ធនាគារជាតិនៃកម្ពុជា និង អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួម លើកិច្ចពិគ្រោះយោបល់ពហុភាគីកម្រិតខ្ពស់ ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ចុះថ្ងៃទី: 29-08-2026, 05:15 PM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ មានការចូលរួមពីភាគីពាក់ព័ន្ធចំនួន ១១០ រូប ដែលជាតំណាងមកពី ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និយ័តករ សមាគម គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ វិនិយោគិន អង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា។ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសហការរៀបចំកិច្ចពិគ្រោះយោបល់ ពហុភាគីកម្រិតខ្ពស់ លើកទី៤ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ក្នុងការអនុវត្តសកម្មភាពនៅឆ្នាំទី២នេះ កិច្ចពិគ្រោះយោបល់ត្រូវបានរៀបចំឡើង ដើម្បីតាមដានការអនុវត្ត សកម្មភាពអាទិភាពទាំង២២ និងការបន្តកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ស្តីពីហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ននៅកម្ពុជា។ កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់លើកទី៤ បានពិនិត្យឡើងវិញ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តសកម្មភាព អាទិភាពចំនួន២២ ដែលបានព្រមព្រៀងនៅក្នុងកិច្ចពិគ្រោះយោបល់លើកដំបូង កាលពីខែកក្កដា ឆ្នាំ២០២៤។ តំណាង ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធបានពិនិត្យមើលឡើងវិញនូវសមិទ្ធផលនានា កំណត់នូវបញ្ហាប្រឈមដែលនៅ សេសសល់ និងបានពិភាក្សាអំពីវិធានការនានាដើម្បីពន្លឿនការអនុវត្ត។ គិតមកទល់ពេលនេះសកម្មភាពអាទិភាពចំនួន១៦ ត្រូវបានអនុវត្តពេញលេញ (សកម្មភាពអាទិភាពចំនួន ១០ ត្រូវបានបញ្ចប់ការអនុវត្ត កាលពីកិច្ចពិគ្រោះយោបល់ កម្រិតខ្ពស់លើកទី៣) ខណៈដែលសកម្មភាពអាទិភាពចំនួន ៦ ទៀត កំពុងបន្តអនុវត្តលើផ្នែកអាទិភាពទាំង ៥ ដូចខាងក្រោម៖ ១៖ ផ្នែកបទប្បញ្ញត្តិ និងការត្រួតពិនិត្យ៖ ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានពង្រឹងតាមរយៈការចូលរួមពី អ្នកវាយតម្លៃឯករាជ្យ។ ម្យ៉ាងវិញទៀត សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូ- ហិរញ្ញវត្ថុកម្ពុជា បានរៀបចំក្របខ័ណ្ឌមូលនិធិរួម សម្រាប់វិស័យហិរញ្ញវត្ថុ ដើម្បីគាំទ្រការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុរបស់អតិថិជន ការប្រឹក្សាបំណុល និងសកម្មភាពនានាពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹង។ បន្ថែមលើនេះ ក្របខ័ណ្ឌនៃការផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ សម្រាប់មន្ត្រីពាក់ព័ន្ធនឹងផ្នែកឥណទាន គោលការណ៍ ណែនាំស្តីពីក្រមសីលធម៌និងវិជ្ជាជីវៈ សម្រាប់មន្ត្រីពាក់ព័ន្ធនឹងផ្នែកឥណទាន និងនិយមន័យនៃប្រតិបត្តិការឥណទាន ត្រូវបានដាក់ចេញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអនុវត្ត។ ២៖ ផ្នែកកិច្ចការពារអតិថិជន៖ មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ត្រូវបានបង្កើត និងមុខងារនានា បាននិងកំពុងដាក់ឱ្យធ្វើប្រតិបត្តិការ ដើម្បីបង្កើនយន្តការគាំទ្រ និងការពារអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ។ ជាមួយគ្នានេះ កិច្ចសហការជាមួយអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ត្រូវបានពង្រឹង ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជនឱ្យកាន់តែប្រសើរ។ លើសពីនេះយុទ្ធនាការអប់រំចំណេះដឹង ផ្នែកហិរញ្ញវត្ថុទូទាំងប្រទេសបាននិងកំពុងពង្រីកដើម្បីលើកកម្ពស់ការយល់ដឹង ការសម្រេចចិត្តដោយមានព័ត៌មាន គ្រប់ជ្រុងជ្រោយ និងឥរិយាបថប្រើប្រាស់ហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវ ក្នុងចំណោមសាធារណជន។ ៣៖ ផ្នែកទិន្នន័យ៖ ភាគីពាក់ព័ន្ធកំពុងធ្វើការរួមគ្នាលើយន្តការចែករំលែកទិន្នន័យ ជាមួយនឹងវឌ្ឍនភាពកាន់តែ ប្រសើរឡើង ដោយបច្ចុប្បន្ននេះ យុទ្ធសាស្ត្រទិន្នន័យ និងច្រកទ្វារទិន្នន័យជាក់លាក់មួយកំពុងត្រូវបានរៀបចំអភិវឌ្ឍ សម្រាប់វិស័យហិរញ្ញវត្ថុ មិនមែនធនាគារ។ ៤៖ ផ្នែកកម្ចីក្រៅផ្លូវការ និងតួនាទីរបស់អាជ្ញាធរមូលដ្ឋាន៖ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមរវាង ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីឆ្នាំ២០២៥ កិច្ចសហ- ប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងកម្ចីខុសច្បាប់ តាមរយៈការពង្រឹងការសម្របសម្រួល ការបង្កើនការចែករំលែកព័ត៌មាន ការកែលម្អយន្តការឆ្លើយតប និងការលើកកម្ពស់បរិយាកាសហិរញ្ញវត្ថុដែលមានសុវត្ថិភាព និងប្រកបដោយទំនុកចិត្តដល់អ្នកប្រើប្រាស់។ ៥៖ ផ្នែកសេវាធានារ៉ាប់រង និងជម្រើសផ្សេងនៃការផ្តល់ហិរញ្ញប្បទាន៖ កម្មវិធីធានារ៉ាប់រងកសិកម្មត្រូវបាន បង្កើតឡើងដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើប ដើម្បីជួយកសិករគ្រប់គ្រងហានិភ័យទាក់ទងនឹងអាកាសធាតុ និងផលិតកម្ម។ តាមរយៈបទពិសោធវិជ្ជមានរបស់សហគមន៍កសិកម្មទំនើបស្រូវ (នាងអំ) បានលើកទឹកចិត្តឱ្យ សហគមន៍កសិកម្មទំនើបផ្សេងទៀតស្វែងយល់ និងប្រើប្រាស់សេវាធានារ៉ាប់រងកសិកម្ម ដើម្បីកែលម្អការគ្រប់គ្រង ហានិភ័យ និងគាំទ្រការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព។ កិច្ចពិគ្រោះយោបល់ វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានពីកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ និងប្តេជ្ញាដោះស្រាយបញ្ហាប្រឈម ដើម្បីសម្រេចសកម្មភាពអាទិភាពដែលនៅសេសសល់ចំនួន៦ និងបន្តរក្សានូវ ផែនទីបង្ហាញផ្លូវសកម្មភាពទាំង២២ ប្រកបដោយជវភាព។ កិច្ចពិគ្រោះយោបល់ស្វាគមន៍ការចូលរួមពី ភាគីពាក់ព័ន្ធ ជាពិសេសអង្គការសង្គមស៊ីវិល ក្នុងការផ្តល់ធាតុចូលនានា សំដៅរួមចំណែកលើកកម្ពស់ កិច្ចការពារអតិថិជន និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយយុត្តិធម៌ បរិយាបន្ន និងចីរភាព សម្រាប់ប្រជាជនកម្ពុជាទាំងមូល។ កិច្ចពិគ្រោះយោបល់ពហុភាគីកម្រិតខ្ពស់នេះ នឹងគ្រោងធ្វើឡើងបន្តទៀតនៅខែមិថុនា ឆ្នាំ២០២៧ ខាងមុខ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-10-2026, 11:31 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖លោកបានសង្កត់ធ្ងន់ថា មហាជនគួរតែជ្រើសរើស និងស្ដាប់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ដូចជាពីធនាគារជាតិនៃកម្ពុជា ឬសមាគមធនាគារនៅកម្ពុជា (ABC) ជាដើម ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការបំភ្លឺ និងផ្ដល់ព័ត៌មានគួរឱ្យជឿទុកចិត្តបាន។ ការវិភាគស៊ីជម្រៅទៅលើប្រភព និងភាពត្រឹមត្រូវនៃព័ត៌មាន គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:29 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានលើកឡើងថា មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦នេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងសមត្ថភាព និងទេពកោសល្យសិល្បៈចម្រៀង ដើម្បីដណ្តើមពានរង្វាន់ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ មហោស្រពនេះ គឺជាវេទិកានៃក្តីសង្ឃឹម និងជាវេទáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:25 AM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីណែនាំនេះ ទូក ឬនាវាដែលស្នើសុំនាំចូលបណ្តោះអាសន្ន ត្រូវតែមានឯកសារស្របច្បាប់បញ្ជាក់អត្តសញ្ញាណ និងកម្មសិទ្ធិដែលចុះបញ្ជីនៅបរទេស។ ម្ចាស់ទូកត្រូវជាអ្នកទេសចរបរទេសដែលមានទិដ្ឋាការទេសចរណ៍ត្រឹមត្រូវ និងនាំចូលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងគោលបំណងទេសចរណ៍។ អគ្គáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:19 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមាន៖ ក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:13 AM, ចំនួនអ្នកអានៈ​ 21ដង
ក្រៅពីនេះ ផ្ទះជាង ៣០០ខ្នងក៏បានបាក់រលំផងដែរ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧,០រ៉ិចទ័រ ដែលបានកើតឡើងកាលពីម៉ោង១០៖៣៣នាទីយប់ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា។ ក្រុមមន្ត្រីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ថាពួកគេកំពុងវាយតម្លៃពីទំហំនៃការខូចខាត ហើយការផ្ដល់ជំនួយកំពុងប្រព្រឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:12 AM, ចំនួនអ្នកអានៈ​ 12ដង
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងក្រោយកាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាលោក ត្រាំ បានជជែកគ្នាតាមទូរស័ព្ទជាមួយលោក Elon Musk និងបានស្នើឱ្យកំពូលមហាសេដ្ឋីរូបនេះលុបចោលការរឹតត្បិតលើការប្រើប្រាស់សេវាប្រព័ន្ធផ្កាយរណប Starlink របស់អ៊ុយក្រែន។ «ខ្ញុំមិនចង់និយាយអ្វីទេលើបញ្ហានេះ ហើយមិនáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:03 AM, ចំនួនអ្នកអានៈ​ 34ដង
បណ្តឹងនេះត្រូវបានដាក់ក្នុងនាមដើមបណ្តឹងចំនួន ៨នាក់ ដែលអះអាងថា ពួកគេបានរងផលប៉ះពាល់ពីការប្រើប្រាស់សេវារបស់ Meta នៅពេលមានអាយុក្រោម ១៨ឆ្នាំ និងកំពុងទាមទារសំណង។ អ្នកនាំពាក្យ Meta បានឆ្លើយតបតាមអ៊ីមែលថា៖ «យើងបានដឹងអំពីបណ្តឹងនេះ ហើយយើងនឹងតស៊ូការពារខ្លួនយ៉ាងម៉ឺងម៉ាត់»។ ចំណែកតុលាការបានចេញដីកាហាមឃាត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:01 AM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តបន្ទាយមានជ័យ ៖លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុនៃធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងដូច្នេះ ក្នុងសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន» ដែលធ្វើឡើងនៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ មន្ត្រីជាន់ខ្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 10:57 AM, ចំនួនអ្នកអានៈ​ 17ដង
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ មួយថ្ងៃបន្ទាប់ពីបានជួបបេសកជនពិសេសអាមេរិក លោក Steve Witkoff លោក ពូទីនបានបញ្ជាក់ជាថ្មីថារុស្ស៉ីត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្ដើមឡើងវិញកិច្ចចរចាជាមួយអ៊ុយក្រែនក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។ លោáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 10:56 AM, ចំនួនអ្នកអានៈ​ 24ដង
មេដែកដែលផលិតពីរ៉ែកម្រត្រូវបានប្រើប្រាស់ក្នុងម៉ូទ័ររបស់ម៉ាស៊ីនឧស្សាហកម្ម រួមទាំងឧបករណ៍ស្វ័យប្រវត្តិកម្មក្នុងរោងចក្ររបស់ TSMC ផងដែរ។ កាលពីឆ្នាំមុន ចិនបានដាក់រ៉ែកម្រមួយចំនួន មេដែក និងបច្ចេកវិទ្យាកែច្នៃពាក់ព័ន្ធ ក្រោមការគ្រប់គ្រងការនាំចេញ ដោយតម្រូវឱ្យមានអាជ្ញាបណ្ណ។ TSMC បានស្ទង់មតិអ្នកផ្គត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 10:53 AM, ចំនួនអ្នកអានៈ​ 33ដង
Shamonda ជាវីរុសដែលត្រូវបានរកឃើញជាទូទៅនៅលើខ្លួនសត្វពាហនៈ។ សេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលបារាំងបានឱ្យដឹងថាមានការសង្ស័យថាជនរងគ្រោះប្រហែលជាត្រូវបានខាំដោយសត្វល្អិតមានផ្ទុកវីរុសនេះ នៅភាគខាងកើតប្រទេសបារាំងជាទីដែលវីរុសនេះបានឆ្លងរាលដាលនៅក្នុងចំណោមសត្វពាហនៈក្នុងរដូវផ្ការីក និងរដូវក្ដៅ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:47 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា បេក្ខសមណៈ បេក្ខជនទាំងពីរកម្រិតភូមិសិក្សាត្រូវបានជ្រើសរើសចេញពីការប្រឡងប្រជែង តាមសាលានីមួយៗទូទាំងប្រទេស។ បន្ទាប់មក គណៈគ្រប់គ្រងសាលាបានបញ្ជួនជ័យលាភីទាំងនោះ មកចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ ដែលរៀបចំដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:45 AM, ចំនួនអ្នកអានៈ​ 32ដង
ការសម្រេចចិត្តនេះធ្វើឡើងស្របពេលដែលការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតលើពិភពលោក និងក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងមានសភាពក្តៅគគុក បន្ទាប់ពីក្រុមនេះបានរុលទៅកាន់ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកយុទ្ធសាស្ត្រនៅសមុទ្រក្រហម (Red Sea)។ ដំណឹងនៃការជម្លៀសនេះ បានធ្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:43 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិនផ្តល់បទឧទ្ទេសនាម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដល់សិក្ខាកាមជាមន្ត្រីគណបក្ស សរុបចំនួន ១៥២រូប ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:39 AM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឱ្យដឹងថា បច្ចុប្បន្ន តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនៅក្នុងសំណុំរឿងនេះសរុបចំនួន ៣២នាក់, បានបង្កាប់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទចំនួន ៤នាក់ និងបានឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1041 នាក់
ម្សិលមិញ : 1926 នាក់
សរុបទាំងអស់ : 11531916 នាក់