| រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផែនទីបញ្ជាក់អង្គហេតុ តំបន់អានសេះជាទឹកដីកម្ពុជា ហើយវត្តមានដោយគ្មានការអនុញ្ញាតមិនអាចបង្កើតអធិបតេយ្យភាពបានឡើយ |
|
| ចុះថ្ងៃទី: 27-08-2026, 04:09 PM, ចំនួនអ្នកអានៈ 27ដង |
|
|
រាជធានីភ្នំពេញ៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងច្បាស់ថា ការតវ៉ាយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះដំណើរដោយគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ចូលតំបន់អានសេះ ទឹកដីកម្ពុជា គឺជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យមួយ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយឈរលើមូលដ្ឋានឯកសារគតិយុត្ត ផែនទី និងអង្គហេតុដែលមានស្រាប់។
*ចំណុចសំខាន់ដែលមិនគួរត្រូវបានបង្វែរចេញពីការពិភាក្សា គឺ៖ តើតំបន់អានសេះស្ថិតនៅទីណា?
ចម្លើយមិនអាចកំណត់ដោយសុន្ទរកថានយោបាយ ការចុះទៅកាន់ទីតាំងរបស់មន្ត្រីជាន់ខ្ពស់ ការដាក់ទង់ជាតិ ឬវត្តមានរបស់កងកម្លាំងយោធាកាន់កាប់ដោយខុសច្បាប់បានឡើយ ហើយក៏មិនអាចកំណត់ដោយផែនទីឯកតោភាគីដែលរៀបចំឡើងដោយភាគីណាមួយដោយខ្លួនឯងបានដែរ។ ចម្លើយត្រូវស្វែងរកនៅក្នុងអនុសញ្ញា សន្ធិសញ្ញា ឯកសារកំណត់ព្រំដែន ផែនទីពាក់ព័ន្ធ និងការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ដែលមានមូលដ្ឋានគតិយុត្តច្បាស់លាស់ និងស្របតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។
តាមការបញ្ជាក់របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំបន់អានសេះស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។ ផែនទីមាត្រដ្ឋាន 1:200,000 ដែលកើតចេញពីដំណើរការកំណត់ព្រំដែនឥណ្ឌូចិន-សៀម តាមអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ បង្ហាញទីតាំងនេះនៅក្នុងទឹកដីកម្ពុជា។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺសូម្បីតែផែនទីស៊េរី L7017 មាត្រដ្ឋាន 1:50,000 ដែលថៃបានរៀបចំជាឯកតោភាគី និងដែលកម្ពុជាមិនទទួលស្គាល់ជាមូលដ្ឋានគតិយុត្តសម្រាប់ការកំណត់ព្រំដែន ក៏បង្ហាញទីតាំងអានសេះ នៅខាងកម្ពុជានៃខ្សែដែលមានបង្ហាញលើផែនទីនោះផងដែរ។ នេះជាអង្គហេតុដែលទាមទារចម្លើយ មិនមែនការបង្វែរបញ្ហាឡើយ។
ពាក្យសម្ដីមិនអាចបង្កើតព្រំដែនបានទេ ហើយកម្លាំងក៏មិនអាចបង្កើតព្រំដែនបានដែរ។ ការទាមទារឯកតោភាគីមិនអាចបង្កើតអធិបតេយ្យភាពបាន ហើយការកាន់កាប់ដោយកម្លាំងក៏មិនអាចបង្កើតអធិបតេយ្យភាពបានឡើយ។
ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាខ្សែព្រំដែនអន្តរជាតិ។ ទង់ជាតិមិនអាចផ្ទេរអធិបតេយ្យភាពពីរដ្ឋមួយទៅរដ្ឋមួយបានទេ។ ការដាក់កងកម្លាំង ការសាងសង់ផ្លូវ ឬការបង្កើតវត្តមានជាក់ស្តែងនៅលើដី ក៏មិនអាចជំនួសការកំណត់ និងខ័ណ្ឌសីមាព្រំដែនស្របច្បាប់បានឡើយ។ ហើយដំណើររបស់នាយករដ្ឋមន្ត្រីមួយរូប ក៏មិនអាចធ្វើឱ្យការកាន់កាប់ដែលគ្មានមូលដ្ឋានច្បាប់ ក្លាយទៅជាការកាន់កាប់ស្របច្បាប់បានដែរ។
នេះហើយជាចំណុចស្នូលដែលការឆ្លើយតបរបស់ភាគីថៃមិនអាចរំលងបាន។ ហើយប្រសិនបើភាគីថៃអះអាងថាមិនបានឈ្លានពានទឹកដីកម្ពុជា គួរប្រគល់ទឹកដីដែលយោធាថៃបាននិងកំពុងកាន់កាប់ខុសច្បាប់មកឱ្យកម្ពុជាវិញ ហើយរុះរើចោលលួសបន្លា និងដកទូតុងតឺន័រចេញពីទឹកដីកម្ពុជា។
ជាពិសេស ដំណើររបស់លោក អនុទីន ចាន់វីរៈគុល មិនអាចត្រូវបានយកមកធ្វើជាមូលដ្ឋានដើម្បីបង្កើត ឬពង្រឹងការទាមទារអធិបតេយ្យភាពរបស់ថៃលើតំបន់អានសេះបានឡើយ។ គោលការណ៍ច្បាប់មូលដ្ឋានគឺ អំពើដែលមិនស្របច្បាប់មិនអាចបង្កើតសិទ្ធិស្របច្បាប់បានទេ។ ការចូលមកកាន់តំបន់អានសេះដោយគ្មានការអនុញ្ញាតពីកម្ពុជារបស់មន្ត្រីជាន់ខ្ពស់នៃប្រទេសថៃមិនអាចបិទបាំងអំពើឈ្លានពានទឹកដីកម្ពុជា និងភាពមិនស្របច្បាប់នៃស្ថានភាពនៃការកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់ឡើយ និងលាក់បាំង fait accompli ហើយក៏មិនអាចផ្លាស់ប្តូរឋានៈគតិយុត្តនៃទឹកដីបានដែរ។
ការអនុវត្តសិទ្ធិ និងច្បាប់របស់កម្ពុជាចំពោះសកម្មភាពដែលកើតឡើងក្នុងទឹកដីអធិបតេយ្យរបស់ខ្លួន មិនអាចត្រូវបានបំភាន់ថាជាការគំរាមប្រើកម្លាំងយោធាឡើយ។ ការអនុវត្តច្បាប់ និងការគំរាមប្រើកម្លាំង គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នា ទាំងក្នុងន័យច្បាប់ និងក្នុងន័យការទូត។ ការលាយបញ្ចូលបញ្ហាទាំងពីរនេះ គ្រាន់តែធ្វើឱ្យការពិភាក្សាឃ្លាតចេញពីអង្គហេតុ និងសំណួរផ្នែកច្បាប់ដែលត្រូវដោះស្រាយ និងគ្រាន់តែដើម្បីបិទបាំងទង្វើខុសច្បាប់នៃការចូលមកកាន់ទឹកដីរដ្ឋមួយដោយគ្មានការអនុញ្ញាត។
លើសពីនេះ ការកាន់កាប់ទីតាំង ការដាក់របាំង ការដាក់ទូកុងតឺន័រ ការរាយលួសបន្លា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការដាក់ទង់ ឬការនាំមន្ត្រីជាន់ខ្ពស់ចូលទៅបង្ហាញវត្តមាន មិនអាចត្រូវបានប្រើដើម្បីបង្កើត «អង្គហេតុថ្មី» (fait accompli) នៅលើដី ហើយបន្ទាប់មកយកស្ថានភាពដែលបង្កើតឡើងដោយឯកតោភាគីនោះ មកធ្វើជាមូលដ្ឋានសម្រាប់ការទាមទារអធិបតេយ្យភាព ឬសម្រាប់ការចរចាព្រំដែននៅពេលក្រោយបានឡើយ។
កាន់តែសំខាន់ សកម្មភាពទាំងឡាយដែលអាចធ្វើឱ្យស្ថានភាពនៅលើដីប្រែប្រួល ត្រូវពិនិត្យក្នុងបរិបទនៃកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្នុងការទប់ស្កាត់សកម្មភាពបង្កហេតុ ការកើនឡើងនៃភាពតានតឹង និងការផ្លាស់ប្តូរស្ថានភាពដែលអាចប៉ះពាល់ដល់ដំណើរការកំណត់ព្រំដែន។ ដំណើររបស់មន្ត្រីជាន់ខ្ពស់ទៅកាន់តំបន់ដែលមានបញ្ហាព្រំដែន មិនគួរត្រូវបានប្រើជាឧបករណ៍នយោបាយដើម្បីពង្រឹងការទាមទារទឹកដី ឬបង្កើតការយល់ឃើញថា ការគ្រប់គ្រងជាក់ស្តែងស្មើនឹងអធិបតេយ្យភាព នោះឡើយ។
ប្រសិនបើភាគីថៃពិតជាជឿថា ព្រំដែនត្រូវកំណត់ដោយអង្គហេតុ ច្បាប់ និងយន្តការទ្វេភាគី នោះវិធីដែលស្របគ្នាបំផុតជាមួយគោលការណ៍នេះ គឺ បញ្ឈប់ការបង្កើតអង្គហេតុថ្មីនៅលើដី រក្សាស្ថានភាពមិនឱ្យប្រែប្រួល និងវិលត្រឡប់ទៅការងារបច្ចេកទេស និងយន្តការព្រំដែនដែលភាគីទាំងពីរបានព្រមព្រៀង និងកុំព្យាយាមពន្យារពេល និងរកលេសសព្វបែបយ៉ាងដើម្បីគេចពីកិច្ចព្រមព្រៀងដែលមាន។
ជាពិសេស ភាគីទាំងពីរត្រូវអនុវត្តដោយស្មោះត្រង់នូវចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបញ្ជាក់ថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន បន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន… ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ»។
ខ្លឹមសារនេះមានន័យច្បាស់ថា ការកំណត់ និងខ័ណ្ឌសីមាព្រំដែនត្រូវធ្វើតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង ជាពិសេសតាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC)។ ដូច្នេះ ភាគីណាមួយមិនគួរបង្កើតស្ថានភាពជាក់ស្តែងថ្មីនៅលើដី រួចយកស្ថានភាពនោះទៅធ្វើជាមូលដ្ឋានសម្រាប់កំណត់ព្រំដែននៅពេលក្រោយឡើយ។
កម្ពុជាចង់បានសន្តិភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់ខ្លួន។ កម្ពុជាគាំទ្រការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈច្បាប់ ឯកសារគតិយុត្ត និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ ប៉ុន្តែសន្តិភាពមិនមានន័យថា កម្ពុជាត្រូវទទួលយកការប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនដោយស្ងៀមស្ងាត់នោះទេ។ ការចរចាក៏មិនមានន័យថា ភាគីមួយអាចបន្តកាន់កាប់ ឬបង្កើតស្ថានភាពថ្មីនៅលើដី ខណៈពេលអំពាវនាវឱ្យភាគីម្ខាងទៀតវិលមករកតុចរចានោះដែរ។
ដូច្នេះ សំណួរដែលគួរត្រូវបានសួរមិនមែនថា «ហេតុអ្វីកម្ពុជាតវ៉ា?» នោះទេ។ សំណួរត្រឹមត្រូវគឺ៖ «ប្រសិនបើថៃគោរពការចរចា ច្បាប់ និងការកំណត់ព្រំដែនតាមយន្តការដែលបានព្រមព្រៀង ហេតុអ្វីត្រូវបន្តបង្កើតវត្តមាន និងស្ថានភាពថ្មីនៅតំបន់ដែលកម្ពុជាបង្ហាញភស្តុតាងថាស្ថិតក្នុងទឹកដីរបស់ខ្លួន?»។
ផែនទីមិនអាចត្រូវបានផ្លាស់ប្តូរដោយដំណើរទស្សនកិច្ច។ ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរដោយវត្តមានយោធា។ ហើយអធិបតេយ្យភាពមិនអាចកើតចេញពីការកាន់កាប់ដោយកម្លាំងបានឡើយ។
តំបន់អានសេះត្រូវដោះស្រាយដោយ ច្បាប់ ផែនទី ឯកសារព្រំដែន និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀង - មិនមែនដោយការបង្កើតអង្គហេតុថ្មីនៅលើដីនោះឡើយ៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:14 AM, ចំនួនអ្នកអានៈ 42ដង
ខេត្តតាកែវ៖លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច លោក ហ៊ូ វណ្ណៈ ពីអភិបាលរងស្រុកបាទី ត្រូវផ្ទេរភារកិច្ច និងតែងតាំងឱ្យចូលកាន់មុខតំណែងថ្មីជា អភិបាលរង ក្រុងដូនកែវ ខេត្តតាកែវ។
ការផ្ទេរភារកិច្ច និងតែង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:09 AM, ចំនួនអ្នកអានៈ 28ដង
ការវាយប្រហារដោយដ្រូនប្រមាណ ២០០គ្រឿងរបស់រុស្ស៉ី បានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងបំផ្លាញស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងរដ្ឋធានីកៀវ។ ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថាកងទ័ពអ៊ុយក្រែនបានវាយប្រហារចំរោងចក្រចម្រាញ់ប្រេង និងរោងចក្រផលិតដ្រូនរបស់រុស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:07 AM, ចំនួនអ្នកអានៈ 39ដង
អ្នកកាសែតសញ្ជាតិហ្វីលីពីន-អាមេរិក ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ និងបច្ចុប្បន្នជាសហប្រធាននៃក្រុមប្រឹក្សាវិទ្យាសាស្ត្រអន្តរជាតិស្តីពី AI របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវតែរួមគ្នាធ្វើយុទ្ធនាការទាមទារឱ្យមានការបង្កើតច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងលើ AI ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:05 AM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា MoU នេះ គឺជាបោះជំហានដ៏សំខាន់មួយនៅក្នុងការកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងកម្ពុជា-បារាំង និយាយជារួម និងនិយាយដោយឡែក នៅក្នុងការពង្រឹងទំនាក់ទំនងផ្នែកស្ថាប័ន រវាងទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សារដ្ឋបារាំង។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 01:59 AM, ចំនួនអ្នកអានៈ 17ដង
ត្រឹមពាក់កណ្តាលខែកញ្ញានេះ អាជ្ញាធរបានកត់ត្រាករណីឆ្លងសរុបចំនួន ៧,២០០ករណី នៅទូទាំងខេត្តចំនួន ៧ ដោយក្នុងនោះមានអ្នកស្លាប់កើនដល់ ៣,៤៧៥នាក់។ មន្ត្រីជំនាញរបស់ WHO លោក Olivier le Polain បានបញ្ជាក់ថា ខណៈដែលការចម្លងនៅក្នុងខេត្ត Ituri ចាប់ផ្តើមថយចុះ ប៉ុន្តែនៅក្នុងខេត្ត North Kivu វិញ ចំនួនករណីឆ្លងថ្មី និងអ្នកស្លាប់ប្រចា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 01:58 AM, ចំនួនអ្នកអានៈ 55ដង
មជ្ឈមណ្ឌលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាតិរបស់ព្រីតថេន (NCSC) បានបញ្ជាក់ថាក្រុមហេគឃ័រទាំងនោះ បានប្រើប្រាស់មេរោគឈ្មោះ «CHOSEN BRICK» តាមរយៈការផ្ញើសារលួងលោមបោកបញ្ឆោតលើ WhatsAspanspan និង Telegram ដើម្បីលួចសារ អ៊ីមែល បញ្ជីទំនាក់ទំនង ថតអេក្រង់ និងថែមទាំងអាចលួចបើកមីក្រូហ្វូនរបស់ឧបករណ៍ជនរងគ្រោះទៀតផង។ នៅក្នុងករណីខ្លះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:20 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក ពេជ្រ ស្រស់ រួមទាំងសមាជិកគណបក្សយុវជនកម្ពុជា ចំនួន៤រូប ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញអនុក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:15 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ក្នុងឳកាសលោករដ្ឋមន្ត្រីនិងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកបានថ្លែងបានប្រាប់អ្នកសារព៍ត៌មានយ៉ាងដូច្នេះថា កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:11 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បានសម្ដែងនូវការស្វាគមន៍ និងចាត់ទុកវត្តមានរបស់ប្រតិភូបញ្ជាការដ្ឋានការពារគោលដៅ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព និងវឌ្ឍនភាពនៃទំនាក់ទំនងសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រសួងសន្តិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:04 PM, ចំនួនអ្នកអានៈ 40ដង
វិធានការថ្មីចុងក្រោយនេះ នាំឱ្យផលិតផលរបស់កាណាដាជាប់ពន្ធគយក្នុងអត្រា ៥០ភាគរយ ខណៈមន្ត្រីជាន់ខ្ពស់អាមេរិកថាពន្ធទាំងនេះ គ្របដណ្តប់តែលើចំណែកតូចមួយប៉ុណ្ណោះនៃពាណិជ្ជកម្មទ្វេភាគីសរុប។
ពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញកាណាដា បានចូលជាធរមានហើយ នាថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយឈីស និងទូកម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:02 PM, ចំនួនអ្នកអានៈ 36ដង
អតីតកីឡាករក្លិបអង់គ្លេស Liverspanool និង FC Barcelona របស់អេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះ ពុំមានក្លិបលេងឡើយ ក្រោយចាកចេញពីក្លិបកុមារភាពរបស់លោក Vasco da Gama កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ មក បន្ទាប់ពីវិលមករួមក្រុមក្នុងឆ្នាំ២០២៤ ដោយចូលលេងសរុបបាន ៨១ប្រកួតផងដែរ។
Santos បានធ្វើការស្វាគមន៍ Coutinho និងបានបង្ហោះរូបចាស់ជាមួយ Neymar កាលនៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:00 PM, ចំនួនអ្នកអានៈ 40ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យម្នាក់របស់កងកម្លាំងអវកាសអាមេរិក បានឱ្យដឹងដូច្នេះថា «សហរដ្ឋអាមេរិក មានអាវុធសម្រាប់គ្រប់គ្រងអវកាស ស្ថិតនៅលើគន្លងតារាវិថី ដែលមានសមត្ថភាពការពារប្រឆាំងនឹងសកម្មភាពអរិភាពរបស់សត្រូវ»។ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិត ថាតើវាជាប្រភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 04:58 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ បដិសេធ ចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា៕
ទស្សនាវិដេអូ៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 04:54 PM, ចំនួនអ្នកអានៈ 34ដង
ចេញពីតំបន់ Darfur បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ប្រទេសស៊ូដង់ ប្រធានប្រតិបត្តិស្តីទីនៃ WFP លោក Carl Skau ប្រាប់ Reuters ថាទោះបីជាការចូលទៅដល់តំបន់គោលដៅធ្លាប់ជាឧបសគ្គដ៏ធំបំផុត សម្រាប់អ្នកធ្វើការងារមនុស្សធម៌កន្លងទៅក៏ដោយ ប៉ុន្តែពេលនេះយើងអាចចូលមកដល់ហើយ តែមិនអាចផ្តល់សេវាបានពេញលេញទេ ដោយសារតែកង្វះខាតថវិកា។
ថវិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 04:52 PM, ចំនួនអ្នកអានៈ 15ដង
លោក Abbas Araghchi ដែលជារដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ នឹងមកកាន់ទីក្រុងប៉េកាំង នាថ្ងៃពុធស្អែកនេះ ហើយជួបរដ្ឋមន្រ្តីការបរទេសលោក លោក Wang Yi។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
ក្រសួងការបរទេសចិន បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីរ ដែលទើបបានជួបគ្នាចុង
 ព័ត៌មានលម្អិត
|
|
|