| ទឹកធ្លាក់ ជីអាំង គោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ នៅខេត្តមណ្ឌលគិរី កំពុងក្លាយជាប្រភពចំណូលសេដ្ឋកិច្ចថ្មី ដល់ជនជាតិដើមភាគតិច |
|
| ចុះថ្ងៃទី: 11-11-2026, 11:22 AM, ចំនួនអ្នកអានៈ 18ដង |
|
|
ខេត្តមណ្ឌលគិរី៖ អ្នកទេសចរអាចធ្វើដំណើរចេញពីក្រុងសែនមនោរម្យ ដោយធ្វើដំណើរតាមផ្លូវក្រាលគ្រួសក្រហមប្រមាណ ២០គីឡូម៉ែត្រ ហើយបន្តចូលតាមផ្លូវមួយខ្សែទៀតប្រមាណ ៤គីឡូម៉ែត្រ ទើបដល់ទីតាំងទឹកធ្លាក់។ មកដល់ទីនេះ អ្នកទេសចរក៏អាចមើលឃើញពីជីវភាពរស់នៅ និងវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី។
តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង មានចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី ស្ថិតនៅភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់សម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងរីករាយជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាត។
បើតាមលោក សុគុណ ជុ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង ស្ថិតនៅភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា សហគមន៍នេះបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ហើយនៅទីតាំងទឹកធ្លាក់កន្លែងនេះមានបោះតង់ មានសេវាជូនភ្ញៀវកម្សាន្ត បម្រើម្ហូបអាហារ។ ក្រៅពីនេះ ភ្ញៀវអាចងូតទឹកកម្សាន្ត ដើរលេងតាមព្រៃភ្នំជាដើម។ នៅសហគមន៍ក៏មានសត្វកម្រជាច្រើនដូចជា៖ ឈ្លូស ប្រើស ជ្រូកព្រៃ ស្វា មាន់ព្រៃជាដើម។
លោកបានបញ្ជាក់ថា គិតមកដល់ពេលនេះ សមាជិកសហគមន៍សរុប ៣១នាក់ ក្នុងចំណោមនេះសុទ្ធសឹងជាអ្នកបម្រើសេវាវិស័យទេសចរណ៍ និងជាអ្នកប្រកបរបរកសិកម្ម។ ពិសេសជាងនេះ រាល់ដំណាំ និងសត្វចិញ្ចឹមរបស់ពួកគាត់ តែងយកមកលក់ឱ្យភ្ញៀវទេសចរ ដែលផ្តល់នូវចំណូលដល់គ្រួសារពួកគាត់។ សម្រាប់ម្ហូបអាហារដែលបម្រើភ្ញៀវទេសចរសុទ្ធសឹងជារបស់ធម្មជាតិ ដាំ និងរកបាននៅទីនោះផ្ទាល់តែម្តង។
ប្រធានសហគមន៍រូបនេះបានប្រាប់ថា រាល់ការមកទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព និងការអភិវឌ្ឍន៍សហគមន៍។ វាបានជួយបង្កើតឱកាសការងារសម្រាប់សហគមន៍មូលដ្ឋានក្នុងការប្រកបរបរប្រកបដោយចីរភាព ពង្រឹងសមត្ថភាពសហគមន៍ និងជំរុញការការពារធនធានធម្មជាតិដែលពួកគេតែងអាស្រ័យផល។
ដោយឡែកលោក ហេង ខេង អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា ក្នុងចំណោមសហគមន៍ទាំង២៦ នៅខេត្តមណ្ឌលគិរី មានទាំងសហគមន៍តំបន់ការពារធនធានធម្មជាតិ និងសហគមន៍ជនជាតិដើមភាគតិច។ ដោយឡែកសហគមន៍ទេសចរណ៍ធម្មជាតិវិញមានចំនួន៣ គឺសហគមន៍ឡែងកៅ នៅភូមិអណ្តូងក្រឡឹង សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង និងសហគមន៍ទេសចរណ៍ភ្នំណាំលៀរ ដែលជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយ ស្ថិតនៅក្នុងស្រុកពេជ្រចិន្តា ខេត្តមណ្ឌលគិរី។
លោកបានប្រាប់ថា ក្រៅពីតំបន់ទេសចរណ៍ល្បីៗក្នុងខេត្តមណ្ឌលគិរី សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង មានទីតាំងស្ថិតនៅតំបន់ទេសភាពដ៏ស្រស់ត្រកាលនៃដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី។ លើសពីនេះ ទឹកធ្លាក់ជីអាំងបានផ្តល់ឱ្យភ្ញៀវទេសចរនូវបទពិសោធន៍ពីធម្មជាតិ ដែលរួមចំណែកគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិក្នុងតំបន់។ នៅទីនេះ ភ្ញៀវទេសចរអាចស្វែងយល់ពីសម្រស់ធម្មជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន និងស្វែងយល់ពីមរតកវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិចពូនង។
គួរឱ្យដឹងថា តាមរយៈការគាំទ្រថវិកាពីគម្រោងរេដបូកកែវសីមា ក្រោមការអនុវត្តដោយអង្គការ WCS Cambodia សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី និងការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ CRDT សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង-Chy Ang Community Based Ecotourism បាននឹងកំពុងអភិវឌ្ឍខ្លួន ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងគយគន់សម្រស់ព្រៃព្រឹក្សាដ៏ស្រស់ត្រកាលនៃដែនជម្រកសត្វព្រៃកែវសីមា។
បន្ថែមពីសម្រស់ព្រៃដ៏ខៀវស្រងាត់ និងទឹកធ្លាក់ដ៏ថ្លាឆ្វង់ សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង ក៏មានសេវាកម្មទេសចរណ៍ដូចជា៖ ការរៀបចំម្ហូបអាហារ ផ្ទះស្នាក់ កន្លែងបោះតង់ ការសម្តែងរបាំជនជាតិដើមភាគតិច និងសេវាកម្មនាំភ្ញៀវទេសចរផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ៖ 088 980 6026/ 096 740 1086។
ទឹកធ្លាក់ «ជីអាំង» មានលក្ខណៈពិសេស ដោយទឹកហូរធ្លាក់ជាដំណាក់ៗជាច្រើនជាន់ អមដោយព្រៃឈើបៃតងខៀវស្រងាត់ វាលស្មៅធម្មជាតិ និងជួរភ្នំតូចធំដែលលេចត្រដែត ជាពិសេសនៅពេលព្រឹកមានអ័ព្ទស្រាលគ្របដណ្តប់ បង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាត និងមានបរិយាកាសត្រជាក់ស្រួល ស្ងប់ស្ងាត់ សមស្របសម្រាប់ការសម្រាក និងកម្សាន្តនៅថ្ងៃចុងសប្តាហ៍។ ក្នុងរដូវវស្សា និងដើមរដូវរងា តំបន់នេះកាន់តែមានសម្រស់ទាក់ទាញ ដោយរុក្ខជាតិលូតលាស់ខៀវស្រងាត់ ពពក និងអ័ព្ទអណ្តែតតាមជ្រលងភ្នំ ដែលជាទីពេញនិយមសម្រាប់អ្នកស្រឡាញ់ធម្មជាតិ ការថតរូប និងការធ្វើដំណើរកម្សាន្តបែបផ្សងព្រេង។
បច្ចុប្បន្ន ទឹកធ្លាក់ «ជីអាំង» នៅតែអាចចុះងូតទឹក និងលេងកម្សាន្តបាន ទោះបីលំហូរទឹកមានកម្លាំងខ្លាំងជាងរដូវប្រាំងបន្តិចក៏ដោយ។ ប៉ុន្តែ ភ្ញៀវទេសចរត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្ននៅពេលចុះលេងទឹក និងគោរពតាមការណែនាំរបស់អ្នកគ្រប់គ្រងតំបន់។ ជាមួយសម្រស់ធម្មជាតិដ៏ទាក់ទាញ និងបរិយាកាសស្រស់ស្រាយ រមណីយដ្ឋានទឹកធ្លាក់ «ជីអាំង» កំពុងរង់ចាំស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្ត និងស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែបរបស់ខេត្តមណ្ឌលគិរី។
គួរបញ្ជាក់ថា តាមរយៈការដឹកនាំរបស់សហគមន៍ជនជាតិដើមភាគតិចពូនង ស្ថិតក្នុងភូមិពូញ៉ាវ និងការគាំទ្រពីគម្រោងរេដបូកកែវសីមា ភ្ញៀវទេសចរអាចរីករាយជាមួយសកម្មភាពជាច្រើន ដូចជា៖ ដើរទស្សនាព្រៃព្រឹក្សានៅក្នុងដែនជម្រកសត្វព្រៃកែវសីមា, ស្វែងយល់ពីការរស់នៅរបស់សត្វព្រៃនៅក្នុងទីជម្រកធម្មជាតិ, ហែលទឹកលេងកម្សាន្ត នៅទីតាំងទឹកធ្លាក់ដ៏ត្រជាក់ស្រស់ស្រាយ, ពិសាម្ហូបប្រចាំតំបន់របស់ជនជាតិដើមភាគតិច, ទទួលបទពិសោធន៍ស្នាក់នៅផ្ទះស្នាក់របស់សហគមន៍, ស្វែងយល់ពីវប្បធម៌ និងប្រពៃណីដ៏អស្ចារ្យរបស់ជនជាតិដើមភាគតិចពូនងជាដើម៕












ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-11-2026, 04:43 PM, ចំនួនអ្នកអានៈ 32ដង
គំនិតបង្កើតបច្ចេកវិទ្យានេះចាប់ផ្តើមតាំងពីឆ្នាំ ២០១២ ដោយលោក Dragan Tutic ដែលជាស្ថាបនិកក្រុមហ៊ុន។ បន្ទាប់ពីការស្រាវជ្រាវ និងសាកល្បងជាបន្តបន្ទាប់ ក្រុមហ៊ុន Oneka Technologies ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ដើម្បីអភិវឌ្ឍ និងនាំយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ជាក់ស្តែង។
ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅប្រទេសកាណាដា áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 04:38 PM, ចំនួនអ្នកអានៈ 19ដង
តាមសារព័ត៌មានវៀតណាម VnExspanress ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅម៉ោង ៨ព្រឹក ថ្ងៃអង្គារនេះ នៅឯភោជនីយដ្ឋានមួយកន្លែងនៅលើបណ្ដោយផ្លូវ Dong Da ដោយក៏បានបង្កការខូចខាតដល់អគារ និងផ្ទះមួយចំនួននៅក្បែរខាងផងដែរ។ ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាមវិញបានឱ្យដឹងថាការវាយតម្លៃបឋមបានបង្ហាញថាហេតុការណ៍នេះទំនងជាបណ្ដាលម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 04:36 PM, ចំនួនអ្នកអានៈ 29ដង
ខេត្តព្រៃវែង៖ ក្នុងឱកាសនោះ លោក ហ៉ឺ បាវី និងលោក សួន សុម៉ាលីនអភិបាលខេត្ត និងក្រុមការងារ បានចុះទៅកាន់សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ស្ថិតក្នុងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ដើម្បីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ សមាជិកសហគមន៍ និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:26 PM, ចំនួនអ្នកអានៈ 7ដង
ឥណ្ឌូនេស៉ី៖ ទេសរដ្ឋមន្រ្តី គន់ គីម សូមសម្តែងក្តីសោមនស្សរីករាយ ចំពោះការឆឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ អគ្គលេខាធិការអាស៊ាន ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នាពេលនេះ។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធាន VECONAC ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូជួបពិភាក្សá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:22 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖ការមកដល់នៃនាវារបស់ចិន ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម។ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ដឹកសម្ភារៈយោធារបស់កងទ័ពរំដោះប្រជាជនចិន និងកងទ័ពចិន បានចូលចតនៅឯកំá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:18 PM, ចំនួនអ្នកអានៈ 42ដង
Baomiguan ជាគណនីបណ្ដាញទំនាក់ទំនងសង្គមមួយគ្រប់គ្រងដោយរដ្ឋបាលជាតិការពារការសម្ងាត់រដ្ឋចិន បានឱ្យដឹងថាមន្ត្រីរដ្ឋបាលម្នាក់ដែលត្រូវបានកាត់ទោសប្រហារជីវិតខាងលើ ត្រូវបានបញ្ជាក់អត្តសញ្ញាណត្រឹមនាមត្រកូល Ma។ តាមរដ្ឋបាលដដែល ជនឈ្មោះ Ma នេះត្រូវបានជ្រើសរើសឱ្យធ្វើការដោយចារកម្មបរទេសមួយអំឡុងរូបគេបំពេញកាá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:17 PM, ចំនួនអ្នកអានៈ 31ដង
ការសម្រេចនេះ នឹងធ្វើឱ្យក្រុមហ៊ុន Megasspaneed លែងអាចទទួលបានការនាំចេញបច្ចេកវិទ្យាពីសហរដ្ឋអាមេរិកបានដោយងាយស្រួលទៀតឡើយ ដោយតម្រូវឱ្យមានការអនុញ្ញាតពិសេសពីក្រសួងពាណិជ្ជកម្មអាមេរិក ដែលសំណើភាគច្រើនទំនងជានឹងត្រូវច្រានចោល។ ករណីនេះបានផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីមានការសង្ស័យអំពីទំនាក់ទំនងរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:14 PM, ចំនួនអ្នកអានៈ 18ដង
សេចក្ដីរាយការណ៍របស់ Sydney Morning Herald កើតមានឡើងមុននាយករដ្ឋមន្ត្រីសូឡូម៉ុន លោក Matthew Wale ធ្វើទស្សនកិច្ចទៅកាន់អូស្ត្រាលី។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន សារព័ត៌មានអូស្ត្រាលីដដែលបានឱ្យដឹងទៀតថារដ្ឋាភិបាលរបស់លោក Matthew Wale កាលពីពេលថ្មីៗនេះបានប្រាប់ប៉េកាំងថាសូឡូម៉ុននឹងមិនបន្តកិច្ចព្រមព្រៀងសន្តិសុខមានរយៈពេá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:13 PM, ចំនួនអ្នកអានៈ 14ដង
នៅក្នុងបទសម្ភាសន៍ជាមួយ South China Morning Post ក្នុងទីក្រុង Shenzhen មុនជំនួបទ្វេភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង លោក Anwar ក៏បានកត់សម្គាល់ដែរថារូបលោកផ្ទាល់បានរកឃើញការចរចាជាមួយប៉េកាំង គឺមានភាពងាយស្រួលជាងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែលោកបានបញ្ជាក់ថានេះមិនមែនមានន័យថារដ្ឋាភិបាលរបស់មានទំនោរជ្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 01:15 PM, ចំនួនអ្នកអានៈ 42ដង
តាហ្ស៉ីគីស្ថានបានចូលរួមជាមួយប្រទេសឆាដ វ៉េណេស៊ុយអេឡា និងប្រទេសដែនកោះ Naoero (ប្រទេសដែនកោះប៉ាស៊ីហ្វិកពីមុនមានឈ្មោះថា Nauru) ដែលសុទ្ធសឹងជាប្រទេសបានប្រកាសពីការដកខ្លួនរបស់ពួកគេចេញពី ICC ចាប់តាំងពីសហរដ្ឋអាមេរិកអំពាវនាវឱ្យបណ្ដាប្រទេសជាសមាជិកដកខ្លួនចេញពីតុលាការអន្តរជាតិមួយនេះកាលពីខែកក្កដាកន្លងទៅ។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 01:14 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិចិន កងទ័ពនៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 01:02 PM, ចំនួនអ្នកអានៈ 41ដង
អ្នកនាំពាក្យបានប្រកាសថា៖ «បន្ទាប់ពីពិចារណាយ៉ាងយកចិត្តទុកដាក់ ការបង្ហោះយានអវកាសមានមនុស្សបើកបរ Shenzhou-24 ត្រូវបានកំណត់គោលដៅនៅវេលាម៉ោង ៨៖១៨ នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង ថ្ងៃទី២៥ ខែវិច្ឆិកា។ ក្រុមអវកាសយានិករួមមាន លោក Tang Hongbo, លោក Wu Yi និងអវកាសយានិកប៉ាគីស្ថាន លោក Muhammad Zeeshan Ali ដោយលោក Tang Hongbo ធ្វើជាមេបញ្ជាការ»។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 01:01 PM, ចំនួនអ្នកអានៈ 24ដង
ការចោទប្រកាន់ជាផ្លូវការខាងលើធ្វើឡើងក្រោយមានការចោទប្រកាន់ថាក្រុមមន្ត្រីមួយចំនួនមានជាប់ពាក់ព័ន្ធនឹងការលួចស្ដាប់ទូរស័ព្ទប្រធានាធិបតី លោក Prabowo រួមទាំងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល សកម្មជន និងអ្នកសារព័ត៌មាន។ លោក Asespan Safrudin ជាប្រធានអង្គភាពស៊ើបអង្កេតព្រហ្មទណ្ឌរបស់ប៉ូលិសឥណ្ឌូណេស៊ី បានឱ្យáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 11:20 AM, ចំនួនអ្នកអានៈ 33ដង
លោក Pachocki បានបញ្ជាក់ថា ខណៈដែលវិធីសាស្ត្រវាយតម្លៃសមត្ថភាពជាក់ស្តែងនាពេលបច្ចុប្បន្នឆាប់ហួសសម័យ រង្វាស់ Perspanlexity ដែលសំដៅលើកម្រិតភាពត្រឹមត្រូវនៃការទស្សន៍ទាយពាក្យរបស់ម៉ូដែល AI នៅតែជារង្វាស់ដ៏មានប្រសិទ្ធភាព និងច្បាស់លាស់បំផុត។ ជាក់ស្តែង វឌ្ឍនភាពនៃការធ្លាក់ចុះនៃកម្រិត Perspanlexity ចាប់តាំងពីជំនាន់ GPT-3.5 រហូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 11:17 AM, ចំនួនអ្នកអានៈ 43ដង
ប្រភពព័ត៌មានពីយោធាកូរ៉េខាងត្បូង Yonhaspan បានឱ្យដឹងថាយន្ដហោះយោធារុស្ស៉ីជាច្រើនគ្រឿង មិនមែនយន្ដហោះកូរ៉េខាងជើងនោះទេដែលបានហោះចូលក្នុងដែនកំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េខាងត្បូង (KADIZ) នៅពីលើតំបន់សមុទ្រខាងកើត។ ការកែតម្រូវព័ត៌មាននេះធ្វើឡើងបន្ទាប់ពី Yonhaspan ពីដំបូងឡើយបានរាយការណ៍ពីករណីសង្ស័យថាយន្á
 ព័ត៌មានលម្អិត
|
|
|