រថយន្ដ MERCEDES BENZ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បុកមនុស្សស្លាប់៦នាក់ ទាំងកូនក្នុងផ្ទៃយ៉ាងអណោចអធម៌ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង, ជនបង្កគេចខ្លួនបាត់ សមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ និងកំពុងតាមស្រាវជ្រាវ
ចុះថ្ងៃទី: 30-03-2026, 11:00 AM, ចំនួនអ្នកអានៈ 41ដង
ខេត្តបាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅត្រង់ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបុករះម៉ូតូពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ រួមទាំងកូនក្នុងផ្ទៃយ៉ាងអណោចអធម៌ រួចជនបង្កគេចខ្លួនបាត់សមត្ថកិច្ចស្វែងមិនទាន់ឃើញនោះឡើយ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កើតឡើងរវាងរថយន្ត១គ្រឿងម៉ាក MERCEDES BENZ AMG GT53 ប្រភេទគ្រួសារ ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរមកពីទិសខាងភ្នំពេញ ទិសខាងត្បូង ឆ្ពោះទៅទិសខាងបាត់ដំបង ទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូចំនួន២គ្រឿង លើគន្លងផ្លូវម៉ូតូ។ ម៉ូតូទី១ ម៉ាក Honda dream ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1H-2105 អ្នកបើកបរឈ្មោះ ប៉ុក ស៊ីណាប់ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) និងអ្នករួមដំណើរចំនួន២នាក់ទៀត ១៖ឈ្មោះ ម៉េន ម៉ីនាង ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) និង២៖ ឈ្មោះ ម៉េន សុខមាន ភេទប្រុស អាយុ០៧ឆ្នាំ រស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (របួសធ្ងន់) បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។ ម៉ូតូទី២ ម៉ាក Honda dream ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1S-1965 អ្នកបើកបរឈ្មោះ សួន ធានី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) និងអ្នករួមដំណើរចំនួន២នាក់ទៀត ១៖ឈ្មោះវុន ស្រីជា ភេទស្រីអាយុ៤៣ឆ្នាំរស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) និង២៖ឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ០៧ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) ដែលកំពុងបើកបរស្របទិសគ្នា។ តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានបញ្ជាក់ដឹងថា រថយន្តបើកបរក្នុងទិសដៅពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកេីតហេតុខាងលើ បានបុកពីក្រោយម៉ូតូចំនួន២គ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នា ពេញទំហឹងតែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកជនបង្ក និងបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចបង្ហាញអត្តសញ្ញាណម្ចាស់រថយន្ដ MERCEDES BENZ AMG GT53 ពាក់ផ្លាកលេខកម្ពុជា C.S.6168 ឈ្មោះ ស៉ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងមានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ១៧ ផ្លូវ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប៉ុន្ដែសមត្ថកិច្ចកំពុងកោះហៅ ដើម្បីមិនទាន់ដឹងថា បុគ្គលនេះជាអ្នកបើកផ្ទាល់ ឬអ្នកផ្សេង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 05-04-2026, 12:55 PM, ចំនួនអ្នកអានៈ​ 24ដង
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា អ៉ីរ៉ង់នៅសល់ពេល៤៨ម៉ោង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ មុនត្រូវប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរបំផុត។ សារនោះគឺជាការរំលឹកឡើងវិញ នៃឱសានវាទ​រយៈពេល ១០ថ្ងៃដែលលោកបានដាក់ចេញចំពោះអ៉ីរ៉ង់កាលពីខែមុន។ យ៉ាងណាមិញ អ្នកនាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:54 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌកំបូល និងដោយមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:45 PM, ចំនួនអ្នកអានៈ​ 42ដង
កាលពីថ្ងៃសុក្រសប្តាហ៍នេះ យន្តហោះចម្បាំងអាមេរិក F-15E ១គ្រឿង ដែលជាទូទៅមានពីឡុតចំនួន២នាក់ ត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងអ៉ីរ៉ង់។ ក្រោយការបាញ់ទម្លាក់ ពីឡុតម្នាក់ត្រូវបានជួយសង្រ្គោះភ្លាមៗដោយយោធាអាមេរិក ប៉ុន្តែម្នាក់ទៀត នៅបន្តបាត់ខ្លួនមកទល់នឹងពេលនេះ។ ប្រតិបត្តិការជួយសង្រ្គោះនោះ មានការចូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:40 PM, ចំនួនអ្នកអានៈ​ 46ដង
ខេត្ដកំពង់ស្ពឺ​៖​ចោរលួចរថយន្តនៅស្រុកពាមរក៏ ត្រូវនគរបាលខេត្តព្រៃវែង ដឹកមកចង្អុលបង្ហាញកន្លែងទទួលផលចោរកម្ម និងមុខសញ្ញានៅឃុំមហាឬស្សី ស្រុកគងពិសី។ ដោយទទួលបានបញ្ជាដឹ​ក​នាំពី​លោ​កឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺ​ កំលាំងនគរបា​ល​ ដឹកនាំដោយលោកវរសេនី​យ៍​ឯ​ក​ យ៉ាង​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:33 PM, ចំនួនអ្នកអានៈ​ 44ដង
ពីឡុតខាងលើ គឺជាពីឡុតម្នាក់ចុងក្រោយ ក្នុងចំណោមពីឡុតអាមេរិកសរុប២នាក់។ ពីឡុតម្នាក់ដំបូង ត្រូវបានកងកម្លាំងយោធាអាមេរិក ជួយសង្រ្គោះបានភ្លាមៗ ក្រោយការបាញ់ទម្លាក់យន្តហោះ កាលពីសុក្រសប្តាហ៍នេះ នៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់។ បើតាមមន្រ្តីអាមេរិក ការជួយសង្រ្គោះពីឡុតចុងក្រោយប្រព្រឹត្តទៅដោយជោគជ័យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-04-2026, 12:30 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖កម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នាយប់អធ្រាត្រឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បានប្រទះឃើញក្មេងទំនេីងមួយក្រុម ប្រដេញកាប់គ្នា ចំនួន៥ម៉ូតូ ប្រសាចពេញដងផ្លូវ។ ភ្លាមៗនោះ កងកម្លាំងក៏បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងម៉ូតូចំនួន ១គ្រឿង។ កងកម្លាំងក៏បន្តប្រដេញតាម ទៅដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-04-2026, 05:54 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសិក្ខាកាមទាំង ៤២២ នាក់ មកពី ២៤៩ សហគ្រាស ដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យ។ លោករដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលកំពុងអភិវឌ្ឍខ្លួនយ៉ាងស្វាហាប់ ក្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-04-2026, 05:49 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តកណ្តាល៖ ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់គ្រូបង្រៀន និងមន្ត្រីរាជការនៅក្នុងស្រុក​កណ្តាល​​​ស្ទឹង ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦នេះ ក្រោម​អធិ​ប​​តី​​ភាព​​លោកអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កណ្ដាលស្ទឹង តំណាងនាយឧត្តមសេនីយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-04-2026, 05:42 PM, ចំនួនអ្នកអានៈ​ 30ដង
ដោយលើកឡើងពីវិសាលភាពទូលំទូលាយនៃការងាររបស់គណៈកម្មាធិការនេះ លោក Shanmugam បានលេីកជាឧទាហរណ៍ថាអាចមានការកើនឡើងថ្លៃចំណាយដោយជៀសមិនរួចសម្រាប់ស្បៀងអាហារ និងផលិតផលផ្សេងទៀតដែលរងផលប៉ះពាល់ពីការរំខានចំពោះការផ្គត់ផ្គង់។ រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួល សន្តិសុខជាតិរបស់សិង្ហបុរី លោក K Shanmugam បាននិយាយថា គណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-04-2026, 04:06 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញនៃនាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញ ដើម្បីណែនាំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ លើមេរៀនសំខាន់ៗរួមមាន មូលដ្ឋានគ្រឹះ និងសារៈសំខាន់នៃសុវត្ថិភាពការងារ ការកំណត់ហានិភ័យ កម្រងប្រកាសពាក់ព័ន្ធនឹងសុវត្ថិភាពនិង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-04-2026, 03:37 PM, ចំនួនអ្នកអានៈ​ 24ដង
ទីក្រុងតេហេរង់ អះអាងថាខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 ខណៈប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាកងកម្លាំងពិសេសអាមេរិកបានជួយសង្គ្រោះអ្នកបេីកយន្តហោះម្នាក់ក្នុងចំណោមពីរនាក់ ហើយម្នាក់ទៀតនៅតែបាត់ខ្លួន។ នាថ្ងៃសៅរ៍នេះ កងកម្លាំងអ៉ីរ៉ង់ និងកងកម្លាំងរបស់សហរដ្ឋអាមេរិក កំពុងស្វែរកសមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-04-2026, 03:33 PM, ចំនួនអ្នកអានៈ​ 19ដង
សំណេីថ្មីនឹងនាំឱ្យការចំណាយលើវិស័យការពារជាតិអាមេរិកមានចំនួន ១.៥ទ្រីលានដុល្លារ ដែលកើនឡើងពីប្រហែល ១ទ្រីលានដុល្លារក្នុងឆ្នាំ២០២៦។ វាក៏រួមមានការដំឡើងប្រាក់ខែ ៥ភាគរយទៅ ៧ភាគរយសម្រាប់បុគ្គលិកយោធាផងដែរ​ នៅពេលដែលទាហានរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយយ៉ាងសកម្ម។ កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ប្រធាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-04-2026, 12:44 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បាននាំយកនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាយឧត្តមសេន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-04-2026, 12:39 PM, ចំនួនអ្នកអានៈ​ 29ដង
នៅអំឡុងពេលលីគសម្រាក ដើម្បីកីឡាករបានចូលរួមជាមួយជម្រើសជាតិកាលពីខែមីនា អតីតកីឡាករក្លិប Atletico Madrid ខាងលើបានបង្ហើបថា រូបលោកបានកំពុងពិចារណាក្នុងការចាកចេញពី Etihad ដើម្បីមកចូលរួមជាមួយ Real Madrid ដោយ Rodri ម្ចាស់ពានបាល់មាស Ballon dÓr កាលឆ្នាំ២០២៤ បានថ្លែងថា «អ្នកមិនអាចបោះបង់ឱកាសលេងឱ្យក្លិបល្អបំផុតលើលោកបានឡើយ»។ លោក Pesp
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-04-2026, 12:37 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិកានាយក នាល្ងាច ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ (វគ្គទី២) បានរៀបចំពិធីចម្រើនព្រះបរិត្ត សូមពរជ័យ សិរីសួស្តី ក្នុងឆ្នាំថ្មី តាមប្រពៃណីជាតិ នៅទីស្នាក់ការកណ្តាល ពុទ្ធិកសមាគមកម្ពុជរដ្ឋ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 811 នាក់
ម្សិលមិញ : 1172 នាក់
សរុបទាំងអស់ : 11292931 នាក់