| ព្ព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» ឆ្លុះបញ្ចាំងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌នៅអង្គរ |
|
| ចុះថ្ងៃទី: 01-05-2026, 04:11 PM, ចំនួនអ្នកអានៈ 40ដង |
|
|
ខេត្តសៀមរាប៖ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រះតេជគុណ សឺ យ៉ានស៊ូ ព្រះចៅអធិការវត្តសៅលីងប្រចាំនៅកម្ពុជា លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំពីក្រសួង និងស្ថាប័ននានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ២,០០០នាក់ នៅកន្លែងផ្ទាល់ និងអ្នកទស្សនាតាមរយៈការផ្សាយផ្ទាល់ប្រមាណជាង៥០ម៉ឺននាក់។
ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយ ព្រះវិហារវត្តសៅលីង ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រដ្ឋបាលប្រជាជនខេត្តហឺណាន រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់វប្បធម៌ ក្បាច់គុនចម្រុះកម្ពុជា-ចិន «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។
ក្នុងឱកាសនេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ការរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាពេលនេះ គឺធ្វើឡើងដើម្បីចូលរួមអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងខួបលើកទី៦៨ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបន្តពង្រឹង និងពង្រីកការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ខណៈដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រីក ពង្រឹង ពូនជ្រំ និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ ព្រមទាំងលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈក្បាច់គុនបុរាណដ៏មានតម្លៃរបស់កម្ពុជា ដូចជា គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ រួមជាមួយសិល្បៈក្បាច់គុនចិនដ៏ល្បីល្បាញ ដូចជា កុងហ្វូសៅលីង និងថាយជី ការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកទេសរវាងកីឡាករ និងគ្រូបង្វឹកនៃប្រទេសទាំងពីរ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងអរិយធម៌របស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរចិន និងអន្តរជាតិ និងការរួមចំណែកអភិរក្ស អភិវឌ្ឍ និងលើកតម្លៃអត្តសញ្ញាណវប្បធម៌ជាតិ តាមរយៈការបង្ហាញសិល្បៈក្បាច់គុនជាមរតករស់របស់ប្រជាជាតិទាំងពីរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យទេសចរណ៍ បានក្លាយជាសសរស្តម្ភដ៏រឹងមាំមួយ ក្នុងការគាំទ្រដល់ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ជាពិសេសក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់ ការផ្លាស់ប្តូរប្រជាជន វប្បធម៌ និងទេសចរណ៍ រវាងកម្ពុជា និងចិនឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនថែមទៀត។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបន្តថា «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ ដែលឆ្លុះបញ្ចាំងពីការបន្តពង្រឹងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងចិន តាមរយៈវិស័យវប្បធម៌ ទេសចរណ៍ និងកីឡា មិនត្រឹមតែជាការសម្តែងសិល្បៈក្បាច់គុនប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏យូរលង់ដូចគ្នា។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងភាគីកម្ពុជា និងចិន ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រមទាំងបានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ក្រុមកីឡាករ សិល្បករ ព្រះសង្ឃសៅលីង និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងចិន។
សូមបញ្ជាក់ផងដែរថា «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នេះ មិនត្រឹមតែជាការសម្តែងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពរស់នៃការផ្លាស់ប្តូរវប្បធម៌ សាមគ្គីភាព និងមិត្តភាពដ៏យូរអង្វែង ដែលនឹងបន្តរួមចំណែកជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិ ឱ្យមកស្វែងយល់ និងទទួលយកបទពិសោធន៍ដ៏សម្បូរបែបនៅព្រះរាជាណាចក្រកម្ពុជា៕














ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 23-08-2026, 07:47 PM, ចំនួនអ្នកអានៈ 29ដង
ប្រទេសប៉ាគីស្ថានបានដើរតួនាទីជាអ្នកសម្រុះសម្រួលដ៏សំខាន់នៅក្នុងកិច្ចចរចារវាងប្រទេសអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលដៅបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើងតាំងពីខែកុម្ភៈ។ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Munir នឹងផ្តោតលើការពិភាក្សាអំពីសន្តិភាពក្រោមកិច្ចព្រមព្រៀង M
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 07:46 PM, ចំនួនអ្នកអានៈ 28ដង
ការលើកឡើងរបស់លោក ហ្សេលេនស្គី ធ្វើឡើងជាលើកដំបូង បន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov ដែលទើបត្រូវបានដកតំណែង បានអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតកំឡុងពេលសង្គ្រាមកាលពីសប្តាហ៍មុន។ លោកប្រធានាធិបតីបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថា ប្រសិនបើយើងចង់បំផ្លាញប្រទេស យើងអាចបោះជំហានទៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 06:42 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តតាកែវ៖ ថ្លែងក្នុងឱកាសអញ្ជើញលែងត្រីចម្រុះ ជាង២០ម៉ឺនក្បាល ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅអាងទំនប់ទឹកខ្ពបត្របែក ស្ថិតក្នុងឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្រ ទី២៣ ខែសីហា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ រួមមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 06:37 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖តាមបណ្ដាញសង្គម មេនគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ប្រាប់មហាជនដូច្នេះថា «ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនឹងដបវេលាយប់មិញបានរត់គេចខ្លួនឆ្លងដែនតាមច្រក់បាវិតចូលប្រទេសវៀតណាមហើយ»។
បន្ទាប់ពីស្រាវជ្រាវបឋម រយៈពេលមួយថ្ងៃមកនេះ ស្នងការនគរបាលរាជធានីភ្នំពេញ នៅប៉ុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 06:33 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖លោក ហួត ហាក់ និងលោក Dominic Williams បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំអាកាសយានដ្ឋានដែលមានលក្ខណៈទំនើប ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីពាក់ព័ន្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក D
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:44 PM, ចំនួនអ្នកអានៈ 32ដង
ខេត្តក្រចេះ៖ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងលោកស្រី ហឹង ណារី និងមន្ត្រីរាជការថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តជាច្រើនរូប។
នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:39 PM, ចំនួនអ្នកអានៈ 36ដង
(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ មតិលោកខាងលិចមួយចំនួនបានឃោសនាបំប៉ោងម្តងទៀតអំពី "ការនាំចេញរបស់ចិនកើនឡើងយ៉ាងគំហុក" ដោយអះអាងថា អតិរេកពាណិជ្ជកម្មរបស់ចិនកំពុងបង្កជា"សម្ពាធ"និង"ផលប៉ះពាល់"ដល់ទីផ្សារសកល ។ ទស្សនៈបែបនេះគឺជាការបន្តនិងផ្សព្វផ្សាយឱ្យទូលំទូលាយពីការឃោសន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:35 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី បានថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីបាឋកថា កេរដំណែលរស់៖ គុណតម្លៃ ៧ មករា ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:27 PM, ចំនួនអ្នកអានៈ 22ដង
ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:21 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ករណីនេះបានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទីឆ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ឧត្តមសេនីយ៍ឯក ជន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យ ស្រាវជ្រាវលើករណី ជម្លោះក្នុងហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:16 PM, ចំនួនអ្នកអានៈ 3ដង
ខេត្តព្រៃវែង៖លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា សមិទ្ធផលអគារសិក្សាថ្មីទាំង ២ខ្នង ស្មើនិង ១២បន្ទប់នេះ គឺជាចំណងដៃថ្មី និងជាការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន ដែលនឹងជួយសម្រួលដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋក្នុងតំបន់ឱ្យទទួលបាននូវបរិយាកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 04:54 PM, ចំនួនអ្នកអានៈ 28ដង
កិច្ចចរចារវាងប្រទេសជិតខាងទាំងពីរ បានទទួលបរាជ័យកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន បណ្តាលឱ្យឲ្យចំណាត់ការពន្ធគយថ្មី ៥០ភាគរយ របស់អាមេរិក ដែលប៉ះពាល់ដល់ទំនិញប្រមាណ ២០ពាន់លានដុល្លារអាមេរិក ឬ ៥,៥ភាគរយនៃការនាំចេញរបស់កាណាដា ទៅកាន់សហរដ្ឋអាមេរិក ត្រូវចូលជាធរមាន។ ផលិតផលដែលរងផលប៉ះពាល់ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 02:36 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញជនបរទេសសរុបចំនួន ៨៧នាក់ ក្នុងនោះស្រី ៣៨នាក់ ដែលមាន ៣សញ្ជាតិ រួមមាន ជនជាតិថៃ ៧៦នាក់ (ស្រី ៣៨នាក់), ជនជាតិចិន ៨នាក់ (ប្រុស) និងជនជាតិឥណ្ឌា ៣នាក់ (ប្រុស)។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 02:24 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖លោកទេសរដ្ឋមន្រ្តីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ ថា ACU នឹងបញ្ជូនជនសង្ស័យ ថូ សំណាង ជាមេក្លោង និងគូកន ២នាក់ទៀត (ណុប រដ្ឋា និង យស់ រ៉ាណេ) ទៅអយ្យការអមតុលាការរាជធានីល្ងាចនេះម៉ោង៤។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នឹងបញ្ជូនលោក ថូ សំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 02:18 PM, ចំនួនអ្នកអានៈ 19ដង
ហេតុការណ៍វាយប្រហារ៥១ករណី រួមមានចាប់តាំងពីការដុតបំផ្លាញ ការបំផ្ទុះគ្រាប់បែក និងការប្លន់ប្រដាប់អាវុធ ត្រូវបានរាយការណ៍យ៉ាងព្រោងព្រាត គិតត្រឹមយប់ពាក់កណ្តាលអធ្រាត្រ ចន្លោះថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ក្នុងនោះ ២២ករណីនៅខេត្ត Narathiwat, ១១ករណីនៅខេត្ត Pattani និង ១៨ ករណីនៅខេត្ត Yala។ ជនស៊ីវិលពីរនាក់ ពីដំបូងត្រូវ
 ព័ត៌មានលម្អិត
|
|
|