| លោក ណម វិស្សុត ត្រូវបានជ្រើសរើសជា អ្នកដឹកនាំវ័យក្មេងពិភពលោក ប្រចាំឆ្នាំ២០២៦ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក |
|
| ចុះថ្ងៃទី: 20-04-2026, 11:53 AM, ចំនួនអ្នកអានៈ 30ដង |
|
|
រាជធានីភ្នំពេញ៖ ការជ្រើសរើសលោក ណម វិស្សុត បានបង្ហាញឱ្យឃើញពីសក្ដានុពលរីកចម្រើននៃអ្នកដឹកនាំកម្ពុជាជំនាន់ថ្មី ដែលកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងវិថីប្រសព្វរវាង វិស័យធុរកិច្ច កិច្ចការអភិវឌ្ឍជាតិ និងកិច្ចការអន្តរជាតិ។ ក្នុងនាមជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា លោកបានដឹកនាំក្រុមហ៊ុន ដោយផ្តោតលើវិន័យប្រតិបត្តិការ ការរីកចម្រើនប្រកបដោយចីរភាព និងការតភ្ជាប់ជើងហោះហើរក្នុងតម្លៃសមរម្យ ខណៈពេលកំពុងមានតួនាទីជាសមាជិកដ៏សំខាន់មួយរូប ក្នុងក្រុមប្រឹក្សា សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ផងដែរ។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ ត្រូវបានជ្រើសរើសជា អ្នកដឹកនាំវ័យក្មេងពិភពលោក (Young Global Leaders) ប្រចាំឆ្នាំ ២០២៦ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដែលនឹងត្រូវចូលរួមនៅក្នុងបណ្តាញសកលនៃបុគ្គលដឹកនាំឆ្នើមអាយុ ៤០ឆ្នាំ និងក្រោមអាយុ ៤០ ឆ្នាំ តាមរយៈការទទួលស្គាល់នូវសមិទ្ធផលការងារ ភាពជាអ្នកដឹកនាំដែលផ្ដោតលើប្រយោជន៍រួម និងសមត្ថភាពពិសេស ក្នុងការរៀបចំផែនការតម្រង់ទិសដៅសម្រាប់អនាគតឱ្យកាន់តែល្អប្រសើរ។
ការជ្រើសរើសជាសកល ចំពោះកិត្យានុភាពដ៏ល្បីល្បាញ ក្នុងការប្រមូលផ្តុំអ្នកដឹកនាំ ក្រុមបណ្តាញអ្នកដឹកនាំវ័យក្មេងពិភពលោក ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៤ បានពង្រីកបណ្តាញសមាជិកលើសពី ១,៤០០នាក់ និងមានសមាជិករៀមច្បងប្រមាណ១២០ ជាតិសាសន៍ រួមមានសុទ្ធសឹងជាប្រមុខរដ្ឋ រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាល ប្រធានក្រុមហ៊ុន សហគ្រិន អ្នកច្នៃប្រឌិត សិល្បករ អ្នកអប់រំ និងអ្នកដឹកនាំសង្គមស៊ីវិលជាដើម។ លើសពីនេះទៅទៀត ការជ្រើសរើសនេះ កាន់តែមានតម្លៃទ្វេដងតាមរយៈកិត្យានុភាព នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងកម្រិតនៃភាពល្បីល្បាញនៃសមាជិកជាធនធាន ដែលមិនអាចកាត់ថ្លៃបានមានដូចជា ប្រធានាធិបតីបារាំង Emmanuel Macron មហាសេដ្ឋីជំនួញចិន Jack Ma ដែលជាសហស្ថាបនិកក្រុមហ៊ុន Alibaba Group និងលោក Tan Sri Tony Fernandes ជាសហស្ថាបនិកក្រុមហ៊ុន AirAsia និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Capital A Group ជាដើម។
ដំណើរការជ្រើសរើសនេះ ត្រូវបានធ្វើឡើងក្រោមលក្ខខណ្ឌយ៉ាងតឹងរ៉ឹង និងម៉ត់ចត់បំផុត ដើម្បីស្វែងរកអ្នកដឹកនាំដែលលេចធ្លោពិតប្រាកដ ពីគ្រប់វិស័យ តំបន់ និងស្ថាប័នផ្សេងៗ។ លោក ណម វិស្សុត បានក្លាយជាជនជាតិខ្មែរទីបួន ដែលបានជ្រើសរើសជាអ្នកដឹកនាំវ័យក្មេងពិភពលោក នៅក្នុងនោះមានថ្នាក់ដឹកនាំមានឥទ្ធិពលដែលដូចជាលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលនៃធនាគារជាតិកម្ពុជា ដែលត្រូវបានជ្រើសរើសជាអ្នកដឹកនាំវ័យក្មេងពិភពលោកកាលពីឆ្នាំ ២០១៩ ជាដើម។
បញ្ជីឈ្មោះអ្នកដឹកនាំវ័យក្មេងប្រចាំឆ្នាំ២០២៦ នេះមានសមាជិកសរុបប្រមាណ ១១៨ រូប ជាធនធានកម្រដែលមានបទពិសោធន៍ ចំណេះដឹង និងមានឥទ្ធិពលមកពីបណ្តាស្ថាប័នហិរញ្ញវត្ថុទូទាំងពិភពលោក រួមមានលោក Yazeed Alumbarak ជាប្រធាននាយក នៃក្រុមហ៊ុនផ្តល់សេវាកម្មវិនិយោគ និងគ្រប់គ្រងហិរញ្ញវត្ថុ BlackRock លោកស្រី Sabina Ceric ប្រធាននាយកក្រុមហ៊ុនផ្តល់សេវាកម្មវិនិយោគក្នុង
វិស័យធនគារ និងហិរញ្ញវត្ថុ Goldman Sachs ព្រមទាំងថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈមានដូចជា លោកស្រី Kristrún Frostadóttir នាយករដ្ឋមន្រ្តីនៃប្រទេស Iceland និង លោកស្រី Verena Hubertzរដ្ឋមន្ត្រីសហព័ន្ធទទួលបន្ទុកផ្នែកគោលនយោបាយលំនៅដ្ឋាន រៀបចំនគរូបនីយកម្ម និងសំណង់ នៃប្រទេសអាល្លឺម៉ង់។
នៅក្នុងប្រសាសន៍ដ៏មានអត្ថន័យមួយ លោក ណម វិស្សុត បានបញ្ជាក់ថា៖ «ខ្ញុំទទួលបានការជ្រើសរើសជា អ្នកដឹកនាំវ័យក្មេងពិភពលោក ជាមួយភាពម៉ឺងម៉ាត់ និងសេចក្តីអំណរ។ សម្រាប់ខ្ញុំ សមិទ្ធផលនេះមិនមែនជាជោគជ័យផ្ទាល់ខ្លួនទេ ប៉ុន្តែនេះគឺជាការឆ្លុះបញ្ចាំង ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា និងការចូលរួមចំណែករបស់ក្រុមការងារ Allstars របស់ ក្រុមហ៊ុនអ៊ែរអេស៊ា ខេមបូឌា ដោយមានការជឿជាក់ពីម្ចាស់ភាគហ៊ុនទាំងអស់ រួមមានការគ្រាំទ្រពីដៃគូសហការដ៏ទៃទៀត ក៏ដូចជាការជួយជ្រោមជ្រែងពីក្រុមហ៊ុន AirAsia Group ព្រមទាំងការជួយជំរុញគាំទ្រពីសំណាក់អតិថិជន និងក្រុមគ្រួសារដែលតែងតែបន្តជាផ្នែកមួយដ៏សំខាន់នៃបេសសកម្មរបស់ យើងទាំងអស់គ្នា។ ជាមួយគ្នានេះដែរ សមិទ្ធផលនេះ ក៏បានមកពីបទពិសោធន៍ដ៏មានតម្លៃដែលខ្ញុំទទួលបានពីបុគ្គល និងស្ថាប័ន ដែលខ្ញុំធ្លាប់បានរួមការងារជាមួយកន្លងមកផងដែរ»។
បន្ថែមពីនេះ លោក ណម វិស្សុត បានសង្ឃឹមថា នឹងប្រើគេហទំព័រនេះជាមួយភាពទំនួលខុសត្រូវ និងមានលក្ខណៈស្ថាបនា ដើម្បីចូលរួមចំណែកក្នុងកិច្ចពិភាក្សាលើការផ្សារភ្ជាប់ទំនាក់ទំនង ការបង្កើតឱកាសថ្មីៗ និងការជំរុញកំណើនប្រកបដោយចីរភាព ព្រមទាំងតំណាងឱ្យកម្ពុជាប្រកបដោយភាពសុចរិត និងផែនការច្បាស់លាស់៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-04-2026, 03:21 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លី កុសល បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងកោតសរសើរ ពីសំណាក់នាយឧត្តមសេនីយ៍ ទៀ សីហា ជូនចំពោះវីរយុទ្ធជន ទាំងអស់ ដែលលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការជាតិនិងការពារបូរណភាពទឹកដី ហើយកំពុងសំរាកព្យាបាលជំងី របួស នាពេលនេះ។
លោកឧត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 03:14 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖ សូមបញ្ជាក់ថាកិច្ចប្រជុំ RES 2026 នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Kassym-Jomart Tokayev ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថាន និងមានការចូលរួមពីមេដឹកនាំប្រទេស តំណាងអង្គការសហប្រជាជាតិ (United Nations) អង្គការអន្តរជាតិ និងភាគីពាក់ព័ន្ធសំខាន់ៗជាច្រើន ក្នុងគោលបំណងជំរុញនិរន្តរភាពបរិស្ថានពិភពលោក និងពង្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 03:09 PM, ចំនួនអ្នកអានៈ 2ដង
ព័ត៌មានបឋមពីប៉ូលិសប្រចាំទីក្រុង Shrevespanort គឺជនសង្ស័យដំបូងឡើយ បានបាញ់ស្រ្តីម្នាក់ ហើយបន្ទាប់មកបានចូលទៅក្នុងផ្ទះ ជាទីដែលក្មេងៗទាំងនោះ ត្រូវបានសម្លាប់។ ក្មេងៗជាជនរងគ្រោះ មានអាយុចន្លោះចាប់ពីខ្ទង់១ឆ្នាំ ដល់១៤ឆ្នាំ។ ស្រ្តីសរុបចំនួន២នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្រោយរងរបួសធ្ងន់។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 03:07 PM, ចំនួនអ្នកអានៈ 2ដង
ដោយដកស្រង់របាយការណ៍មួយពីក្រសួងហិរញ្ញវត្ថុ ការិយាល័យរដ្ឋសភាវៀតណាម បានឱ្យដឹងថា រដ្ឋាភិបាលនឹងដាក់សំណើពន្យារពេលមកកាន់សភា ដើម្បីសុំការអនុម័ត។ វៀតណាម បានកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើរថយន្តអគ្គិសនី ក្នុងខែមីនា ឆ្នាំ២០២២ មកនៅត្រឹមចន្លោះពី ១ភាគរយ ទៅ ៣ភាគរយ ដែលពីមុនយកពី ៤ភាគរយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 02:05 PM, ចំនួនអ្នកអានៈ 33ដង
លោក ហ្សេលេនស្គី ប្រាប់ទូរទស្សន៍ជាតិរបស់អ៊ុយក្រែន យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ ហើយគំនិតរបស់ខ្ញុំ គឺយើងគួរមានប្រព័ន្ធការពារ ប្រឆាំងនឹងមីស៉ីលបាលីស្ទិក ដែលជារបស់អឺរ៉ុប។ យើងកំពុងស្ថិតក្នុងពិភាក្សាជាមួយប្រទេសនានា ហើយកំពុងធ្វើការលើទិសដៅនេះ»។ លោកបន្ថែមថា «យើងត្រូវសង់ប្រព័ន្ធប្រឆាំងមីស៉ីលបាលី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 02:04 PM, ចំនួនអ្នកអានៈ 35ដង
ខេត្តកណ្ដាល៖ នាឱកាសនេះលោក ចៅ តុល បានជំរុញឲ្យសមាជិកសមាជិកាទាំងអស់ ត្រូវចេះមើលពីការលំបាករបស់ពលរដ្ឋ ហើយរាយការណ៍ និងជួយពួកគាត់ឲ្យបានទាន់ពេលវេលា ហើយសមាជិកម្នាក់ ត្រូវកសាងសមាជិកម្នាក់ ឬពីរនាក់បន្ថែមទៀត ដើម្បីពង្រឹងបក្សឲ្យកាន់តែរឹងមាំឡើង។ «ពេលណាបក្សកាន់តែរឹងមាំ នោះប្រទេសជាតិយើង ក៏កាន់តែរឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 01:58 PM, ចំនួនអ្នកអានៈ 33ដង
គ្រោះអគ្គីភ័យខាងលើបានកើតឡើង នាវេលាយប់រំលងអធ្រាត្រនៅភូមិអណ្តែតទឹកមួយនៃរដ្ឋ Sabah។ ភូមិប្រភេទនោះ គឺសម្បូរទៅដោយផ្ទះសាងសង់ពីឈើ និងជាទីជម្រករបស់សហគមន៍ក្រីក្រ។ អាជ្ញាធរពន្លត់អគ្គិភ័យបាននិយាយថា ខ្យល់បក់ខ្លាំងនិងភាពស្ថិតនៅកៀកៗគ្នាខ្លាំងនៃលំនៅដ្ឋានទាំងនោះ បូករួមជាមួយចំពេលទឹកនាចថែមទៀត គឺជាកត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 01:56 PM, ចំនួនអ្នកអានៈ 35ដង
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ឆ្នាំនេះកម្ពុជាបញ្ជូនប្រតិភូចូលរួមក្នុងកម្រិតតូចជាងមុនប្រមាណ ៣០នាក់។ យ៉ាងណាក្ដីលោកសង្ឃឹមថា ប្រតិភូកីឡាទាំងអស់គ្នា ពិសេសកីឡាករ-កីឡាការិនី នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការប្រកួតប្រជែង ដើម្បីស្វែងរកលទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 01:54 PM, ចំនួនអ្នកអានៈ 49ដង
យោធាអាមេរិក បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម X ដែលខ្លួនអះអាងថា ជាសកម្មភាពវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀននោះ។ យោធាអាមេរិក បានបន្ថែមថា ទូក១គ្រឿងនោះធ្វើដំណើរនៅលើផ្លូវដែលគេស្គាល់ច្បាស់ថា ជាច្រកផ្លូរត់ពន្ធគ្រឿងញៀននៅសមុទ្រ Caribbean ប៉ុន្តែមិនបានផ្តល់ភស្តុតាងជាក់ស្តែងណាមួយទេ។
យោធាអាមេរិក កាលពី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 12:00 PM, ចំនួនអ្នកអានៈ 62ដង
(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។
សម្តេតេជោ ហ៊ុន សែន បានបញ្ជាក់តាមហ្វេសប៊ុកថា ការវះកាត់របស់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 11:58 AM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចហើយនាថ្ងៃដដែល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
៖ ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 11:57 AM, ចំនួនអ្នកអានៈ 8ដង
តាមកាសែត Politico សុន្ទរកថាដែលមានរយៈពេល ១០នាទីនោះ លោក Carney គូសបញ្ជាក់ថា «ពិភពលោកជួបគ្រោះថ្នាក់ និងការបែកខ្ញែក។ សហរដ្ឋអាមេរិក ប្តូររបៀបធ្វើពាណិជ្ជកម្មជាមូលដ្ឋានរបស់ខ្លួន ដោយដំឡើងពន្ធដល់កម្រិតមិនធ្លាប់មាន។ ទំនាក់ទំនងជិតស្និទ្ធកាណាដា-អាមេរិក ដែលធ្លាប់តែខ្លាំងបានប្រែជាខ្សោយ ហើយត្រូវតែកែតម្រូវ»។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 11:55 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Christian DesRoches ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 11:53 AM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ ការជ្រើសរើសលោក ណម វិស្សុត បានបង្ហាញឱ្យឃើញពីសក្ដានុពលរីកចម្រើននៃអ្នកដឹកនាំកម្ពុជាជំនាន់ថ្មី ដែលកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងវិថីប្រសព្វរវាង វិស័យធុរកិច្ច កិច្ចការអភិវឌ្ឍជាតិ និងកិច្ចការអន្តរជាតិ។ ក្នុងនាមជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា លោកបានដឹកនា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2026, 11:50 AM, ចំនួនអ្នកអានៈ 34ដង
កិច្ចប្រឹងប្រែងកសាងសន្តិភាពយូរអង្វែងក្នុងតំបន់មជ្ឈិមបូព៌ាហាក់ដូចជាកំពុងបរាជ័យ បន្ទាប់ពីអ៉ីរ៉ង់បានអះអាងថានឹងមិនចូលរួមកិច្ចចរចាជុំទី២ដែលសហរដ្ឋអាមេរិករំពឹងថាអាចនឹងធ្វើឡើង មុនបទឈប់បាញ់ផុតសុពលភាពនៅថ្ងៃអង្គារសប្ដាហ៍នេះឡើយ។ សហរដ្ឋអាមេរិកបានបន្តរក្សាការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ ស្របពេលដ
 ព័ត៌មានលម្អិត
|
|
|