| ទិវាពិភពលោក ប្រឆាំងជំងឺដក់ទឹកក្នុងភ្នែក២០២៦, ប្រធានមន្ទីពេទ្យភ្នែកតាកែវ អំពាវនាវប្រជាពលរដ្ឋ ចូលរួមយល់ដឹងអំពីជំងឺដក់ទឹកក្នុងភ្នែក |
|
| ចុះថ្ងៃទី: 05-03-2026, 04:06 PM, ចំនួនអ្នកអានៈ 29ដង |
|
|
រាជធានីភ្នំពេញ៖លោក តែ សេរីបុណ្យ ប្រធានមន្ទីរពេទ្យភ្នែកតាកែវ បានថ្លែងឲ្យដឹងថា នេះគឺជាគំនិតផ្តួចផ្តើមជាសកលរបស់សហគមន៍វិជ្ជាជីវៈជំងឺដក់ទឹកក្នុងភ្នែកពិភពលោក ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងភាពពិការភ្នែកដែលបង្កជំងឺ ដក់ទឹកក្នុងភ្នែក «ជំងឺងងឹតភ្នែកដោយស្ងៀមស្ងាត់»។ ទិវានេះ ធ្វើឡើងក្នុងគោលបំណងអប់រំសាធារណជន អំពីសារៈសំខាន់នៃការការពារ និងព្យាបាលជំងឺដែលគំរាមកំហែង ដល់ការងងឹតភ្នែក ក្នុងដំណាក់កាលដំបូង។
ទិវាជំងឺដក់ទឹកក្នុងភ្នែកពិភពលោក ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១២ ខែមីនា។ សម្រាប់ឆ្នាំ២០២៦នេះ មន្ទីរពេទ្យភ្នែកខេត្តតាកែវ នឹងប្រារព្ធ «ទិវាជំងឺដក់ទឹកក្នុងភ្នែកពិភពលោក» ដោយថ្នាក់ដឹកនាំ មន្ទីរពេទ្យ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋចូលរួមយល់ដឹង អំពីជំងឺដក់ទឹកក្នុងភ្នែក ដើម្បីជៀសវាងពិការភ្នែក ដែលបង្កជំងឺដក់ទឹកក្នុងភ្នែក និងជំងឺងងឹតភ្នែកដោយស្ងៀមស្ងាត់។
បើតាមលោក តែ សេរីបុណ្យ, ជំងឺដក់ទឹកក្នុងភ្នែក គឺជាក្រុមនៃជំងឺភ្នែកដែលបំផ្លាញសរសៃប្រសាទភ្នែកបន្តិចម្តងៗ ដែលនាំឱ្យងងឹតភ្នែកនៅទីបំផុត ដោយមិនមានរោគសញ្ញា ប្រាប់អ្វីមុនឱ្យបានដឹងក្នុងដំណាក់កាលដំបូងឡើយ។ ដូចដែលយើងបានដឹងហើយថា អត្រាពិការភ្នែកនៅតែមានភាគរយខ្ពស់ ដែលជាកត្តាចាំបាច់ត្រូវតែមានការអន្តរាគមន៍ ឱ្យទាន់ពេលវេលា។
ជំងឺដក់ទឹកក្នុងភ្នែកគឺជាផ្នែកមួយដែលបណ្តាលឱ្យមនុស្សរាប់លាននាក់គ្រប់វ័យបាត់បង់កំហើញ មានន័យថា មនុស្សគ្រប់រូបអាចកើតជំងឺដក់ទឹកក្នុងភ្នែកបាន ដោយកត្តាហានិភ័យរួមមាន ការកើនឡើងនៃអាយុ, ប្រវត្តិគ្រួសារ, ជំងឺមួយចំនួនដូចជា ទឹកនោមផ្អែម, សម្ពាធឈាមខ្ពស់, និងសម្ពាធក្នុងភ្នែកខ្ពស់ ។ អ្វីដែលគួរប្រុងប្រយ័ត្នបំផុតចំពោះជំងឺដក់ទឹកក្នុងភ្នែក គឺថា នៅពេលដែលបាត់បង់គំហើញហើយ វាមិនអាចជួយអ្វីវិញបានទេ។
លោកប្រធានមន្ទីរពេទ្យភ្នែកតាកែវ បានបន្ថែមថា ទិវាពិភពលោកប្រឆាំងជំងឺដក់ទឹកក្នុងភ្នែក គឺជាការផ្សព្វផ្សាយសារដ៏សំខាន់មួយដើម្បីលើកកម្ពស់អន្តរាគមន៍ ពីសំណាក់សហគមន៍គ្រប់ជាន់ថ្នាក់ ព្រោះជំងឺនេះ អាចការពារនិងភាគច្រើនអាចចៀសវាងបាន ប្រសិនបើគេអាចដឹងសញ្ញាវានៅដំណាក់កាលដំបូង។
លោកថា ដោយសារជំងឺដក់ទឹកក្នុងភ្នែកនេះ ជាជំងឺស្ងៀមស្ងាត់ ដូច្នេះមនុស្សជាច្រើនមិនដឹងថាខ្លួនកើតជំងឺនេះទេ រហូតដល់ពួកគេចាប់ផ្តើមបាត់បង់គំហើញ ដែលប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃទើបបានដឹង។ ការវិវត្តនៃជំងឺដក់ទឹកក្នុងភ្នែកអាចត្រូវបានពន្យារពេល ឬបញ្ឈប់បាន តាមរយៈការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងការព្យាបាលត្រឹមត្រូវដោយអ្នកជំនាញសុខភាពភ្នែក ដោយប្រើប្រាស់ថ្នាំសមស្រប ឬអន្តរាគមន៍ដោយវះកាត់ -ល-។
សម្រាប់លោក តែ សេរីបុណ្យ, ទិវាពិភពលោកប្រឆាំងជំងឺដក់ទឹកក្នុងភ្នែក ជួយជំរុញ និងរំលឹកដល់ប្រជាជន ឬបុគ្គលគ្រប់រូប ឱ្យចូលរួមឱ្យយល់ដឹងអំពីជំងឺដក់ទឹកក្នុងភ្នែកជាសាកល ជាពិសេសប្រជាជនដែលរស់នៅតាមតំបន់ជនបទ ដែលខ្វះព័ត៌មានសុខភាពភ្នែក និងសេវាថែទាំភ្នែកដែលមិនមាន នៅក្នុងសហគមន៍របស់ពួកគេ៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 15-04-2026, 02:15 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ពិធីពូនភ្នំខ្សាច់ គឺជាកិច្ចពិធីមួយ ដែលពុទ្ធបរិស័ទនៅក្នុងប្រទេសកម្ពុជា តែងតែនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយ នៅតាមគ្រប់ទីវត្តអារាម នៅពេលមានពិធីបុណ្យចូលឆ្នាំខ្មែរ។ ពិធីនេះធ្វើឡើងក្នុងជំនឿផ្តាច់នូវកម្មពៀរ ហើយទទួលមកវិញ នូវបុណ្យកុសលនៅជាតិនេះ និងជាតិខាងមុខ។
លោក ហ៊ុន ម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 02:03 PM, ចំនួនអ្នកអានៈ 33ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ និងមិនបាននិយាយចំឈ្មោះអ៉ីស្រាអែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ឬក្រុមហេសបូឡា គាំទ្រដោយអ៉ីរ៉ង់ អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី ឥណ្ឌូណេស៊ី ជប៉ុន ហ្ស៊កដានី សៀរ៉ាឡេអូន ស្វីស និងចក្រភពអង់គ្លេស ក៏បានបង្ហាញការព្រួយប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 02:01 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តកំពង់ចាម៖ ជនដៃដល់ដែលជាអតីតប្តីបាញ់ប្រពន្ធជាជាងសាឡនស្លាប់នៅទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅខេត្តកំពង់ចាម ថ្ងៃទី១៥ មេសា ២០២៦ !
សូមជំរាបថា ករណីបាញ់បាញ់ប្រហារនារីម្នាក់ជាជាងសាឡន ពីសំណាក់អតីតប្តីបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា ឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:26 AM, ចំនួនអ្នកអានៈ 3ដង
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព និងការរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:20 AM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ បានដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង ប្រវែង២៥០
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:10 AM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖កម្មវិធី«នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើងរយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:05 AM, ចំនួនអ្នកអានៈ 30ដង
លោក Vance បានដឹកនាំប្រតិភូអាមេរិក ដែលបានជួបចរចាគ្នាជាមួយក្រុមមន្រ្តីអ៉ីរ៉ង់ នៅប៉ាគីស្ថានកាលពីចុងសប្តាហ៍មុន ប៉ុន្តែកិច្ចពិភាក្សានោះបានបន្តបញ្ចប់ទៅ ដោយមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជាអចិន្រ្តៃយ៍ នូវសង្រ្គាមជាង ៥សប្តាហ៍របស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 08:57 AM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 08:41 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ សហគមខ្មែរនៅប្រទេសបារាំង នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធី «សង្រ្កាន្តខ្មែរនៅវត្តច័ន្ទរង្សី»ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០។ដោយមានការចូលរួមពីញាតិមិត្តពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលរស់នៅប្រទេសបារាំងយ៉ាងច្រើនកុះក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 08:37 PM, ចំនួនអ្នកអានៈ 39ដង
លោក ត្រាំ បានថ្លែងថា កងទ័ពអាមេរិកនឹងសហការជាមួយប្រទេសផ្សេងៗទៀត ដើម្បីបិទខ្ទប់ចរាចរណ៍ផ្លូវសមុទ្រនៅក្នុងតំបន់នោះ បន្ទាប់ពីកិច្ចចរចាកាលពីចុងសប្តាហ៍មិនអាចឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរយៈពេល ៦សប្តាហ៍ជាមួយអ៊ីរ៉ង់។ ក្រោយមក យោធាអាមេរិកបានបញ្ជាក់ថា ការបិទខ្ទប់នេះនឹងអនុវត្តតែចំពោះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 07:35 PM, ចំនួនអ្នកអានៈ 34ដង
សង្រ្គាមដណ្តេីមអំណាចរវាងកងទ័ពស៊ូដង់ និងកងកម្លាំងប៉ារ៉ាយោធា (RSF) ដែលឈានចូលដល់ឆ្នាំទី៣ កាលពីថ្ងៃពុធសប្តាហ៍មុន បានបង្កឱ្យមានភាពអត់ឃ្លាន និងធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ ចំពោះមុខវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក។
របាយការណ៍ពីអង្គការមិនមែនរដ្ឋាភិបាល (NGO) មួយចំនួន បានឱ្យដឹងថាមន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 05:56 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា កន្លងកន្លងមកតែងតែចង់មានទំនាក់ទំនងល្អជាមួយអាមេរិក និងជាមួយចិន ជាដើម ប៉ុន្តែហាក់នៅមិនទាន់មានតម្លៃគ្រប់គ្រាន់ក្នុងភូមិសាស្រ្តនយោបាយ ដែលអាចឲ្យមហាអំណាចទាំង២ ផ្ដល់ភាពសំខាន់លើកម្ពុជាគ្រប់គ្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 05:53 PM, ចំនួនអ្នកអានៈ 38ដង
ទីក្រុងវ៉ាសូវី បានលេចមុខជាអ្នកទិញអាវុធដ៏សំខាន់ពីទីក្រុងសេអ៊ូល ហើយបានចុះកិច្ចព្រមព្រៀងតម្លៃជាង ៤០ពាន់លានដុល្លារ នៅឆ្នាំ២០២២។ កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះគ្របដណ្តប់លើ ការទិញរថក្រោះកូរ៉េខាងត្បូងដោយប៉ូឡូញ ប្រព័ន្ធកាំភ្លើងធំ Howitzer និងជេីងទម្របាញ់គ្រាប់រ៉ុក្កែត។
កូរ៉េខាងត្បូង និងប៉ូឡូញបាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 05:46 PM, ចំនួនអ្នកអានៈ 31ដង
ខេត្តបាត់ដំបង៖ សូមជម្រាបថា បាត់ដំបងគឺជាខេត្តដ៏ចំណាស់ប្រមូលផ្ដុំទៅដោយសិល្បៈវប្បធម៌ដ៏សំបូរបែប ដូច្នេះដើម្បីចូលរួមលើកកម្ពស់ដល់កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តឱ្យកាន់តែច្រើនឡើងរដ្ឋបាលខេត្តបាត់ដំបង ក្រោមគំនិតផ្តួចផ្តើមពីលោក សុខ លូ អភិបាលខេត្ត បានរៀបចំស្ថាបនាសួនសិល្បៈ ដែលម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 02:50 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
 ព័ត៌មានលម្អិត
|
|
|