គម្រោងវិនិយោគ និងធុរកិច្ចចំនួន១០ ក្រោមទុនវិនិយោគជាង ៤២លានដុល្លារនិងអាចបង្កើតការងារ ១ ៣៦១កន្លែង ត្រូវបានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យ !
ចុះថ្ងៃទី: 08-09-2026, 04:39 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញគម្រោងទាំងនេះរួមមាន៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងរោងចក្រផលិតគ្រឿងសង្ហារិម គ្រឿងបង្គុំគ្រឿងសង្ហារិម ក្តារបន្ទះ និង ក្តារប៉ាកេ, គម្រោងរោងចក្រផលិត និង ដំឡើងឧបករណ៍ប្រើប្រាស់ ដោយអគ្គិសនី គ្រឿងបង្គុំសម្រាប់ឧបករណ៍អគ្គិសនី, គម្រោងអភិវឌ្ឍអចលនទ្រព្យ, គម្រោងសណ្ឋាគារ និង រីសត និង គម្រោងអគារស្នាក់នៅរួម ក្រោមទុនវិនិយោគជាង ៤២ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារ ប្រមាណ ១ ៣៦១ កន្លែង។ ​ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំលើកទី ២៧ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១០ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។ គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែសីហា ឆ្នាំ ២០២៦, ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធី ដល់គម្រោងសរុប ៥០០ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន ៨,៤៧ ប៊ីលាន ដុល្លារអាម៉េរិក និង អាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង ។ គម្រោងទាំង ៥០០ នេះ រួមមាន៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៧, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬ គម្រោងថ្មីចំនួន ២៤៣, គម្រោងពង្រីកចំនួន ២៥, និង គម្រោងមានស្រាប់ចំនួន ១៥ ។ លោកបណ្ឌិតសភាចារ្យ បានគូសរំលេចនូវសមិទ្ធផលសំខាន់ៗ ដែលក្រុមការងារសម្រេចបានក្នុងត្រីមាសទី៣ រួមមានជាអាទិ៍ ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ CamDX ដើម្បីអាចចេញលិខិតបញ្ជាក់អត្ថប្រយោជន៍ពន្ធដារដោយស្វ័យប្រវត្តិ, ការរៀបចំនីតិវិធីនៃការផ្តល់ការលើកទឹកចិត្តផ្នែកគយ, ការសិក្សាពីការសម្រួលនីតិវិធី ក្នុងការផ្តល់អាជ្ញាបណ្ណហាងលក់ទំនិញរួចពន្ធ (Duty Free) នៅតំបន់កោះរ៉ុង, ការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងដែលមានទំនាស់ព្រំដី និង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ (ទឹក ភ្លើង) ជូនវិនិយោគិនប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ព្រមទាំងការគាំទ្រដល់គម្រោងវិថីថ្មើរជើងតេជោ ដោយមានការចូលរួមយ៉ាងសកម្ម និង ការគាំទ្រពេញទំហឹង ពីក្រុមការងារ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការទាក់ទាញ និង ការថែរក្សាទំនុកចិត្តវិនិយោគិន និង ធុរជន គឺជាកិច្ចការដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ដែលតាមនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួត និង ធ្វើការរួមគ្នាដោយភាពស៊ីសង្វាក់គ្នា ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ហើយត្រូវលុបបំបាត់ ឬ កាត់បន្ថយជាអតិបរមា នូវរបាំងរដ្ឋបាលស្មុគស្មាញ, ចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនរួមគ្នាដោយផ្ទាល់ និង ត្រូវដាក់ចេញនូវយន្តការសម្របសម្រួល/ដោះស្រាយបញ្ហា ប្រកបដោយសង្គតិភាព និង ប្រសិទ្ធភាព។ បន្ថែមពីនេះ, រាល់ការសម្របសម្រួលនីតិវិធី និង ការផ្តល់ការលើកទឹកចិត្ត ត្រូវតែអនុវត្ត ប្រកបដោយបុរេសកម្ម ឆាប់រហ័ស និង មានតម្លាភាព។ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស ការសម្របសម្រួល និង ការសម្រួលនីតិវិធី។ វិនិយោគិនអាចទំនាក់ទំនងមកការិយាល័យរបស់ក្រុមការងារ នៅ ៖ ១). ការិយាល័យក្រុងព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិ ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ ទូរស័ព្ទ ៖ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០ និង ២). ការិយាល័យរាជធានីភ្នំពេញ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ ទូរស័ព្ទ ៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣ ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-09-2026, 02:14 AM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តតាកែវ៖លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច លោក ហ៊ូ វណ្ណៈ ពីអភិបាលរងស្រុកបាទី ត្រូវផ្ទេរភារកិច្ច និងតែងតាំងឱ្យចូលកាន់មុខតំណែងថ្មីជា អភិបាលរង ក្រុងដូនកែវ ខេត្តតាកែវ។ ការផ្ទេរភារកិច្ច និងតែង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 02:09 AM, ចំនួនអ្នកអានៈ​ 25ដង
ការវាយប្រហារដោយដ្រូនប្រមាណ ២០០គ្រឿងរបស់រុស្ស៉ី បានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងបំផ្លាញស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងរដ្ឋធានីកៀវ។ ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថាកងទ័ពអ៊ុយក្រែនបានវាយប្រហារចំរោងចក្រចម្រាញ់ប្រេង និងរោងចក្រផលិតដ្រូនរបស់រុស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 02:07 AM, ចំនួនអ្នកអានៈ​ 38ដង
អ្នកកាសែតសញ្ជាតិហ្វីលីពីន-អាមេរិក ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ និងបច្ចុប្បន្នជាសហប្រធាននៃក្រុមប្រឹក្សាវិទ្យាសាស្ត្រអន្តរជាតិស្តីពី AI របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវតែរួមគ្នាធ្វើយុទ្ធនាការទាមទារឱ្យមានការបង្កើតច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងលើ AI ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 02:05 AM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា MoU នេះ គឺជាបោះជំហានដ៏សំខាន់មួយនៅក្នុងការកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងកម្ពុជា-បារាំង និយាយជារួម និងនិយាយដោយឡែក នៅក្នុងការពង្រឹងទំនាក់ទំនងផ្នែកស្ថាប័ន រវាងទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សារដ្ឋបារាំង។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 01:59 AM, ចំនួនអ្នកអានៈ​ 15ដង
ត្រឹមពាក់កណ្តាលខែកញ្ញានេះ អាជ្ញាធរបានកត់ត្រាករណីឆ្លងសរុបចំនួន ៧,២០០ករណី នៅទូទាំងខេត្តចំនួន ៧ ដោយក្នុងនោះមានអ្នកស្លាប់កើនដល់ ៣,៤៧៥នាក់។ មន្ត្រីជំនាញរបស់ WHO លោក Olivier le Polain បានបញ្ជាក់ថា ខណៈដែលការចម្លងនៅក្នុងខេត្ត Ituri ចាប់ផ្តើមថយចុះ ប៉ុន្តែនៅក្នុងខេត្ត North Kivu វិញ ចំនួនករណីឆ្លងថ្មី និងអ្នកស្លាប់ប្រចា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 01:58 AM, ចំនួនអ្នកអានៈ​ 54ដង
មជ្ឈមណ្ឌលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាតិរបស់ព្រីតថេន (NCSC) បានបញ្ជាក់ថាក្រុមហេគឃ័រទាំងនោះ បានប្រើប្រាស់មេរោគឈ្មោះ «CHOSEN BRICK» តាមរយៈការផ្ញើសារលួងលោមបោកបញ្ឆោតលើ WhatsAspanspan និង Telegram ដើម្បីលួចសារ អ៊ីមែល បញ្ជីទំនាក់ទំនង ថតអេក្រង់ និងថែមទាំងអាចលួចបើកមីក្រូហ្វូនរបស់ឧបករណ៍ជនរងគ្រោះទៀតផង។ នៅក្នុងករណីខ្លះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:20 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក ពេជ្រ ស្រស់ រួមទាំងសមាជិកគណបក្សយុវជនកម្ពុជា ចំនួន៤រូប ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញអនុក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:15 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ក្នុងឳកាសលោករដ្ឋមន្ត្រីនិងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកបានថ្លែងបានប្រាប់អ្នកសារព៍ត៌មានយ៉ាងដូច្នេះថា កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:11 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បានសម្ដែងនូវការស្វាគមន៍ និងចាត់ទុកវត្តមានរបស់ប្រតិភូបញ្ជាការដ្ឋានការពារគោលដៅ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព និងវឌ្ឍនភាពនៃទំនាក់ទំនងសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រសួងសន្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:04 PM, ចំនួនអ្នកអានៈ​ 39ដង
វិធានការថ្មីចុងក្រោយនេះ នាំឱ្យផលិតផលរបស់កាណាដាជាប់ពន្ធគយក្នុងអត្រា ៥០ភាគរយ ខណៈមន្ត្រីជាន់ខ្ពស់អាមេរិកថាពន្ធទាំងនេះ គ្របដណ្តប់តែលើចំណែកតូចមួយប៉ុណ្ណោះនៃពាណិជ្ជកម្មទ្វេភាគីសរុប។ ពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញកាណាដា បានចូលជាធរមានហើយ នាថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយឈីស និងទូកម៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:02 PM, ចំនួនអ្នកអានៈ​ 35ដង
អតីតកីឡាករក្លិបអង់គ្លេស Liverspanool និង FC Barcelona របស់អេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះ ពុំមានក្លិបលេងឡើយ ក្រោយចាកចេញពីក្លិបកុមារភាពរបស់លោក Vasco da Gama កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ មក បន្ទាប់ពីវិលមករួមក្រុមក្នុងឆ្នាំ២០២៤ ដោយចូលលេងសរុបបាន ៨១ប្រកួតផងដែរ។ Santos បានធ្វើការស្វាគមន៍ Coutinho និងបានបង្ហោះរូបចាស់ជាមួយ Neymar កាលនៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:00 PM, ចំនួនអ្នកអានៈ​ 39ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យម្នាក់របស់កងកម្លាំងអវកាសអាមេរិក បានឱ្យដឹងដូច្នេះថា «សហរដ្ឋអាមេរិក មានអាវុធសម្រាប់គ្រប់គ្រងអវកាស ស្ថិតនៅលើគន្លងតារាវិថី ដែលមានសមត្ថភាពការពារប្រឆាំងនឹងសកម្មភាពអរិភាពរបស់សត្រូវ»។ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិត ថាតើវាជាប្រភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 04:58 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ បដិសេធ ចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា៕ ទស្សនាវិដេអូ៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 04:54 PM, ចំនួនអ្នកអានៈ​ 33ដង
ចេញពីតំបន់ Darfur បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ប្រទេសស៊ូដង់ ប្រធានប្រតិបត្តិស្តីទីនៃ WFP លោក Carl Skau ប្រាប់ Reuters ថាទោះបីជាការចូលទៅដល់តំបន់គោលដៅធ្លាប់ជាឧបសគ្គដ៏ធំបំផុត សម្រាប់អ្នកធ្វើការងារមនុស្សធម៌កន្លងទៅក៏ដោយ ប៉ុន្តែពេលនេះយើងអាចចូលមកដល់ហើយ តែមិនអាចផ្តល់សេវាបានពេញលេញទេ ដោយសារតែកង្វះខាតថវិកា។ ថវិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 04:52 PM, ចំនួនអ្នកអានៈ​ 14ដង
លោក Abbas Araghchi ដែលជារដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ នឹងមកកាន់ទីក្រុងប៉េកាំង នាថ្ងៃពុធស្អែកនេះ ហើយជួបរដ្ឋមន្រ្តីការបរទេសលោក លោក Wang Yi។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ ក្រសួងការបរទេសចិន បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីរ ដែលទើបបានជួបគ្នាចុង
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 53 នាក់
ម្សិលមិញ : 686 នាក់
សរុបទាំងអស់ : 11491376 នាក់