| ក្រុមហ៊ុនអាកាសចរណ៍ Emirates ស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងា ជាមួយនឹងអត្ថប្រយោជន៍ពិសេស |
|
| ចុះថ្ងៃទី: 09-10-2026, 11:53 AM, ចំនួនអ្នកអានៈ 28ដង |
|
|
អ្នកដំណើរដែលកក់សំបុត្រធ្វើដំណើរទៅមកទីក្រុងឌូបៃតាមរយៈ Emirates នឹងទទួលបានសំបុត្រចូលទស្សនាដោយឥតគិតថ្លៃជាកញ្ចប់ ដែលមានតម្លៃ ៥៣៥ ឌីរ៉ាមអេមីរ៉េត សម្រាប់ចូលទៅទស្សនាតំបន់ទេសចរណ៍ពេញនិយមចំនួនបី។ លោកអ្នកអាចរីករាយជាមួយការកម្សាន្តនៅសួនទឹក Atlantis Aquaventure Waterpark ទស្សនាត្រីឆ្លាមនិងត្រីបបែលនៅពិភពបាតសមុទ្រ Lost World Aquarium និងធ្វើដំណើរតាមរថយន្តក្រុងទេសចរណ៍ Dubai City Sightseeing Hop On and Off ដើម្បីទស្សនាកន្លែងដ៏ទាក់ទាញនិងអស្ចារ្យក្នុងទីក្រុងឌូបៃ ដែលរួមមានអគារខ្ពស់កប់ពពក Burj Khalifa រហូតដល់តំបន់ប្រវត្តិសាស្ត្រ Al Fahidi តាមការពេញចិត្តរបស់ខ្លួន។
ស្របពេលដែលទីក្រុងឌូបៃកំពុងត្រៀមខ្លួនសម្រាប់រដូវរងាដ៏ស្រស់បំព្រងខាងមុខ ក្រុមហ៊ុនអាកាសចរណ៍ Emirates សូមអញ្ជើញអ្នកដំណើរមកពីបណ្តាញជើងហោះហើររបស់ខ្លួនទូទាំងពិភពលោក រួមទាំងអ្នកដំណើរមកពីកម្ពុជា ឱ្យមកទទួលយកបទពិសោធន៍ដ៏វិសេសនៅទីក្រុងឌូបៃ។ យុទ្ធនាការពហុទីផ្សារនេះ ត្រូវបានរៀបចំឡើងស្របពេលនឹងរដូវកាលដ៏អធិកអធមនៃពិធីបុណ្យ និងព្រឹត្តិការណ៍ល្បីៗលំដាប់ពិភពលោកជាច្រើនរបស់ទីក្រុងឌូបៃ ដោយមានគោលបំណងផ្តល់ជូនអ្នកដំណើរនូវការយកចិត្តទុកដាក់ ផាសុកភាព និងអត្ថប្រយោជន៍ដ៏ពិសេសនៅគ្រប់ដំណាក់កាលនៃដំណើរកម្សាន្ត។
លើសពីនេះ តាមរយៈ My Emirates Pass លោកអ្នកទទួលបានការបញ្ចុះតម្លៃនៅភោជនីយដ្ឋាន ហាងទំនិញ និងកន្លែងកម្សាន្តរាប់រយកន្លែងទូទាំងទីក្រុងឌូបៃ ខណៈពេលដែល Dubai Experience អនុញ្ញាតឱ្យលោកអ្នករៀបចំកាលវិភាគដំណើរកម្សាន្តផ្ទាល់ខ្លួន ដោយមានជម្រើសចាប់ពីដំណើរទស្សនកិច្ចផ្នែកវប្បធម៌ រហូតដល់សកម្មភាពផ្សងព្រេង។ ដើម្បីធានានូវភាពបត់បែនក្នុងការធ្វើដំណើរ អតិថិជនដែលធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរកាលបរិច្ឆេទធ្វើដំណើរដោយឥតគិតថ្លៃ និងគ្មានកំណត់ សម្រាប់គ្រប់ថ្នាក់កៅអី ព្រមទាំងជម្រើសរក្សាទុកតម្លៃសំបុត្ររយៈពេល ២៤ ម៉ោងដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃលើថ្លៃសេវាការបង្វិលសងប្រាក់ផងដែរ។ ឱកាសដ៏ពិសេសនេះ នឹងធ្វើឱ្យវិស្សមកាលនៅឌូបៃក្លាយជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
កញ្ចប់សេវាធានារ៉ាប់រងការធ្វើដំណើររបស់ Emirates មានសម្រាប់អ្នកដំណើរដែលកក់ជើងហោះហើរចេញពីប្រទេសកម្ពុជា ដែលផ្ដល់ធានារ៉ាប់រងទៅលើ ការថែទាំសុខភាពបន្ទាន់ ការលុបចោល ឬការពន្យារពេលការធ្វើដំណើរ និងបញ្ហាពាក់ព័ន្ធនឹងអីវ៉ាន់។ អតិថិជនអាចទិញកញ្ចប់ធានារ៉ាប់រងនេះ ដោយផ្ទាល់នៅពេលកក់ជើងហោះហើរនៅលើគេហទំព័រផ្លូវការរបស់ Emirates ឬបន្ថែមសេវាកម្មនេះនៅពេលក្រោយទៅក្នុងការកក់ដែលមានស្រាប់ តាមរយៈផ្នែក «Manage a Booking»។
លោក Adnan Kazim អនុប្រធាន និងជាប្រធានផ្នែកពាណិជ្ជកម្មនៃ Emirates បានមានប្រសាសន៍ថា៖ «ទីក្រុងឌូបៃផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យជាច្រើន ទាក់ទងជាមួយការកម្សាន្ត ការបរិភោគអាហារ ការដើរទិញទំនិញ រហូតដល់ការកម្សាន្តផ្សេងៗទៀត ដែលសាកសមសម្រាប់គ្រប់កម្រិតថវិកា វ័យ និងចំណង់ចំណូលចិត្ត។ យើងមានសេចក្តីសោមនស្សរីករាយដែលអាចជួយអតិថិជនរបស់យើងទទួលបានបទពិសោធន៍ដ៏ពេញលេញនៅពេលធ្វើដំណើរមកកាន់ទីក្រុងឌូបៃ តាមរយៈការចូលទស្សនាដោយឥតគិតថ្លៃ និងការផ្ដល់ជូនពិសេសជាច្រើនដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់គុណតម្លៃបន្ថែមក្នុងអំឡុងពេលនៃការធ្វើដំណើររបស់អតិថិជន ព្រមទាំងផ្តល់នូវភាពបត់បែននិងភាពកក់ក្តៅនៅពេលអតិថិជនរៀបចំផែនការដំណើរកម្សាន្ត»។
* My Emirates Pass៖ វិធីងាយៗដើម្បីទទួលបានការផ្ដល់ជូនពិសេសៗជាច្រើន
មិនថាលោកអ្នកមកកាន់ទីក្រុងឌូបៃសម្រាប់ការសម្រាកលំហែកាយរយៈពេលខ្លី ឬសម្រាប់វិស្សមកាលរយៈពេលយូរនោះទេ Emirates ផ្តល់ជូនតម្លៃកាន់តែពិសេសតាមរយៈកម្មវិធី My Emirates Pass ដែលអតិថិជនអាចទទួលបានការបញ្ចុះតម្លៃជាពិសេសនៅតាមហាងទំនិញ ទីកន្លែងកម្សាន្ត កន្លែងស្ប៉ា ភោជនីយដ្ឋាន រាប់រយនិងនៅទីតាំងជាច្រើនទៀត ដោយគ្រាន់តែបង្ហាញប័ណ្ណឡើងយន្តហោះ Emirates នៅតាមទីតាំងដែលជាសមាជិក។ ការប្រើប្រាស់ My Emirates Pass មានភាពងាយស្រួល ដោយគ្រាន់តែបង្ហាញប័ណ្ណឡើងយន្តហោះជារូបវន្ត ឬជាទម្រង់ឌីជីថល រួមជាមួយឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាព នៅតាមទីតាំងដៃគូនានា។ អតិថិជនអាចទទួលបានការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ផ្សេងៗពេញមួយឆ្នាំនៅទូទាំងប្រទេសអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងទទួលបានការផ្ដល់ជូនពិសេសតាមរដូវកាល។
* ការស្នាក់នៅសណ្ឋាគារ ដំណើរកម្សាន្ត កម្មវិធីដំណើរទេសចរណ៍តាមចំណង់ចំណូលចិត្ត និងការផ្ដល់ជូនជាច្រើនទៀតពី Dubai Experience
ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ដ៏ល្អបំផុតនៅទីក្រុងឌូបៃ ជាមួយតម្លៃពិសេសតាមរយៈ Dubai Experience ដែលជាថ្នាលសម្រាប់ការកក់សណ្ឋាគារ ភោជនីយដ្ឋាន តំបន់ទេសចរណ៍និងសកម្មភាពកម្សាន្តផ្សេងៗទៀត ទៅលើដំណើរកម្សាន្ត។ អតិថិជនអាចរៀបចំកាលវិភាគដំណើរកម្សាន្តផ្ទាល់ខ្លួនដោយជ្រើសរើសសកម្មភាពរាប់រយប្រភេទដែលផ្តល់ជូនដោយក្រុមហ៊ុន រៀបចំកញ្ចប់ទេសចរណ៍ជាច្រើន និងគ្រប់កម្រិតថវិកា។
* Skywards៖ កម្មវិធីសមាជិកភាពដែលផ្តល់ជូនអត្ថប្រយោជន៍ដ៏ច្រើននៅលើជើងហោះហើររបស់ Emirates សមាជិក Skywards គ្រប់កម្រិតអាចប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃ។ នៅពេលមកដល់ទីក្រុងឌូបៃ សមាជិក Skywards ទទួលបានឱកាសជាច្រើនក្នុងការប្តូរ Skywards Miles នៅពេលដើរទិញទំនិញ និងការកម្សាន្តផ្សេងៗ។
នៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ អតិថិជនអាចប្តូរពិន្ទុ Miles នៅតាមហាងដែលជាសមាជិកនៅ Dubai Duty Free Emirates Official Store និងសេវាកម្ម marhaba Airport Meet & Greet។ តាមរយៈការចុះឈ្មោះប្រើប្រាស់ Skywards Everyday សមាជិកអាចបម្លែង Skywards Miles ទៅជាសាច់ប្រាក់បានភ្លាមៗត្រឡប់ទៅវិញ នៅតាមហាង ទំនិញ ភោជនីយដ្ឋាន សេវាដឹកជញ្ជូន និងទីតាំងផ្សេងៗរាប់រយកន្លែងដែលជាសមាជិកទូទាំងប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ការធ្វើដំណើរមកកាន់ទីក្រុងឌូបៃ នឹងមិនមានភាពពេញលេញឡើយ ប្រសិនបើមិនបានទស្សនាផ្សារទំនើប Dubai Mall ។ អតិថិជនអាចទទួលបានពិន្ទុ Miles ពីការចំណាយរបស់ពួកគេនៅតាមហាង និងទីតាំងទាំងអស់ក្នុងផ្សារទំនើបនេះ។ សមាជិកក៏អាចប្រើប្រាស់ Skywards Miles តាមរយៈ Skywards Miles Mall ដើម្បីទិញ ទំនិញពីម៉ាកយីហោដែលជាសមាជិក រួមមាន Amazon AE Deliveroo Shukran Apple NIKE និងម៉ាកយីហោជាច្រើនទៀត។
ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។
អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅសំឡេង និងផតខាស់៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:31 AM, ចំនួនអ្នកអានៈ 8ដង
រាជធានីភ្នំពេញ៖លោកបានសង្កត់ធ្ងន់ថា មហាជនគួរតែជ្រើសរើស និងស្ដាប់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ដូចជាពីធនាគារជាតិនៃកម្ពុជា ឬសមាគមធនាគារនៅកម្ពុជា (ABC) ជាដើម ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការបំភ្លឺ និងផ្ដល់ព័ត៌មានគួរឱ្យជឿទុកចិត្តបាន។ ការវិភាគស៊ីជម្រៅទៅលើប្រភព និងភាពត្រឹមត្រូវនៃព័ត៌មាន គ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:29 AM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានលើកឡើងថា មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦នេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងសមត្ថភាព និងទេពកោសល្យសិល្បៈចម្រៀង ដើម្បីដណ្តើមពានរង្វាន់ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ មហោស្រពនេះ គឺជាវេទិកានៃក្តីសង្ឃឹម និងជាវេទáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:25 AM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីណែនាំនេះ ទូក ឬនាវាដែលស្នើសុំនាំចូលបណ្តោះអាសន្ន ត្រូវតែមានឯកសារស្របច្បាប់បញ្ជាក់អត្តសញ្ញាណ និងកម្មសិទ្ធិដែលចុះបញ្ជីនៅបរទេស។ ម្ចាស់ទូកត្រូវជាអ្នកទេសចរបរទេសដែលមានទិដ្ឋាការទេសចរណ៍ត្រឹមត្រូវ និងនាំចូលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងគោលបំណងទេសចរណ៍។
អគ្គáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:19 AM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមាន៖ ក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:13 AM, ចំនួនអ្នកអានៈ 21ដង
ក្រៅពីនេះ ផ្ទះជាង ៣០០ខ្នងក៏បានបាក់រលំផងដែរ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧,០រ៉ិចទ័រ ដែលបានកើតឡើងកាលពីម៉ោង១០៖៣៣នាទីយប់ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា។ ក្រុមមន្ត្រីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ថាពួកគេកំពុងវាយតម្លៃពីទំហំនៃការខូចខាត ហើយការផ្ដល់ជំនួយកំពុងប្រព្រឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:12 AM, ចំនួនអ្នកអានៈ 12ដង
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងក្រោយកាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាលោក ត្រាំ បានជជែកគ្នាតាមទូរស័ព្ទជាមួយលោក Elon Musk និងបានស្នើឱ្យកំពូលមហាសេដ្ឋីរូបនេះលុបចោលការរឹតត្បិតលើការប្រើប្រាស់សេវាប្រព័ន្ធផ្កាយរណប Starlink របស់អ៊ុយក្រែន។ «ខ្ញុំមិនចង់និយាយអ្វីទេលើបញ្ហានេះ ហើយមិនáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:03 AM, ចំនួនអ្នកអានៈ 34ដង
បណ្តឹងនេះត្រូវបានដាក់ក្នុងនាមដើមបណ្តឹងចំនួន ៨នាក់ ដែលអះអាងថា ពួកគេបានរងផលប៉ះពាល់ពីការប្រើប្រាស់សេវារបស់ Meta នៅពេលមានអាយុក្រោម ១៨ឆ្នាំ និងកំពុងទាមទារសំណង។ អ្នកនាំពាក្យ Meta បានឆ្លើយតបតាមអ៊ីមែលថា៖ «យើងបានដឹងអំពីបណ្តឹងនេះ ហើយយើងនឹងតស៊ូការពារខ្លួនយ៉ាងម៉ឺងម៉ាត់»។ ចំណែកតុលាការបានចេញដីកាហាមឃាត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:01 AM, ចំនួនអ្នកអានៈ 0ដង
ខេត្តបន្ទាយមានជ័យ ៖លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុនៃធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងដូច្នេះ ក្នុងសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន» ដែលធ្វើឡើងនៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
មន្ត្រីជាន់ខ្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 10:57 AM, ចំនួនអ្នកអានៈ 17ដង
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ មួយថ្ងៃបន្ទាប់ពីបានជួបបេសកជនពិសេសអាមេរិក លោក Steve Witkoff លោក ពូទីនបានបញ្ជាក់ជាថ្មីថារុស្ស៉ីត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្ដើមឡើងវិញកិច្ចចរចាជាមួយអ៊ុយក្រែនក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។ លោáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 10:56 AM, ចំនួនអ្នកអានៈ 24ដង
មេដែកដែលផលិតពីរ៉ែកម្រត្រូវបានប្រើប្រាស់ក្នុងម៉ូទ័ររបស់ម៉ាស៊ីនឧស្សាហកម្ម រួមទាំងឧបករណ៍ស្វ័យប្រវត្តិកម្មក្នុងរោងចក្ររបស់ TSMC ផងដែរ។ កាលពីឆ្នាំមុន ចិនបានដាក់រ៉ែកម្រមួយចំនួន មេដែក និងបច្ចេកវិទ្យាកែច្នៃពាក់ព័ន្ធ ក្រោមការគ្រប់គ្រងការនាំចេញ ដោយតម្រូវឱ្យមានអាជ្ញាបណ្ណ។ TSMC បានស្ទង់មតិអ្នកផ្គត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 10:53 AM, ចំនួនអ្នកអានៈ 33ដង
Shamonda ជាវីរុសដែលត្រូវបានរកឃើញជាទូទៅនៅលើខ្លួនសត្វពាហនៈ។ សេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលបារាំងបានឱ្យដឹងថាមានការសង្ស័យថាជនរងគ្រោះប្រហែលជាត្រូវបានខាំដោយសត្វល្អិតមានផ្ទុកវីរុសនេះ នៅភាគខាងកើតប្រទេសបារាំងជាទីដែលវីរុសនេះបានឆ្លងរាលដាលនៅក្នុងចំណោមសត្វពាហនៈក្នុងរដូវផ្ការីក និងរដូវក្ដៅ។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:47 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា បេក្ខសមណៈ បេក្ខជនទាំងពីរកម្រិតភូមិសិក្សាត្រូវបានជ្រើសរើសចេញពីការប្រឡងប្រជែង តាមសាលានីមួយៗទូទាំងប្រទេស។ បន្ទាប់មក គណៈគ្រប់គ្រងសាលាបានបញ្ជួនជ័យលាភីទាំងនោះ មកចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ ដែលរៀបចំដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:45 AM, ចំនួនអ្នកអានៈ 32ដង
ការសម្រេចចិត្តនេះធ្វើឡើងស្របពេលដែលការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតលើពិភពលោក និងក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងមានសភាពក្តៅគគុក បន្ទាប់ពីក្រុមនេះបានរុលទៅកាន់ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកយុទ្ធសាស្ត្រនៅសមុទ្រក្រហម (Red Sea)។ ដំណឹងនៃការជម្លៀសនេះ បានធ្វ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:43 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិនផ្តល់បទឧទ្ទេសនាម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដល់សិក្ខាកាមជាមន្ត្រីគណបក្ស សរុបចំនួន ១៥២រូប ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:39 AM, ចំនួនអ្នកអានៈ 15ដង
រាជធានីភ្នំពេញ៖សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឱ្យដឹងថា បច្ចុប្បន្ន តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនៅក្នុងសំណុំរឿងនេះសរុបចំនួន ៣២នាក់, បានបង្កាប់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទចំនួន ៤នាក់ និងបានឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង
 ព័ត៌មានលម្អិត
|
|
|