| ADB អនុម័តកញ្ចប់ហិរញ្ញប្បទាន ៧២លានដុល្លារ គាំទ្រកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ និងបង្កើនឱកាសរកចំណូលសម្រាប់ស្ត្រីនៅជនបទ ក្នុងប្រទេសកម្ពុជា |
|
| ចុះថ្ងៃទី: 26-10-2026, 11:06 AM, ចំនួនអ្នកអានៈ 57ដង |
|
|
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលានេះបានបញ្ជាក់ថា កញ្ចប់ហិរញ្ញប្បទាននេះរួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលគាំទ្រដល់ប្រទេសដែលត្រូវការជំនួយបំផុតដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជាពង្រឹងការធ្វើកសិកម្មនៅតាមជនបទ និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម ព្រមទាំងបង្កើនភាពធន់របស់កសិករខ្នាតតូចប្រមាណ២០ម៉ឺននាក់ ក្នុងឃុំដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ។
ហិរញ្ញប្បទានរបស់ ADB ត្រូវបានបំពេញបន្ថែមដោយសហហិរញ្ញប្បទានចំនួន ២៣ លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ហិរញ្ញប្បទានឥតសំណងចំនួន ១០ លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតង ហិរញ្ញប្បទានឥតសំណងចំនួន ៣ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកប្រកបដោយភាពុងរឿង និងភាពធន់ ផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈ ADB និង វិភាគទានចំនួន ៤,៣ លានដុល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំនិងចូលរួម ក្នុងការសម្រេចចិត្ត និងក្នុងកម្មវិធីអភិវឌ្ឍន៍ គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដែលដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។»
គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រាតចូលទីផ្សារ និងធ្វើឱ្យអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ ដែលមានប្រជាពលរដ្ឋប្រមាណ ៥៩% នៃពលរដ្ឋសរុបរស់នៅ។ ស្ត្រី ដែលតំណាងឱ្យប្រមាណ ៥១% នៃកម្លាំងពលកម្មកសិកម្មរបស់កម្ពុជា នៅតែស្ថិតក្នុងចំណោមអ្នកងាយរងគ្រោះជាងគេ ដោយសារពួកគាត់មានលទ្ធភាពតិចតួចក្នុងការទទួលបានឱកាសសេដ្ឋកិច្ច ការគាំទ្រ និងហិរញ្ញប្បទាន។
គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចដែលធន់នឹងអាកាសធាតុនេះ នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មកសិកម្ម ក្នុងឃុំចំនួន ១៨៦ ក្នុងខេត្តចំនួន ៧ ដែលងាយរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិ។ គម្រោងនេះនឹងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីបម្រើឱ្យផ្ទៃដីកសិកម្មចំនួន ៧.០០០ ហិកតា បន្ថែមទៀត និងស្តារឡើងវិញនូវផ្លូវប្រវែង ១៩០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់កសិករទៅនឹងទីផ្សារ ការងារ និងឱកាស ជាពិសេសសម្រាប់ស្ត្រី និងប្រជាពលរដ្ឋដែលមិនទាន់ទទួលបានសេវាគាំទ្រពេញលេញ។
គម្រោងនេះនឹងផ្តល់ឱ្យកសិករនូវការគាំទ្រផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាល ដើម្បីបង្កើនជំនាញ និងផ្តល់លទ្ធភាពដល់ពួកគាត់ក្នុងការអនុវត្តវិធីសាស្រ្តប្រកបដោយភាពធន់ ក្នុងការដាំដុះដំណាំ ការធ្វើសាកវប្បកម្ម ការចិញ្ចឹមបសុបក្សីនិងសត្វល្អិត និងការធ្វើវារីវប្បកម្ម។ គម្រោងនេះនឹងផ្តល់ជំនួយឥតសំណង ដើម្បីជួយកសិករកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងជីដែលនាំចូល និងបង្កើនភាពធន់របស់ពួកគាត់ទៅនឹងគ្រោះមហន្តរាយ និងវិបត្តិសកល។
គម្រោងនេះក៏នឹងលើកកម្ពស់ការធ្វើផែនការភាពធន់របស់សហគមន៍ ដែលលើកកម្ពស់ការចូលរួមយ៉ាងសកម្មដោយស្ត្រី និងពលរដ្ឋងាយរងគ្រោះ ក្នុងការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធសង្រ្គោះបឋម និងឆ្លើយតបនឹងគ្រោះមហន្តរាយក្នុងសហគមន៍ លើកកម្ពស់របបអាហារដែលផ្តល់នូវសុខភាពល្អ និងគ្រប់គ្រងគ្រោះធម្មជាតិ ក៏ដូចជាហានិភ័យគ្រោះមហន្តរាយ។
ADB គឺជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា និងអាស៊ាន។ ក្នុងនាមជាធនាគារដ៏សំខាន់ក្នុងតំបន់ ADB គាំទ្រដល់ការវិនិយោគដែលពង្រឹងភាពធន់ កែលម្អជីវភាពរស់នៅតាមជនបទ និងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅទូទាំងអាស៊ីអាគ្នេយ៍។
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយ ចីរភាព បរិយាបន្ន និងភាពធន់ នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-11-2026, 03:59 AM, ចំនួនអ្នកអានៈ 35ដង
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈ ដែលជាហេតុបង្á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-11-2026, 03:52 AM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖ម៉ាត 7-Eleven ដែលជាម៉ាតលក់ភាគច្រើនជាផលិតផលថៃ មានការពេញនិយមខ្លាំងពីយុវវ័យកម្ពុជា មុនពេលមានសង្គ្រាមឈ្លានពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានាឆ្នាំ២០២៥។ ក្រោយមានសង្គ្រាមឈ្លានពាននេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វ័យ នាំគ្នាលែងចូលម៉ាតនេះតែម្តង។ក្រុមហ៊ុន CP រáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 08:24 PM, ចំនួនអ្នកអានៈ 10ដង
ខេត្តកំពង់ធំ៖ លោក នួន ផារ័ត្ន បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់គណបក្ស ដោយជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ប្រកាន់ខ្ជាប់នូវវិន័យ ស្មារតីទទួលខុសត្រូវ និងការសហការគ្នាក្នុងការអនុវត្តភារកិច្ច ព្រមទាំងគោរពគោលការណ៍សមូហភាពដឹកនាំ បុគ្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 08:22 PM, ចំនួនអ្នកអានៈ 45ដង
ព្រះសីហនុ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួង ការពារ ជាតិ កម្ពុជា និងក្រសួងការពារជាតិចិន កងទ័ពនៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 08:15 PM, ចំនួនអ្នកអានៈ 34ដង
អេស្ដូនីបានប្រកាសពីផែនការបិទច្រកព្រំដែនគោកជាមួយរុស្ស៉ីចាប់ពីថ្ងៃទី១ ខែឆ្នូខាងមុខនេះតទៅសម្រាប់រយៈពេលយ៉ាងហោច ៦ខែ ក្រោយចោទថាសេវាសន្តិសុខរុស្ស៉ីជាអ្នកនៅពីក្រោយការប៉ុនប៉ងដុតបំផ្លាញក្រុមហ៊ុនផលិតអាវុធមួយរបស់អេស្ដូនី។ ប៉ុន្តែមូស្គូបានទាត់ចោលការចោទប្រកាន់បែបនេះ និងបានកោះហៅភារធារីអេស្ដáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 08:13 PM, ចំនួនអ្នកអានៈ 36ដង
ខេត្តបន្ទាយមានជ័យ៖ ក្នុងឱកាសនោះ លោក ប៉ុល លឹម ប្រធានក្រុម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងលោកបណ្ឌិត ធន់ វឌ្ឍនាអនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកទទួá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 08:09 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖សមត្ថកិច្ចចាប់ខ្លួនបានហើយខ្មាន់កាំភ្លើងម្នាក់ ដែលករណីបាញ់ប្រហារស្ដ្រី២នាក់បណ្ដាលឲ្យស្លាប់ នាវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងបញ្ជូនខ្មាន់កាំភ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 04:43 PM, ចំនួនអ្នកអានៈ 37ដង
គំនិតបង្កើតបច្ចេកវិទ្យានេះចាប់ផ្តើមតាំងពីឆ្នាំ ២០១២ ដោយលោក Dragan Tutic ដែលជាស្ថាបនិកក្រុមហ៊ុន។ បន្ទាប់ពីការស្រាវជ្រាវ និងសាកល្បងជាបន្តបន្ទាប់ ក្រុមហ៊ុន Oneka Technologies ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ដើម្បីអភិវឌ្ឍ និងនាំយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ជាក់ស្តែង។
ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅប្រទេសកាណាដា áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 04:38 PM, ចំនួនអ្នកអានៈ 24ដង
តាមសារព័ត៌មានវៀតណាម VnExspanress ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅម៉ោង ៨ព្រឹក ថ្ងៃអង្គារនេះ នៅឯភោជនីយដ្ឋានមួយកន្លែងនៅលើបណ្ដោយផ្លូវ Dong Da ដោយក៏បានបង្កការខូចខាតដល់អគារ និងផ្ទះមួយចំនួននៅក្បែរខាងផងដែរ។ ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាមវិញបានឱ្យដឹងថាការវាយតម្លៃបឋមបានបង្ហាញថាហេតុការណ៍នេះទំនងជាបណ្ដាលម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 04:36 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តព្រៃវែង៖ ក្នុងឱកាសនោះ លោក ហ៉ឺ បាវី និងលោក សួន សុម៉ាលីនអភិបាលខេត្ត និងក្រុមការងារ បានចុះទៅកាន់សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ស្ថិតក្នុងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ដើម្បីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ សមាជិកសហគមន៍ និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:26 PM, ចំនួនអ្នកអានៈ 12ដង
ឥណ្ឌូនេស៉ី៖ ទេសរដ្ឋមន្រ្តី គន់ គីម សូមសម្តែងក្តីសោមនស្សរីករាយ ចំពោះការឆឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ អគ្គលេខាធិការអាស៊ាន ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នាពេលនេះ។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធាន VECONAC ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូជួបពិភាក្សá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:22 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖ការមកដល់នៃនាវារបស់ចិន ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម។ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ដឹកសម្ភារៈយោធារបស់កងទ័ពរំដោះប្រជាជនចិន និងកងទ័ពចិន បានចូលចតនៅឯកំá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:18 PM, ចំនួនអ្នកអានៈ 47ដង
Baomiguan ជាគណនីបណ្ដាញទំនាក់ទំនងសង្គមមួយគ្រប់គ្រងដោយរដ្ឋបាលជាតិការពារការសម្ងាត់រដ្ឋចិន បានឱ្យដឹងថាមន្ត្រីរដ្ឋបាលម្នាក់ដែលត្រូវបានកាត់ទោសប្រហារជីវិតខាងលើ ត្រូវបានបញ្ជាក់អត្តសញ្ញាណត្រឹមនាមត្រកូល Ma។ តាមរដ្ឋបាលដដែល ជនឈ្មោះ Ma នេះត្រូវបានជ្រើសរើសឱ្យធ្វើការដោយចារកម្មបរទេសមួយអំឡុងរូបគេបំពេញកាá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:17 PM, ចំនួនអ្នកអានៈ 36ដង
ការសម្រេចនេះ នឹងធ្វើឱ្យក្រុមហ៊ុន Megasspaneed លែងអាចទទួលបានការនាំចេញបច្ចេកវិទ្យាពីសហរដ្ឋអាមេរិកបានដោយងាយស្រួលទៀតឡើយ ដោយតម្រូវឱ្យមានការអនុញ្ញាតពិសេសពីក្រសួងពាណិជ្ជកម្មអាមេរិក ដែលសំណើភាគច្រើនទំនងជានឹងត្រូវច្រានចោល។ ករណីនេះបានផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីមានការសង្ស័យអំពីទំនាក់ទំនងរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 03:14 PM, ចំនួនអ្នកអានៈ 23ដង
សេចក្ដីរាយការណ៍របស់ Sydney Morning Herald កើតមានឡើងមុននាយករដ្ឋមន្ត្រីសូឡូម៉ុន លោក Matthew Wale ធ្វើទស្សនកិច្ចទៅកាន់អូស្ត្រាលី។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន សារព័ត៌មានអូស្ត្រាលីដដែលបានឱ្យដឹងទៀតថារដ្ឋាភិបាលរបស់លោក Matthew Wale កាលពីពេលថ្មីៗនេះបានប្រាប់ប៉េកាំងថាសូឡូម៉ុននឹងមិនបន្តកិច្ចព្រមព្រៀងសន្តិសុខមានរយៈពេá
 ព័ត៌មានលម្អិត
|
|
|