|
| ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន ២៨ ដោយកៀរគរបានមូលធនប្រមាណ ៧២០ លានដុល្លារ |
|
| ចុះថ្ងៃទី: 10-09-2026, 03:43 PM, ចំនួនអ្នកអានៈ 41ដង |
|
|
រាជធានីភ្នំពេញ៖ ទន្ទឹមនឹងភាពរីកចម្រើននេះ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ផ្សារមូលបត្រកម្ពុជា បានរៀបចំពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្រោមអធិបតីភាព លោកបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, លោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC), លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី រួមទាំងតំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។
ផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញពីសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយគិតមកដល់ខែកញ្ញា ឆ្នាំ២០២៦នេះ ទទួលបានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ បានកៀរគរមូលធនេពីទីផ្សារបានប្រមាណ៧២០ លានដុល្លារអាមេរិក ស្របពេលទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមសម្រាប់៨ខែឆ្នាំ២០២៦ បានកើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ ២០២៥។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបបានសម្តែងការអបអរសាទរជូន គណៈគ្រប់គ្រង និង បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដែលសម្រេចបាននូវការបោះផ្សាយ និង ចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពមានបុគ្គលធានា ក្រោមទឹកប្រាក់សរុប ២០ លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ៥,៧៥% សម្រាប់រយៈពេល ៥ ឆ្នាំ ។ លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ធ្លាប់បានកៀរគរទុនលើកទី១ ពីទីផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ ២០១៩ ក្នុងទំហំទឹកប្រាក់សរុប ២០ លានដុល្លារអាមេរិក, ហើយពេលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ បានវិលត្រលប់ និងជ្រើសរើសនូវប្រភពទុនពីទីផ្សារមូលបត្រជាថ្មីម្តងទៀត (ជាលើកទី២) ដែលទាំងពីរលើក គ្រឹះស្ថាននេះបានកៀរគរមូលធនសរុបប្រមាណ ៤០ លានដុល្លារអាមេរិក ។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ការចូលក្នុងផ្សារមូលបត្រ បានបង្ហាញយ៉ាងច្បាស់អំពីរូបភាពល្អចំនួន៣គឺ១. តម្លាភាព និង អភិបាលកិច្ចដ៏រឹងមាំ តាមរយៈការអនុញ្ញាតឱ្យចុះបញ្ជីផ្លូវការពីនិយ័តករមូលបត្រកម្ពុជា និង ផ្សារមូលបត្រកម្ពុជា បានបញ្ជាក់អំពីអនុលោមភាពផ្លូវច្បាប់, ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ និង ស្ថិរភាពប្រតិបត្តិការខ្ពស់ របស់ក្រុមហ៊ុនបោះផ្សាយ, ទី២. ទំនុកចិត្តពីវិនិយោគិន ដោយការទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់វិនិយោគិនជាតិ និង អន្តរជាតិ ស្តែងឱ្យឃើញអំពីជំនឿទុកចិត្តលើ ចក្ខុវិស័យ និង និរន្តរភាពនៃការីកចម្រើនរបស់ក្រុមហ៊ុនបោះផ្សាយ និង ទី៣. ការរួមចំណែកអភិវឌ្ឍទីផ្សារមូលធនកម្ពុជា ដែលការចូលរួមរបស់ក្រុមហ៊ុនបោះផ្សាយ ជួយបង្កើនទំហំជួញដូរ និង ផ្តល់នូវជម្រើសវិនិយោគចម្រុះ ប្រកបដោយសុវត្ថិភាព និង មានផលតបស្នងសមរម្យ ជូនវិនិយោគិនសាធារណៈ និង វិនិយោគិនស្ថាប័ន ។
លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា សមិទ្ធផលនាថ្ងៃនេះ កើតចេញពីការរួមចំណែករបស់ CGCC ដែលបានធ្វើជាបុគ្គលធានាមូលបត្របំណុលរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ហើយការផ្ដល់ការលើកកម្ពស់ឥណទាន (Credit Enhancement) តាមរយៈការធានានេះ បានដើរតួនាទីយ៉ាងសំខាន់ជា«ខែលការពារហានិភ័យ» ក្នុងការកាត់បន្ថយផលប៉ះពាល់ពីឥណទានមិនដំណើរការ (NPL) ដែលអាចប៉ះពាល់ដល់លទ្ធភាពរបស់គ្រឹះស្ថាន ក្នុងការទូទាត់សងការពារប្រាក់ដើម និង ការប្រាក់ជូនវិនិយោគិន ។ ការចូលរួមធានាមូលបត្របំណុលពី CCC មិនត្រឹមតែជួយកសាង និង បង្កើនទំនុកចិត្តខ្ពស់ ដល់វិនិយោគិនសាធារណៈប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងជាជំហានឈានមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់កម្រិតឥណទានទីផ្សារ (Market Credit) និង ការបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ទីផ្សារមូលធនកម្ពុជា ដែលស្ថាប័នធានាឥណទានក្នុងស្រុក បានដើរតួនាទីក្នុងការគាំទ្រដល់ការបោះផ្សាយមូលបត្របំណុល នៅលើទីផ្សារមូលបត្រកម្ពុជា។
លោក ហុង សុហួរ បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ បានកៀរគរទុនសរុបប្រមាណ ៧២០ លានដុល្លារអាមេរិក រួមមានក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង ក្រុមហ៊ុនចំនួន ១៦ ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ។ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមគិតត្រឹម ៨ ខែ ឆ្នាំ ២០២៦ មានប្រមាណជាង ២៣ ម៉ឺនភាគហ៊ុន កើនឡើងជិត ១៥០% បើធៀបនឹងឆ្នាំ២០២៥, ហើយទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិក ។ សម្រាប់ខែសីហាកន្លងទៅនេះ, បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម បានកើនឡើងគំហុកដល់ជាង ៥៨ ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ និង ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៨០ ម៉ឺនដុល្លារអាមេរិក ។ ដោយឡែក, ចំនួនគណនីជួញដូរមានការកើនឡើង រហូតដល់ប្រមាណ ៨២ ០០០ គណនី ។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ថា មូលបត្របំណុលចីរភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលមូលនិធិរយៈពេលវែង សម្រាប់គាំទ្រគម្រោង និង សកម្មភាពដែលផ្តល់ប្រយោជន៍ជាក់ស្តែងដល់បរិស្ថាន និង សង្គម, ហើយការបោះផ្សាយមូលបត្របំណុលនេះ បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អិលអូអិលស៊ី ក្នុងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលការណ៍បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG), និង ការចូលរួមគាំទ្រគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល ។ មូលនិធិដែលទទួលបានពីការបោះផ្សាយមូលបត្របំណុលចីរភាពនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងដែលគាំទ្រផ្នែកបរិស្ថានប្រមាណ ២០% និង ផ្នែកសង្គមប្រមាណ ៨០%។
លោកបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ចំពោះគ្រប់តួអង្គពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការល្អ និង ផ្តល់ការគាំទ្រ ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា។ លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា ភាពជោគជ័យរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ក៏ដូចជា បណ្តាក្រុមហ៊ុននានាដែលបានចុះបញ្ជី (ទាំងមូលបត្រកម្មសិទ្ធិ និង មូលបត្របំណុល) អាចសម្រេចទៅបាន គឺកើតចេញពីការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនិយ័តករមូលបត្រកម្ពុជា, ផ្សារមូលបត្រកម្ពុជា, ក្រុមហ៊ុនមូលបត្រ ភ្នាក់ងារផ្តល់សេវាមូលបត្រ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និង វិនិយោគិន។
លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ការចូលរួមរបស់វិស័យឯកជន ជាពិសេស សហគ្រាសក្នុងស្រុក និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងផ្សារមូលបត្រកម្ពុជា ពិតជាបានរួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ និង ការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ដើម្បីឈានទៅជាជន្ទល់នៃកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។
ផ្សារមូលបត្រកម្ពុជា នឹងបន្តចូលរួមគាំទ្រ និង ជំរុញការលូតលាស់នៃសហគ្រាសធុនតូច និង មធ្យម ក្នុងគោលដៅរួមចំណែកដល់កំណើនអាជីវកម្ម/ធុរកិច្ចក្នុងស្រុក ព្រមទាំងជំរុញការពង្រីកខ្សែច្រវាក់ផលិតកម្ម និង បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និង ឈានជើងចូលទីផ្សារតំបន់។
លោកបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់សហគ្រិនទាំងអស់ សូមគិតគូរ និង ផ្សារភ្ជាប់អាជីវកម្មរបស់ខ្លួន ទៅនឹងការរីកលូតលាស់នៃទីផ្សារមូលបត្រកម្ពុជា, ជាពិសេស ត្រូវខិតខំទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការកៀរគរទុនជាសាធារណៈ និង ការធ្វើពិពិធកម្មប្រភពទុន តាមរយៈទីផ្សារមូលបត្រកម្ពុជា ជំរុញឱ្យការប្រកបអាជីវកម្មបានរលូន និង រីកចម្រើនប្រកបដោយចីរភាព៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:14 AM, ចំនួនអ្នកអានៈ 42ដង
ខេត្តតាកែវ៖លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច លោក ហ៊ូ វណ្ណៈ ពីអភិបាលរងស្រុកបាទី ត្រូវផ្ទេរភារកិច្ច និងតែងតាំងឱ្យចូលកាន់មុខតំណែងថ្មីជា អភិបាលរង ក្រុងដូនកែវ ខេត្តតាកែវ។
ការផ្ទេរភារកិច្ច និងតែង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:09 AM, ចំនួនអ្នកអានៈ 28ដង
ការវាយប្រហារដោយដ្រូនប្រមាណ ២០០គ្រឿងរបស់រុស្ស៉ី បានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងបំផ្លាញស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងរដ្ឋធានីកៀវ។ ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថាកងទ័ពអ៊ុយក្រែនបានវាយប្រហារចំរោងចក្រចម្រាញ់ប្រេង និងរោងចក្រផលិតដ្រូនរបស់រុស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:07 AM, ចំនួនអ្នកអានៈ 39ដង
អ្នកកាសែតសញ្ជាតិហ្វីលីពីន-អាមេរិក ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ និងបច្ចុប្បន្នជាសហប្រធាននៃក្រុមប្រឹក្សាវិទ្យាសាស្ត្រអន្តរជាតិស្តីពី AI របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវតែរួមគ្នាធ្វើយុទ្ធនាការទាមទារឱ្យមានការបង្កើតច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងលើ AI ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:05 AM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា MoU នេះ គឺជាបោះជំហានដ៏សំខាន់មួយនៅក្នុងការកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងកម្ពុជា-បារាំង និយាយជារួម និងនិយាយដោយឡែក នៅក្នុងការពង្រឹងទំនាក់ទំនងផ្នែកស្ថាប័ន រវាងទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សារដ្ឋបារាំង។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 01:59 AM, ចំនួនអ្នកអានៈ 17ដង
ត្រឹមពាក់កណ្តាលខែកញ្ញានេះ អាជ្ញាធរបានកត់ត្រាករណីឆ្លងសរុបចំនួន ៧,២០០ករណី នៅទូទាំងខេត្តចំនួន ៧ ដោយក្នុងនោះមានអ្នកស្លាប់កើនដល់ ៣,៤៧៥នាក់។ មន្ត្រីជំនាញរបស់ WHO លោក Olivier le Polain បានបញ្ជាក់ថា ខណៈដែលការចម្លងនៅក្នុងខេត្ត Ituri ចាប់ផ្តើមថយចុះ ប៉ុន្តែនៅក្នុងខេត្ត North Kivu វិញ ចំនួនករណីឆ្លងថ្មី និងអ្នកស្លាប់ប្រចា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 01:58 AM, ចំនួនអ្នកអានៈ 55ដង
មជ្ឈមណ្ឌលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាតិរបស់ព្រីតថេន (NCSC) បានបញ្ជាក់ថាក្រុមហេគឃ័រទាំងនោះ បានប្រើប្រាស់មេរោគឈ្មោះ «CHOSEN BRICK» តាមរយៈការផ្ញើសារលួងលោមបោកបញ្ឆោតលើ WhatsAspanspan និង Telegram ដើម្បីលួចសារ អ៊ីមែល បញ្ជីទំនាក់ទំនង ថតអេក្រង់ និងថែមទាំងអាចលួចបើកមីក្រូហ្វូនរបស់ឧបករណ៍ជនរងគ្រោះទៀតផង។ នៅក្នុងករណីខ្លះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:20 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក ពេជ្រ ស្រស់ រួមទាំងសមាជិកគណបក្សយុវជនកម្ពុជា ចំនួន៤រូប ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញអនុក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:15 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ក្នុងឳកាសលោករដ្ឋមន្ត្រីនិងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកបានថ្លែងបានប្រាប់អ្នកសារព៍ត៌មានយ៉ាងដូច្នេះថា កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:11 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បានសម្ដែងនូវការស្វាគមន៍ និងចាត់ទុកវត្តមានរបស់ប្រតិភូបញ្ជាការដ្ឋានការពារគោលដៅ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព និងវឌ្ឍនភាពនៃទំនាក់ទំនងសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រសួងសន្តិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:04 PM, ចំនួនអ្នកអានៈ 40ដង
វិធានការថ្មីចុងក្រោយនេះ នាំឱ្យផលិតផលរបស់កាណាដាជាប់ពន្ធគយក្នុងអត្រា ៥០ភាគរយ ខណៈមន្ត្រីជាន់ខ្ពស់អាមេរិកថាពន្ធទាំងនេះ គ្របដណ្តប់តែលើចំណែកតូចមួយប៉ុណ្ណោះនៃពាណិជ្ជកម្មទ្វេភាគីសរុប។
ពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញកាណាដា បានចូលជាធរមានហើយ នាថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយឈីស និងទូកម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:02 PM, ចំនួនអ្នកអានៈ 36ដង
អតីតកីឡាករក្លិបអង់គ្លេស Liverspanool និង FC Barcelona របស់អេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះ ពុំមានក្លិបលេងឡើយ ក្រោយចាកចេញពីក្លិបកុមារភាពរបស់លោក Vasco da Gama កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ មក បន្ទាប់ពីវិលមករួមក្រុមក្នុងឆ្នាំ២០២៤ ដោយចូលលេងសរុបបាន ៨១ប្រកួតផងដែរ។
Santos បានធ្វើការស្វាគមន៍ Coutinho និងបានបង្ហោះរូបចាស់ជាមួយ Neymar កាលនៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:00 PM, ចំនួនអ្នកអានៈ 40ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យម្នាក់របស់កងកម្លាំងអវកាសអាមេរិក បានឱ្យដឹងដូច្នេះថា «សហរដ្ឋអាមេរិក មានអាវុធសម្រាប់គ្រប់គ្រងអវកាស ស្ថិតនៅលើគន្លងតារាវិថី ដែលមានសមត្ថភាពការពារប្រឆាំងនឹងសកម្មភាពអរិភាពរបស់សត្រូវ»។ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិត ថាតើវាជាប្រភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 04:58 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ បដិសេធ ចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា៕
ទស្សនាវិដេអូ៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 04:54 PM, ចំនួនអ្នកអានៈ 34ដង
ចេញពីតំបន់ Darfur បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ប្រទេសស៊ូដង់ ប្រធានប្រតិបត្តិស្តីទីនៃ WFP លោក Carl Skau ប្រាប់ Reuters ថាទោះបីជាការចូលទៅដល់តំបន់គោលដៅធ្លាប់ជាឧបសគ្គដ៏ធំបំផុត សម្រាប់អ្នកធ្វើការងារមនុស្សធម៌កន្លងទៅក៏ដោយ ប៉ុន្តែពេលនេះយើងអាចចូលមកដល់ហើយ តែមិនអាចផ្តល់សេវាបានពេញលេញទេ ដោយសារតែកង្វះខាតថវិកា។
ថវិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 04:52 PM, ចំនួនអ្នកអានៈ 15ដង
លោក Abbas Araghchi ដែលជារដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ នឹងមកកាន់ទីក្រុងប៉េកាំង នាថ្ងៃពុធស្អែកនេះ ហើយជួបរដ្ឋមន្រ្តីការបរទេសលោក លោក Wang Yi។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
ក្រសួងការបរទេសចិន បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីរ ដែលទើបបានជួបគ្នាចុង
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 124 នាក់ |
|
| ម្សិលមិញ |
: 775 នាក់ |
|
| សរុបទាំងអស់ |
: 11492311 នាក់ |
|
|