបាននិយាយថា ខ្យល់បក់ខ្លាំងនិងភាពស្ថិតនៅកៀកៗគ្នាខ្លាំងនៃលំនៅដ្ឋានទាំងនោះ បូករួមជាមួយចំពេលទឹកនាចថែមទៀត គឺជាកត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 01:56 PM, ចំនួនអ្នកអានៈ 34ដង
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ឆ្នាំនេះកម្ពុជាបញ្ជូនប្រតិភូចូលរួមក្នុងកម្រិតតូចជាងមុនប្រមាណ ៣០នាក់។ យ៉ាងណាក្ដីលោកសង្ឃឹមថា ប្រតិភូកីឡាទាំងអស់គ្នា ពិសេសកីឡាករ-កីឡាការិនី នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការប្រកួតប្រជែង ដើម្បីស្វែងរកលទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 01:54 PM, ចំនួនអ្នកអានៈ 48ដង
យោធាអាមេរិក បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម X ដែលខ្លួនអះអាងថា ជាសកម្មភាពវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀននោះ។ យោធាអាមេរិក បានបន្ថែមថា ទូក១គ្រឿងនោះធ្វើដំណើរនៅលើផ្លូវដែលគេស្គាល់ច្បាស់ថា ជាច្រកផ្លូរត់ពន្ធគ្រឿងញៀននៅសមុទ្រ Caribbean ប៉ុន្តែមិនបានផ្តល់ភស្តុតាងជាក់ស្តែងណាមួយទេ។
យោធាអាមេរិក កាលពី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 12:00 PM, ចំនួនអ្នកអានៈ 62ដង
(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។
សម្តេតេជោ ហ៊ុន សែន បានបញ្ជាក់តាមហ្វេសប៊ុកថា ការវះកាត់របស់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 11:58 AM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចហើយនាថ្ងៃដដែល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
៖ ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 11:57 AM, ចំនួនអ្នកអានៈ 7ដង
តាមកាសែត Politico សុន្ទរកថាដែលមានរយៈពេល ១០នាទីនោះ លោក Carney គូសបញ្ជាក់ថា «ពិភពលោកជួបគ្រោះថ្នាក់ និងការបែកខ្ញែក។ សហរដ្ឋអាមេរិក ប្តូររបៀបធ្វើពាណិជ្ជកម្មជាមូលដ្ឋានរបស់ខ្លួន ដោយដំឡើងពន្ធដល់កម្រិតមិនធ្លាប់មាន។ ទំនាក់ទំនងជិតស្និទ្ធកាណាដា-អាមេរិក ដែលធ្លាប់តែខ្លាំងបានប្រែជាខ្សោយ ហើយត្រូវតែកែតម្រូវ»។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 11:55 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Christian DesRoches ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 11:53 AM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ ការជ្រើសរើសលោក ណម វិស្សុត បានបង្ហាញឱ្យឃើញពីសក្ដានុពលរីកចម្រើននៃអ្នកដឹកនាំកម្ពុជាជំនាន់ថ្មី ដែលកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងវិថីប្រសព្វរវាង វិស័យធុរកិច្ច កិច្ចការអភិវឌ្ឍជាតិ និងកិច្ចការអន្តរជាតិ។ ក្នុងនាមជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា លោកបានដឹកនា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 11:50 AM, ចំនួនអ្នកអានៈ 34ដង
កិច្ចប្រឹងប្រែងកសាងសន្តិភាពយូរអង្វែងក្នុងតំបន់មជ្ឈិមបូព៌ាហាក់ដូចជាកំពុងបរាជ័យ បន្ទាប់ពីអ៉ីរ៉ង់បានអះអាងថានឹងមិនចូលរួមកិច្ចចរចាជុំទី២ដែលសហរដ្ឋអាមេរិករំពឹងថាអាចនឹងធ្វើឡើង មុនបទឈប់បាញ់ផុតសុពលភាពនៅថ្ងៃអង្គារសប្ដាហ៍នេះឡើយ។ សហរដ្ឋអាមេរិកបានបន្តរក្សាការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ ស្របពេលដ
 ព័ត៌មានលម្អិត
|
|
|