|
| ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ |
|
| ចុះថ្ងៃទី: 01-05-2026, 10:55 AM, ចំនួនអ្នកអានៈ 23ដង |
|
|
ក្រុងព្រះសីហនុ៖នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធីសំណេះសំណាលនាព្រឹកថ្ងៃនេះ ធ្វើឡើងជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក៏ដូចជាអង្គការចៃកា ដែលបានជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុន គឺជាប្រទេសនាំមុខ ដែលបានជួយអភិវឌ្ឍពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់តាំងពីឆ្នាំ១៩៩៦។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុនមិនត្រឹមជួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ តែបានជួយសាងសង់និងការគ្រប់គ្រងផែថែមទៀតផង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើជប៉ុន ជួយលើការងារមជ្ឈមណ្ឌលភស្តុភារកម្មរបស់កម្ពុជា ដែលមានមូលដ្ឋាននៅជាប់នឹងផែស្វយ័តក្រុងព្រះសីហនុ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមានចក្ខុវិស័យ ដាក់ចេញសកម្មភាពជាក់ស្តែងក្នុងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចក៏ឆ្លៀតប្រតិកម្មនឹងអ្នកវិភាគមួយចំនួនដែលលើកឡើងថា មិនឃើញធ្វើឱ្យសោះនោះ ហេតុអ្វីមិនព្រមមើលសមិទ្ធផលត្រូវបានសម្ពោធជាបន្តបន្ទាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាកិច្ចការស្នូលមួយរបស់រាជរដ្ឋាភិបាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើជប៉ុន ជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធឡូជីស្ទីក និងប្រព័ន្ធចម្លោះទឹកកខ្វក់ នៅកម្ពុជាបន្ថែមទៀត។ ជាពិសេសជួយសម្របសម្រួលរៀបចំឱ្យមានកម្មវិធីផ្លាស់ប្តូរចំណេះដឹង, ជំនាញ, បទពិសោធ និង បច្ចេកវិទ្យា លើការអភិវឌ្ឍវិស័យហេដ្ឋ-
រចនាសម្ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាង២ឆ្នាំចុងក្រោយនេះ សមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកើនឡើងពី ៥៥ម៉ឺនTEUs ដល់ ១,៣ លានTEUs ក្នុងមួយឆ្នាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយទីភ្នាក់ងារ JICA លើការងារអាទិភាព រួមមានៈ ទី១) ជំរុញការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និង ទី៣ ឱ្យសម្រេចបានតាមផែនការ, ទី២) ជំរុញការចូលរួមសិក្សារៀបចំផែនការមេ សម្រាប់ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក, ទី៣) ជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេស មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ, និង ទី៤)ជំរុញការធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ (Port Digitalization) ឱ្យក្លាយជា E-Port។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការគិតគូរ និងប្រើប្រាស់ឱ្យបានច្បាស់លាស់នូវតួនាទីនៃកំពង់ផែនីមួយៗរបស់កម្ពុជា។ ក្នុងនោះកម្ពុជា ក៏កំពុងគិតគូរពីការរៀបចំផែបម្រើដល់ការស្តុកប្រេងឥន្ធនៈ និងហ្កាសផងដែរ បន្ទាប់ពីជួបវិបត្តិកើតចេញពីសង្គ្រាមនៅអ៉ីរ៉ង់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យកសាងការតភ្ជាប់ប្រទាក់ក្រឡាគ្នារវាងផែនីមួយៗ មិនត្រូវប្រកួតប្រជែងរវាងគ្នានោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា កំពុងរៀបចំសួនឧស្សាហកម្មផ្នែកច្នៃគ្រាប់ស្វាយចន្ទីមួយនៅក្នុងខេត្តកំពង់ធំ។ ដើម្បីជំរុញឱ្យការធ្វើពាណិជ្ជកម្មនេះកាន់តែល្អប្រសើរ គឺត្រូវគិតពីការតភ្ជាប់រវាងសួនឧស្សាហកម្ម ជាមួយផែរបស់កម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពផែរបស់កម្ពុជា ជាការបង្កលក្ខណៈងាយស្រួលសម្រាប់តភ្ជាប់ជាមួយផែលើពិភពលោកជាដៃគូ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តជំរុញការកែទម្រង់ស្ថាប័ន និងការកសាងមូលធនមនុស្ស ដើម្បីបង្កើនផលិតភាពការងារ, គុណភាពសេវាកម្ម និង ប្រសិទ្ធភាពនៃប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសត្រូវសិក្សាអំពីតម្រូវការធនធានមនុស្ស, ទាំងបរិមាណ និងគុណភាព, ដោយផ្អែកលើទំហំការងារជាក់ស្តែង ការកំណត់តួនាទីភារកិច្ច, ការពិពណ៌នាការងារ, ការវាយតម្លៃលទ្ធផលការងារ, ការរៀបចំគោលនយោបាយ និង ប្រព័ន្ធបច្ចេកវិទ្យា
ព័ត៌មានសម្រាប់ការគ្រប់គ្រងធនធានមនុស្ស, ការកែទម្រង់រចនាសម្ព័ន្ធមុខងារ និង ការអនុវត្តការងារជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកថា បច្ចេកវិទ្យាទំនើបជារឿងល្អ តែបើមនុស្សគ្មានសមត្ថភាព ក៏មិនអាចប្រើបានដែរ។ ដូច្នេះការពង្រឹងសមត្ថភាពមនុស្ស ជាកិច្ចការចាំបាច់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមប្រឹក្សាភិបាល, ថ្នាក់ដឹកនាំ មន្ត្រីរាជការ, បុគ្គលិក កម្មករ និយោជិត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តខិតខំបំពេញការងារឱ្យបានកាន់ល្អថែមទៀត ដើម្បីបង្ហាញនូវសុឆន្ទៈ, សមត្ថភាព និង ប្រសិទ្ធភាពការងាររបស់យើង ដើម្បីលើកកម្ពស់ការផ្តល់សេវាកំពង់ផែ ឱ្យកាន់តែប្រសើរ សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្មកម្រិតអន្តរជាតិ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និង ដឹកជញ្ជួន និង ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងសេវាកម្មគ្រប់ផ្នែក នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យបានកាន់តែប្រសើរឡើង ដែលទាំងអស់នេះ មានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់ការជឿទុកចិត្តពីសំណាក់អតិថិជន វិនិយោគិនជាតិ-អន្តរជាតិលើសេវាកំពង់
ផែ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នីតិវិធីការងារត្រួតគ្នា និងស្មុគស្មាញ ជាឧបសគ្គដល់ការធ្វើអាជីវកម្មនានា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង ធ្វើឱ្យសេវាកាន់តែលឿនរហ័ស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យពង្រឹងការគ្រប់គ្រងកុងតឺន័រ កុំឱ្យមានបញ្ហាអ្វីមួយនាំឱ្យខូចឈ្មោះរបស់ផែ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំថា ក្រុមហ៊ុនដែលចូលទៅវិនិយោគនៅតំបន់សេដ្ឋកិច្ច ហើយមិនប៉ះពាល់ដល់បរិស្ថាន គឺមិនចាំស្នើសុំ (EIA) នោះទេ។ តែក្រសួងបរិស្ថាន នៅតែអាចចូលទៅពិនិត្យ បើក្រុមហ៊ុននោះមិនអនុលោមបរិស្ថាន តំបន់សេដ្ឋកិច្ចពិសេសត្រូវតែទទួលខុសត្រូវ។ ការធ្វើបែបនេះ ដើម្បីកាត់បន្ថយភាពត្រួតគ្នាលើការស្នើសុំ (EIA) ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីនេះ ឱ្យត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងប្រកបដោយគុណភាពខ្ពស់ និង បញ្ចៀសឱ្យបាននូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាននៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ឡើងវិញថា ពាក់ព័ន្ធការបញ្ជូនក្មេងទំនើងទៅបម្រើសកម្មភាពសមរភូមិជួរមុខ គឺមិនបង្កើតច្បាប់ថ្មីទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ឡើងវិញថា ក្មេងទំនើងមិនបញ្ជូនទៅកាន់អាវុធនៅសមរភូមិជួរមុខនោះទេ គឺបម្រើសេវាសកម្មភាពសមរភូមិជួរមុខ ដូចជាចាក់ប៉េតុង ដាំបន្លែ ជាដើម៕




















ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:19 PM, ចំនួនអ្នកអានៈ 0ដង
ថ្លែងទៅកាន់ប្រធានសហជីព និងដៃគូត្រីភាគីជាង ១ ៦០០នាក់ ក្នុងពិធីជួបជុំទិវាពលកម្មអន្តរជាតិ លោក Wong បានទទួលស្គាល់ពីផលប៉ះពាល់ដ៏សម្បើម ដោយសារតែ AI។ លោក Wong គូសបញ្ជាក់ថា «ខ្ញុំមិនអាចនិយាយថាគ្មានផលរំខាននោះទេ។ ប៉ុន្តែខ្ញុំអាចសន្យាថា យើងនឹងការពារកម្មករគ្រប់ៗរូប»។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrenc
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:17 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាបានលើកឡើងថា «ថៃបាននឹងកំពុងព្យាយាមឈានដល់ការ លុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:11 PM, ចំនួនអ្នកអានៈ 0ដង
ខេត្តសៀមរាប៖ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រះតេជគុណ សឺ យ៉ានស៊ូ ព្រះចៅអធិការវត្តសៅលីងប្រចាំនៅកម្ពុជា លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំពីក្រសួង និងស្ថាប័ននានា ភ្ញៀវជាតិ និងអន្តរជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 03:57 PM, ចំនួនអ្នកអានៈ 14ដង
សៀមរាប៖ លោក ហួត ហាក់ បានផ្តល់អនុសាសន៍ណែនាំ ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីរទេសចរណ៍ខេត្តសៀមរាបទាំងអស់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយមន្ទីរ-អង្គភាពជុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:46 PM, ចំនួនអ្នកអានៈ 17ដង
កាលពីខែមេសា អ្នកតំណាងរបស់លីបង់និងអ៉ីស្រាអែល បានជួបគ្នា២លើកនៅទីក្រុងវ៉ាស៉ីនតោន ដែលជាជំនួបផ្ទាល់លើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានអូសលីបង់ឱ្យធ្លាក់ក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ហើយនាំឱ្យមានការទម្លាក់គ្រាប់បែកយ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:43 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនជាង ១៥ លានល្លារអាម៉េរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជាង៣២ម៉ឺននាក់ ធ្លាក់ប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
តាមរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:11 PM, ចំនួនអ្នកអានៈ 19ដង
សៀមរាប៖លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះ បានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។ គម្រោងដែលមានរយៈពេលមួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ គម្រោងនេះ មា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:03 PM, ចំនួនអ្នកអានៈ 4ដង
យោងតាមប្រភពពី Reuters លោក Zuckerberg បានប្រាប់ទៅកាន់បុគ្គលិកក្នុងអង្គប្រជុំ Town Hall ថា ក្រុមហ៊ុនមានចំណុចចំណាយធំៗចំនួនពីរ គឺហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ (Comspanute Infrastructure) និងធនធានមនុស្ស។
ក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook) បានពន្យល់ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:02 PM, ចំនួនអ្នកអានៈ 26ដង
លោកបាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្រោយទទួលបានសារសំខាន់ពីរដ្ឋាភិបាលចិន ពាក់ព័ន្ធនឹងកុងត្រាក្រុមហ៊ុនហុងកុង CK Hutchison នៅប្រទេសប៉ាណាម៉ា ដែលកំពុងប្តឹងប្តល់គ្នាក្នុងតុលាការមជ្ឈត្តការអន្តរជាតិថា រឿងនេះមិនបានបង្កើតជាបញ្ហា រវាងរដ្ឋាភិបាលប៉ាណាម៉ា និងចិនឡើយ។ លោក Mulino ប្រាប់ក្រុមអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:00 PM, ចំនួនអ្នកអានៈ 6ដង
Mainoo វ័យទើប ២១ឆ្នាំ ជាយុវជនថ្នាលនៅកីឡដ្ឋាន Old Trafford ដែលទើបដំឡើងមកក្រុមធំរបស់បិសាចក្រហម កាលពីអំឡុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសន្យាចាស់ដែលនឹងអស់សុពលភាពនាឆ្នាំ២០២៧ ខាងមុខ។
កីឡាករសញ្ជាតិអង់គ្លេស Kobbie Mainoo បានព្រមព្រៀងបន្តកិច្ចសន្យា ៤ឆ្នាំបន្ថែមទៀតជាមួយក្លិប បិសាចក្រហម Manchester United ដែលមានសុពលភាពដល់ឆ្នាំ២០៣១
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:56 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តតាកែវ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្ដប្រគេននូវអំណោយប្រចាំខែឧសភា ឆ្នាំ២០២៦ រួមមាន ភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ ប្រគេនព្រះសង្ឃគង់ នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដល់វិស័យពុទ្ធសាសនា។
អំណោយទាំងនោះរួមមាន អង្ករ ១តោន, ទឹកសុទ្ធ, ស្ករសខ្មែរ, ទឹកដោះគោ, ប៊ីចេង, ខ្ទឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:55 PM, ចំនួនអ្នកអានៈ 21ដង
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ សរសេរថា «យើងសូមជូនពរឱ្យលោក (Ali al-Zaidi) ទទួលបានជោគជ័យ ខណៈដែលលោកខិតខំបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលគ្មានអំពើភេរវកម្ម ដែលអាចនាំមកនូវអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រទេសអ៉ីរ៉ាក់»។ លោកបន្ថែមថា «យើងទន្ទឹងរង់ចាំទំនាក់ទំនងថ្មីដ៏រឹងមាំ រស់រវើក និងមានផលិតភាពខ្ពស់រវាងអ៉ីរ៉ាក់ និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:53 PM, ចំនួនអ្នកអានៈ 30ដង
ក្រុងព្រះសីហនុ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែត្រូវការយុទ្ធសាស្ត្រយូរអង្វែង និងការគិតគូរយ៉ាងម៉ត់ចត់ ដើម្បីធានាថា ការសាងសង់មានប្រសិទ្ធភាព និងអាចប្រើប្រាស់បានពេញលេញ មិនមែនសង់ហើយមិនអាចដំណើរការបាននោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:50 PM, ចំនួនអ្នកអានៈ 15ដង
ទីភ្នាក់ងារអន្តរជាតិខាងលើនេះ បានសហការស៊ើបអង្កេតជាមួយ Ospaneration Lims និងបានរកឃើញអត្តលិករុស្ស៊ី សរុបមានដល់ទៅ ៣០២នាក់ ដែលត្រូវបានដកបញ្ឈរជើងរួចរាល់ផងដែរ។អត្តពលិករុស្ស៊ីប្រមាណជាង ៣០០នាក់ត្រូវបានដាក់ទណ្ឌកម្ម បន្ទាប់ពីរកឃើញមានជាប់ពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង គិតចាប់តាំងពីឆ្នាំ២០១៩ មក។ នេះបើយោងត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:49 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ «សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិ
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 577 នាក់ |
|
| ម្សិលមិញ |
: 759 នាក់ |
|
| សរុបទាំងអស់ |
: 11325280 នាក់ |
|
|