ប្រជាពលរដ្ឋនៅភូមិរង់ចាំ ទទួលបានការយកចិត្តទុកដាក់ពីព្រឹទ្ធសភា ក្នុងការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ
ចុះថ្ងៃទី: 24-11-2026, 08:13 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តបន្ទាយមានជ័យ៖ ក្នុងឱកាសនោះ លោក ប៉ុល លឹម ប្រធានក្រុម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងលោកបណ្ឌិត ធន់ វឌ្ឍនាអនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលការពិនិត្យព្យាបាលជំងឺនាពេលនេះ។ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងការចង្អុលបង្ហាញពីលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមមាន៖ ខេត្តបាត់ដំបង សៀមរាប ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ ដឹកនាំដោយលោក ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានដឹកនាំសហការជាមួយខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃក្រុមហ៊ុន Laboratoire Bioderma មកពីប្រទេសបារាំង ចុះរៀបចំពិធីពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាព រង់ចាំ ស្ថិតក្នុងភូមិរងចាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រយៈពេលពីរថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកប្រធានក្រុមភូមិភាគទី៤ បានគូសបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង បានចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តបន្ទាយមានជ័យ។ កាយវិការ និងសកម្មភាពមនុស្សធម៌នេះ ស្តែងចេញពីទឹកចិត្តអាណិត ស្រឡាញ់ និងចូលចិត្តបងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ពីសំណាក់ទាហានថៃ។ ជាមួយគ្នានោះ លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសុខភាពផ្ទាល់ខ្លួន និងអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ដោយមានប្រសាសន៍សង្កត់ធ្ងន់ថា «សំខាន់ខ្លាំងណាស់ ថ្នាំពេទ្យដែលយើងទទួលយកហើយនេះ សូមបងប្អូនពិសាឱ្យបានទៀងទាត់តាមវេជ្ជបញ្ជា។ សូមប្រុងប្រយ័ត្នចំពោះការហូបចុក ត្រូវធ្វើអនាម័យជាប់ជាប្រចាំ ហើយប្រសិនបើមានអាការៈឈឺថ្កាត់ សូមប្រញាប់ផ្តល់ព័ត៌មានឱ្យបានលឿនដល់អ្នកជិតខាង ឬអាជ្ញាធរ ដើម្បីជួយសង្គ្រោះទាន់ពេលវេលា កុំទុករហូតដល់ជំងឺធ្ងន់ធ្ងរ»។ ពាក់ព័ន្ធនឹងស្ថានការណ៍ប្រទេសជាតិ និងក្តីកង្វល់របស់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្នឆ្ងាយពីភូមិកំណើត ឯកឧត្តមប្រធានក្រុមភូមិភាគទី៤ បានជម្រាបជូនបងប្អូនឱ្យមានភាពកក់ក្តៅ និងជឿជាក់លើការដឹកនាំប្រកបដោយគិតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បាននិងកំពុងខិតខំប្រឹងប្រែងតវ៉ាទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពរំលោភបំពាន ហើយដកថយចេញពីទីតាំងដែលបានឈ្លានពាន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើងអាចវិលត្រឡប់ទៅរស់នៅក្នុងភូមិឋានដើមវិញបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។ លោកបានបញ្ជាក់បន្ថែមថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត ចំពោះខ្សែរបន្ទាត់ព្រំដែន ដែលកើតឡើងដោយការប្រើបាស់កម្លាំងប្រដាប់អាវុធ។ ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ បន្តរក្សាសាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយ ជុំវិញបញ្ហាបូរណភាពទឹកដី និងអធិបតេយ្យជាតិមាតុភូមិនៃយើងទាំងអស់គ្នា។ ជាចុងក្រោយ លោកប្រធានក្រុមភូមិភាគទី៤ បានអរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត ស្រុក អាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យ ដែលបានជួយសម្របសម្រួល និងសហការយ៉ាងរលូនឱ្យមានពិធីពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះ។ ជាលទ្ធផលនៃការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងរយៈពេលពីរថ្ងៃនេះ មានប្រជាពលរដ្ឋមកទទួលការពិនិត្យ និងព្យាបាលជំងឺសរុបចំនួន ៦៩៥នាក់ (ស្រ្តី ៤៦៧នាក់) និងអ្នកជំងឺដែលត្រូវបន្តតាមដានចំនួន ២៥នាក់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-11-2026, 03:59 AM, ចំនួនអ្នកអានៈ​ 32ដង
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈ ដែលជាហេតុបង្á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2026, 03:52 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ម៉ាត 7-Eleven ដែលជាម៉ាតលក់ភាគច្រើនជាផលិតផលថៃ មានការពេញនិយមខ្លាំងពីយុវវ័យកម្ពុជា មុនពេលមានសង្គ្រាមឈ្លានពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានាឆ្នាំ​២០​២៥​។ ក្រោយមានសង្គ្រាមឈ្លានពាននេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វ័យ នាំគ្នាលែងចូល​ម៉ាត​នេះតែ​ម្តង។ក្រុមហ៊ុន CP រáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 08:24 PM, ចំនួនអ្នកអានៈ​ 8ដង
ខេត្តកំពង់ធំ៖ លោក នួន ផារ័ត្ន បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់គណបក្ស ដោយជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ប្រកាន់ខ្ជាប់នូវវិន័យ ស្មារតីទទួលខុសត្រូវ និងការសហការគ្នាក្នុងការអនុវត្តភារកិច្ច ព្រមទាំងគោរពគោលការណ៍សមូហភាពដឹកនាំ បុគ្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 08:22 PM, ចំនួនអ្នកអានៈ​ 43ដង
ព្រះសីហនុ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួង ការពារ ជាតិ កម្ពុជា និងក្រសួងការពារជាតិចិន កងទ័ពនៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 08:15 PM, ចំនួនអ្នកអានៈ​ 31ដង
អេស្ដូនីបានប្រកាសពីផែនការបិទច្រកព្រំដែនគោកជាមួយរុស្ស៉ីចាប់ពីថ្ងៃទី១ ខែឆ្នូខាងមុខនេះតទៅសម្រាប់រយៈពេលយ៉ាងហោច ៦ខែ ក្រោយចោទថាសេវាសន្តិសុខរុស្ស៉ីជាអ្នកនៅពីក្រោយការប៉ុនប៉ងដុតបំផ្លាញក្រុមហ៊ុនផលិតអាវុធមួយរបស់អេស្ដូនី។ ប៉ុន្តែមូស្គូបានទាត់ចោលការចោទប្រកាន់បែបនេះ និងបានកោះហៅភារធារីអេស្ដáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 08:13 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តបន្ទាយមានជ័យ៖ ក្នុងឱកាសនោះ លោក ប៉ុល លឹម ប្រធានក្រុម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងលោកបណ្ឌិត ធន់ វឌ្ឍនាអនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកទទួá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 08:09 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖សមត្ថកិច្ចចាប់ខ្លួនបានហើយខ្មាន់កាំភ្លើងម្នាក់ ដែលករណីបាញ់ប្រហារស្ដ្រី២នាក់បណ្ដាលឲ្យស្លាប់ នាវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។ បើតាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងបញ្ជូនខ្មាន់កាំភ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 04:43 PM, ចំនួនអ្នកអានៈ​ 34ដង
គំនិតបង្កើតបច្ចេកវិទ្យានេះចាប់ផ្តើមតាំងពីឆ្នាំ ២០១២ ដោយលោក Dragan Tutic ដែលជាស្ថាបនិកក្រុមហ៊ុន។ បន្ទាប់ពីការស្រាវជ្រាវ និងសាកល្បងជាបន្តបន្ទាប់ ក្រុមហ៊ុន Oneka Technologies ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ដើម្បីអភិវឌ្ឍ និងនាំយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ជាក់ស្តែង។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅប្រទេសកាណាដា áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 04:38 PM, ចំនួនអ្នកអានៈ​ 21ដង
តាមសារព័ត៌មានវៀតណាម VnExspanress ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅម៉ោង ៨ព្រឹក ថ្ងៃអង្គារនេះ នៅឯភោជនីយដ្ឋានមួយកន្លែងនៅលើបណ្ដោយផ្លូវ Dong Da ដោយក៏បានបង្កការខូចខាតដល់អគារ និងផ្ទះមួយចំនួននៅក្បែរខាងផងដែរ។ ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាមវិញបានឱ្យដឹងថាការវាយតម្លៃបឋមបានបង្ហាញថាហេតុការណ៍នេះទំនងជាបណ្ដាលម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 04:36 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តព្រៃវែង៖ ក្នុងឱកាសនោះ លោក ហ៉ឺ បាវី និងលោក សួន សុម៉ាលីនអភិបាលខេត្ត និងក្រុមការងារ បានចុះទៅកាន់សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ស្ថិតក្នុងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ដើម្បីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ សមាជិកសហគមន៍ និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 03:26 PM, ចំនួនអ្នកអានៈ​ 9ដង
ឥណ្ឌូនេស៉ី៖ ទេសរដ្ឋមន្រ្តី គន់ គីម សូមសម្តែងក្តីសោមនស្សរីករាយ ចំពោះការឆឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ អគ្គលេខាធិការអាស៊ាន ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នាពេលនេះ។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធាន VECONAC ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូជួបពិភាក្សá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 03:22 PM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖ការមកដល់នៃនាវារបស់ចិន ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការ​មូលដ្ឋានសមុទ្ររាម។ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធ​ពល​ខេមរភូមិន្ទ បាន​ឱ្យ​ដឹងថា ​ដឹក​សម្ភារៈ​យោធា​របស់កងទ័ពរំដោះប្រជាជនចិន និងកងទ័ពចិន បាន​ចូល​ចតនៅឯកំá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 03:18 PM, ចំនួនអ្នកអានៈ​ 44ដង
Baomiguan ជាគណនីបណ្ដាញទំនាក់ទំនងសង្គមមួយគ្រប់គ្រងដោយរដ្ឋបាលជាតិការពារការសម្ងាត់រដ្ឋចិន បានឱ្យដឹងថាមន្ត្រីរដ្ឋបាលម្នាក់ដែលត្រូវបានកាត់ទោសប្រហារជីវិតខាងលើ ត្រូវបានបញ្ជាក់អត្តសញ្ញាណត្រឹមនាមត្រកូល Ma។ តាមរដ្ឋបាលដដែល ជនឈ្មោះ Ma នេះត្រូវបានជ្រើសរើសឱ្យធ្វើការដោយចារកម្មបរទេសមួយអំឡុងរូបគេបំពេញកាá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 03:17 PM, ចំនួនអ្នកអានៈ​ 33ដង
ការសម្រេចនេះ នឹងធ្វើឱ្យក្រុមហ៊ុន Megasspaneed លែងអាចទទួលបានការនាំចេញបច្ចេកវិទ្យាពីសហរដ្ឋអាមេរិកបានដោយងាយស្រួលទៀតឡើយ ដោយតម្រូវឱ្យមានការអនុញ្ញាតពិសេសពីក្រសួងពាណិជ្ជកម្មអាមេរិក ដែលសំណើភាគច្រើនទំនងជានឹងត្រូវច្រានចោល។ ករណីនេះបានផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីមានការសង្ស័យអំពីទំនាក់ទំនងរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 03:14 PM, ចំនួនអ្នកអានៈ​ 20ដង
សេចក្ដីរាយការណ៍របស់ Sydney Morning Herald កើតមានឡើងមុននាយករដ្ឋមន្ត្រីសូឡូម៉ុន លោក Matthew Wale ធ្វើទស្សនកិច្ចទៅកាន់អូស្ត្រាលី។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន សារព័ត៌មានអូស្ត្រាលីដដែលបានឱ្យដឹងទៀតថារដ្ឋាភិបាលរបស់លោក Matthew Wale កាលពីពេលថ្មីៗនេះបានប្រាប់ប៉េកាំងថាសូឡូម៉ុននឹងមិនបន្តកិច្ចព្រមព្រៀងសន្តិសុខមានរយៈពេá
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 588 នាក់
ម្សិលមិញ : 2232 នាក់
សរុបទាំងអស់ : 11591968 នាក់