ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង នៅលើផ្លូវថ្មើរជើងចតុមុខនៅថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ
ចុះថ្ងៃទី: 15-04-2026, 09:20 AM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ បានដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង ប្រវែង២៥០ម៉ែត្រ នៅលើផ្លូវថ្មើរជើងចតុមុខ ដោយមានមនុស្សចូលរួមលេងច្រើនបំផុត មិនធ្លាប់មាន។ នៅក្នុងឱកាសនេះ សម្រាប់ល្បែងប្រជាប្រិយទាញព្រ័ត្រមិត្តភាព ដែលលោក ហ៊ុន ម៉ានី និងលោក ឃួង ស្រេង ដឹកនាំលេងខាងលើនេះ មានមនុស្សប្រមាណជាង៧០០នាក់ចូលរួមទាញជុំគ្នា ដែលជាចំនួនមនុស្សចូលរួមលេងច្រើនបំផុត មិនធ្លាប់មាន ។ គួរឱ្យដឹងថា ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្តសប្បាយ របស់យុវជនខ្មែរ ទាំងបុរស ទាំងស្រ្តី ទាំងកម្លោះ ទាំងក្រមុំ ដែលគេលេងដោយប្រើកម្លាំងកាយ និងលេងតែនៅរដូវចូលឆ្នាំខ្មែរប៉ុណ្ណោះ។ ល្បែងទាញព្រ័ត្រនេះ ចាត់ទុកជាការហាត់កម្លាំង ហាត់ប្រាណ ឱ្យរាងកាយមានកម្លាំង មានសុខភាពល្អ។ ល្បែងទាញព្រ័ត្រ ដើមឡើយគេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាចលេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះ មានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះ គេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ ឬពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។ សម្រាប់នៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី១ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលគេនិយមហៅថា ជាថ្ងៃមហាសង្រ្កាន្ត មានការរៀបចំតុបតែងលំអរ ផ្ការភ្ញី ក្បូក្បាច់រចនា បំពាក់អំពូលភ្លើងលំអរពេលរាត្រី និងលេងល្បែងកំសាន្ត ល្បែងប្រជាប្រិយ៍ខ្មែរ នៅគ្រប់ទីប្រជុំជនដូចជា៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើជើងតាមដងទន្លេ ចាប់ពីផ្សាររាត្រី ដល់មុខព្រះរមរាជវាំង និងនៅតាមទីប្រជុំជននានាជាច្រើនទៀត។ សូមជម្រាបជូនថា ល្បែងទាញព្រ័ត្រ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៥៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 09-05-2026, 03:47 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ដែលបានរៀបចំឡើងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 03:43 PM, ចំនួនអ្នកអានៈ​ 35ដង
ខេត្តកំពត៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានដាក់ចេញយន្តការផ្ដល់សេវាសាធារណៈរហ័ស (Exspanress Service) លើសេវាសុរិយាដី នៅរដ្ឋបាលកណ្ដាលក្រសួង ដើម្បីផ្ដល់ភាពងាយស្រួលបន្ថែមដល់ប្រជាពលរដ្ឋ និងធុរជន។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 03:28 PM, ចំនួនអ្នកអានៈ​ 42ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម បានគូសបញ្ជាក់ឡើងវិញអំពីគោលជំហររបស់កូរ៉េខាងជើង ក្នុងការផ្តល់អាទិភាពចម្បង ចំពោះភាពជាដៃគូរបស់ខ្លួនជាមួយរុស្ស៉ី និងការប្តេជ្ញាអនុវត្ត​កាតព្វកិច្ចនៃសន្ធិសញ្ញាការពារជាតិរវាងប្រទេសទាំងពីរ។ កាលពីឆ្នាំ២០២៤ កូរ៉េខាងជើងនិងរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 03:25 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកំណត់ទូតទៅភាគីថៃ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ហើយកម្ពុជាមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការរបស់ភាគីថៃនៅឡើយអំពីការលុបចោលនូវអនុស្សរណៈន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 03:23 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ, លោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន, លោក លោកស្រី អភិបាលរងខេត្តទទួលបន្ទុកវិស័យទេសចរណ៍រាជធានី ខេត្ត និងលោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត, តំណាងសមាគមទេសចរណ៍ ព្រមទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 02:14 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា កងទ័ពឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចំពោះការគាំទ្រដ៏មានអត្ថន័យនេះ ដែលបានឆ្លុះបញ្ចាំងអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកងទ័ពទាំងពីរ និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 01:57 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល ដោយមានការចូលរួមពីក្រុមការងារនៅព្រលានយន្ដហោះ និងផ្នែកពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ ការនាំចូល នូវជំងឺឆ្លង Hantavirus នៅអាកាសយានដ្ឋានអន្តរជាតិ តេជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 01:53 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្ត​កំពត៖ ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព​នានានៅខេត្តតាកែវ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំបែបនេះទៅកាន់មន្ត្រីនៅក្នុងខេត្តតាកែវ។ ជំនួបជាមួយក្នុងជំនួប​ជា​មួយ​ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 01:43 PM, ចំនួនអ្នកអានៈ​ 46ដង
រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្តើមកំណត់គោលដៅវាយប្រហារ លើទូកសង្ស័យរត់ពន្ធគ្រឿងញៀន កាលពីខែកញ្ញា ឆ្នាំ២០២៥ ក្នុងយុទ្ធនាការមួយ ដែលត្រូវបានអះអាងថា ជាសង្រ្គាមប្រឆាំងពួកភេរវជនគ្រឿងញៀន ដែលធ្វើប្រតិបត្តិការចេញពីតំបន់អាមេរិកឡាទីន។ យ៉ាងណាមិញ ទីក្រុងវ៉ាស៉ីនតោន មិនបានផ្តល់ភស្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 12:32 PM, ចំនួនអ្នកអានៈ​ 46ដង
ខេត្តកែប៖ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និងខេត្តកែប សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែបសរុបជាង ១ពាន់នាក់។ នៅព្រឹកថ្ងៃស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 11:40 AM, ចំនួនអ្នកអានៈ​ 25ដង
អ្វីដែលកាន់តែបារម្ភនោះដែរ ខ្សែបម្រើអន្តរជាតិអ៊ុយរូហ្គាយ វ័យ ២៧ឆ្នាំ Valverde ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ដោយសារប៉ះទង្គិចក្បាលជាទម្ងន់ នៅអំឡុងពេលផ្ទុះជម្លោះជាមួយមិត្តរួមក្រុម កីឡាករបារាំង Tchouameni វ័យ ២៦ឆ្នាំ។ ក្លិបបាល់ទាត់ Real Madrid បានពិន័យកីឡាកររបស់ខ្លួន Federico Valverde និង Aurelien Tchouameni នូវចំនួនទឹក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 11:29 AM, ចំនួនអ្នកអានៈ​ 44ដង
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា បទឈប់បាញ់សម្រាប់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃចន្ទ សង្ឃឹមថានឹងអាចក្លាយជាចំណុចចាប់ផ្តើមនៃទីបញ្ចប់ សម្រាប់សង្រ្គាមបង្ហូរឈាមដ៏អូសបន្លាយមួយ។ ក្រោយសេចក្តីប្រកាសរបស់លោកប្រធានាធិបតីអាមេរិក ទីក្រុងកៀវនិងទីក្រុងមូស្គូ បានចេញមុខទទួលស្គាល់ថា ភាគីទាំងពីរពិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 11:27 AM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦, គ.ល.ក. បានចូលរួមក្នុងប្រតិបត្តិការចុះ ត្រួតពិនិត្យជាក់ស្តែង និងចែកឆេរទីតាំង កាស៊ីណូ អ៉ីហ្គល ឃីង របស់ក្រុមហ៊ុន ធីអេស ចាំណុង ស៊ិនវេសរមន ឯ.ក ដែលសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា។ អគ្គលេខាធិការដ្ឋានគណៈកម្មក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 11:18 AM, ចំនួនអ្នកអានៈ​ 29ដង
កិច្ចព្រមព្រៀងដ៏ធំសម្បើមនេះត្រូវបានធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់សូហ្វវែរ AI (Claude AI) ដែលកំពុងកើនឡើងយ៉ាងគំហុក។ លោក Dario Amodei នាយកប្រតិបត្តិក្រុមហ៊ុន Anthrospanic បានបង្ហាញឱ្យដឹងនៅក្នុងសន្និសីទមួយថា ក្រុមហ៊ុនទទួលបានកំណើនចំណូល និងការប្រើប្រាស់រហូតដល់ ៨០ ដងក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-05-2026, 11:11 AM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំនេះផ្តោតសំខាន់លើការកំណត់បន្ទាត់មូលដ្ឋាន ចំណុចដៅ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះពាក់ព័ន្ធនឹងវិស័យកសិកម្ម សហគ្រាសធុនតូច និងមធ្យម ព្រមទាំងបរិយាកាស ធុរកិច្ច និងការប្រកួតប្រជែង។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ឈៀង យ៉
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 131 នាក់
ម្សិលមិញ : 980 នាក់
សរុបទាំងអស់ : 11332779 នាក់