គណៈប្រតិភូធុរកិច្ចនិងវិនិយោគចិនជាង២០ក្រុមហ៊ុន ស្វែងយល់ពីកាលានុវត្តភាពយុទ្ធសាស្ត្រ និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា
ចុះថ្ងៃទី: 31-08-2026, 09:24 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖គណៈប្រតិភូធុរកិច្ចនិងវិនិយោគពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២៥ស្ថាប័ន ដឹកនាំដោយលោកបណ្ឌិត Wang Boyong អនុប្រធាន និងជាអគ្គលេខាធិការនៃ វិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (CIIDS) និងមានការសម្របសម្រួលពី សមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ។ គណៈប្រតិភូធុរកិច្ចនិងវិនិយោគ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីសិក្សាស្វែងយល់ឱ្យបានលម្អិតអំពី «កាលានុវត្តភាពយុទ្ធសាស្ត្រ និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា»។ លោកបណ្ឌិត ហេង វុទ្ធី ប្រធានសហព័ន្ធជាតិជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជាបានឱ្យដឹងថា គណៈប្រតិភូចិនដែលមកស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា នាពេលនេះ រួមមានមកពីស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រជាន់ខ្ពស់ គឺវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនវានុវត្តន៍ និងការអភិវឌ្ឍន៍ចិន ព្រមទាំងតំណាងមកពីវិស័យយុទ្ធសាស្ត្រជាច្រើនដូចជា ថាមពលថ្មី និងកកើតឡើងវិញ សេដ្ឋកិច្ចឌីជីថល AI ផលិតកម្មទំនើប កសិកម្ម e-Commerce ភស្តុភារកម្ម និងទីផ្សារដើមទុន។ ក្នុងនោះក៏មានវត្តមានតំណាងក្រុមហ៊ុនធំៗ និងបច្ចេកវិទ្យាជឿនលឿន ដូចជា ក្រុមហ៊ុន OCEANO China Investment, Beijing Juntian Hangyu Technology និង Helio New Energy ផងដែរ។ លោកបានគូសបញ្ជាក់ថា គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីអនុញ្ញាតឱ្យវិនិយោគិនចិនទទួលបានព័ត៌មានជាក់ស្តែង និងផ្លូវការផ្ទាល់ពី CDC អំពីទស្សនវិស័យសេដ្ឋកិច្ច អាទិភាពអភិវឌ្ឍន៍របស់កម្ពុជា គោលនយោបាយ និងវិស័យអាទិភាពដែលរាជរដ្ឋាភិបាលកំពុងទាក់ទាញ ការលើកទឹកចិត្តផ្នែកពន្ធដារ កិច្ចសម្រួលវិនិយោគ និងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)។ លើសពីនេះ ជំនួបនេះក៏ជាឱកាសសម្រាប់ស្វែងរកគម្រោងសហប្រតិបត្តិការជាក់ស្តែងរវាងក្រុមហ៊ុនចិន និងដៃគូកម្ពុជាផងដែរ។ លោកបានគូសបញ្ជាក់បន្ថែមថា CamTIPA រួមជាមួយក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី ប្តេជ្ញាចិត្តធ្វើជាស្ពានចម្លងភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ វិនិយោគិនអន្តរជាតិ និងទីផ្សារដើមទុន ដើម្បីប្រែក្លាយឱកាសរួមឱ្យទៅជាលទ្ធផលវិនិយោគជាក់ស្តែង និងយូរអង្វែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ក្នុងគោលបំណងពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់របស់ខ្លួន។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីបានរម្លឹកអំពីការចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចផ្លូវការ និងមិត្តភាពប្រកបដោយផ្លែផ្កានៅសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាបន្តដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅផងដែរ។ បន្ថែមពីលោក បានគូសបញ្ជាក់អំពីបរិយាកាសវិនិយោគប្រកបដោយអំណោយផលរបស់កម្ពុជា រួមមាន សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់វិនិយោគថ្មីដែលផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តខ្ពស់ ព្រមទាំងកម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និងទីតាំងភូមិសាស្រ្តដែលអំណោយផល។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ ដោយបាននិងកំពុងដាក់ចេញនូវវិធានការ ក៏ដូចជាយន្តការថែទាំវិនិយោគប្រកបដោយប្រសិទ្ធភាព និងភាពបុរេសកម្មជាបន្តបន្ទាប់។ ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីគំនិតផ្តួចផ្តើមថ្មីគឺកម្មវិធី «Open Day with DPM» ដែលកម្មវិធីផ្លូវការជាលើកដំបូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញា ស្អែកនេះ។ ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់លើតម្រូវការវិនិយោគលើវិស័យកែច្នៃវត្ថុធាតុដើមដូចជា គ្រាប់ស្វាយចន្ទី ស្វាយ ដំឡូងមី និងពោត ក៏ដូចជាវិស័យអេឡិចត្រូនិក និងយានយន្ត ដើម្បីបង្កើនតម្លៃបន្ថែម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ តាមរយៈជំនួបពិភាក្សានេះគណៈប្រតិភូធុរកិច្ចនិងវិនិយោគ ទទួលបានឱកាសក្នុងការជម្រាបជូនអំពីបច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្ម ជំនាញឯកទេស ព្រមទាំងទស្សនវិស័យ និងគម្រោងផែនការក្នុងការជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់។ បន្ថែមពីនេះ គណៈប្រតិភូក៏បានលើកឡើងនូវសំណួរបច្ចេកទេសមួយចំនួនពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ ដើម្បីគោរពស្នើសុំការតម្រង់ទិស និងការពន្យល់បកស្រាយពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-10-2026, 11:31 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖លោកបានសង្កត់ធ្ងន់ថា មហាជនគួរតែជ្រើសរើស និងស្ដាប់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ដូចជាពីធនាគារជាតិនៃកម្ពុជា ឬសមាគមធនាគារនៅកម្ពុជា (ABC) ជាដើម ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការបំភ្លឺ និងផ្ដល់ព័ត៌មានគួរឱ្យជឿទុកចិត្តបាន។ ការវិភាគស៊ីជម្រៅទៅលើប្រភព និងភាពត្រឹមត្រូវនៃព័ត៌មាន គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:29 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានលើកឡើងថា មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦នេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងសមត្ថភាព និងទេពកោសល្យសិល្បៈចម្រៀង ដើម្បីដណ្តើមពានរង្វាន់ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ មហោស្រពនេះ គឺជាវេទិកានៃក្តីសង្ឃឹម និងជាវេទáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:25 AM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីណែនាំនេះ ទូក ឬនាវាដែលស្នើសុំនាំចូលបណ្តោះអាសន្ន ត្រូវតែមានឯកសារស្របច្បាប់បញ្ជាក់អត្តសញ្ញាណ និងកម្មសិទ្ធិដែលចុះបញ្ជីនៅបរទេស។ ម្ចាស់ទូកត្រូវជាអ្នកទេសចរបរទេសដែលមានទិដ្ឋាការទេសចរណ៍ត្រឹមត្រូវ និងនាំចូលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងគោលបំណងទេសចរណ៍។ អគ្គáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:19 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមាន៖ ក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:13 AM, ចំនួនអ្នកអានៈ​ 21ដង
ក្រៅពីនេះ ផ្ទះជាង ៣០០ខ្នងក៏បានបាក់រលំផងដែរ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧,០រ៉ិចទ័រ ដែលបានកើតឡើងកាលពីម៉ោង១០៖៣៣នាទីយប់ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា។ ក្រុមមន្ត្រីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ថាពួកគេកំពុងវាយតម្លៃពីទំហំនៃការខូចខាត ហើយការផ្ដល់ជំនួយកំពុងប្រព្រឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:12 AM, ចំនួនអ្នកអានៈ​ 12ដង
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងក្រោយកាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាលោក ត្រាំ បានជជែកគ្នាតាមទូរស័ព្ទជាមួយលោក Elon Musk និងបានស្នើឱ្យកំពូលមហាសេដ្ឋីរូបនេះលុបចោលការរឹតត្បិតលើការប្រើប្រាស់សេវាប្រព័ន្ធផ្កាយរណប Starlink របស់អ៊ុយក្រែន។ «ខ្ញុំមិនចង់និយាយអ្វីទេលើបញ្ហានេះ ហើយមិនáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:03 AM, ចំនួនអ្នកអានៈ​ 34ដង
បណ្តឹងនេះត្រូវបានដាក់ក្នុងនាមដើមបណ្តឹងចំនួន ៨នាក់ ដែលអះអាងថា ពួកគេបានរងផលប៉ះពាល់ពីការប្រើប្រាស់សេវារបស់ Meta នៅពេលមានអាយុក្រោម ១៨ឆ្នាំ និងកំពុងទាមទារសំណង។ អ្នកនាំពាក្យ Meta បានឆ្លើយតបតាមអ៊ីមែលថា៖ «យើងបានដឹងអំពីបណ្តឹងនេះ ហើយយើងនឹងតស៊ូការពារខ្លួនយ៉ាងម៉ឺងម៉ាត់»។ ចំណែកតុលាការបានចេញដីកាហាមឃាត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:01 AM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តបន្ទាយមានជ័យ ៖លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុនៃធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងដូច្នេះ ក្នុងសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន» ដែលធ្វើឡើងនៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ មន្ត្រីជាន់ខ្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 10:57 AM, ចំនួនអ្នកអានៈ​ 17ដង
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ មួយថ្ងៃបន្ទាប់ពីបានជួបបេសកជនពិសេសអាមេរិក លោក Steve Witkoff លោក ពូទីនបានបញ្ជាក់ជាថ្មីថារុស្ស៉ីត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្ដើមឡើងវិញកិច្ចចរចាជាមួយអ៊ុយក្រែនក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។ លោáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 10:56 AM, ចំនួនអ្នកអានៈ​ 24ដង
មេដែកដែលផលិតពីរ៉ែកម្រត្រូវបានប្រើប្រាស់ក្នុងម៉ូទ័ររបស់ម៉ាស៊ីនឧស្សាហកម្ម រួមទាំងឧបករណ៍ស្វ័យប្រវត្តិកម្មក្នុងរោងចក្ររបស់ TSMC ផងដែរ។ កាលពីឆ្នាំមុន ចិនបានដាក់រ៉ែកម្រមួយចំនួន មេដែក និងបច្ចេកវិទ្យាកែច្នៃពាក់ព័ន្ធ ក្រោមការគ្រប់គ្រងការនាំចេញ ដោយតម្រូវឱ្យមានអាជ្ញាបណ្ណ។ TSMC បានស្ទង់មតិអ្នកផ្គត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 10:53 AM, ចំនួនអ្នកអានៈ​ 33ដង
Shamonda ជាវីរុសដែលត្រូវបានរកឃើញជាទូទៅនៅលើខ្លួនសត្វពាហនៈ។ សេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលបារាំងបានឱ្យដឹងថាមានការសង្ស័យថាជនរងគ្រោះប្រហែលជាត្រូវបានខាំដោយសត្វល្អិតមានផ្ទុកវីរុសនេះ នៅភាគខាងកើតប្រទេសបារាំងជាទីដែលវីរុសនេះបានឆ្លងរាលដាលនៅក្នុងចំណោមសត្វពាហនៈក្នុងរដូវផ្ការីក និងរដូវក្ដៅ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:47 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា បេក្ខសមណៈ បេក្ខជនទាំងពីរកម្រិតភូមិសិក្សាត្រូវបានជ្រើសរើសចេញពីការប្រឡងប្រជែង តាមសាលានីមួយៗទូទាំងប្រទេស។ បន្ទាប់មក គណៈគ្រប់គ្រងសាលាបានបញ្ជួនជ័យលាភីទាំងនោះ មកចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ ដែលរៀបចំដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:45 AM, ចំនួនអ្នកអានៈ​ 32ដង
ការសម្រេចចិត្តនេះធ្វើឡើងស្របពេលដែលការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតលើពិភពលោក និងក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងមានសភាពក្តៅគគុក បន្ទាប់ពីក្រុមនេះបានរុលទៅកាន់ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកយុទ្ធសាស្ត្រនៅសមុទ្រក្រហម (Red Sea)។ ដំណឹងនៃការជម្លៀសនេះ បានធ្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:43 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិនផ្តល់បទឧទ្ទេសនាម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដល់សិក្ខាកាមជាមន្ត្រីគណបក្ស សរុបចំនួន ១៥២រូប ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:39 AM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឱ្យដឹងថា បច្ចុប្បន្ន តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនៅក្នុងសំណុំរឿងនេះសរុបចំនួន ៣២នាក់, បានបង្កាប់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទចំនួន ៤នាក់ និងបានឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1040 នាក់
ម្សិលមិញ : 1926 នាក់
សរុបទាំងអស់ : 11531915 នាក់