អនុប្រធានាធិបតីអាមេរិក៖ លទ្ធផលកិច្ចប្រឹងប្រែងចរចារកសន្តិភាព នាពេលនេះគឺអាស្រ័យលើអ៉ីរ៉ង់
ចុះថ្ងៃទី: 15-04-2026, 09:05 AM, ចំនួនអ្នកអានៈ 46ដង
លោក Vance បានដឹកនាំប្រតិភូអាមេរិក ដែលបានជួបចរចាគ្នាជាមួយក្រុមមន្រ្តីអ៉ីរ៉ង់ នៅប៉ាគីស្ថានកាលពីចុងសប្តាហ៍មុន ប៉ុន្តែកិច្ចពិភាក្សានោះបានបន្តបញ្ចប់ទៅ ដោយមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជាអចិន្រ្តៃយ៍ នូវសង្រ្គាមជាង ៥សប្តាហ៍របស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់។ ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News លោក Vance បាននិយាយដូច្នេះថា «ខ្ញុំពិតជាយល់ថា អ្វីៗនាពេលនេះគឺស្ថិតនៅលើខាងអ៉ីរ៉ង់ ព្រោះយើងបានបង្ហាញលក្ខខណ្ឌជាច្រើនរួចហើយ នៅលើតុចរចា។ តាមពិតទៅ យើងបានបញ្ជាក់យ៉ាងច្បាស់លាស់ អំពី​អ្វីដែលជាបន្ទាត់ក្រហមរបស់យើង»។ កាលពីថ្ងៃចន្ទ ទី១៣ ខែមេសា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន បានបង្ហាញបន្ទាត់ក្រហមរបស់ខ្លួនយ៉ាងច្បាស់រួចហើយ ក្នុងកិច្ចចរចាជាមួយអ៉ីរ៉ង់ដើម្បីបិទបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ា ហើយឥឡូវនេះ គឺវាស្រេចតែលើអ៉ីរ៉ង់ប៉ុណ្ណោះ ក្នុងការធ្វើសកម្មភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក Vance បានសង្កត់ធ្ងន់ថា «មានរឿង២យ៉ាងជាពិសេស ដែលលោកប្រធានាធិបតីអាមេរិក បានប្រកាន់ជំហរយ៉ាងរឹងមាំថា យើងមិនអាចមានភាពបត់បែន»។ បើតាមលោកអនុប្រធានាធិបតីអាមេរិក រឿងទាំង២នោះ គឺការគ្រប់គ្រងរបស់អាមេរិក លើសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់របស់អ៉ីរ៉ង់ និងយន្តការផ្ទៀងផ្ទាត់ដើម្បីធានាថា អ៉ីរ៉ង់មិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរនាពេលអនាគត។ លោក Vance បានលើកឡើងថា «វាជារឿងមួយ​ ដែលអ៉ីរ៉ង់ខ្លួនឯងបានត្រឹមអះអះអាងថា ខ្លួននឹងមិនផលិតអាវុធនុយក្លេអ៊ែរ ខណៈវាជារឿងមួយផ្សេងទៀត ដែលយើងត្រូវមានយន្តការ ដើម្បីធានាឱ្យប្រាកដថា រឿងនោះពិតជានឹងមិនកើតឡើង»។ គួរបញ្ជាក់ថា ក្រោយសង្រ្គាមផ្ទុះឡើងចាប់តាំងពីចុងខែកុម្ភៈ អាមេរិកនិងអ៉ីរ៉ង់ បានព្រមព្រៀងប្រកាសបទឈប់បាញ់បណ្តោះអាសន្ន សម្រាប់រយៈពេល២សប្តាហ៍ កាលពីថ្ងៃទី៧ ខែមេសា ហើយបានជួបចរចាគ្នាផ្ទាល់នៅទីក្រុងអ៉ីស្លាម៉ាបាដ កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ដើម្បីព្យាយាមបញ្ចប់ជម្លោះជាអចិន្រ្តៃយ៍ ប៉ុន្តែកិច្ចចរចានោះបានទទួលបរាជ័យ ជាហេតុនាំឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញបញ្ជាឱ្យយោធាអាមេរិក បិទខ្ទប់កំពង់ផែទាំងអស់របស់អ៉ីរ៉ង់ នៅតំបន់ច្រកសមុទ្រ Hormuz៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 09-05-2026, 03:47 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ដែលបានរៀបចំឡើងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 03:43 PM, ចំនួនអ្នកអានៈ​ 35ដង
ខេត្តកំពត៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានដាក់ចេញយន្តការផ្ដល់សេវាសាធារណៈរហ័ស (Exspanress Service) លើសេវាសុរិយាដី នៅរដ្ឋបាលកណ្ដាលក្រសួង ដើម្បីផ្ដល់ភាពងាយស្រួលបន្ថែមដល់ប្រជាពលរដ្ឋ និងធុរជន។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 03:28 PM, ចំនួនអ្នកអានៈ​ 42ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម បានគូសបញ្ជាក់ឡើងវិញអំពីគោលជំហររបស់កូរ៉េខាងជើង ក្នុងការផ្តល់អាទិភាពចម្បង ចំពោះភាពជាដៃគូរបស់ខ្លួនជាមួយរុស្ស៉ី និងការប្តេជ្ញាអនុវត្ត​កាតព្វកិច្ចនៃសន្ធិសញ្ញាការពារជាតិរវាងប្រទេសទាំងពីរ។ កាលពីឆ្នាំ២០២៤ កូរ៉េខាងជើងនិងរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 03:25 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកំណត់ទូតទៅភាគីថៃ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ហើយកម្ពុជាមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការរបស់ភាគីថៃនៅឡើយអំពីការលុបចោលនូវអនុស្សរណៈន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 03:23 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ, លោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន, លោក លោកស្រី អភិបាលរងខេត្តទទួលបន្ទុកវិស័យទេសចរណ៍រាជធានី ខេត្ត និងលោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត, តំណាងសមាគមទេសចរណ៍ ព្រមទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 02:14 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា កងទ័ពឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចំពោះការគាំទ្រដ៏មានអត្ថន័យនេះ ដែលបានឆ្លុះបញ្ចាំងអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកងទ័ពទាំងពីរ និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 01:57 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល ដោយមានការចូលរួមពីក្រុមការងារនៅព្រលានយន្ដហោះ និងផ្នែកពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ ការនាំចូល នូវជំងឺឆ្លង Hantavirus នៅអាកាសយានដ្ឋានអន្តរជាតិ តេជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 01:53 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្ត​កំពត៖ ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព​នានានៅខេត្តតាកែវ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំបែបនេះទៅកាន់មន្ត្រីនៅក្នុងខេត្តតាកែវ។ ជំនួបជាមួយក្នុងជំនួប​ជា​មួយ​ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 01:43 PM, ចំនួនអ្នកអានៈ​ 46ដង
រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្តើមកំណត់គោលដៅវាយប្រហារ លើទូកសង្ស័យរត់ពន្ធគ្រឿងញៀន កាលពីខែកញ្ញា ឆ្នាំ២០២៥ ក្នុងយុទ្ធនាការមួយ ដែលត្រូវបានអះអាងថា ជាសង្រ្គាមប្រឆាំងពួកភេរវជនគ្រឿងញៀន ដែលធ្វើប្រតិបត្តិការចេញពីតំបន់អាមេរិកឡាទីន។ យ៉ាងណាមិញ ទីក្រុងវ៉ាស៉ីនតោន មិនបានផ្តល់ភស្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 12:32 PM, ចំនួនអ្នកអានៈ​ 46ដង
ខេត្តកែប៖ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និងខេត្តកែប សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែបសរុបជាង ១ពាន់នាក់។ នៅព្រឹកថ្ងៃស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 11:40 AM, ចំនួនអ្នកអានៈ​ 25ដង
អ្វីដែលកាន់តែបារម្ភនោះដែរ ខ្សែបម្រើអន្តរជាតិអ៊ុយរូហ្គាយ វ័យ ២៧ឆ្នាំ Valverde ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ដោយសារប៉ះទង្គិចក្បាលជាទម្ងន់ នៅអំឡុងពេលផ្ទុះជម្លោះជាមួយមិត្តរួមក្រុម កីឡាករបារាំង Tchouameni វ័យ ២៦ឆ្នាំ។ ក្លិបបាល់ទាត់ Real Madrid បានពិន័យកីឡាកររបស់ខ្លួន Federico Valverde និង Aurelien Tchouameni នូវចំនួនទឹក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 11:29 AM, ចំនួនអ្នកអានៈ​ 44ដង
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា បទឈប់បាញ់សម្រាប់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃចន្ទ សង្ឃឹមថានឹងអាចក្លាយជាចំណុចចាប់ផ្តើមនៃទីបញ្ចប់ សម្រាប់សង្រ្គាមបង្ហូរឈាមដ៏អូសបន្លាយមួយ។ ក្រោយសេចក្តីប្រកាសរបស់លោកប្រធានាធិបតីអាមេរិក ទីក្រុងកៀវនិងទីក្រុងមូស្គូ បានចេញមុខទទួលស្គាល់ថា ភាគីទាំងពីរពិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 11:27 AM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦, គ.ល.ក. បានចូលរួមក្នុងប្រតិបត្តិការចុះ ត្រួតពិនិត្យជាក់ស្តែង និងចែកឆេរទីតាំង កាស៊ីណូ អ៉ីហ្គល ឃីង របស់ក្រុមហ៊ុន ធីអេស ចាំណុង ស៊ិនវេសរមន ឯ.ក ដែលសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា។ អគ្គលេខាធិការដ្ឋានគណៈកម្មក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 11:18 AM, ចំនួនអ្នកអានៈ​ 29ដង
កិច្ចព្រមព្រៀងដ៏ធំសម្បើមនេះត្រូវបានធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់សូហ្វវែរ AI (Claude AI) ដែលកំពុងកើនឡើងយ៉ាងគំហុក។ លោក Dario Amodei នាយកប្រតិបត្តិក្រុមហ៊ុន Anthrospanic បានបង្ហាញឱ្យដឹងនៅក្នុងសន្និសីទមួយថា ក្រុមហ៊ុនទទួលបានកំណើនចំណូល និងការប្រើប្រាស់រហូតដល់ ៨០ ដងក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 11:11 AM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំនេះផ្តោតសំខាន់លើការកំណត់បន្ទាត់មូលដ្ឋាន ចំណុចដៅ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះពាក់ព័ន្ធនឹងវិស័យកសិកម្ម សហគ្រាសធុនតូច និងមធ្យម ព្រមទាំងបរិយាកាស ធុរកិច្ច និងការប្រកួតប្រជែង។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ឈៀង យ៉
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 145 នាក់
ម្សិលមិញ : 980 នាក់
សរុបទាំងអស់ : 11332793 នាក់