|
| ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន |
|
| ចុះថ្ងៃទី: 05-03-2026, 12:44 PM, ចំនួនអ្នកអានៈ 42ដង |
|
|
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅឆ្នាំ២០២៥ លទ្ធផលបង្ក្រាបបទល្មើសជារួមមាន ការកើនឡើង១.០៦% ប៉ុន្តែបរិមាណគ្រឿងញៀនចាប់យកថយចុះ៦០.៤៥% បើប្រៀបធៀបឆ្នាំ២០២៤ ក្នុងនោះ គ្រឿងញៀនចរាចរឆ្លងកាត់តាមព្រំដែនគោក មានប្រមាណ៥៤% (ភាគឦសាន នៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ប្រមាណ៤៨% និងភាគពាយ័ព្យ៖ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ប្រមាណ៦%) តាមផ្លូវអាកាសប្រមាណ១% តាមបញ្ញើប្រៃសណីយ៍ប្រមាណ១% ករណីកែច្នៃផលិតប្រមាណ៣៩% និងករណីរក្សាទុកជួញដូរ ចាត់ចែង សម្រួលឲ្យប្រើប្រាស់ក្នុងផ្ទៃប្រទេសប្រមាណ៥%។
លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៦ របសអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
បើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ, ក្នុងចំណោមគ្រឿងញៀន ដែលបានចាប់យកខាងលើនេះ ជាប្រភេទមេតំហ្វេតាមីន កតាមីន និងហេរ៉ូអ៊ីន មានប្រភពពីតំបន់ត្រីកោណមាស ដោយឡែក កូកាអ៊ីន មានប្រភពពីអាមេរិកខាងត្បូង និងអាមេរិកកណ្ដាល ហើយកេតាមីន និងម៉ិចស្តាស៊ី មួយចំនួនមានប្រភពពីតំបន់អឺរ៉ុប។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងទៀតថា បណ្តាអង្គភាពអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ ឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
*បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១០,៧៤៣ករណី (នៅឆ្នាំ២០២៤ បានចំនួន១០,៦៣០ករណី) កើន១១៣ករណី ស្មើ១,០៦% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ឃាត់ខ្លួនជនសង្ស័យ ចំនួន២៧,៨៨៤នាក់ (នៅឆ្នាំ២០២៤មានចំនួន២៧,០៧១នាក់) កើន៨១៣នាក់ ស្មើ៣% បើប្រៀបធៀបនឹងឆ្នាំ២០២៤
*ចាប់យកគ្រឿងញៀនចំនួន៥តោន ៨៩៧គីឡូក្រាម (នៅឆ្នាំ២០២៤ មានចំនួន១៤តោន៩០៩គីឡូក្រាម) ថយចុះ ៩តោន០១២គីឡូក្រា។ ស្មើ៦០,៤៥% បើប្រៀបធៀបនឹងឆ្នាំ២០២៤
*បំផ្លាញដំណាំកញ្ញាបាន១២,២១២ដើម (នៅឆ្នាំ២០២៤ មានចំនួន១៧,៧៨៥ដើម) ថយចុះ៥,៥៧៣ដើម
*ចាប់យកកញ្ញាក្រៀម ៥២៥គីឡូក្រាម (នៅឆ្នាំ២០២៤ មានចំនួន ១៤២គីឡូក្រាម) កើន៣៨៣គីឡូក្រាម
*រឹបអូសសារធាតុគីមីផ្សំចំនួន៤២តោន ៨១៤គីឡូក្រាម (នៅឆ្នាំ២០២៤មានចំនួន៣៥៤គីឡូក្រាម) កើន៤២តោន ៤៦៩គីឡូក្រាម។
ជាមួយគ្នានេះ បន្ថែមពីលទ្ធផលការងារបង្ក្រាបខាងលើ សមត្ថកិច្ចបានអនុវត្តននូវវិធានការរដ្ឋបាល សរុបចំនួន១៤,៩៤៦លើក (ឆ្នាំ២០២៤ មានចំនួន១,០៩២លើក) កើនឡើង១៣,៣៥៤លើក ក្នុងនោះ៖
*ចុះបិទអាជីវកម្ម ចំនួន ១២ទីតាំង ស្មើ២គោលដៅ (ផ្ទះសំណាក់ និងKTV)
*ចុះអប់រំទីតាំងអាជីវកម្ម ចំនួន ១៤,១៩៤លើក ស្មើ៥គោដៅ (សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល បារ ខេធីវី និងក្លឹប)
*អញ្ជើញម្ចាស់ទីតាំងអាជីវកម្មមកប្រជុំ៧៤០លើក អ្នកចូលរួម ៣៤,៧០៧នាក់ (ស្រី១៧.២៥៧នាក់)
*ឆ្មក់ធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើក្រុមគោលដៅមានតម្រុយប្រើប្រាស់គ្រឿងញៀន បានចំនួន១,១៦៣លើក លើមុខសញ្ញាចំនួន១,៧៩៦នាក់ រកឃើញវិជ្ជមាន សារធាតុញៀន១,៥១០នាក់៕










ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 15-04-2026, 02:15 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ពិធីពូនភ្នំខ្សាច់ គឺជាកិច្ចពិធីមួយ ដែលពុទ្ធបរិស័ទនៅក្នុងប្រទេសកម្ពុជា តែងតែនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយ នៅតាមគ្រប់ទីវត្តអារាម នៅពេលមានពិធីបុណ្យចូលឆ្នាំខ្មែរ។ ពិធីនេះធ្វើឡើងក្នុងជំនឿផ្តាច់នូវកម្មពៀរ ហើយទទួលមកវិញ នូវបុណ្យកុសលនៅជាតិនេះ និងជាតិខាងមុខ។
លោក ហ៊ុន ម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 02:03 PM, ចំនួនអ្នកអានៈ 33ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ និងមិនបាននិយាយចំឈ្មោះអ៉ីស្រាអែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ឬក្រុមហេសបូឡា គាំទ្រដោយអ៉ីរ៉ង់ អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី ឥណ្ឌូណេស៊ី ជប៉ុន ហ្ស៊កដានី សៀរ៉ាឡេអូន ស្វីស និងចក្រភពអង់គ្លេស ក៏បានបង្ហាញការព្រួយប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 02:01 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តកំពង់ចាម៖ ជនដៃដល់ដែលជាអតីតប្តីបាញ់ប្រពន្ធជាជាងសាឡនស្លាប់នៅទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅខេត្តកំពង់ចាម ថ្ងៃទី១៥ មេសា ២០២៦ !
សូមជំរាបថា ករណីបាញ់បាញ់ប្រហារនារីម្នាក់ជាជាងសាឡន ពីសំណាក់អតីតប្តីបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា ឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:26 AM, ចំនួនអ្នកអានៈ 3ដង
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព និងការរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:20 AM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ បានដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង ប្រវែង២៥០
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:10 AM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖កម្មវិធី«នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើងរយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:05 AM, ចំនួនអ្នកអានៈ 30ដង
លោក Vance បានដឹកនាំប្រតិភូអាមេរិក ដែលបានជួបចរចាគ្នាជាមួយក្រុមមន្រ្តីអ៉ីរ៉ង់ នៅប៉ាគីស្ថានកាលពីចុងសប្តាហ៍មុន ប៉ុន្តែកិច្ចពិភាក្សានោះបានបន្តបញ្ចប់ទៅ ដោយមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជាអចិន្រ្តៃយ៍ នូវសង្រ្គាមជាង ៥សប្តាហ៍របស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 08:57 AM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 08:41 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ សហគមខ្មែរនៅប្រទេសបារាំង នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធី «សង្រ្កាន្តខ្មែរនៅវត្តច័ន្ទរង្សី»ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០។ដោយមានការចូលរួមពីញាតិមិត្តពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលរស់នៅប្រទេសបារាំងយ៉ាងច្រើនកុះក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 08:37 PM, ចំនួនអ្នកអានៈ 39ដង
លោក ត្រាំ បានថ្លែងថា កងទ័ពអាមេរិកនឹងសហការជាមួយប្រទេសផ្សេងៗទៀត ដើម្បីបិទខ្ទប់ចរាចរណ៍ផ្លូវសមុទ្រនៅក្នុងតំបន់នោះ បន្ទាប់ពីកិច្ចចរចាកាលពីចុងសប្តាហ៍មិនអាចឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរយៈពេល ៦សប្តាហ៍ជាមួយអ៊ីរ៉ង់។ ក្រោយមក យោធាអាមេរិកបានបញ្ជាក់ថា ការបិទខ្ទប់នេះនឹងអនុវត្តតែចំពោះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 07:35 PM, ចំនួនអ្នកអានៈ 34ដង
សង្រ្គាមដណ្តេីមអំណាចរវាងកងទ័ពស៊ូដង់ និងកងកម្លាំងប៉ារ៉ាយោធា (RSF) ដែលឈានចូលដល់ឆ្នាំទី៣ កាលពីថ្ងៃពុធសប្តាហ៍មុន បានបង្កឱ្យមានភាពអត់ឃ្លាន និងធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ ចំពោះមុខវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក។
របាយការណ៍ពីអង្គការមិនមែនរដ្ឋាភិបាល (NGO) មួយចំនួន បានឱ្យដឹងថាមន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 05:56 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា កន្លងកន្លងមកតែងតែចង់មានទំនាក់ទំនងល្អជាមួយអាមេរិក និងជាមួយចិន ជាដើម ប៉ុន្តែហាក់នៅមិនទាន់មានតម្លៃគ្រប់គ្រាន់ក្នុងភូមិសាស្រ្តនយោបាយ ដែលអាចឲ្យមហាអំណាចទាំង២ ផ្ដល់ភាពសំខាន់លើកម្ពុជាគ្រប់គ្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 05:53 PM, ចំនួនអ្នកអានៈ 38ដង
ទីក្រុងវ៉ាសូវី បានលេចមុខជាអ្នកទិញអាវុធដ៏សំខាន់ពីទីក្រុងសេអ៊ូល ហើយបានចុះកិច្ចព្រមព្រៀងតម្លៃជាង ៤០ពាន់លានដុល្លារ នៅឆ្នាំ២០២២។ កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះគ្របដណ្តប់លើ ការទិញរថក្រោះកូរ៉េខាងត្បូងដោយប៉ូឡូញ ប្រព័ន្ធកាំភ្លើងធំ Howitzer និងជេីងទម្របាញ់គ្រាប់រ៉ុក្កែត។
កូរ៉េខាងត្បូង និងប៉ូឡូញបាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 05:46 PM, ចំនួនអ្នកអានៈ 31ដង
ខេត្តបាត់ដំបង៖ សូមជម្រាបថា បាត់ដំបងគឺជាខេត្តដ៏ចំណាស់ប្រមូលផ្ដុំទៅដោយសិល្បៈវប្បធម៌ដ៏សំបូរបែប ដូច្នេះដើម្បីចូលរួមលើកកម្ពស់ដល់កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តឱ្យកាន់តែច្រើនឡើងរដ្ឋបាលខេត្តបាត់ដំបង ក្រោមគំនិតផ្តួចផ្តើមពីលោក សុខ លូ អភិបាលខេត្ត បានរៀបចំស្ថាបនាសួនសិល្បៈ ដែលម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 02:50 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 762 នាក់ |
|
| ម្សិលមិញ |
: 727 នាក់ |
|
| សរុបទាំងអស់ |
: 11304978 នាក់ |
|
|