| កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ |
|
| ចុះថ្ងៃទី: 24-11-2026, 01:14 PM, ចំនួនអ្នកអានៈ 31ដង |
|
|
រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិចិន កងទ័ពនៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មនិងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌»។
កងទ័ពកម្ពុជា និងចិន ធ្វើសមយុទ្ធរួមគ្នាលើកទី៨ ក្នុងទ្រង់ទ្រាយធំរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ សមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានទាំងលើគោក សមុទ្រ និងលើអាកាស។
សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ការផ្លាស់ប្ដូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ និងការពង្រឹងចំណង មិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ សមយុទ្ធនេះ ក៏ផ្ដោតសំខាន់លើការប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការបានឲ្យដឹងទៀតថា ទីកន្លែង ដែលនឹងត្រូវធ្វើសមយុទ្ធនេះ ទី១៖ សមយុទ្ធលើគោក និងអាកាស នៅវិទ្យាស្ថាននាយទាហានចម្រុះ និងសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី, ទី២៖ សមយុទ្ធលើសមុទ្រ និងអាកាស នៅមូលដ្ឋានសមុទ្ររាម មូលដា្ឋនទ័ពអាកាសកងកេង និងតំបន់សមុទ្រ ខេត្តព្រះសីហនុ។
ក្នុងអំឡុងពេលសមយុទ្ធនេះ នឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យា ដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាពការងារសង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធជាដើម។
ដើម្បីឱ្យកិច្ចដំណើរការសមយុទ្ធខាងលើប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសុវត្ថិភាពខ្ពស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្បែតំបន់សមយុទ្ធ កុំមានការភិតភ័យចំពោះសកម្មភាពចល័តទ័ព ឬការប្រើប្រាស់គ្រាប់ពិត ក្នុងអំឡុងពេលហ្វឹកហ្វឺននេះ។
សូមបញ្ជាក់ថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិននេះ បានចាប់ផ្ដើមធ្វើឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ ពោល គឺមានចំនួន ៧លើករួចមកហើយ។ នៅឆ្នាំ២០១៧ សមយុទ្ធនេះ ត្រូវបានផ្អាកដោយហេតុផលជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ដោយឡែកនៅឆ្នាំ ២០២១ និង ឆ្នាំ២០២២ សមយុទ្ធនាគមាសក៏ត្រូវបានផ្អាកជាថ្មីម្តងទៀត ដោយសារតែប្រទេសទាំងពីរប្រឈមការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
តាមរយៈសមយុទ្ធដែលបានធ្វើកន្លងមកនេះ កងទ័ពប្រទេសទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងលើកិច្ចប្រតិបត្តិការប្រឆាំងភេរវកម្ម ការងារសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយ ការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ យុទ្ធវិធីទប់ទល់ដោយដ្រូន (Drone) ព្រមទាំងការពង្រីកសមត្ថភាពប្រតិបត្តិការរួមគ្នាយ៉ាងទូលំទូលាយទាំងលើគោក ដែនអាកាស និងលើកងទ័ពជើងទឹក (លម្ហសមុទ្រ) ក្នុងការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ។
សមយុទ្ធក៏បានលើកកម្ពស់ចំណងមិត្តភាព បង្កើនទំនុកចិត្ត និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។ បន្ថែមពីលើនេះ ក៏បានជួយបង្កើនសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមចំណែកការពារសន្តិភាព ស្ថិរភាពក្នុងតំបន់ និងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ក្រៅពីការធ្វើសមយុទ្ធជាមួយចិនហើយនោះ កម្ពុជាក៏ធ្លាប់ធ្វើសមយុទ្ធរួមគ្នាជាមួយអាមេរិក បាន៧លើករួចមកហើយដែរ ដោយសមយុទ្ធដំបូង គឺធ្វើឡើងនៅឆ្នាំ២០១០ ក្រោមប្រធានបទ «ឆ្មាំអង្គរ» ដែលជាគំនិតផ្តួចផ្តើមនៃបេសកម្មសន្តិភាពជាសាកល (Global Peace Operation Initiative-GPOI)ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរួមគ្នារវាងក្រសួងការពារជាតិ និងក្រសួងការបរទេសអាមេរិក ដើម្បីជួយបណ្ដុះបណ្ដាលកងរក្សាសន្តិភាព ដោយផ្ដោតលើការផ្ដល់ជំនួយមនុស្សធម៌ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ។កងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក គ្រោងនឹងធ្វើសមយុទ្ធរួមគ្នា «ឆ្មាំអង្គរ ២០២៧» (Angkor Sentinel 2027) ឡើងវិញនៅដើមឆ្នាំ២០២៧ បន្ទាប់ពីបានផ្អាកអស់រយ:ពេល ១០ឆ្នាំមកនោះ៕










ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-11-2026, 04:43 PM, ចំនួនអ្នកអានៈ 33ដង
គំនិតបង្កើតបច្ចេកវិទ្យានេះចាប់ផ្តើមតាំងពីឆ្នាំ ២០១២ ដោយលោក Dragan Tutic ដែលជាស្ថាបនិកក្រុមហ៊ុន។ បន្ទាប់ពីការស្រាវជ្រាវ និងសាកល្បងជាបន្តបន្ទាប់ ក្រុមហ៊ុន Oneka Technologies ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ដើម្បីអភិវឌ្ឍ និងនាំយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ជាក់ស្តែង។
ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅប្រទេសកាណាដា áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 04:38 PM, ចំនួនអ្នកអានៈ 20ដង
តាមសារព័ត៌មានវៀតណាម VnExspanress ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅម៉ោង ៨ព្រឹក ថ្ងៃអង្គារនេះ នៅឯភោជនីយដ្ឋានមួយកន្លែងនៅលើបណ្ដោយផ្លូវ Dong Da ដោយក៏បានបង្កការខូចខាតដល់អគារ និងផ្ទះមួយចំនួននៅក្បែរខាងផងដែរ។ ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាមវិញបានឱ្យដឹងថាការវាយតម្លៃបឋមបានបង្ហាញថាហេតុការណ៍នេះទំនងជាបណ្ដាលម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 04:36 PM, ចំនួនអ្នកអានៈ 29ដង
ខេត្តព្រៃវែង៖ ក្នុងឱកាសនោះ លោក ហ៉ឺ បាវី និងលោក សួន សុម៉ាលីនអភិបាលខេត្ត និងក្រុមការងារ បានចុះទៅកាន់សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ស្ថិតក្នុងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ដើម្បីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ សមាជិកសហគមន៍ និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:26 PM, ចំនួនអ្នកអានៈ 7ដង
ឥណ្ឌូនេស៉ី៖ ទេសរដ្ឋមន្រ្តី គន់ គីម សូមសម្តែងក្តីសោមនស្សរីករាយ ចំពោះការឆឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ អគ្គលេខាធិការអាស៊ាន ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នាពេលនេះ។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធាន VECONAC ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូជួបពិភាក្សá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:22 PM, ចំនួនអ្នកអានៈ 7ដង
រាជធានីភ្នំពេញ៖ការមកដល់នៃនាវារបស់ចិន ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម។ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ដឹកសម្ភារៈយោធារបស់កងទ័ពរំដោះប្រជាជនចិន និងកងទ័ពចិន បានចូលចតនៅឯកំá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:18 PM, ចំនួនអ្នកអានៈ 43ដង
Baomiguan ជាគណនីបណ្ដាញទំនាក់ទំនងសង្គមមួយគ្រប់គ្រងដោយរដ្ឋបាលជាតិការពារការសម្ងាត់រដ្ឋចិន បានឱ្យដឹងថាមន្ត្រីរដ្ឋបាលម្នាក់ដែលត្រូវបានកាត់ទោសប្រហារជីវិតខាងលើ ត្រូវបានបញ្ជាក់អត្តសញ្ញាណត្រឹមនាមត្រកូល Ma។ តាមរដ្ឋបាលដដែល ជនឈ្មោះ Ma នេះត្រូវបានជ្រើសរើសឱ្យធ្វើការដោយចារកម្មបរទេសមួយអំឡុងរូបគេបំពេញកាá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:17 PM, ចំនួនអ្នកអានៈ 33ដង
ការសម្រេចនេះ នឹងធ្វើឱ្យក្រុមហ៊ុន Megasspaneed លែងអាចទទួលបានការនាំចេញបច្ចេកវិទ្យាពីសហរដ្ឋអាមេរិកបានដោយងាយស្រួលទៀតឡើយ ដោយតម្រូវឱ្យមានការអនុញ្ញាតពិសេសពីក្រសួងពាណិជ្ជកម្មអាមេរិក ដែលសំណើភាគច្រើនទំនងជានឹងត្រូវច្រានចោល។ ករណីនេះបានផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីមានការសង្ស័យអំពីទំនាក់ទំនងរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:14 PM, ចំនួនអ្នកអានៈ 19ដង
សេចក្ដីរាយការណ៍របស់ Sydney Morning Herald កើតមានឡើងមុននាយករដ្ឋមន្ត្រីសូឡូម៉ុន លោក Matthew Wale ធ្វើទស្សនកិច្ចទៅកាន់អូស្ត្រាលី។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន សារព័ត៌មានអូស្ត្រាលីដដែលបានឱ្យដឹងទៀតថារដ្ឋាភិបាលរបស់លោក Matthew Wale កាលពីពេលថ្មីៗនេះបានប្រាប់ប៉េកាំងថាសូឡូម៉ុននឹងមិនបន្តកិច្ចព្រមព្រៀងសន្តិសុខមានរយៈពេá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:13 PM, ចំនួនអ្នកអានៈ 15ដង
នៅក្នុងបទសម្ភាសន៍ជាមួយ South China Morning Post ក្នុងទីក្រុង Shenzhen មុនជំនួបទ្វេភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង លោក Anwar ក៏បានកត់សម្គាល់ដែរថារូបលោកផ្ទាល់បានរកឃើញការចរចាជាមួយប៉េកាំង គឺមានភាពងាយស្រួលជាងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែលោកបានបញ្ជាក់ថានេះមិនមែនមានន័យថារដ្ឋាភិបាលរបស់មានទំនោរជ្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 01:15 PM, ចំនួនអ្នកអានៈ 42ដង
តាហ្ស៉ីគីស្ថានបានចូលរួមជាមួយប្រទេសឆាដ វ៉េណេស៊ុយអេឡា និងប្រទេសដែនកោះ Naoero (ប្រទេសដែនកោះប៉ាស៊ីហ្វិកពីមុនមានឈ្មោះថា Nauru) ដែលសុទ្ធសឹងជាប្រទេសបានប្រកាសពីការដកខ្លួនរបស់ពួកគេចេញពី ICC ចាប់តាំងពីសហរដ្ឋអាមេរិកអំពាវនាវឱ្យបណ្ដាប្រទេសជាសមាជិកដកខ្លួនចេញពីតុលាការអន្តរជាតិមួយនេះកាលពីខែកក្កដាកន្លងទៅ។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 01:14 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិចិន កងទ័ពនៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 01:02 PM, ចំនួនអ្នកអានៈ 41ដង
អ្នកនាំពាក្យបានប្រកាសថា៖ «បន្ទាប់ពីពិចារណាយ៉ាងយកចិត្តទុកដាក់ ការបង្ហោះយានអវកាសមានមនុស្សបើកបរ Shenzhou-24 ត្រូវបានកំណត់គោលដៅនៅវេលាម៉ោង ៨៖១៨ នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង ថ្ងៃទី២៥ ខែវិច្ឆិកា។ ក្រុមអវកាសយានិករួមមាន លោក Tang Hongbo, លោក Wu Yi និងអវកាសយានិកប៉ាគីស្ថាន លោក Muhammad Zeeshan Ali ដោយលោក Tang Hongbo ធ្វើជាមេបញ្ជាការ»។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 01:01 PM, ចំនួនអ្នកអានៈ 25ដង
ការចោទប្រកាន់ជាផ្លូវការខាងលើធ្វើឡើងក្រោយមានការចោទប្រកាន់ថាក្រុមមន្ត្រីមួយចំនួនមានជាប់ពាក់ព័ន្ធនឹងការលួចស្ដាប់ទូរស័ព្ទប្រធានាធិបតី លោក Prabowo រួមទាំងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល សកម្មជន និងអ្នកសារព័ត៌មាន។ លោក Asespan Safrudin ជាប្រធានអង្គភាពស៊ើបអង្កេតព្រហ្មទណ្ឌរបស់ប៉ូលិសឥណ្ឌូណេស៊ី បានឱ្យáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 11:20 AM, ចំនួនអ្នកអានៈ 34ដង
លោក Pachocki បានបញ្ជាក់ថា ខណៈដែលវិធីសាស្ត្រវាយតម្លៃសមត្ថភាពជាក់ស្តែងនាពេលបច្ចុប្បន្នឆាប់ហួសសម័យ រង្វាស់ Perspanlexity ដែលសំដៅលើកម្រិតភាពត្រឹមត្រូវនៃការទស្សន៍ទាយពាក្យរបស់ម៉ូដែល AI នៅតែជារង្វាស់ដ៏មានប្រសិទ្ធភាព និងច្បាស់លាស់បំផុត។ ជាក់ស្តែង វឌ្ឍនភាពនៃការធ្លាក់ចុះនៃកម្រិត Perspanlexity ចាប់តាំងពីជំនាន់ GPT-3.5 រហូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 11:17 AM, ចំនួនអ្នកអានៈ 43ដង
ប្រភពព័ត៌មានពីយោធាកូរ៉េខាងត្បូង Yonhaspan បានឱ្យដឹងថាយន្ដហោះយោធារុស្ស៉ីជាច្រើនគ្រឿង មិនមែនយន្ដហោះកូរ៉េខាងជើងនោះទេដែលបានហោះចូលក្នុងដែនកំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េខាងត្បូង (KADIZ) នៅពីលើតំបន់សមុទ្រខាងកើត។ ការកែតម្រូវព័ត៌មាននេះធ្វើឡើងបន្ទាប់ពី Yonhaspan ពីដំបូងឡើយបានរាយការណ៍ពីករណីសង្ស័យថាយន្á
 ព័ត៌មានលម្អិត
|
|
|