កម្ពុជារៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ រយៈពេល៥ថ្ងៃ
ចុះថ្ងៃទី: 06-09-2025, 06:24 AM, ចំនួនអ្នកអានៈ 502ដង
ម្មវិធីនេះ រៀបចំឡើងដោយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការរាជធានីភ្នំពេញ៖ ជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលដឹកនាំដោយលោកស្រី Holly Hong ដើម្បីស្វែងរកខ្សែភាពយន្តដ៏ល្អឯក ដែលនឹងទទួលពានរង្វាន់ភាពយន្តឆ្នើម (Best Film) ប្រចាំឆ្នាំ។កម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ ប្រចាំឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងរយៈពេល៥ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ លោក Tang Ke អនុប្រធាន​ប៉ុស្តិ៍​ភាពយន្ត​ចិន បានសម្តែងភាពរីករាយ​ ដែល​ភាពយន្តចិន ត្រូវបានចាក់បញ្ចាំងនៅ​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា​លើក​ទី​៣។ ក្នុងនាមប៉ុស្តិ៍ភាពយន្តចិន លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំកម្មវិធីនេះ។ លោក បានបន្តថា ឥឡូវនេះវាជាវេទិកាប្រព័ន្ធផ្សព្វផ្សាយពេញលេញ សម្រាប់ខ្សែភាពយន្តចិន រួមបញ្ចូលគ្នានូវទូរទស្សន៍ ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយថ្មី ដែលជាវេទិកាដ៏ធំ និងមានឥទ្ធិពលបំផុតរបស់ប្រទេសចិន សម្រាប់ការផ្សព្វផ្សាយវប្បធម៌ភាពយន្ត។ យើងមិនត្រឹមតែបង្ហាញភាពយន្តចិន និងបរទេសនោះទេ ប៉ុន្តែថែមទាំងជួយភាពយន្តចិនទៅកាន់ប្រទេសផ្សេងៗ និងជំរុញការផ្លាស់ប្តូរវប្បធម៌អន្តរជាតិតាមរយៈខ្សែភាពយន្តផងដែរ។ មហោស្រពបានទទួលស្នាដៃភាពយន្តចូលរួមចំនួន១៥០រឿង ក្នុងនោះមានភាពយន្តខ្នាតវែងចំនួន៦០រឿង និងភាពយន្តខ្នាតខ្លីចំនួន៩០រឿង។ ក្នុងចំណោមភាពយន្តខាងលើនេះ កម្ពុជាមានស្នាដៃភាពយន្តខ្នាតវែងចំនួន០២រឿង និងភាពយន្តខ្នាតខ្លីចំនួន ១៧រឿង ចូលរួមប្រកួតប្រជែង។ គណៈកម្មការ បានជ្រើសរើសភាពយន្តខ្នាតវែង ចំនួន១០រឿង និងភាពយន្តខ្នាតខ្លីចំនួន ៥រឿង ដើម្បីចាក់បញ្ចាំងជូនទស្សនាដោយសេរី នៅរោងភាពយន្ត Fable Cinema ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងចំណោមភាពយន្តទាំងនោះ មានភាពយន្តខ្មែរខ្នាតវែងគឺរឿង «ភ្លើងឆេះក្លឹបក្រោមដី» (ផលិតកម្មអិលឌី ភីកឈរ) និងភាពយន្តឯកសារខ្នាតខ្លីមានចំណងជើង «និយាយឡើងវិញ» ក៏បានជ្រើសរើសក្នុងការចាក់បញ្ចាំងផងដែរ។ វេទិកាឧស្សាហកម្មភាពយន្ត (Film Forum) ក្រោមប្រធានបទ «ភាពយន្តអាស៊ីកំពុងឈានទៅកាន់កម្រិតថ្មីមួយគួរឱ្យកត់សម្គាល់» ដែលនឹងរៀបចំនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៩ ដល់ម៉ោង១២ ថ្ងៃត្រង់ នៅរោងភាពយន្ត Fable Cinema ដោយមានវាគ្មិនកម្ពុជា និងបរទេស ៥រូប នឹងពិភាក្សាលើប្រធានបទនេះ ដោយមានការចូលរួមពីផលិតករ អ្នកដឹកនាំរឿង អ្នកនិពន្ធ និងសិស្សនិស្សិតចំនួន ៨០នាក់។ សម្រាប់កម្មវិធីចែកពានរង្វាន់ នឹងរៀបចំនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ នៅកោះពេជ្រ (Koh Pich City Hall)។ កម្មវិធីនេះ នឹងធ្វើការប្រគល់ពានរង្វាន់សរុបចំនួន២១ពាន ជូនផលិតករ សិល្បករ សិល្បការិនី អ្នកជំនាញក្នុងវិស័យភាពយន្ត ដែលក្នុងនោះមានពានរង្វាន់សំខាន់ (Main Award) ចំនួន១៣, ពានរង្វាន់កិត្តិយស(Honor Award) ចំនួន៦ និងពានរង្វាន់លើកទឹកចិត្ត (Rise-Up Award) ចំនួន២។ កម្មវិធីនឹងគោរពស្នើសុំលោស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រគល់ពានរង្វាន់ ភាពយន្តឆ្នើម (Best Film) ជូនម្ចាស់ជ័យលាភី។ ពិធីនេះ នឹងមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងទេសចរណ៍, ក្រសួងព័ត៌មាន, ក្រសួងបរិស្ថាន, ក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ ព្រមទាំងស្ថានទូតចិនប្រចាំកម្ពុជា, ផលិតករភាពយន្ត អ្នកដឹកនាំរឿង និងអ្នកជំនាញក្នុង ឧស្សាហកម្មភាពយន្តសរុបចំនួន៥០០នាក់។ ចំពោះសមាសភាពគណៈមេប្រយោគ (ប្រធាន១រូប និងសមាជិក៤រូប) រួមមាន៖ *កញ្ញា LIU Miaomiao, ចិន (អ្នកដឹកនាំនិងអ្នកសរសេររឿង) ជាប្រធាន *លោក YANG Chan, ចិន (អ្នកដឹកនាំ ផលិតករ) *លោក GEORGIEV Atanas, សាធារណរដ្ឋម៉ាសេដូនខាងជើង (ផលិតករ និងជាអ្នកកាត់ត) *លោក Sovichea CHEAP, កម្ពុជា (អនុប្រធាននាយកដ្ឋានភាពយន្ត) *លោក Jatla SIDDARTHA, ឥណ្ឌា (អ្នកដឹកនាំ អ្នកសរសេរ និងជាអ្នកថតភាពយន្ត) ដោយឡែកពានរង្វាន់ដែលត្រូវប្រគល់ពានរង្វាន់សរុបចំនួន២១ រួមមាន៖ ពានរង្វាន់សំខាន់ (Main Competition Award)ចំនួន១៣, ពានរង្វាន់កិត្តិយស (Asian Honor Section) ចំនួន៦ និងពានរង្វាន់សម្រាប់ភាពយន្តខ្នាតខ្លី (RISE-UP Section)ចំនួន២ ផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 15-04-2026, 05:13 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖តួអង្គទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ្រិស្តសករាជ ២០២៦ កញ្ញា គង់ អាន (Kon Ant) និងក្លាយជាបវរកញ្ញាអន្តរជាតិ តំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងបវរកញ្ញា (Miss Internationl) នៅប្រទសជប៉ុននាពេលខាងមុខ។ នេះបើតាមលោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ ដែលជាអ្នកសម្របសម្រួលលើក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 05:09 PM, ចំនួនអ្នកអានៈ​ 33ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថាលោកប្រធានាធិបតី Prabowo Subianto ត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅឯវិមាន Elysee កាលពីថ្ងៃអង្គារ ជាទីដែលមេដឹកនាំទាំង២ បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ តាមសេចក្ដីថ្លែងការណ៍ដដែល កិច្ចសហប្រតិប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 05:07 PM, ចំនួនអ្នកអានៈ​ 27ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង កូរ៉េខាងជើងត្រូវបានជឿជាក់ថាកំពុងធ្វើប្រតិបត្តិការរោងចក្រជាច្រើនសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលជាជំហានដ៏សំខាន់មួយក្នុងការផលិត ក្បាលគ្រាប់នុយក្លេអ៊ែរ។ រោងចក្រនុយក្លេអ៊ែរទាំងនោះរួមមានរោងចក្រ Yongbyon ដែលកូរ៉េខាងជើងត្រូវបានរាយការណ៍ថាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 05:02 PM, ចំនួនអ្នកអានៈ​ 26ដង
ដោយផ្អែកលើឯកសារយោធាអ៉ីរ៉ង់ដែលបានបែកធ្លាយ Financial Times បានឱ្យដឹងថាផ្កាយរណបស៊ើបការណ៍ TEE-01B ដែលត្រូវបានផលិត និងបាញ់បង្ហោះដោយក្រុមហ៊ុនចិន Earth Eye Co ត្រូវបានកងកម្លាំងអវកាសនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ទិញកាលពីឆ្នាំ២០២៤ បន្ទាប់ពីផ្កាយរណបនេះត្រូវបានបាញ់បង្ហាញចូលទៅក្នុងទីអវកាសដោយចិន។ តាម Financial Times មេបញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 05:00 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖តាមការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសនេះថា ទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀត នៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 02:15 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ពិធីពូនភ្នំខ្សាច់ គឺជាកិច្ចពិធីមួយ ដែលពុទ្ធបរិស័ទនៅក្នុងប្រទេសកម្ពុជា តែងតែនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយ នៅតាមគ្រប់ទីវត្តអារាម នៅពេលមានពិធីបុណ្យចូលឆ្នាំខ្មែរ។ ពិធីនេះធ្វើឡើងក្នុងជំនឿផ្តាច់នូវកម្មពៀរ ហើយទទួលមកវិញ នូវបុណ្យកុសលនៅជាតិនេះ និងជាតិខាងមុខ។ លោក ហ៊ុន ម៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 02:03 PM, ចំនួនអ្នកអានៈ​ 33ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ និងមិនបាននិយាយចំឈ្មោះអ៉ីស្រាអែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ឬក្រុមហេសបូឡា គាំទ្រដោយអ៉ីរ៉ង់ អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី ឥណ្ឌូណេស៊ី ជប៉ុន ហ្ស៊កដានី សៀរ៉ាឡេអូន ស្វីស និងចក្រភពអង់គ្លេស ក៏បានបង្ហាញការព្រួយប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 02:01 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តកំពង់ចាម​៖ ជនដៃដល់ដែលជាអតីតប្តីបាញ់ប្រពន្ធជាជាងសាឡនស្លាប់នៅទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅខេត្តកំពង់ចាម​ ថ្ងៃទី១៥​ មេសា​ ២០២៦ ! សូមជំរាបថា ករណីបាញ់បាញ់ប្រហារនារីម្នាក់ជាជាងសាឡន ពីសំណាក់អតីតប្តីបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 09:26 AM, ចំនួនអ្នកអានៈ​ 3ដង
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព និងការរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 09:20 AM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ បានដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង ប្រវែង២៥០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 09:10 AM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖កម្មវិធី«នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើងរយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 09:05 AM, ចំនួនអ្នកអានៈ​ 30ដង
លោក Vance បានដឹកនាំប្រតិភូអាមេរិក ដែលបានជួបចរចាគ្នាជាមួយក្រុមមន្រ្តីអ៉ីរ៉ង់ នៅប៉ាគីស្ថានកាលពីចុងសប្តាហ៍មុន ប៉ុន្តែកិច្ចពិភាក្សានោះបានបន្តបញ្ចប់ទៅ ដោយមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជាអចិន្រ្តៃយ៍ នូវសង្រ្គាមជាង ៥សប្តាហ៍របស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 08:57 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-04-2026, 08:41 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ សហគមខ្មែរនៅប្រទេសបារាំង នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធី «សង្រ្កាន្តខ្មែរនៅវត្តច័ន្ទរង្សី»ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០។ដោយមានការចូលរួមពីញាតិមិត្តពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលរស់នៅប្រទេសបារាំងយ៉ាងច្រើនកុះក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-04-2026, 08:37 PM, ចំនួនអ្នកអានៈ​ 39ដង
លោក ត្រាំ បានថ្លែងថា កងទ័ពអាមេរិកនឹងសហការជាមួយប្រទេសផ្សេងៗទៀត ដើម្បីបិទខ្ទប់ចរាចរណ៍ផ្លូវសមុទ្រនៅក្នុងតំបន់នោះ បន្ទាប់ពីកិច្ចចរចាកាលពីចុងសប្តាហ៍មិនអាចឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរយៈពេល ៦សប្តាហ៍ជាមួយអ៊ីរ៉ង់។ ក្រោយមក យោធាអាមេរិកបានបញ្ជាក់ថា ការបិទខ្ទប់នេះនឹងអនុវត្តតែចំពោះ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1115 នាក់
ម្សិលមិញ : 727 នាក់
សរុបទាំងអស់ : 11305331 នាក់